សម្តេចតេជោ ហ៊ុន សែន៖ កងទ័ព និងប្រជាពលរដ្ឋ គឺតែមួយ

FN ​៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កងទ័ព និងប្រជាពលរដ្ឋ គឺតែមួយ។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងចំពេល ដែលកងយោធពលខេមរភូមិន្ទបានរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទនៅមជ្ឈមណ្ឌលកោះពេជ្រ។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧នេះ កងយោធពលខេមរភូមិន្ទ បានរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីអបអរសាទរខួប ៣៨ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា ថ្ងៃវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ការរៀបចំការប្រកួតកីឡា ដែលបើកឲ្យមហាជនចូលរួមទស្សនាដោយសេរីនេះ ដើម្បីរំលឹកដល់គុណូបការៈរបស់កងទ័ព និងវីរភាពរបស់ អតីតយុទ្ធជន ដែលបានពលីជីវិត និងកម្លាំងកាយសព្វបែបយ៉ាងដោយមិនរុញរារំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត។ ការប្រកួតកីឡាកងទ័ព ក៏ចង់បង្កើននូវភាពស្និទ្ធស្នាលរវាងប្រជាពលរដ្ឋ ជាមួយនិងកងទ័ព ជាពិសេសចង់បង្ហាញពីគុណតម្លៃរបស់កងទ័ពទៅកាន់ ប្រជាពលរដ្ឋផងដែរ។ តាមរយៈទំព័រ Facebook សម្តេចនាយករដ្ឋមន្រ្តី ក៏បានរំលេចផងដែរពីគុណូបការៈ នៃថ្ងៃជ័យជម្នះ ៧មករា ដែលកើតចេញពីការតស៊ូដ៏ អង់អាចរបស់កងទ័ព។ សម្តេចតេជោ បានថ្លែងថា ថ្ងៃប្រវត្តិសាស្រ្តជ័យជម្នះ ៧មករា គឺមិនត្រឹមតែផ្តល់នូវអាយុជីវិតទី២…

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយ ស្តីពីការកំណត់ និងការបែងចែកតំបន់គ្រប់គ្រង ដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគីរី និងមណ្ឌលគីរី ដែលមានផ្ទៃដីសរុបទំហំ ២៥០,០០០ (ពីរសែនប្រាំម៉ឺន) ហិកតា

FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយ ស្តីពីការកំណត់ និងការបែងចែកតំបន់គ្រប់គ្រង ដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគីរី និងមណ្ឌលគីរី ដែលមានផ្ទៃដីសរុបទំហំ ២៥០,០០០ (ពីរសែនប្រាំម៉ឺន) ហិកតា នេះបើយោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះ។ ដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគីរី និងមណ្ឌលគីរី ត្រូវបានបែងចែកជា៤ តំបន់រួមមាន៖ តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍ សម្រាប់ប្រើដល់ការងារគ្រប់គ្រង ថែរក្សា អភិរក្ស និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រកបដោយនិរន្តភាព៕

សុន្ទរកថា ក្នុងពិធី មីទ្ទិញរំឭកខួបលើកទី ៣៨ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០១៧)

សូមក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី, សម្តេចព្រះសង្ឃរាជ, សម្តេច​ព្រះ​រាជា គណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ, សម្តេច, ឯកឧត្តម, លោកជំទាវ, លោកស្រី, អស់លោក, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ, សមាជិក សមាជិកា នៃអង្គមីទ្ទិញ និងជនរួមជាតិទាំងអស់ជាទីគោរពស្នេហា ! ថ្ងៃ ៧ ខែ មករា ឆ្នាំ ១៩៧៩ គឺជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបើកឡើងនូវទំព័រ​សករាជថ្មីគឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ថ្ងៃនេះគឺជាទិវាដ៏មហានក្ខត្តឬក្ស ដែលប្រជាជនកម្ពុជានៅទូទំាងប្រទេស ចូលរួមដោយក្តីសោមនស្សរីករាយក្រៃលែង ប្រារព្ធខួបអនុស្សាវរីយ៍ លើកទី ៣៨ នៃទិវាជ័យជម្នះដ៏រុងរឿងនេះ ជាមួយនឹងមោទនភាពដ៏ថ្លៃថ្លាចំពោះសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ​យ៉ាងច្រើនដែលប្រជាជនយើងសម្រេចបានក្នុងរយៈពេល ៣៨ កន្លងមក រួមទាំងសមិទ្ធផលលើគ្រប់ វិស័យនៅក្នុងឆ្នំា ២០១៦ ដែលទើបតែឆ្លងផុតថ្មីៗនេះ។ យើងប្រារព្ធពិធីដ៏ឧឡារិកនេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តម របស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី…