ស្លាកប៉ាណូគណបក្សសង្គ្រោះជាតិ អាចនឹងត្រូវផ្លាស់ប្តូរ ? នៅពេលច្បាប់ថ្មីហាមឃាត់អ្នកមានទោស មិនអាចធ្វើប្រធាន ឬអនុប្រធានបក្សនយោបាយ

FN ៖ បន្ទាប់ពីមានការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពីការស្នើធ្វើវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ ដើម្បីកំណត់ថា អ្នកដែលមានទោសមិនអាចធ្វើជាប្រធាន ឬអនុប្រធានគណបក្សនយោបាយនោះ ពិតជាធ្វើឲ្យអ្នកនយោបាយមួយចំនួនភ័យស្លន់ស្លោរ។ មន្រ្តីគណបក្សប្រជាជនកម្ពុជា សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដោយមិនអនញ្ញាតឲ្យអ្នកមាន ទោសធ្វើនយោបាយនេះ អាចនឹងរួចរាល់នៅពេលឆាប់ៗខាងមុខនេះ។ អ្នកវិភាគបានលើកឡើងថា នៅពេលច្បាប់ថ្មីនេះចូលជាធរមានភ្លាមៗ ពេលនេះស្លាកប៉ាណូគណបក្សសង្គ្រោះជាតិ ដែលមានរូបលោក កឹម សុខា និងលោក សម រង្ស៊ី នឹងត្រូវរុះរើចោលទាំងអស់ ព្រោះវាខុសច្បាប់ហើយ។ ព្រោះលោក សម រង្ស៊ី ជាទណ្ឌិតមិនអាចឈរឈ្មោះជាប្រធានគណបក្សតទៅទៀតទេ។ អ្នកវិភាគបានបន្តលើកឡើងថា ករណីនេះប្រសិនបើខាងគណបក្សមិនអនុវត្តតាមច្បាប់ថ្មីនោះ វិធានការផ្លូវច្បាប់នឹងកើតមាន។ ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅល្ងាចនេះ(ថ្ងៃព្រហស្បតិ្ត) នឹងមានកិច្ចប្រជុំដើម្បីស្នើធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដើម្បីកំណត់ថា ប្រធាន ឬអនុប្រធានបក្សនយោបាយណា ដែលជាទណ្ឌិត ឬមានពិរុទ្ធ គឺមិនអាចនៅឈរឈ្មោះ ធ្វើជាប្រធាន ឬអនុប្រធានបក្សនយោបាយទៀតនោះឡើយ។…

ប្រសាសន៍សំខាន់ៗ​របស់​សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធី​ប្រគល់​សញ្ញាបត្រ ដល់និស្សិត​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង នាព្រឹកថ្ងៃនេះ

FN ៖ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតជ័យលាភី សាកលវិទ្យាល័យជាតិគ្រប់គ្រង។ ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មន្រ្តីរាជការស៊ីវិលរួមទាំងគ្រូបង្រៀនប្រមាណ ១២ម៉ឺននាក់ផងដែរ ស្ទើរតែ ១០០ភាគរយទៅហើយ ដែលបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារ។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សាកលវិទ្យាល័យ NUM បណ្តុះបណ្តាលនិស្សិតបានជាង ៤ម៉ឺននាក់ និងជាង ១ម៉ឺននាក់ កំពុងតែសិក្សា ក្នុងនោះការរៀនបង់ថ្លៃច្រើនជាងអ្នករៀនអាហារូបករណ៍។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចមានមោទនភាពខ្លាំង ចំពោះគោលនយោបាយអនុញ្ញាតឲ្យសកលវិទ្យាល័យរដ្ឋ អាចផ្តល់ការសិក្សាជាមួយការបង់ថ្លៃ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីឆ្លើយតបនិងកំណើននិស្សិតបញ្ចប់ការសិក្សា និងផ្តល់ការងារជូននិស្សិត គឺត្រូវតែប្រឹងប្រែងទាក់ទាញការវិនិយោគ…

បែកធ្លាយផ្ទៃក្នុង៖ សម រង្ស៊ី ដើរដល់ផ្លូវបញ្ចប់! បេក្ខជនថ្មីតើជា កឹម សុខា ឬជូឡុង សូម៉ារ៉ា?

FN ៖ ឥឡូវនេះចាប់ផ្តើមលឺការជជែកនៅផ្ទៃក្នុងបក្សសង្គ្រោះជាតិហើយ អំពីជោគវាសនាគណបក្ស និងចោទសួរគ្នាថា តើអ្នកណាជាបេក្ខភាពថ្មី ដឹកនាំគណបក្សសង្គ្រោះជាតិដែល មានអាយុទើប៤ឆ្នាំនេះ? ពួកគេហាក់ដូចជាប្រាកដក្នុងចិត្តថា ការគោះញញួរមួយផូងទៀតរបស់សម្តេចតេជោ ហ៊ុន សែន គឺពិតជាធ្វើឲ្យ សម រង្ស៊ី ជ្រុះបាត់តួនាទីជាប្រធានគណបក្សភ្លាមដោយស្វ័យប្រវត្តិ នោះគឺការចេញច្បាប់ថ្មីមួយទៀតស្តីពី «អ្នកទោសមិនអាច ធ្វើបក្សនយោបាយ»។ វាជាច្បាប់! ច្បាប់គឺជាច្បាប់! នៅពេលដែលគេយក «ច្បាប់ទល់នឹងនយោបាយ» វាគឺជាក្បាច់សម្លាប់ដ៏មានប្រសិទ្ធភាពពិតប្រាកដមែន។ បើមិនជឿសួរ លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅ Sic!។ មេរៀននេះ អ្នកនយោបាយដូចជា សម រង្ស៊ី ពិតជាបានមើលរំលង។ ផ្ទុយទៅវិញ អ្នកនៅស្នាក់ការចាក់អង្រែ ហាក់ដូចជា បានដឹងមុនច្រើនជាង សម រង្ស៊ី ថាវានឹងកើតឡើងឆាប់ៗ ដើម្បីជាមេរៀនជីវិត និងជាការជូនដំណើរ សម រង្ស៊ី ជាគ្រាចុងក្រោយ។ តាមព័ត៌មានផ្ទៃក្នុងបក្សសង្គ្រោះជាតិ គឺមានសំណួរ២កើតឡើងដែលគាប់ជួនគ្នា៖ ទី១៖ តើ កឹម សុខា មានកិច្ចសន្យាសម្ងាត់អ្វីជាមួយ សម្តេចតេជោ…