គណៈរដ្ឋមន្រ្តី អនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ចំនួន៣ ដែលដាក់បញ្ចូលក្នុងរបៀបវារៈព្រឹកមិញ

FN ៖ សេចក្តីព្រាងច្បាប់ចំនួន៣ ដែលជារបៀបវារៈនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ ត្រូវបានអនុម័តទាំងស្រុងហើយ បន្ទាប់ពីបើកកិច្ចប្រជុំអស់រយៈពេល១ព្រឹក។ កិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកមិញនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សេចក្តីព្រាងច្បាប់ចំនួន៣នោះ រួមមាន ទី១៖ សេចក្ដីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។ ទី២៖ សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកា ទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ និងទី៣៖ សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ ជាដើម។ ក្រៅពីនោះ គណៈរដ្ឋមន្រ្តីក៏បានពិភាក្សាអំពីបញ្ហាផ្សេងៗមួយចំនួនទៀត។ ថវិកាចំណាយសម្រាប់ឆ្នាំ២០១៧ មានចំនួនប្រមាណជាង៥ពាន់លានដុល្លារ ដែលចំនួននេះកើនឡើង ១៥,៧% បើធៀបនឹងច្បាប់ឆ្នាំ២០១៦។ ការកើនឡើងចំណាយនេះបានផ្តោតសំខាន់ទៅលើវិស័យអប់រំ វិស័យសុខាភិបាល វិស័យសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចដំឡើងប្រាក់បៀវត្សរ៍ មន្រ្តីរាជរដ្ឋាភិបាល ក្នុងមុខតំណែង ឬហៅថា សមាជិករាជរដ្ឋាភិបាល ប្រហាក់ប្រហែលនឹងទ្វេដង នៅឆ្នាំ២០១៧ ខាងមុខនេះបើធៀបនឹងឆ្នាំ២០១៦៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុង ខេត្តប៉ៃលិន

FN ៖ នៅល្ងាចថ្ងៃទី ១៩ តុលា ២០១៦ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ/សង្កាត់, ក្រុង/ស្រុក/ខេត្ត និងមន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធក្នុងខេត្តប៉ៃលិន។ ខេត្តប៉ៃលិន គឺជាខេត្តមួយដែលពីមុន (គឺ)ជាសមរភូមិក្ដៅខ្លាំងបំផុត ក្នុងចំណោមសមរភូមិផ្សេងៗ​ តែ បន្ទាប់ពីបានធ្វើសមាហរណកម្មក្រោមនយោបាយឈ្នះ-ឈ្នះរបស់​សម្ដេចតេជោ​​ នាយករដ្ឋមន្ត្រី បានប្រែ ក្លាយតំបន់ជាតំបន់ដែលមានសុខសន្តិភាព មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេស វិស័យហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង ដែលបានផ្ដល់នូវភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅ ខេត្តនេះ ក៏ដូចជា ប្រជាពលរដ្ឋខេត្តផ្សេងៗ ដែលឆ្លងកាត់ខេត្តនេះ។ មុននឹងចាប់ផ្ដើមដំណើរការកិច្ចប្រជុំមន្ត្រីរាជការខេត្តប៉ៃលិន សម្ដេចតេជោ បានថ្លែងសុន្ទរកថារំលឹកខួប លើកទី ២០ នៃសមាហរណកម្មកងកម្លាំងកម្ពុជាប្រជាធិបតេយ្យ (២២ តុលា ១៩៩៦ – ២២ តុលា ២០១៦)។ សម្តេចតេជោ បានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា៖ ចោរកម្ម…

សម្តេចតេជោ ហ៊ុន សែន៖ គ្មានការចរចា សីហនុ-ហ៊ុនសែន គ្មានកិច្ចព្រមព្រៀងក្រុងប៉ារីស គ្មាននយោបាយឈ្នះៗ គ្មានសន្តិភាព!

FN ៖ ជាមួយនឹងការលើកឡើងអំពីការអភិវឌ្ឍនានា នៅតាមបណ្តាអតីតតំបន់សង្រ្គាម ភាគពាយ័ព្យនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានរំលឹកឡើងវិញអំពីបុព្វហេតុដែលនាំឱ្យមានកិច្ចព្រមព្រៀងក្រុងប៉ារីស និងសន្តិភាពសព្វថ្ងៃ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើគ្មានការចរចារវាង “សីហនុ-ហ៊ុនសែន” គ្មានកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយបើគ្មាននយោបាយឈ្នះៗ ក៏គ្មានសន្តិភាពនេះដែរ។ ថ្លែងក្នុងឱកាសសំណេះសំណាលជាមួយ ជាមួយមន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅខេត្តប៉ៃលិន នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «បើគ្មានការចរចារវាង សីហនុ-ហ៊ុនសែន បើកផ្លូវក្នុងដំណាក់កាលដំបូង វាពិតជាគ្មានកិច្ចព្រមព្រៀងក្រុងប៉ារីសមួយនោះទេ ទី២បើគ្មាននយោបាយឈ្នះៗ ដែលខ្ញុំព្រះករុណាខ្ញុំដឹកនាំ ហើយដែលមានការចូលរួមគាំទ្រដោយភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋរបស់យើង ក៏គ្មានសុខសន្តិភាពដូចពេលនេះដែរ»។ សម្តេចតេជោ ហ៊ុន សែន នៅអំឡុង៣ថ្ងៃមកនេះ បានចុះត្រួតពិនិត្យអំពីសមិទ្ធផល និងការអភិវឌ្ឍន៍ នៅតាមបណ្តាខេត្តភាគពាយ័ព្យប្រទេស ដែលក្នុងនោះមានខេត្តបន្ទាយមានជ័យ ប៉ៃលិន ជាដើម។ សម្តេចបានឆ្លងកាត់ស្រុកសំឡូត កំរៀង ភ្នំព្រឹក សំពៅលូន និងម៉ាឡៃ រួមទាំងតំបន់មួយចំនួនទៀតដែលជាអតីតតំបន់សង្រ្គាម…