ជូនការប្រើប្រាស់មិនបង់ថ្លៃនូវផ្លូវវេងស្រេង ជាកាដូឆ្នាំថ្មី

នៅថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០១៥ តាមរយៈហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូនប្រជាពល​រដ្ឋ​កម្ពុជាទូទាំងប្រទេសពិសេសពលរដ្ឋទាំងឡាយដែលរស់​នៅ និងប្រើប្រាស់ផ្លូវវេងស្រេងនៃរដ្ឋធានីភ្នំពេញ ថា កាលពីក្រោយម៉ោង ១២ យប់ឈានចូលថ្ងៃទី ២៨ ធ្នូនេះ សម្តេច​តេជោ បានសំរេចដកយកផ្លូវ​ វេង​ស្រេង​មកអោយរដ្ឋគ្រប់គ្រងវិញ ដោយការប្រើប្រាស់ផ្លូវនឹង​មិន​មាន​ការបង់ប្រាក់ទៀតទេ។ សម្តេចតេជោ សរសេរថា “បងប្អូនដែលរស់នៅតាមបណ្តោយផ្លូវវេងស្រេងជាទីស្រឡាញ់!ខ្ញុំទើបបានដឹងរឿង​ដែលក្រុម​ហ៊ុនយកប្រាក់ ១១០០ រៀលក្នុងរថយន្ត១គ្រឿង ឬ ត្រូវបិទក្នុងតម្លៃ១៣២០០០ រៀលក្នុង​រថ​យន្ត ១ គ្រឿង ចំពោះរថយន្តគ្រួសាររស់នៅតាមបណ្តោយផ្លូវវេងស្រេង … ទោះតម្លៃមួយណាក៏ដោយ​បង​ប្អូនមិនត្រូវបង់ថ្លៃផ្លូវ ឬបង់ថ្លៃធ្វើក្នុងការបញ្ជាក់ជាបន្តបន្ទាប់ សម្តេចតេជោបាន​បញ្ជាក់ថា “ខ្ញុំសូមជូនផ្លូវវេងស្រេងជាកាដូសម្រាប់ពលរដ្ឋ​ប្រើ​ប្រាស់​ដោយគ្មានបង់លុយតទៅទៀត …​ទន្ទឹម​នឹងនេះ ខ្ញុំក៏សូមអរគុណពលរដ្ឋដែលបានសរសេរផ្តល់​ព័ត៌​មាន​ពិតមកកាន់ របស់ខ្ញុំ​អំពី​បញ្ហា និងការព្រួយបារម្ភទាំងឡាយដែលបងប្អូនកំពុង​ជួប​ប្រ​ទះ​នៅលើកំណាត់ផ្លូវនេះ”។ ក្រោយពីបាន​សិក្សា​ល្អិតល្អន់មួយកម្រិតធំថែមទៀត រាជរដ្ឋាភិបាលបាន​សម្រេច​ទិញយកការវិនិយោគ​ទាំងមូលនៃផ្លូវវេង​ស្រេង​មកកាន់កាប់ទាំងស្រុងវិញ ដោយ “សាលាក្រុង និង​ក្រុមហ៊ុនឯកជនត្រូវបញ្ឈប់យកលុយ​ទាំងស្រុង​ចាប់ពី​ពេល​ចេញដំណឹងនេះ” សម្តេចតេជោបានសរសេរ។ សម្តេចតេជោ ចាត់ទុកថា ការសម្រេចនេះ ជាកាដូសម្រាប់បងប្អូនជនរួមជាតិនៅក្នុងឆ្នាំថ្មី ២០១៦ ហើយ​សង្ឃឹម​ថា ប្រជាពលរដ្ឋចូលរួមអបអរសាទរជាមួយដំណឹងនេះ និងធ្វើដំណើរដោយគោរពច្បាប់ចរា​ចរណ៍​…

សង្កថាក្នុងពិធីចែកសញ្ញាបត្រនៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្តងទៀត ដើម្បីចែកសញ្ញាបត្រ ចំ​ពោះ​ជ័យលាភី ចំនួន​ ៣៧៦៩ នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

សុន្ទរកថា ក្នុងពិធីសម្ពោធបង្គោលព្រំដែនលេខ ៣០ ផ្លូវលេខ ៧៨ (៤៥០ ម៉ែត្រ) ច្រកអូរយ៉ាដាវ-ឡេថាញ់ ខេត្តរតនគិរី-យ៉ាឡាយ

ឯកឧត្តម ង្វៀន តឹនយុង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; ឯកឧត្តម, លោកជំទាវ, ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និង កម្ពុជា; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ក្មួយៗសិស្ស-និស្សិត និង បងប្អូនប្រជាពលរដ្ឋទាំងអស់, ទាំង កម្ពុជា និងវៀតណាម, ជាទីមេត្រី !