ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សា ទីចាត់ការ និងអគារស្នាក់នៅសរុប ៨ខ្នង ១២១បន្ទប់ ដល់កូនចៅប្រជាពលរដ្ឋនៅត្បូងឃ្មុំ

FN ៖ ឆ្លៀតក្នុងពេលអញ្ជើញជាអធិបតី បើកការដ្ឋានស្ថាបនាផ្លូវ ជនបទក្រាលកៅស៊ូ និងបេតុងជំហានទី២ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏បានពិនិត្យស្ថានភាពអគារសិក្សា នៅក្នុងសាលាជាច្រើន ថែមទាំងបានចាត់ចែង និងសម្រេចផ្តល់អគារសិក្សា អគារទីចាត់ការសរុប ៨ខ្នង ស្មើ ១២១បន្ទប់ ដើម្បីបម្រើដល់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋនៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ សាលាដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់អគារសិក្សាជូននោះរួមមាន៖ ១៖ សាលាបឋមសិក្សា និងអនុវិទ្យាល័យកំពង់ទ្រា ផ្តល់ អាគារសិក្សាថ្មី ២ខ្នង ១ខ្នងកំពស់ ៣ជាន់ ២១បន្ទប់ ស្មើនឹង ៤២ រួមទាំងទីចាត់ការ ១ខ្នង ស្មើនឹង ៣បន្ទប់ ហើយបានចាត់ចែងឲ្យដំឡើងកម្រិតសាលាទៅជាវិទ្យាល័យផងដែរ។ ២៖ វិទ្យាល័យ ហ៊ុន សែន ពាមជីលាំង ស្ថិតចម្ងាយប្រមាណ ៤គីឡូម៉ែត្រ ពីសាលាកំពង់ទ្រា បានផ្តល់អគារសិក្សាថ្មី ១ខ្នង…

សម្ដេចតេជា ហ៊ុន សែន បញ្ជាឲ្យអរជ្ញាធរខេត្តកណ្តាល ដោះស្រាយបញ្ហាដីធ្លីឲ្យបានឆាប់រហ័ស-មានប្រសិទ្ធភាព និងបញ្ឈប់ការជួលដីឲ្យវៀតណាម

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបញ្ជាឲ្យអាជ្ញាធរខេត្តកណ្តាល ដោះស្រាយបញ្ហាជម្លោះដីធ្លី ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។ ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងឡើងក្នុងឱកាសដែល សម្តេចអញ្ជើញចុះសំណេះសំណាលជាមួយ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ នៅខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកានេះ។ ក្នុង Facebook របស់សម្តេចតេជោ បានបញ្ជាក់ថា « កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ឋទាំងអស់ ត្រូវចូលរួមសហការក្នុងការប្រមូលពន្ធ។ ត្រូវយកចិត្តទុកដាក់ការពារ តំបន់អភិរក្សឡូត៌នេសាទ និងតំបន់ការពារមួយចំនួន ឲ្យបានល្អ រួមទាំងយកចិត្តទុកដាក់ដោះស្រាយ បញ្ហាជម្លោះដីធ្លី ជូនប្រជាពលរដ្ឋឲ្យបានរហ័ស និងមានប្រសិទ្ធភាព»។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានជំរុញអាជ្ញាធរខេត្តកណ្តាល ត្រូវមានទំនាក់ទំនងល្អ ជាមួយអាជ្ញាធរវៀតណាម ពិសេសយកចិត្តទុកដាក់ នូវដំណើរការបោះបង្គោលព្រំដែនឲ្យបានលឿន និងបញ្ឈប់ឲ្យបាននូវការជួលដី ពីសំណាក់ប្រជាពលរដ្ឋរបស់យើង ឲ្យទៅប្រជាពលរដ្ឋវៀតណាម៕

សម្ដេចតេជា ហ៊ុន សែន ជំរុញឲ្យអាជ្ញាធរសម្រួលតម្លៃទឹក ភ្លើង ឲ្យមកនៅកម្រិតទាប ដើម្បីជួយដល់ជីវភាពរបស់កម្មករ-និយោជិត

FN ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០១៦ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តកណ្ដាល ដោយសម្តេចបានជំរុញឲ្យអាជ្ញាធរ យកចិត្តទុកដាក់ដល់ជីវភាពរបស់កម្មករ កម្មការិនី ដោយធ្វើកែសម្រួលតម្លៃទឹក ភ្លើង ឲ្យបានទាប ដើម្បីលើកកម្ពស់ជីវភាពរបស់កម្មករ-និយោជិត។ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា «ខេត្តកណ្ដាល គឺជាខេត្តដែលសំបូរទៅដោយរោងចក្រជាង១៥០ ដូច្នេៈអាជ្ញាធរត្រូវយកចិត្តទុកដាក់ ដល់ការរស់នៅរបស់បងប្អូនកម្មករ ឲ្យបានល្អប្រសើរដោយការសម្រួលតម្លៃទឹក ភ្លើង ឲ្យមកនៅទាប ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់»។ សម្តេចតេជោ បានលើកឡើងទៀតថា ខេត្តកណ្តាល មានព្រំប្រទល់ជាប់ប្រទេសវៀតណាម ដូច្នេះអាជ្ញាធរខេត្ត ត្រូវមានទំនាក់ទំនងល្អ ជាមួយអាជ្ញាធរវៀតណាម ពិសេសយកចិត្តទុកដាក់ នូវដំណើរការបោះបង្គោលព្រំដែនឲ្យបានលឿន និងបញ្ឈប់ឲ្យបាននូវការជួលដី ពីសំណាក់ប្រជាពលរដ្ឋរបស់យើង ឲ្យទៅប្រជាពលរដ្ឋវៀតណាម។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានកោតសរសើរ ដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានរួមសហការ គ្នាអភិវឌ្ឍន៍ខេត្តកណ្ដាល ឲ្យកាន់តែរីកលូតលាស់លឿនទៅមុខ។ កិច្ចការដែលសម្រេចទៅបានដោយជោគជ័យគឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ និងឆន្ទះល្អ…