កម្ពុជាមានប្រភពផលិតអគ្គិសនីក្នុងស្រុកអានុភាព ៣,០៣៣មេហ្គាវ៉ាត់ ស្មើនឹងជាង ៧៥% ខណៈការនាំចូលអគ្គិសនីមាន ៩៨០ មេហ្គាវ៉ាត់

FN៖ របាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលបង្ហាញក្នុងសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២០-២០២១ និងលើកទិសដៅឆ្នាំ២០២២ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ថា នៅចុងឆ្នាំ២០២១ ប្រភពផលិតអគ្គិសនីក្នុងស្រុកមានអានុភាព ៣,០៣៣.០២មេហ្គាវ៉ាត់ ស្មើនឹង៧៥.៥៧% ខណៈការនាំចូលអគ្គិសនីមកពីប្រទេសជិតខាងមាន ៩៨០.៧៥មេហ្គាវ៉ាត់ ស្មើនឹង២៤.៤៣ភាគរយ។ ក្នុងរបាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ប្រភពអគ្គិសនី នាំចូលរួមមានមកពីប្រទេសថៃ មានចំនួន២៧៧.៣០មេហ្គាវ៉ាត់, វៀតណាម ៣៣២.៤៥មេហ្គាវ៉ាត់ និងឡាវ ៣៧១មេហ្គាវ៉ាត់។ បន្ថែមពីនេះ សម្រាប់ផែនការឆ្នាំ២០២២ កម្ពុជានឹងដំឡើងថាពលអគ្គិសនី រហូតដល់ ៣,១១៦.០២មេហ្គាវ៉ាត់ ស្មើនឹង៧៣.៣៧ភាគរយ ខណៈថាមពលអគ្គិសនីនាំចូលពីប្រទេសជិតខាងនឹងកើនឡើងដល់ ១,១៣០.៧៥មេហ្គាវ៉ាត់ ស្មើនឹង២៦.៦៣ភាគរយ។ ជាមួយគ្នានេះដែរ ប្រទេសកម្ពុជាកំពុងសាងសង់រោងចក្រ និងវារីអគ្គិសនី ដើម្បីផលិតអគ្គិសនី សម្រាប់ប្រើប្រាស់ក្នុងស្រុកចំនួន៨កន្លែង ដែលអាចផលិតបានចំនួនជាង ២,០០០មេហ្គាវ៉ាត់ ខណៈបច្ចុប្បការតភ្ជាប់បណ្ដាញអគ្គិសនីតាមភូមិសម្រេចបានជិត១០០ភាគរយហើយ។ អគ្គិសនីកម្ពុជា បានចុះកិច្ចព្រមព្រៀងទិញលក់អគ្គិសនី (PPA) ជាមួយក្រុមហ៊ុនជាច្រើន សម្រាប់គម្រោងផលិតអគ្គិសនី ហើយគម្រោងទាំងនោះ កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍផ្សេងៗគ្នា។ របាយការណ៍បានបន្តថា គម្រោងកំពុងផលិតអគ្គិសនីទាំងអស់នោះមានប្រើដោយធ្យូងថ្ម ពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី កំពុងអនុវត្តនៅក្នុងខេត្តមួយចំនួន ក្នុងនោះមាន៖ ខេត្តព្រះសីហនុ ពោធិ៍សាត់…

ពហុភាគីនិយម ជាយន្តការសម្រាប់សន្តិភាព និងការអភិវឌ្ឍ

FN៖ ថ្លែងក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៉ីហ្វិក នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់ថា ពហុភាគីនិយមជាយន្តការសម្រាប់សន្តិភាព និងការអភិវឌ្ឍ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមសមាជិកមួយរូបនៃកិច្ចប្រជុំពេញអង្គ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងតួនាទីជាប្រធានអាស៊ាន បានយល់ឃើញថា ទាំងសហភាពអឺរ៉ុប និងអាស៊ាន មើលឃើញពហុភាគីនិយមជាយន្តការសម្រាប់សន្តិភាព និងការអភិវឌ្ឍ ដោយមើលឃើញពីទិដ្ឋភាពពិភពលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស រួមមាន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងចំណុចក្តៅក្នុងតំបន់ដ៏ស្មុគស្មាញផ្សេងទៀត ព្រមទាំងការរីករាលដាលនៃកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុ»។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការពេញចិត្តចំពោះការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប និងទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំនេះ ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនា។ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពឹងផ្អែកគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ចកាន់តែច្រើន នឹងកាត់បន្ថយហានិភ័យនៃជម្លោះ ហើយប្រទេសទាំងនោះចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ និងអន្តរតំបន់បន្ថែមទៀត។ ប្រេសិតពិសេសប្រធានអាស៊ានក៏បានសម្តែងនូវអំណរសាទរចំពោះការបញ្ចប់កិច្ចព្រមព្រៀង ដឹកជញ្ជូនផ្លូវអាកាសទូលំទូលាយរវាង…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងមហាផ្ទៃ

FN ៖ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាងមួយម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា ក្នុងពិធី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ * សម្តេចតេជោ ហ៊ុន សែន បានសម្តែងភាពរីករាយដែលបានចូលរួមបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមហាផ្ទៃឆ្នាំនេះ បន្ទាប់ពីខកខានឆ្នាំកន្លង ដោយសារកូវីដ១៩ * សម្តេចតេជោ ហ៊ុន សែន កោសតសរសើរដល់ ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ នៃក្រសួងមហាផ្ទៃ ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ធ្វើឱ្យប្រទេសកម្ពុជា បើកដំណើរការឡើងវិញ នាពេលនេះ * សម្តេចតេជោ ហ៊ុន សែន កោតសរសើរក្រសួងមហាផ្ទៃ និងកងកម្លាំងប្រដាប់អាវុធ ដែលអនុវត្តការងារ៧ចំណុច បានយ៉ាងល្អប្រសើរ…