សម្តេចតេជោ ហ៊ុន សែន បញ្ចប់កិច្ចប្រជុំ​នៃវេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស, ថ្ងៃនេះ​សម្តេចនឹង​ដឹកនាំ​គណៈប្រតិភូ ត្រឡប់​ឆ្ពោះមក​កម្ពុជាវិញ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ចប់កិច្ចប្រជុំនានា ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលរៀបចំឡើងនៅទីក្រុង Davos ប្រទេសស្វីស​ហើយ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូកម្ពុជា ត្រឡប់ឆ្ពោះមកកម្ពុជាវិញ នេះបើយោងតាមការចុះផ្សាយរបស់ Facebook របស់សម្តេចនាយករដ្ឋមន្ត្រី។ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួម វេទិកាស្តីពី «តើអាស៊ានជា សហគមន៍មួយហើយឬនៅ?» ដែលមានការចូលរួមពីលោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc, លោក Riady មន្រ្តីសម្របសម្រួលវេទិកា, លោកស្រី Pangestu មន្រ្តីស្ថាប័នឯកជន, លោក Razak និង លោក Chipman សាល Congress Center, Sanada ដែលជាកម្មវិធីចុងក្រោយនៃ…

សម្តេចតេជោ ហ៊ុន សែន ទម្លាយ​អាថ៌កំបាំងរឿង​អាស្រូវផ្លូវភេទ​បុគ្គលិកស្រីម្នាក់​របស់អង្គការ Global Witness !

FN ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រតិកម្មខ្លាំងៗនិងហៅ «អង្គការ Global Witness និងបក្សពួក ល្មមឈប់ល្ងង់ និងឆ្កួត ព្រមទាំងកុំមកប្រឆាំងជាមួយខ្ញុំទាំងឆ្កួតលីលា»នោះ, នៅរសៀលថ្ងៃទី២០ ខែមករាដដែលនេះសម្តេចតេជោ ហ៊ុន សែន បានបន្តទម្លាយអាថ៌កំបាំង អាស្រូវផ្លូវភេទបុគ្គលិកស្រីម្នាក់របស់របស់អង្គការ Global Witness ដែលលួចសាហាយជាមួយប្តីគេ, ដល់ពេលប្រពន្ធគេរករឿងដល់ផ្ទះបែរជាចោទថា អ្នករកស៊ីកាប់ឈើទៅរករឿង។ សម្តេចបានបន្តថា ករណីនេះស្ថានទូតអង់គ្លេសក៏បានដឹងរឿងនេះដែរ។ សម្តេចតេជោ ហ៊ុន សែន បានទម្លាយនៅលើ Comment Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «រឿង Global Witness ចាប់ផ្តើមពីបុគ្គលិកស្រី ម្នាក់ខ្មែរ កាត់បារាំងទៅធ្វើការនៅកម្ពុជាទៅលួចសាហាយជាមួយប្តីគេដល់ប្រពន្ធគេទៅតាម រករឿងដល់ផ្ទះបែជាចោទថា អ្នករកស៊ីកាប់ឈើទៅរករឿង។ ពេលនោះទូតអង់គ្លេសក៏ដឹងរឿងនេះ។ រឿងអាស្រូវផ្លូវភេទគេបង្វែរទៅជារឿងផ្សេងពិតជាថោកទាបមែន។ បុគ្គលិកស្រីនោះម្តាយខ្មែរឪពុកបារាំង»។ នៅរសៀលថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន​ សែន បានផ្ញើសារចេញពីទីក្រុង Davos ប្រទេសស្វីសថា «សូមផ្តាំទៅអង្គការក្លូបលវិចណេស និងបក្សពួក ល្មមឈប់ល្ងង់…

សម្តេចតេជោ ហ៊ុន សែន៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្សពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ»

FN ៖ «សូមផ្តាំទៅអង្គការក្លូបលវិចណេស និងបក្សពួកល្មមឈប់ល្ងង់និងឆ្កួតៗទៀតទៅ។ ប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី គេធ្វើការជាមួយគ្នាបែបនេះដែលជាទម្លាប់ធម្មតានៃទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ។ បើខួរក្បាលមិនទាន់ឡប់ ឬឆ្កួតទេ គួរចូលសាលារៀនថែមទៀតទៅ កុំមកប្រឆាំងខ្ញុំទាំងឆ្កួតលីលា» នេះជាសាររបស់សម្តេចតេជោ ហ៊ុន​ សែន ផ្ញើចេញពីទីក្រុង Davos ប្រទេសស្វីស នាវេលាថ្ងៃត្រង់ទី២០ ខែមករា ឆ្នាំ២០១៧នេះ។ ការប្រតិកម្មឆ្លើយតបបែបនេះរបស់នាយករដ្ឋមន្រ្តីកម្ពុជា ធ្វើឡើងបន្ទាប់ពីអង្គការ Global Witness ដែលមានមូលដ្ឋាននៅ ប្រទេសអង់គ្លេស បានប្រតិកម្មចំពោះវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសំណូមពរឲ្យអង្គប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស បិទទ្វារបណ្តេញកម្ពុជាចេញ។ «វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង ដាវ៉ូស គួរតែងាកចេញពីនាយករដ្ឋមន្ត្រីកម្ពុជា និងបិទទ្វារចំពោះមេដឹកនាំនេះ មិនគួរអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន ធ្វើជាភ្ញៀវកិត្តិយសក្នុងព្រឹត្តិការណ៍នេះ ក្នុងបំណងទាក់ទាញវិនិយោគទុនថ្មីពីបរទេសនោះទេ» នេះជាការលើកឡើងរបស់គេហទំព័រ Global Witness។ កាលពីម្សិលមិញលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា សំដីរបស់ជនពាល និងអង្គការបិសាចអន្តរជាតិ «Alice…