អរគុណ ហុងគ្រី និងគុយបា ចំពោះការជួយជ្រោមជ្រែងរហូតមក

ថ្ងៃទី ៤ ខែ វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលការងារជាមួយ លោក László Kövér ប្រធានរដ្ឋសភានៃសាធារណរដ្ឋហុងគ្រី ដែលបានកោតសរសើរការអភិវឌ្ឍ​ឆាប់រហ័សរបស់កម្ពុជា និងបញ្ជាក់ពីបំណងរឹតចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រទេសហុងគ្រី ដែលបានជួយកម្ពុជា​តាំងពីទស្សវត្សរ៍ទី ៨០ លើ​ការ​បណ្តុះបណ្តាលធនធានមនុស្ស ការបង្កើតមជ្ឈមណ្ឌលកុមារកំព្រាកម្ពុជា-ហុងគ្រី និង​​ស្នើឲ្យហុងគ្រី ពង្រីកសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរអោយមានទំហំធំទ្វេឡើង ព្រមទាំង​ជំរុញទេសចរពីហុងគ្រីមកកម្ពុជាផង។ ក្នុងថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យ លោក Jose Ramon Rodriguez Varona ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ចូលជួបសម្តែងការគួរសម និងជម្រាបលា​ពេលដែលលោកត្រូវ​បញ្ចប់​បេសកកម្មការទូតនៅកម្ពុជា។

សម្តេចតេជោ៖ “ការឈឺចាប់ដែលមិនអាចបំភេ្លចបាន”

កាលពីថ្ងៃ ០២ វិច្ឆិកា ២០១៥, តាមហ្វេសប៊ុក សម្តេចតេជោ បានសរសេររំលឹកឡើងវិញ ពីការចង​ចាំរបស់សម្តេច អំពីកូនទីមួយ ដែលបានស្លាប់ កាលពីថ្ងៃ ១០ វិច្ឆិកា ១៩៧៦ បន្ទាប់ពីការប្រសូត នៅមន្ទី​ពេទ្យ ដែលជា​អតីតវិទ្យាល័យមេមត់ ខេត្តកំពង់ចាម។ ព្រឹត្តិប័ត្រកម្ពុជាទស្សនថ្មី សូមដកស្រង់មក​ផ្សាយ​ក្នុង​វ៉ែបសាយត៍ ទាំងស្រុង ដូចខាងក្រោម៖

ការស្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងយោធិនពិការ និងក្រុមគ្រួសារ នៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិន តាកែន កោះស្លា ស្រុក ឈូក ខេត្ត កំពត

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី, បងប្អូនយុទ្ធជនពិការ ក៏ដូចជាក្មួយៗ សិស្សានុសិស្ស, ថ្ងៃនេះ ខ្ញុំនិងភរិយា រួមជាមួយនឹងថ្នាក់ដឹកនាំដទៃទៀត បានមកសារជាថ្មី តាមកម្មវិធីប្រចាំឆ្នាំ។ ឆ្នាំ​ទៅ​ យើង​បាន​មកក្នុងខែ ៦។