ប្រមុខដឹកនាំ គជប នឹងបញ្រ្ចាបការយល់ដឹងអំពីការបោះឆ្នោតដល់ប្រជាពលរដ្ឋនៅខេត្តតាកែវ ខណៈទណ្ឌិត សម រង្ស៊ី កំពុងអំពាវនាវកុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ដែលជាទង្វើបំពានសិទ្ធិរបស់ពលរដ្ឋយ៉ាងពេញទំហឹង

FN ៖ ខណៈដែលទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ​ ដែលបានស្លាប់ទៅហើយ ដោយសារសាលក្រមរបស់តុលាការកំពូលកម្ពុជា បាននឹងកំពុងដើរប្រកូសប្រកាសតាមមណ្តាញសង្គម កុំឲ្យប្រជាពលរដ្ឋខ្មែរទៅបោះឆ្នោត​តំណាងរាស្រ្ត នៅខែកក្កដាខាងមុខនេះ ដែលនេះបង្ហាញពីទង្វើបំពានសិទ្ធិលើប្រជាពលរដ្ឋ ដែលច្បាប់បានចែងថាពលរដ្ឋខ្មែរមានសិទ្ធិពេញលេញ ក្នុងការចូលរួមបោះឆ្នោត​ជ្រើសរើសមេដឹកនាំរបស់ខ្លួនរយៈពេល៥ឆ្នាំម្តង។ ស្របនឹងសកម្មភាពអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី បែបនេះ ដោយនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ លោក ស៊ិក ប៊ុនហុក ប្រមុខដឹកនាំគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ គជប នឹងធ្វើដំណើរទៅកាន់ខេត្តតាកែវ ដើម្បីថ្លែងបាឋកថាផ្សព្វផ្សាយគោលបំណងបញ្រ្ចាបការយល់ដឹង អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៦ ឆ្នាំ២០១៨ លើកដំបូងជូនដល់សិស្ស និស្សិត គរុសិស្ស គរុនិស្សិត និងគ្រូបង្រៀន។ យោងតាមសេចក្តីជូនដំណឹងរបស់ គជប បានឲ្យដឹងថា ការចុះធ្វើបញ្ច្រាបការយល់ដឹងខាងលើនេះ ដោយសារមានសំណូមពរពីសិស្ស និស្សិត គរុសិស្ស គរុនិស្សិត និងគ្រូបង្រៀន នៅខេត្តតាកែវ។ សេចក្តីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ចូលរួមយកព័ត៌មានកុំបីខាន៕

ថ្ងៃនេះការចុះបញ្ជី​គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតតំណាងរាស្ដ្រ ២០១៨ ចាប់ផ្ដើមហើយ !

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ផ្តើមការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨។ ដោយចាប់ផ្តើមពីថ្ងៃទី៣០ ខែមេសា បញ្ចប់ទៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៥៖៣០នាទី។ សូមបញ្ជាក់ថា តាមការគ្រោងទុកនៅថ្ងៃទី១ នៃការចុះបញ្ជីឈ្មោះគណបក្សនយោបាយស្អែកនេះ (ថ្ងៃទី៣០ ខែមេសា) នៅវេលាម៉ោង៩ព្រឹក គណបក្សប្រជាជនកម្ពុជា នឹងយកបញ្ជីឈ្មោះរបស់ខ្លួនទៅចុះនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

គ.ជ.ប ប្រកាសជ្រើសរើសសមាសភាពគណៈកម្មការឃុំ-សង្កាត់ជាង៨ពាន់រូប ជាមន្ដ្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើកាងារការបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសជ្រើសរើសសមាសភាព គណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ចំនួន ៨,៣៣៨ រូប ជាមន្ដ្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារបោះឆ្នោត នៅតាមគណៈកម្មការ ឃុំ សង្កាត់រៀបចំការបោះឆ្នោត។ តាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា សមាសភាពគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ដែល គ.ជ.ប ជ្រើសរើស សម្រាប់មុខតំណែងដូចខាងក្រោម៖ ១៖ ប្រធាន ទទួលបន្ទុកដឹកនាំការងាររួម និងការងារហិរញ្ញវត្ថុ ចំនួន១រូប ២៖ អនុប្រធាន ជួយធ្វើការប្រធាន និងទទួលបន្ទុកផ្នែកប្រតិបត្តិការ ចំនួន១រូប ៣៖ សមាជិកទទួលបន្ទុកផ្នែករដ្ឋបាល និងលេខាធិការ ចំនួន១រូប ៤៖ សមាជិកទទួលបន្ទុក ផ្នែកសេវាកម្មច្បាប់ និងវិវាទកម្ម និងការងារសន្ដិសុខបោះឆ្នោត ចំនួន១រូប ឫ៣រូប ៥៖ សមាជិកទទួលបន្ទុកផ្នែកសេវាកម្មច្បាប់ និងវិវាទកម្ម និងការងារសន្ដិសុខបោះឆ្នោត ចំនួន១រូប។ គ.ជ.ប…