ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីទទួលពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ»

FN ៖ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិក​អន្តរជាតិ» ដែលផ្ដល់ជូនដោយ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ នៅវិមានសន្តិភាព។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖​ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច និងក្រុមគ្រួសារពិតជារីករាយក្នុងការទទួលបានពានរង្វាន់ប្រធានគណៈកម្មាធិការអូរឡាំពិកអន្តរជាតិ។ សម្តេចតេជោថា ពាននេះនឹងក្លាយទៅការចូលរួមចំណែកដ៏សំខាន់មួយក្នុងការជួយជំរុញវិស័យកីឡានៅកម្ពុជា ឲ្យកាន់តែរីកចម្រើន។ ពានរង្វាន់ប្រធានគណៈកម្មាធិការអូរឡាំពិកអន្តរជាតិ គឺជាមោទនភាពថ្មីមួយទៀតរបស់សម្តេច និងក្រុមគ្រួសារ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កីឡាករ កីឡាការិនី ប្រជាពលរដ្ឋ និងជាតិកម្ពុជាទាំងមូល។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វិស័យកីឡារបស់កម្ពុជាធ្លាប់មានកេត្យានុភាពល្បាញល្បី តែត្រូវបានបាត់បង់លិចលង់ទៅវិញ បន្ទាប់ពីកម្ពុជាធ្លាក់ ចូលទៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុលពត។ ក្នុងនោះកីឡាករ កីឡាការិនីឆ្នើមៗរបស់កម្ពុជាជាច្រើន ត្រូវបានរបបប៉ុលពត កាប់សម្លាប់ផងដែរ។ * សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចកំណត់យកថ្ងៃទី០៤ ខែមេសា…

សុន្ទរកថា និងសង្កថា ក្នុងពិធី ទទួលពានរង្វាន់ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ

លោក ស៊ា មៀង (Ser Miang) សមាជិកគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កីឡាករ កីឡាការិនីទាំងអស់ ! ថ្ងៃនេះ ខ្ញុំនិងភរិយា ព្រមទាំងក្រុមគ្រួសារមានសេចក្តីរីករាយចំពោះការផ្តល់កិត្តិយស «ពានរង្វាន់ប្រធានគណៈ កម្មាធិការអន្តរជាតិ» ដល់រូបខ្ញុំនាពេលនេះ។ ពានរង្វាន់នេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ សម្រាប់​រួម​ចំណែកគាំទ្របន្ថែម​ទៀត ដល់ដំណើរការអភិវឌ្ឍនវិស័យកីឡាកម្ពុជា ឱ្យកាន់តែរីកចម្រើនទាំង​បច្ចុប្បន្ន និង​ពេលខាងមុខទៀត។ ចំពោះមុខនេះ ខ្ញុំសូមថ្លែងអំណរគុណលោក ស៊ា មៀង សមាជិកគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការ​អូឡាំ​ពិក​អន្តរជាតិ និងជាតំណាងលោកបណ្ឌិត Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដែលបាននាំយកពានរង្វាន់ខ្ពស់បំផុតរបស់ចលនាអូឡាំពិកនេះ មកប្រគល់ដល់រូបខ្ញុំ។ នេះគឺជាមោទនភាព​ថ្មីមួយទៀត សម្រាប់រូបខ្ញុំ ភរិយា ក្រុមគ្រួសារ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កីឡាករ-កីឡាការិនី​កម្ពុជា​ក៏ដូច​ជាប្រជាជាតិកម្ពុជាទាំងមូលផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជា​ជនកម្ពុជា ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនារីករាយ និងមោទនភាព ខណៈដែលកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំ និងសហការី ព្រមទាំងការរួមចំណែក ពីក្រុមកីឡាករ-កីឡាការិនីទាំងអស់ ក្នុងការលើកស្ទួយវិស័យកីឡាកម្ពុជា ឱ្យផុស​ត្រ​ដែតឡើងជាថ្មី និងបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលចំពោះទេពកោសល្យ និងសមត្ថភាពកីឡាករ​កម្ពុជា នាពេលបច្ចុប្បន្ននេះ។ ជាការពិត វិស័យកីឡាកម្ពុជាយើងធ្លាប់មានឧត្តមភាពនៅថ្នាក់តំបន់ និងទ្វីបឤស៊ីនាទសវត្សរ៍ទី ៦០ និង ៧០ ប៉ុន្តែ ដោយសារសង្គ្រាមក្រោយឆ្នាំ ១៩៧០ និងរបបប្រល័យពូជសាសន៍ប៉ុលពត ៣ ឆ្នាំ…

សម្តេចតេជោ ហ៊ុន សែន សម្រេចឲ្យការប្រឡងចូលក្របខណ្ឌសុខាភិបាលមិនកំណត់អាយុ ខណៈការប្រឡងចូលក្រសួងដទៃទៀត ត្រូវបានបង្កើនអាយុកាន់តែច្រើនជាងមុន

FN​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ បានសម្រេចកែសម្រួលអាយុសម្រាប់បេក្ខជន ដែលត្រូវប្រឡងចូលក្របខណ្ឌមន្រ្តីរាជការតាមបណ្តាក្រសួងនានា ដោយសម្រេចលើកលែងលក្ខខណ្ឌអាយុសម្រាប់ សិស្ស និស្សិតប្រឡងចូលក្របខណ្ឌក្រសួងសុខាភិបាលដោយមិនកំណត់អាយុ ហើយសិស្ស និស្សិត ដែលប្រឡងចូលក្រសួងដទៃទៀត ក៏ត្រូវបានបង្កើនអាយុច្រើនជាងមុន។ តាមអនុក្រឹត្យថ្មីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឲ្យមន្រ្តីរាជការ ដែលប្រឡងចូលក្របខណ្ឌក្រសួងផ្សេងៗ ក៏មិនត្រូវបានកំណត់អាយុផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ Facebook នាយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះថា ការកែសម្រួលលក្ខខណ្ឌអាយុ នៃការប្រឡងចូលមន្រ្តីរាជការនេះ ធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា ការកំណត់អាយុតឹងតែងក្នុងការប្រឡងចូលក្របខណ្ឌមន្រ្តីរាជការ ធ្វើឲ្យបាត់បង់ធនធានមនុស្ស។ សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ដូច្នេះ «កន្លងមកបញ្ហាអាយុប្រឡងយកក្របខណ្ឌរដ្ឋពិសេសក្របខណ្ឌផ្នែកសុខាភិបាល គឺពិតជាធ្វើឲ្យលំបាកដល់សិស្សនិស្សិតផង និងដល់ការរកធនធានមនុស្សបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង។ តាមរយៈការកំណត់អាយុដ៏តឹងតែងនេះ យើងបាត់បង់ធនធានមនុស្សក្នុងពេល ដែលធនធានមនុស្សដែលយើងមានបែរជាអត់ការងារធ្វើ»។ សម្តេចតេជោ បន្តថា «បន្ទាប់ពីការពិភាក្សាជាមួយរដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីមុខងារសាធារណៈ ថ្ងៃនេះខ្ញុំចុះហត្ថលេខាលើអនុក្រឹត្យលើកលែងអាយុសម្រាប់មុខតំណែងវិជ្ជាជីវៈសុខាភិបាលចំនួន ៣០ផ្នែក ដែលនឹងផ្តល់ភាពងាយស្រួលសម្រាប់វិស័យសុខាភិបាល និងមន្ត្រីសុខាភិបាល។ ក្រៅពីវិស័យសុខាភិបាលការប្រឡងចូលក្របខណ្ឌផ្សេងទៀត…