កម្ពុជា មោទន នឹងវឌ្ឍនភាពរបស់ខ្លួន

សម្តេចតេជោ បានថ្លែង ក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ នៅក្រុងញូយ៉ក ដើម្បីអនុម័ត របៀបវារៈ​អភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ ថា ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ​ កម្ពុជាពិតជាមានមោទនភាព​ទៅលើ​ការរីកចំរើនរបស់ខ្លួនជាពិសេស ក្នុងការរក្សាបានសន្តិភាពពេញលេញ, ស្ថេរភាពនយោបាយរឹងមាំ, សន្តិ​សុខ, សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧,៧% ក្នុងមួយ​ឆ្នាំ។

ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនជនរួម ជាតិខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក (USA) កាណាដា (Canada) បារាំង (France) និង អាល្លឺម៉ង់ (Germany)

ញូយ៉ក, រសៀលថ្ងៃទី ២៤ កញ្ញា ២០១៥ “… ខ្ញុំមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ ដោយបានជួបសំណេះសំណាលដោយ​ផ្ទាល់​ជាមួយ បងប្អូនជនរួមជាតិទាំងអស់ ដែលមានវត្តមានក្នុងពិធីដ៏កម្រនៅថ្ងៃនេះ។