សម្តេចតេជោ ហ៊ុន សែន៖ «ឆ្លៀតពេលដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ ជាទីសក្ការៈមកខេត្តព្រះសីហនុ ថ្ងៃនេះ ខ្ញុំបានចុះសួរសុខទុក្ខ និងដោះស្រាយសំណូមពរតាមសាលារៀនជាច្រើន»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ក្នុងឱកាសដែលសម្តេចដង្ហែព្រះមហាក្សត្រ ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី និងសម្តេចម៉ែ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងមកខេត្តព្រះសីហនុនោះ សម្តេចតេជោ បានឆ្លៀតពេលវេលា ចុះសំណេះសំណាល សួរសុខទុក្ខលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនកន្លែង ដើម្បីដោះស្រាយសំណូមពរ នៅនឹងកន្លែងសិក្សា ដែលរួមមានការផ្តល់អគារសិក្សាសម្រាប់សិស្សផងដែរ។។ លើសពីនេះទៅទៀតនោះ បន្ទាប់ពីបញ្ចប់ការចុះសំណេះសំណាលជាមួយគ្រូៗ និងសិស្សានុសិស្ស នៅព្រឹកថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតពេលអញ្ជើញទៅតំបន់ឆ្នេរ ដែលជាតារារះនៅទិសនិរតី និងបានថតរូបជាមួយសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងចៅ ប្រកបដោយក្តីសប្បាយរីករាយផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចទាំងស្រុងយ៉ាងដូច្នេះថា៖ «ឆ្លៀតពេលដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ ជាទីសក្ការៈ មកខេត្តព្រះសីហនុ។ ថ្ងៃនេះខ្ញុំបានឆ្លៀតទៅសួរសុខទុក្ខលោកគ្រូ សិស្សានុសិស្សដើម្បីដោះស្រាយសំណូមពរ នៅហ្នឹងកន្លែងទាក់ទងនឹងការសិក្សា។ សល់ពេលបន្តិចមិនភ្លេចឆ្នេរ…

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំពិតជារីករាយបំផុត ដែលបានដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ យាងតាមរថភ្លើង ដើម្បីព្រះអង្គបានទតទីតាំងភូមិសាស្ត្រ និងការវិវត្តន៍ថ្មីៗ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែធ្នូនេះ បានបង្ហាញនូវក្តីរីករាយ និងកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ដែលបានដង្ហែ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុយាងតាមរថភ្លើងពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីព្រះអង្គបានទតទីតាំងភូមិសាស្ត្រ និងការវិវត្តន៍ថ្មីៗនៃផ្លូវរថភ្លើងរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។ Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ផ្លូវរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ គឺជាស្នាព្រះហស្ថរបស់អតីតព្រះបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានកសាងឡើងនៅសម័យសង្គមរាស្ត្រនិយម។ សម្តេចបានបញ្ជាក់ទៀតថា ដោយសារសង្រ្គាមផ្លូវរថភ្លើងកម្ពុជា ត្រូវបានបំផ្លាញខូចខាតស្ទើរទាំងស្រុង និងទុកចោលជាច្រើនឆ្នាំ។ ក្រោយប្រទេសមានសន្តិភាព គឺផ្លូវរថភ្លើងយើងត្រូវបានជួសជុលរៀបចំឡើងវិញ ដើម្បីបំរើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសេវាដឹកជញ្ជូនទំនិញគ្រប់យ៉ាង។ ជាមួយគ្នានេះ សម្តេចតេជោ បានបន្ថែមទៀតថា «ខ្ញុំ និងភរិយាសូមជូនពរជនរួមជាតិគ្រប់ស្រទាប់ វណ្ណៈទាំងក្នុង និងក្រៅប្រទេស កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​និងកងកម្លាំងដែលកំពុងបំពេញភារកិច្ច រក្សាសន្តិភាពនៅប្រទេសនានា ក្រោមឆ័ត្រអង្គការសហប្រជាជាតិផង សូមបានប្រកបដោយសេចក្តីសុខ…

សម្តេចតេជោ ហ៊ុន សែន សម្រេចដំឡើងប្រាក់វិភាជន៍ គ្រួសារមន្ត្រីរាជការស៉ីវិល ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូន យោធិន មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូនេះ បានចេញអនុក្រឹត្យដំឡើង ប្រាក់វិភោជន៍ គ្រួសាររបស់មន្ត្រីរាជការស៉ីវិល ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូនយោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាល ជាតិកម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ដែលចាប់អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧តទៅ។ អនុក្រឹត្យបានបញ្ជាក់ថា ការដំឡើងប្រាក់វិភោជន៍គ្រួសារប្រចាំខែ របស់មន្ត្រីរាជការស៉ីវិល ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូនយោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាលជាតិកម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ដូចខាងក្រោម៖ * ប្រាក់វិភាជន៍គ្រួសារសម្រាប់ប្រពន្ធរបស់មន្ត្រីរាជការស៉ីវិល ពី៦០០០រៀល ទៅដល់១៥០០០រៀល។ * ប្រាក់បំណាច់ឧបត្ថម្ភគ្រួសាររបស់យោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាលជាតិកម្ពុជា មន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ពី៦០០០រៀល ដល់១៥០០០រៀល។ * ប្រាក់វិភាជន៍គ្រួសារសម្រាប់កូនម្នាក់ៗ របស់មន្ត្រីរាជការស៉ីវិល យោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាលជាតិ កម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ពី៥០០០រៀល ទៅ១០០០០រៀល៕