FN ៖ កាកបាទក្រហមកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានបញ្ហា ឆែបមាត់ ឆែបក្រអូម មាត់ធ្មេញ និងពិការមុខមាត់ផ្សេងៗ សូមមកទទួលការវះកាត់ ដោយឥតបង់ប្រាក់ ចាប់ពីថ្ងៃទី២ ដល់ទី៧ ខែមេសា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត (ពេទ្យរុស្ស៉ី)។
លិខិតរបស់កាកបាទក្រហម បានឲ្យដឹងថា កម្មវិធីវះកាត់នេះ រៀបចំឡើងដោយ អង្គការស្នាមញញឹមកម្ពុជា សហការជាមួយមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត៕