កម្ពុជាទទួលចំណូលពន្ធពីការនាំចូលយានយន្ត និងគ្រឿងចក្រ មានជិត១ពាន់លានដុល្លារ នៅឆ្នាំ២០២១

FN ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធ បានពីការនាំចូលយានយន្ត និងគ្រឿងចក្រ មានចំនួន ៣,៩៩៨.៨ប៊ីលានរៀល ប្រមាណ ៩៧៥លានដុល្លារ នៅឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ចំណូលពន្ធបានពីការនាំចូលយានយន្ត និងគ្រឿងចក្រនេះ ស្មើ នឹង៤៣% នៃចំណូលសរុប ដែលប្រមូលបាននៅឆ្នាំ២០២១។ ការនាំចូលយានយន្ត ជា ប្រភពចំណូលពន្ធដ៏សំខាន់សម្រាប់ថវិកាជាតិ ដោយមើលឃើញពីសារសំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយន្តការ ប្រមូលពន្ធនាំចូល លើយានយន្តជ្រុកក្រោមស្លាកលេខផ្សេងៗ ដែលគ្មានពន្ធ និងអាករនាំចូល ដើម្បីបញ្ចប់នូវសកម្មភាពរត់ពន្ធយានយន្ត ចូលមកកម្ពុជាទៀត។ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សិរីវឌ្ឍន៍ បានឲ្យដឹងថា ចំណូលពន្ធបានពីការនាំចូលយានយន្ដ គឺជាចំណូលសំខាន់ សម្រាប់ជួយដល់ថវិកាជាតិ។ លោកថា ការនាំចូលយានយន្ត និងគ្រឿងចក្រនេះ គឺបង្ហាញថា ប្រទេសកម្ពុជាកំពុងតែមានសន្ទុះនៃការអភិវឌ្ឍ។ លោកបន្ថែមថា សន្ទុះនៃការកើនឡើង ការប្រើប្រាស់យានយន្ដ ជាពិសេសរថយន្តគ្រួសារ គឺសំដៅលើការលូតលាស់នៃវិស័យសេដ្ឋកិច្ច ដែលធ្វើឲ្យមនុស្សបានផ្លាស់ប្តូររបត់ ពីការរស់នៅតាមបែបជិះកង់…

“គណបក្សប្រជាជនកម្ពុជា មានវ័យជាង ៧០ ឆ្នាំ បានបំពេញភារកិច្ចប្រកបដោយគុណប្រយោជន៍ឧត្តុង្គឧត្តមជូនជាតិ និងប្រជាជនកម្ពុជា”

FN៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានជំរុញណែនាំឲ្យយុវជនបន្តយកចិត្តទុកដាក់ថែរក្សាសមិទ្ធផល ដែលយុវជនជំនាន់មុនបានបន្សល់ទុកឱ្យ ព្រមទាំងកសាង និងពង្រីកសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីបន្សល់ទុកឱ្យយុវជនបន្តវេនជំនាន់ក្រោយៗទៀត។ ការជំរុញរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីប្រកាសសមាសភាពក្រុមការងារ យុវជនគណបក្សខេត្តតាកែវ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។ ទន្ទឹមនឹងនេះ លោកបានណែនាំឲ្យយុវជនបក្ស សូមបន្តធ្វើការលើកកម្ពស់សមត្ថភាព ប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងការតស៊ូប្តូរផ្តាច់ក្នុងបុព្វហេតុរបស់គណបក្ស បម្រើជាតិ និងប្រជាជន ព្រមទាំងការពារ និងថែរក្សាឱ្យបាននូវតម្លៃសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ។ ក្នុងឱកាសនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា គណបក្សប្រជាជនកម្ពុជា មានវ័យជាង៧០ឆ្នាំហើយ ព្រមទាំងបានបំពេញភារកិច្ចប្រកបដោយគុណប្រយោជន៍ឧត្តុង្គឧត្តមជូនជាតិ និងប្រជាជនកម្ពុជា រួមមានជាអាទិ៍ ប្រយុទ្ធប្រឆាំងអំពើឈ្លានពានពីបរទេស, ការសង្គ្រោះជីវិតប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ប៉ុលពត, ការដាក់ចេញនូវបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលជាស្ថាពរ ដោយបាននាំមកនូវសន្តិភាពពេញ បរិបូរណ៍នៅទូទាំងប្រទេស ដែលមិនធ្លាប់កើតមានឡើយ ក្នុងប្រវត្តិសាស្ត្រកម្ពុជានារយៈពេលជាង៥០០ឆ្នាំចុងក្រោយនេះ ហើយថ្មីនេះ សម្តេចតេជោ ក្នុងនាមជាប្រមុខដឹកនាំគណបក្ស និងរាជរដ្ឋាភិបាល ក៏បានសង្គ្រោះជីវិតប្រជាពលរដ្ឋចេញពីមាត់មច្ចុរាជកំណាចកូវីដ-១៩ យ៉ាងជាក់ស្តែងពិតប្រាកដប្រកបដោយយុទ្ធសាស្ត្រ…

លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យកងទ័ពបន្តថែរក្សាសន្តិភាព និងរារាំងអ្នកនយោបាយអគតិ ដែលប៉ុនប៉ងបង្កឲ្យមានភ្លើងសង្គ្រាមឡើងវិញ

FN៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអំពាវនាវឱ្យកងទ័ពទាំងអស់បន្តថែរក្សាសន្តិភាព និងត្រូវរារាំងអ្នកនយោបាយអគតិណាមួយ ដែលចង់មកបំផ្លាញសុខសន្តិភាពកម្ពុជា និងបង្កឲ្យមានភ្លើងសង្គ្រាមឡើងវិញ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារទីបញ្ជាការ អគារស្នាក់នៅ អគារសាលប្រជុំ អគារកងអនុសេនាតូចព្រំដែន និងសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងតាកែវ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះថា៖ «សូមបន្តចូលរួមថែរក្សាសុខសន្តិភាពនេះ ឲ្យបានឋិតឋេរគង់វង្សយូរអង្វែង ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ហើយរារាំងមិនឱ្យអ្នកនយោបាយអគតិណាមួយ មានឱកាសមកបំផ្លាញសុខសន្តិភាពនេះ និងបង្កឲ្យមានភ្លើងសង្គ្រាមឡើងវិញជាដាច់ខាត»។ លោក ហ៊ុន ម៉ាណែត បានលើកអំពីការយកចិត្តទុកដាក់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជំរុញជាប់ជាប្រចាំឲ្យថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់កម្រិត យកចិត្តទុកដាក់គិតគូរចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់អ៊ំពូមីងអតីតយុទ្ធជន ដោយសម្តេចទាំងពីរ បានធ្វើការកៀរគរសប្បុរសជន និងបង្កើតឱ្យមានយន្តការឧបត្ថម្ភ ប្រកបដោយនិរន្តរភាព ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ពួកគាត់ និងក្រុមគ្រួសារ។ លោកបន្តថា៖ «កាយវិការ និងទឹកចិត្តដ៏ប្រពៃនេះរបស់លោកទាំងពីរ គឺជាការតបស្នងសងគុណរៀមច្បងអតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់…