សម្តេចតេជោ ហ៊ុន សែន នឹងដាក់ពាក្យប្តឹងលោក គឹម សុខ អ្នកវិភាគឯករាជ្យដែលបាននិយាយថា «គណបក្សប្រជាជនកម្ពុជាជាអ្នកសម្លាប់ កែម ឡី»

FN ៖ លោក គី​ តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន​ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចនឹងដាក់ពាក្យបណ្តឹងប្តឹងលោក កឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ដែលបាននិយាយនៅក្នុងវេទិកាវិទ្យុអាស៊ីសេរីយប់មិញចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់លោក កែម ឡី។ លោក កឹម សុខ បាននិយាយនៅក្នុងវេទិកាវិទ្យុអាស៊ីសេរីនៅយប់ថ្ងៃទី១១​ ខែកុម្ភៈម្សិលមិញយ៉ាងដូច្នេះថា៖ «ក្រោយការបោះឆ្នោត ឆ្នាំ២០១៣ មានការតវ៉ារបស់ប្រជាពលរដ្ឋ ហើយមានការបង្ក្រាបទាំងបាញ់សម្លាប់ទៅទៀត ក្រោយមកប្រជាពលរដ្ឋនៅតែតវ៉ា តវ៉ាហើយគេប្រើរូបភាពផ្តាច់ការដូចជា យន្តហោះ ហោះលើអគារគណបក្សសង្គ្រោះជាតិ ចេញមកពីរូបភាពហ្នឹង មានរឿងផ្សេងៗដូចជាការចាប់ដៃលោក សម រង្ស៊ី លោក កឹម សុខា រូបភាពអស់ហ្នឹង គឺថា ដើម្បីជារូបភាពមួយក្នុងន័យល្បិចកលផ្តាច់ការ ដើម្បីកំទេចគណបក្សសង្គ្រោះជាតិ ប៉ុន្តែធ្វើបែបអស់ហ្នឹងហើយ សម្លាប់ហើយអី ហើយហ្នឹង ទាំងចុងក្រោយ…

​អ្នកវិភាគនៅក្បែរនាយករដ្ឋមន្រ្តី៖ អ្វីដែលលោក សម រង្ស៊ី ប្រកាសលាលែងពីតំណែងនៅពេលនេះ គ្រាន់តែជាការសម្តែងល្ខោនប៉ុណ្ណោះ

FN ៖ អ្នកវិភាគដែលនៅមិនឆ្ងាយពីនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់ការវិភាគដល់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា អ្វីដែលលោក សម រង្ស៊ី ប្រកាសលាលែងពីប្រធានគណបក្សសង្រ្គោះជាតិនៅរសៀលថ្ងៃសៅរ៍នេះ គឺជាការសម្តែងល្ខោនប្រោកប្រាស់សាធារណជនតែប៉ុណ្ណោះ ការធ្វើបែបនេះក្នុង គោលបំណងទាមទារចំណាប់អារម្មណ៍ឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់ៗ និងសមាជិករបស់គណបក្សសង្រ្គោះជាតិ ចេញញត្តិ ឬដាក់លិខិតស្នើសុំអង្វរកលោក សម រង្ស៊ី នៅធ្វើប្រធានគណបក្សដដែល។ អ្នកវិភាគមិនសូវខុសហើយនៅមិនឆ្ងាយពីនាយករដ្ឋមន្រ្តី ហ៊ុន សែន ដដែលរូបនោះបានអះអាងទៀតថា ការធ្វើបែបនេះរបស់លោក សម រង្ស៊ី ក៏ព្រោះតែចង់ឲ្យមានការគាំទ្រ រូបលោកឡើងវិញតែប៉ុណ្ណោះ ព្រោះប្រជាប្រិយភាពរបស់គាត់កំពុងធ្លាក់ចុះយ៉ាងខ្លាំង។ ប្រសិនបើការលែងលារបស់លោក សម រង្ស៊ី ពិតប្រាកដមែននោះ សូមបងប្អូនប្រជាពលរដ្ឋចាំមើលទាំងអស់គ្នា, ប៉ុន្តែប្រសិនបើការលាលែងនេះដើម្បីគ្រាន់តែ ឆាកល្ខោនបំភាន់ភ្នែកចង់ឲ្យគេចាប់អារម្មណ៍ និងអង្វរ ហើយយល់ព្រមនៅធ្វើជាប្រធានគណបក្សដដែលនោះ តើលោក សម រង្ស៊ី សាកសមជាដឹកនាំឬទេ ព្រោះម្តងថាលាលែង ម្តងយល់ព្រមធ្វើវិញ? សូមជំរាបថា នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សម រង្ស៊ី បានប្រកាសលាលែងពីប្រធាន…

​ទេសរដ្ឋមន្ត្រី សេរី កុសល សរសើរកាសែត The Cambodia Daily ហ៊ានចុះផ្សាយការពិត ពាក់ព័ន្ធបញ្ហាបំណុលកម្ពុជាជំពាក់អាមេរិក

FN ៖ ទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈនេះ បានសម្តែងនូវការកោតសរសើរចំពោះសារព័ត៌មាន The Cambodia Daily មានស្ថាបនិកជាជនជាតិអាមេរិក ដែលមានសេចក្តីក្លាហានចុះផ្សាយនូវការពិតពីបញ្ហាបំណុល ដែលកម្ពុជាជំពាក់អាមេរិក ក្នុងជំនាន់ លន់ នល់ ហើយលោកបានហៅការចុះផ្សាយនេះ ជាការផ្តល់នូវភាពយុត្តិធម៌សម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ការថ្លែងរបស់លោកទេសសរដ្ឋមន្ត្រី សេរី កុសល យ៉ាងដូច្នេះធ្វើឡើងបន្ទាប់ពីសារព័ត៌មាន The Cambodia Daily ដែលជាកាសែតមានខ្នងបង្អែកអាមេរិក និងស្ថាបនិកជាជនជាតិអាមេរិកផងនោះ បានចេញផ្សាយ​នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមចំណងជើងថា «សហរដ្ឋអាមេរិកគ្មានហេតុផល សីលធម៌ច្បាស់លាស់ ជុំវិញការទារ​បំណុលពីប្រទេសកម្ពុជា»។ ដោយក្នុងនោះបានដកស្រង់សម្តី លោកស្រី អេលីហ្សាបេត បេឃើ (Elizabeth Becker) ជាអ្នកកាសែត និងជាអ្នកនិពន្ធអាមេរិក ដែលបានចុះផ្សាយ និងរៀបរាប់​លម្អិត​អំពី​សង្រ្គាមអាមេរិក​​ទម្លាក់គ្រាប់បែក​នៅកម្ពុជាក្នុងឆ្នាំ១៩៧៣ បាននិយាយថា៖ «រដ្ឋាភិបាលអាមេរិកមិនដែលទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះការ​ខូចខាតដ៏ធំធេង ដែលខ្លួនបានបង្កឡើងទៅលើជនស៊ីវិល និងប្រទេសកម្ពុជា​អំឡុងពេលសង្រ្គាម​នោះទេ»។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី សេរី…