សុន្ទរកថា និងសេចក្តីអធិប្បាយ ក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ឤស៊ីប៉ាស៊ីហ្វិក ស្តីពីការអភិវឌ្ឍកុមារតូច

ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយជាអនេក ដោយបានចូលរួមក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់ តំបន់ឤស៊ីប៉ាស៊ីហ្វិក ស្តីពីការអភិវឌ្ឍកុមារតូច ដែលត្រូវបានប្រារព្ធឡើងក្នុងទឹកដី នៃព្រះរាជាណាចក្រ កម្ពុជា នាឱកាសនេះ។ ជាបឋម ខ្ញុំសូមស្វាគមន៍ ចំពោះវត្តមានរបស់ ឯកឧត្តម លោកជទាំវ អស់លោក លោកស្រី ភ្ញៀវកិត្តិយស ជាតិ-អន្តរជាតិ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ។ ជាការពិត ការអភិវឌ្ឍកុមារតូចនេះមិនមែនជាកិច្ច ការថ្មី ដែលយើងទើបចាប់ផ្តើមធ្វើនោះទេ កិច្ចការនេះ កម្ពុជាបានចាប់ផ្តើមយកចិត្តទុកដាក់អនុវត្តពីក្រោយ ថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ មក ដែលបានធ្វើឱ្យកុមារកម្ពុជាទទួលបានការឧបតម្ថគ្ភាំទ្រ, ទទួលបានការ គាំពារ, ចិញ្ចឹមបីបាច់ថែរក្សា ហើយសិទ្ធិរបស់កុមារត្រូវបានលើកតម្កើងជាបន្តបន្ទាប់។ លើសពីនេះទៀត កិច្ចគាំពារកុមារក៏ត្រូវបានបានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, នៅក្នុងច្បាប់ស្តីពីការអប់រំ, អនុសញ្ញាស្តីពីសិទ្ធិកុមារ ដែលកម្ពុជាជាហត្ថលេខី ព្រមទាំងបានកំណត់យ៉ាងច្បាស់ក្នុងគោលនយោ បាយ និងផែនការសកម្មភាពជាតិ ស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច ២០១៤-២០១៨។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានបំពេញការងារយ៉ាងសកម្ម ក្នុងការផ្តល់អាហារូបត្ថម្ភ,  ការផ្សព្វផ្សាយ ជម្រុញការបំបៅកូនដោយទឹកដោះម្តាយ, ការផ្តល់វីតាមីនបន្ថែមដល់កុមារអាយុ…