សេចក្តីដកស្រង់សង្កថា, ពិធីចាក់បេតុងមុខតំណចុងក្រោយ ស្ពានកោះធំ ស្រុកកោះធំ ខេត្តកណ្តាល

លោកជំទាវ ប៊ូ ជៀនហ្គោ អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា លោកអ៊ំ មា មីង បងប្អូនជនរួមជាតិទាំង​អស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះជាទីមេត្រី ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចាក់បេតុងភ្ជាប់តំណស្ពានមិត្តភាពកម្ពុជា-ចិន នៅកោះធំ ដែល​មានប្រវែង ៤១៥ ម៉ែត្រ ឆ្លងកាត់ទន្លេបាសា​ក់ នៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ត្រើយ​ខាងលិច។ អម្បាញ់មិញនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏ដូចជាលោកជំទាវអគ្គរដ្ឋទូត នៃ​សាធារ​ណរដ្ឋប្រជាមានិតចិន បានធ្វើរបាយការណ៍ជូនរួចហើយ និងផ្តល់សារសំខាន់អំពីបញ្ហាទាក់ទងនឹង​ស្ពាននេះ។ ខ្ញុំនៅចាំបានថា ពិធីបើកការដ្ឋានគឺបានធ្វើតាំងពីថ្ងៃ ២៥ ខែ មីនា ឆ្នាំ ២០០៨ ហើយការសាងសង់​​ក៏បានចាប់​ផ្តើមមួយរយៈកាលមកនេះ។ សង្ឃឹមថា ឆ្នាំនេះ ស្ពាននេះនឹងត្រូវបានតភ្ជាប់ដើម្បីបង្កើតនូវ​ស្ថាន​ភាពងាយ​ស្រួលសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ស្ពាន ថ្នល់ កាត់បន្ថយការលំបាក ភាពក្រីក្រប្រជាពលរដ្ឋ ខ្ញុំសូមអភ័យទោសទុកជាមុន ចំពោះអ្នករត់ទូកដទាំងឡាយ សូមមេត្តាអភ័យទោស…

ទស្សនកិច្ចមើលការអភិវឌ្ឍ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់ អាវុធ នៅខេត្តកំពង់ស្ពឺ, កំពត, កែប និងព្រះសីហនុ, ថ្ងៃ 0២ ដល់ ០៤ សីហា ឆ្នាំ ២០១៦

“ខ្ញុំនឹងបន្តទៅគ្រប់ខេត្តទាំងអស់ ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមត្រូវដោះស្រាយ …,” ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០១៦ ពេលនេះ ខ្ញុំវិលត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ បន្ទាប់ពីចំណាយពេល ៣ ថ្ងៃដើម្បីចូលរួមសម្ពោធដាក់ឱ្យ ប្រើប្រាស់ផ្លូវជាតិលេខ ៤៤ និងពិនិត្យការងារនៅ ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងព្រឹកនេះ​នៅ​ខេត្តកំពង់ស្ពឺ។ មកដល់ពេលនេះ មានខេត្ត ៨ ក្នុងចំណោមខេត្ត និងរាជធានីចំនួន ២៥ ដែលខ្ញុំបានចុះ ទៅពិនិត្យការងារ និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។ ខ្ញុំនឹងបន្តទៅ​គ្រប់​ខេត្តទាំងអស់ ដើម្បីពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមដែលនៅសល់ត្រូវដោះស្រាយ។ ថ្ងៃស្អែក ៥ សីហា ខ្ញុំ​​មានអាយុគ្រប់ ៦៤ និងឈានចូល ៦៥ ឆ្នាំ (៥ សីហា ១៩៥២- ៥ សីហា ២០១៦)។ សូមថ្លែង អំណរគុណបងប្អូនជនរួមជាតិដែលតែងផ្ដល់នូវការគាំទ្ររៀងរហូតមក៕ “… គ្មានការសង់ព្រលានយន្តហោះនៅកំពង់ស្ពឺ, ទុកបេនឡានចាស់មិនប៉ះពាល់ …,” កំពង់ស្ពឺ,…