អប់រំគ្នា ស្រាយបញ្ហាជាមួយគ្នា រក្សាភាពថ្លៃថ្នូរនៃគ្រូពេទ្យភាគច្រើន

ថ្ងៃច័ន្ទ ទី ២៩ កុម្ភៈ ២០១៦ អញ្ជើញសម្ពោធអគារថ្មីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ជាជំនួយរបស់ប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន​ មានប្រសាសន៍ថា “ដើម្បីចៀសវាងការដែលមនុស្សមួយចំនួនបំផ្លាញកិត្តិនាមរបស់រាជរដ្ឋា​ភិបាល ក៏ដូចជារដ្ឋាភិបាលជប៉ុន … (សូមអោយអ្នកទាំងនោះ) សួរទៅអគ្គរដ្ឋទូតជប៉ុន ប្រធាន JICA ឬសួររដ្ឋាភិ​បាល​ជប៉ុនចុះ”។ សម្តេចបញ្ជាក់ថា គំរោងជំនួយជប៉ុន មិនមែនដេញថ្លៃនៅស្រុកខ្មែរទេ គឺធ្វើនៅតូក្យូ​ ហើយមានតែក្រុមហ៊ុន​​ជប៉ុនទៀត ទើបមានសិទ្ធិសាងសង់។ ទាក់ទងនឹងការរិះគន់ដល់គ្រូពេទ្យថ្មីៗនេះ សម្តេចតេជោបានរំលឹកថា (បុគ្គលិក​ពេទ្យធ្វើការ)​គ្មានថ្ងៃឈប់សម្រាក គ្មានថ្ងៃបុណ្យទានទេ​ បើប្រៀបធៀបជាមួយនឹងអ្នកធ្វើការដទៃទៀត។ សម្តេចតេជោ​ចាត់ទុកថា នេះជាការលះបង់របស់គ្រូពេទ្យ ដែលភាគ​ច្រើនមានក្រមសីលធម៌ មានវិជ្ជាជីវៈ ប្រកបដោយការទទួល​ខុស​ត្រូវ និងលះបង់ ដើម្បីជួយអ្នកជម្ងឺ។ យ៉ាងណាក្តី សម្តេចទទួលស្គាល់ថា អាចមានគ្រូពេទ្យមួយចំនួនតូច ​ធ្វើឲ្យមានការ​ប៉ះពាល់ដល់​​មន្ទីរពេទ្យទាំងមូល។ សម្តេចតេជោ បានស្នើថា វិធីដែលល្អជាងគេ គឺការជួយអប់រំគ្នា គ្រប់គ្រងដោះស្រាយ​បញ្ហាជាមួយគ្នា ដើម្បីម្យ៉ាង លើកកម្ពស់ការយកចិត្តទុកដាក់ពិនិត្យ ព្យាបាលអ្នកជម្ងឺ និងម្យ៉ាងទៀតរក្សា​នូវ​ភាព​ថ្លៃថ្នូរ​របស់​គ្រូពេទ្យភាគច្រើន។ សម្តេចតេជោ ចាត់ទុកការវិភាគថា “គ្រូពេទ្យ ១០០ នាក់…

ការដកស្រង់ សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ​ជាទីសក្ការៈ ឯកឧត្តម គូម៉ាម៉ារុ យូជី (Kumamaru YUJI) អគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម  អិតស៊ូ អាដាជី (Itsu ADACHI) ប្រធានអង្គការ JICA ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូន ជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីនឹករលឹក ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមជាមួយឯកឧត្តម គូម៉ាម៉ារុ អគ្គរដ្ឋទូតជប៉ុន ដើម្បីធ្វើពិធី​សម្ពោធដាក់ឲ្យប្រើប្រាស់ នូវអគារមួយចំនួននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អនុញ្ញាតឲ្យខ្ញុំព្រះ​ករុណា​ខ្ញុំ យកឱកាសនេះ សូមអភ័យទោសអំពីការយឺតយ៉ាវនៃការធ្វើដំណើររបស់ខ្ញុំព្រះករុណាខ្ញុំ ដែលធ្វើឲ្យ​ព្រះតេជ​ព្រះ​គុណ ព្រះសង្ឃ ក៏ដូចជាបងប្អូនរង់ចាំយូរបន្តិច។ តាមពិតទៅ ចង់ធ្វើដំណើរមកតាំងពីព្រឹកម្សិល ដើម្បីយក​ឱ​កាស​មកសម្រាកនៅមាត់សមុទ្រ បានមួយយប់ ប៉ុន្តែ ភរិយារបស់ខ្ញុំព្រះករុណាខ្ញុំ ត្រូវជួបជាមួយ​នឹងយុវជន​កាក​បាទក្រហម។ អញ្ចឹងទេ បានជាកម្មវិធីរៀងយឺតបន្តិច សុំអភ័យទោស។ ប៉ុន្តែ យ៉ាងណាក៏ដោយ មកយឺត…

សម្តេចតេជោ៖ មន្ត្រីជញ្ជីងត្រូវបើកភ្នែកមើល អ្វីបំផ្លាញស្ពាន/ថ្នល់ និងសុវត្ថិភាពសាធារណៈ

ដោយសង្កេតឃើញថា គ្រោះថ្នាក់បង្កឡើងដោយរថយន្តតូចធំ រថយន្តសណ្តោងដឹកទំនិញលើសកំណត់ ដូចជាករណីដឹកកាត់ស្ពានអ្នកលឿង(ទ្សឹបាស្សា) បានបណ្តាលឲ្យខូចខាតស្ពាន រហូតមានបានករណីរថ​យន្តដឹកដីខ្នាតធំបុកម៉ូតូយុវសិស្ស បណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតផង, ក្នុងសារតាមហ្វេសប៊ុកព្រឹកថ្ងៃទី ២៧ កុម្ភៈ ឆ្នាំ ២០១៦, ក្រៅពីបញ្ជាក់ថា ទម្ងន់បែបនេះអាចនឹងកំទេច​ស្ពាន បើបណ្តោយអោយ​ឆ្លង​កាត់​រាល់​ថ្ងៃ ដោយអាជ្ញាធរ និងសមត្ថកិច្ចប្រាកដជាបានឃើញ​ពេលរថយន្ត​ខ្នាត​យក្ស​ដឹក​សណ្តោង​លើស​កំ​ណត់​តោន ជាពិសេសសមត្ថកិច្ចដែលយាមនៅគល់ស្ពាន សម្តេចតេជោ ហ៊ុន សែន បានព្រមានទាំ​ង​អ្នក​បើកបរ ទាំងក្រុមហ៊ុន ថា សម្តេចនឹងមិនឲ្យជនល្មើសណា ដែលបង្កការ​ខូច​ខាតដល់ស្ពានថ្នល់ បង្កគ្រោះ​​ថ្នាក់​ដល់ប្រជាពលរដ្ឋ​ហើយ​​រត់គេចមិនទទួលខុសត្រូវ បានរួចខ្លួនតទៅ​ទៀត​ឡើយ។ ស្របនឹងបានចេញបញ្ជាឲ្យក្រសួង អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចាត់វិធានការតឹងរ៉ឹង និងម៉ឺងម៉ាត់បំ​ផុតទៅលើជនទាំងនោះ សម្តេចតេជោ ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ ក្រុមហ៊ុនដឹកអ្នក​ដំ​ណើរ និងក្រុមហ៊ុនដឹកទំនិញ ត្រូវតែគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា កុំដឹកលើសទម្ងន់ ចៀសវាងគ្រោះ​ថ្នាក់ ធានាបានសុវត្ថិភាពខ្ពស់ និងការថែរក្សាគុណភាពស្ពានថ្នល់បានយូរអង្វែង។ «ក្រុមមន្រ្តីជញ្ជីងត្រូវ​បើក​ភ្នែកមើលអោយឃើញ អ្វីដែលកំពុងបំផ្លាញផ្លូវថ្នល់ និងសុវត្ថិភាពសាធារណៈ ព្រោះត្រូវទទួលទោស​ដូច​គ្នា» សម្តេចបញ្ជាក់៕