គ.ជ.ប អំពាវនាវឱ្យអាជ្ញាធរទាំងអស់ ប្រកាន់ជំហរអព្យាក្រឹត្យ សម្រាប់បក្សនយោបាយនីមួយៗ ស្របពេលការឃោសនា ជិតចូលមកដល់

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីអំពាវនាវមួយ ឱ្យអាជ្ញាធរដែនដីទាំងអស់ ប្រកាន់ជំហរអព្យាក្រឹត្យ ឥតលម្អៀង ក្នុងសកម្មភាពការងាររបស់ខ្លួន ដើម្បីឱ្យគណបក្សនយោបាយនីមួយៗ អាចអនុវត្តកម្មវិធី និងការហែក្បួនឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយស្មើភាព៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស ផ្សារដីហ៊ុយតម្លៃ១៧លានដុល្លារ

FN ៖ ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពានអាកាសផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥ នៅក្នុងរាជធានីភ្នំពេញ ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃចន្ទ ០៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ។ ការសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលថ្មី ដែលមានគុណប្រយោជន៍ធំធេង ក្នុងការរំដោះការកកស្ទះចរាចរនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ខាងក្រោមនេះជាប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយ ដែលបានអញ្ជើញចូលរួមសម្ពោធ ដាក់ឲ្យប្រើប្រាស់ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ឬហៅថា ស្ពានអាកាសផ្សារដីហ៊ុយនេះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឥណទានសាងសង់ស្ពានអាកាសផ្សារដីហ៊ុយនេះ បានធ្វើឡើងពេលប្រធានាធិបតីចិន លោក ហ្ស៊ី ជីនភីង បំពេញទស្សនកិច្ចនៅកម្ពុជា។ * សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ស្ពានអាកាសថ្មីនេះ មិនត្រឹមតែបម្រើការធ្វើដំណើរឆ្លងកាត់ មហាវិថីសហព័ន្ធរុស្ស៊ីនោះទេ តែក៏បានតភ្ជាប់ទៅផ្លូវខ្សែក្រវាត់ក្រុងទី២ផងដែរ។…