ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករជិត៣ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២៧,៤២៧នាក់ មកពីរោងចក្រចំនួន១៨ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅថ្ងៃនេះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់កម្មករ កម្មការិនីថា បើគណបក្សប្រជាជនឈ្នះឆ្នោត សម្តេចនៅតែបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប៉ុន្តែផ្ទុយទៅវិញបើគណបក្សប្រជាជនកម្ពុជា មិនឈ្នះឆ្នោតសម្តេចនឹងមិនមានឱកាស បានចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីទៀតនោះឡើយ។ តែទោះជាយ៉ាងណា សម្តេចនៅតែរំពឹងថា បងប្អូនកម្មករ កម្មការិនី នៅតែបន្តបោះឆ្នោតគាំទ្រសម្តេច​ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ * តាមរយៈកម្មករ កម្មការិនី ក្នុងកិច្ចសំណេះសំណាលនាព្រឹកនេះ…

សម្តេចតេជោ ហ៊ុន សែន៖ គ្មានការផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនវិនិយោគ នៅបឹងយក្សឡោមទេ និងសុំទាត់ចោលទាំងស្រុង នូវការវិនិយោគឯកជន លើបឹងធម្មជាតិដ៏សំខាន់នេះ

FN​​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកក្កដានេះ បានប្រតិកម្មចំពោះព័ត៌មានដែលចុះផ្សាយថា រាជរដ្ឋាភិបាលនឹងដាក់បឹងយក្សឡោម ទៅឲ្យក្រុមហ៊ុនចិនវិនិយោគរយៈពេល៧៥ឆ្នាំ ដោយសម្តេចប្រកាសទាត់ចោលទាំងស្រុង នូវព័ត៌មានមិនពិតនេះ។ ការចេញមកទាត់ចោលព័ត៌មាននេះ បន្ទាប់ពីកាសែតរស្មីកម្ពុជា បានសរសេរ និងចេញផ្សាយនៅព្រឹកនេះថា «រដ្ឋាភិបាលនឹងដាក់បឹងយក្សឡោម ទៅឱ្យក្រុមហ៊ុនចិនវិនិយោគរយៈពេល៧៥ឆ្នាំ»។ សម្តេចតេជោបានបញ្ជាក់តាមរយៈ Facebook យ៉ាងដូច្នេះថា «ព្រឹកនេះ ខ្ញុំបានមើលសារព័ត៌មានរស្មីកម្ពុជាដែលបានសរសេរថា រដ្ឋាភិបាលនឹងដាក់បឹងយក្សឡោម ទៅឱ្យក្រុមហ៊ុនចិនវិនិយោគរយៈពេល៧៥ឆ្នាំ។ តើអ្នកណាបង្កើតរឿងបែបនេះ ឡើងដើម្បីអ្វី?។ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសុំទាត់ចោលទាំងស្រុង នូវការវិនិយោគឯកជនណាមួយមកលើបឹង ធម្មជាតិដ៏សំខាន់នេះ ទោះក្រុមហ៊ុននោះមកពីប្រទេសណាក៏ដោយ»។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨កន្លងមកនេះ បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាង «បឹងយក្សឡោម» ដែលមានផ្ទៃដីសរុប២២៥ហិកតា ស្ថិតក្នុងភូមិសាស្ត្រសង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។ អនុក្រឹត្យនេះ មានគោលបំណងដូចជា៖ ១៖ ដើម្បីធានាឲ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី សារព័ន្ធមជ្ឈដ្ឋានធម្មជាតិ ព្រមទាំងធានាឲ្យមានការ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស ផ្សារដីហ៊ុយតម្លៃ១៧លានដុល្លារ

FN ៖ ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពានអាកាសផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥ នៅក្នុងរាជធានីភ្នំពេញ ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃចន្ទ ០៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ។ ការសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលថ្មី ដែលមានគុណប្រយោជន៍ធំធេង ក្នុងការរំដោះការកកស្ទះចរាចរនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ខាងក្រោមនេះជាប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយ ដែលបានអញ្ជើញចូលរួមសម្ពោធ ដាក់ឲ្យប្រើប្រាស់ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ឬហៅថា ស្ពានអាកាសផ្សារដីហ៊ុយនេះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឥណទានសាងសង់ស្ពានអាកាសផ្សារដីហ៊ុយនេះ បានធ្វើឡើងពេលប្រធានាធិបតីចិន លោក ហ្ស៊ី ជីនភីង បំពេញទស្សនកិច្ចនៅកម្ពុជា។ * សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ស្ពានអាកាសថ្មីនេះ មិនត្រឹមតែបម្រើការធ្វើដំណើរឆ្លងកាត់ មហាវិថីសហព័ន្ធរុស្ស៊ីនោះទេ តែក៏បានតភ្ជាប់ទៅផ្លូវខ្សែក្រវាត់ក្រុងទី២ផងដែរ។…