សម្តេចតេជោ ហ៊ុន សែន៖ ស្ពានអាកាស៥មករាដំណើរការបាន១ឆ្នាំហើយ, ស្ពាននេះបានជួយសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋច្រើន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹង នៅលើ Facebook ផ្លូវការសម្តេចថា ស្ពាន៥មករា ​បានដាក់ឲ្យប្រើប្រាស់ការរយៈពេល១ឆ្នាំហើយ គិតចាប់ពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រោយពីមានការដាក់ដំណើរការស្ពាននេះគឺ ពិតជាបានជួយសម្រួលចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋបានច្រើន។ Facebook ផ្លូវការរបស់សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្ពានអាកាស៥មករា (ស្ពានតិចណូ) ថ្ងៃនេះក៏ជាថ្ងៃ ខួប១ឆ្នាំនៃការសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានអាកាស៥មករា (ស្ពានតិចណូ) ដែលស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រង់ចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីគីមអ៊ីលស៊ុង និងមហាវិថីម៉ៅសេទុង ត្រង់ភ្លើងស្តុបតិចណូ។ ស្ពាន៥មករា បានដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ តាំងពីស្ពានអាកាសនេះបានដាក់អោយដំណើរការ គឺពិតជាបានជួយសម្រួលចរាចរណ៍ដល់បងប្អូន ប្រជាពលរដ្ឋបានច្រើនណាស់។ ពីមុនចំណុចប្រសព្វផ្លូវនៅម្តុំនេះគឺកកស្ទះចរាចរណ៍ខ្លាំងណាស់ ជាពិសេសពេលរថយន្តបត់ចេញចូលទៅទីតាំងទួលគោក»។ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជួយថែរក្សាផ្លូវស្ពាន…

សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខចំពោះការទទួលមរណភាពលោកសាស្រ្តាចារ្យ យូ គឹមយាន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សូមផ្ញើសាររំលែកទុក្ខជូនចំពោះលោកស្រី កែវ ស្រង៉ាត់-យូ ដែលគ្រួសាររបស់លោកស្រី គឺលោកសាស្រ្តាចារ្យ យូ គឹមយាន ទីប្រឹក្សារាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទទួលមរណភាពកាលពីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងលិខិតរំលែកទុក្ខយ៉ាងដូច្នេះថា៖ «នេះជាការបាត់បង់ដ៏គួរឲ្យសោកស្តាយ មិនត្រឹមតែសំរាប់គ្រួសារលោកជំទាវតែប៉ុណ្ណោះទេ តែជាការបាត់បង់របស់មាតុប្រទេសកម្ពុជាទាំងមូល ដោយសារលោកសាស្រ្តាចារ្យ គឺជាប្រភពបណ្តុះបណ្តាលធនធានមនុស្ស និងជាអ្នកដែលស្រោចស្រង់ជីវិតមនុស្សបានយ៉ាងច្រើន​ នៅក្នុងជីវិតរស់នៅរបស់លោក»៕

ថ្ងៃនេះជាខួបអាពាហ៍ពិពាហ៍ ៤១ឆ្នាំ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រៀបចំដោយខ្មែរក្រហមដ៏សែនសោះកក្រោះ (មានប្រវត្តិស្នេហ៍ដ៏ផ្អែមល្អែម និងជូរចត់របស់សម្តេចនៅខាងក្នុង)

FN ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ គឺជាខួប ៤១ឆ្នាំ (៥ មករា ១៩៧៦-៥ មករា ២០១៧) នៃចំណងអាពាហ៍ពិពាហ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគូស្រករ១២គូផ្សេងទៀត ដែលរៀបចំដោយខ្មែរក្រហម។ អាពាហ៍ពិពាហ៍ក្រោមរបបអាវខ្មៅជាអាពាហ៍ពិពាហ៍ ដ៏សែនសោះកក្រោះគ្មានឡើយសម្លៀកបំពាក់ប្រពៃណី គ្មានឡើយភ្លេងបាយខុនចងចៃ គ្មានឡើយភ្លេងព្រះថោងតោងស្បៃ គ្មានការអញ្ជើញចូលរួមពីសាច់ញាតិ ហើយក៏គ្មានការអញ្ជើញចូលរួមអបអរសាទរពីមិត្តភក្តិនោះឡើយ ពោលឈុតអាពាហ៍ពិពាហ៍មានតែអាវខ្មៅ និងមានតែអង្គការប៉ុណ្ណោះធ្វើជាសក្សី នៃអាពាហ៍ពិពាហ៍នេះ។ ក្រោយអាពាហ៍ពិពាហ៍គ្មានឡើយរាត្រីទឹកឃ្មុំ ឬក៏ដំណើរកម្សាន្តទៅកាន់តំបន់កម្សាន្តនានាដូចពេលបច្ចុប្បន្ន។ ក្រោយការរៀបការគ្មានការ ជួបជុំពិសារភោជនាហារនោះឡើយ រយៈពេលប្រមាណ២៨ម៉ោង ក្រោយរៀបការទើបគូស្នេហ៍មួយគូនេះ បានអាហារពេលល្ងាច ជាអាហារ ដែលរៀបចំឡើងដោយប្រជាពលរដ្ឋ។ រាត្រីទឹកឃ្មុំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើឡើងនៅលើផ្ទះប្រជាពលរដ្ឋមួក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ទើបកាត់ផ្តាច់ពីខេត្តកំពង់ចាម) ក្នុងអំឡុងពេលត្រឡប់ពីកន្លែងអាពាហ៍ពិពាហ៍ទៅកាន់មូលដ្ឋានរបស់សម្តេចវិញ។ នៅរាត្រីទឹកឃ្មុំ ជាពេលដែលមានភ្លៀងធ្លាក់យ៉ាងជោកជាំ រហូតមកដល់បច្ចុប្បន្នផ្ទះ និងគ្រែ…