ក្រុមហ៊ុនអចលនទ្រព្យ​ធំមួយរបស់ចិន ចាប់ដៃ​ឧកញ៉ា គិត ម៉េង បោះទុន ៣ពាន់​លានដុល្លារ សាងសង់​សណ្ឋាគារ​ផ្កាយ៦

FN ៖ ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយរបស់ចិន បានចាប់ដៃអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បោះទុនប្រមាណ ៣ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់សណ្ឋាគារលំដាប់ផ្កាយ៦ នៅក្នុងរាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ។ ដំណឹងនៃការចាប់ដៃគ្នារវាងក្រុមហ៊ុន Guangzhou R&F Co.Ltd និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបសាងសង់សណ្ឋាគារលំដាប់ផ្កាយ៦ នៅកម្ពុជានេះ បានបង្ហាញក្នុងពេលដែលលោក Zhang Li ប្រធានក្រុមហ៊ុន Guangzhou R&F បានចូលជួបសម្តែងការគួរសម និងសំ ណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅវិមានរាជរដ្ឋាភិបាលនារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ។ លោក Zhang Li បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា នេះជាលើកទី៤ហើយ ដែលក្រុមហ៊ុនរបស់លោកមកកាន់ប្រទេសកម្ពុជា។ ក្នុងដំណើរលើកទី៤នេះ លោកបាន​សង្កេតឃើញថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលលោកមានជំនឿទុកចិត្តខ្លាំងជាមួយកំ ណើន សេដ្ឋកិច្ចកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន…

សារសម្តេចតេជោ តាមហ្វេសប៊ុក ថ្ងៃ ០៤ មករា ២០១៧ ស្តីពី “សម្តេចតេជោ អំពាវនាវឲ្យប្រជាពល រដ្ឋទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងឲ្យបានគ្រប់គ្នា”

សូមប្រជាពលរដ្ឋពិនិត្យឈ្មោះបោះឆ្នោតអោយបានត្រឹមត្រូវ កាលពីថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០១៧ ម្សិលមិញនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបិទ ផ្សាយបញ្ជីឈ្មោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតរួចរាល់ និងអ្នកដែលត្រូវបានលុបចេញពីបញ្ជីបោះឆ្នោត នៅតាមបណ្តាឃុំ-សង្កាត់ទូទាំងប្រទេស ឬទីតាំងណាមួយនៃឃុំ-សង្កាត់។ ប្រសិនបើបងប្អូនពិនិត្យឃើញ ឈ្មោះខុស ឬបាត់ឈ្មោះ ឬមានបញ្ហាអ្វីមិនប្រក្រតី គឺបងប្អូនអាចធ្វើការតវ៉ាបានក្នុងរយះពេល ១០ ថ្ងៃ ចាប់ពីថ្ងៃទី ៤ ដល់ ១៤ ខែ មករា ឆ្នាំ២០១៧។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅថ្ងៃទី ៤ មិថុនា ឆ្នាំ ២០១៧ (៦ ខែដ៏ខ្លី) ខាងមុខនេះ គឺមានសារៈសំខាន់ខ្លាំងណាស់។ សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ដើម្បីមានសិទ្ធិស្របច្បាប់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត៕ *** ឬអាចឆែកពិនិត្យឈ្មោះក្នុង Website នេះ http://www.voterlist.org.kh/  

សារលិខិតសម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាត្រូវបានជ្រើសរើសជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្រោមក្របខណ្ឌ WTO សម្រាប់ឆ្នាំ២០១៧-២០១៨

FN ៖ នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតជូនជនរួមជាតិអំពីកម្ពុជាត្រូវបានជ្រើសរើស ជាប្រធានសម្របសម្រួល ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក WTO សម្រាប់ឆ្នាំ២០១៧-២០១៨។ នៅក្នុងសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា «ប្រសិនជាកម្ពុជាបានសម្របសម្រួលឲ្យការចរចាក្នុងសន្និសិទថ្នាក់រដ្ឋមន្រ្តីលើកទី១១ របស់អង្គការពាណិជកម្មពិភពលោក ទទួលបានជោគជ័យ ដែលនឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកមានស្ថេរភាពការទទួលយកតួនាទីស្នូលនេះ នឹងជួយលើកតម្កើងថែមទៀតនូវកិត្តិស័ព្ទ និងកិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ»។ សារលិខិតសម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិ៖ កម្ពុជាត្រូវបានជ្រើសរើសជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្រោមក្របខណ្ឌ WTO សម្រាប់ឆ្នាំ២០១៧-២០១៨។