រដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ «បង្កើតមូលនិធិបរិស្ថាន និងសង្គម» ដើម្បីស្តារ និងគាំពារបរិស្ថាន

FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការបង្កើត «មូលនិធិបរិស្ថាន និងសង្គម» ក្នុងគោលបំណង ដើម្បីស្តារបរិស្ថានឡើងវិញ គាំពារបរិស្ថាន អភិរក្សជីវៈចម្រុះ និងប្រើប្រាស់ធនធានធម្មជាតិ ឲ្យបានសមស្រប មាននិរន្តរភាព និងការរស់នៅដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍ យូរអង្វែងរបស់ប្រជាជនកម្ពុជា គ្រប់រូប និងគ្រប់ជំនាន់នៅកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន៖ បើនៅអាមេរិកវា​មានរឿងបែបនេះ​ទៅហើយ តើប្រព័ន្ឋឃោសនា​អាមេរិក​ដែលមាន​នៅកម្ពុជាអាច​ជឿទុកចិត្តបានឬទេ?

FN ៖ ក្រោយពីមានការលើកឡើង ដោយវាយប្រហារចំៗ ទៅលើប្រព័ន្ធផ្សព្វផ្សាយដ៏ធំ ប្រចាំសហរដ្ឋអាមេរិក គឺស្ថានីយ៍ទូរទស្សន៍ CNN និង New York Times របស់ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ត្រាំថា ជាបណ្តាញសារព័ត៌មាន គ្លីនតុន និងសារព័ត៌មានទុច្ចរិតនោះ នៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា «បើនៅអាមេរិកវាមានរឿងបែបនេះទៅហើយ តើប្រព័ន្ឋឃោសនាអាមេរិកដែលមាននៅកម្ពុជាអាចជឿទុកចិត្តបានឬទេ?»។ ជាមួយគ្នានេះនៅលើ Page Facebook សម្តេចតេជោ ហ៊ុន សែន ក៏បានយក Link ព័ត៌មានរបស់ Fresh News ដែលបានផ្សព្វផ្សាយពីរឿងនេះ អមដោយ Link ព័ត៌មានជាភាសាអង់គ្លេសរបស់ សារព័ត៌មាន NDTV ទៅបង្ហោះផងដែរ។ សូមបញ្ជាក់ថា អនាគតប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី លោក ដូណាល់ ត្រាំ កាលនៅអំឡុងយុទ្ធនាការ ឃោសនាបោះឆ្នោតធ្លាប់បានហៅស្ថានីយ៍ទូរទស្សន៍ CNN ថាជាបណ្ដាញសារព័ត៌មាន គ្លីនតុន…

សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធផ្លូវជាតិលេខ ៧៦

ព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈ គ្រប់ ព្រះអង្គ ​ជាទីសក្ការៈ។ ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំព្រះ​រាជាណាចក្រកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ សូមគោរព លោកយាយ លោកតា លោកអ៊ំ មាមីង បងប្អូនជនរួមជាតិ ដែលបានចូលរួមនៅក្នុងពេលនេះ ជាទីគោរពនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានចូលរួមជាមួយ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ ព្រះ​អង្គ ចូលរួមជាមួយ ឯកឧត្តមអគ្គរដ្ឋទូត និងឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី បងប្អូនជន រួមជាតិ ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវផ្លូវជាតិលេខ ៧៦ ដែលបន្តពីក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរី មក​ដល់តាអង ខេត្តរតនគិរី នៅពេលនេះ។ ចៅស្រីចំណាប់ សុំបង្កើតវិទ្យាល័យ ខ្ញុំព្រះករុណាខ្ញុំ…