អគ្គនាយកផែនការ៖ ពលរដ្ឋជិត២.៨លាននាក់ ទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល ក្នុងអំឡុងពេលកូវីដ១៩

FN ៖ ក្នុងអំឡុងពេលជួបវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា ដៃម្ខាងទប់ស្កាត់ការឆ្លងរីករាលដាល និងដៃម្ខាងប្រឹងតោងប្រជាពលរដ្ឋមិនឲ្យធ្លាក់ខ្លួន ប៉ះពាល់ជីវភាពធ្ងន់ធ្ងរ រហូតអត់អាហារ ដើម្បីទទួលទានប្រចាំថ្ងៃនោះឡើយ។ ការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា លើជីវភាពរបស់នៅប្រចាំថ្ងៃ សម្រាប់អ្នកដែលប៉ះពាល់ធ្ងន់ធ្ងរ ឬយើងអាចនិយាយបានថា សម្រាប់ប្រជាពលរដ្ឋក្រីក្រនោះ គឺរាជរដ្ឋាភិបាលបានផ្ដល់ នូវជំនួយសង្គមជាបន្ដបន្ទាប់ ដែលរួមមានការឧបត្ថម្ភថវិកា ប្រចាំខែជាដើម។ គិតចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចិញ្ចឹមប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងជួបផលប៉ះពាល់ដោយសារវិបត្តិជំងឺរីករាលដាលជាសកលនេះ ប្រមាណជាង៧០ម៉ឺនគ្រួសារ ស្មើនឹងមនុស្សជិត២.៨លាននាក់។ លោក ថេង បញ្ញាធន អគ្គនាយកផែនការ នៃក្រសួងផែនការ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពីសមិទ្ធផលរយៈពេល៥ឆ្នាំរបស់ក្រសួងផែនការ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បានថ្លែងបែបនេះថា «ចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលកម្ពុជានេះ គឺមកទល់ពេលនេះគ្រួសារក្រីក្ររង្វង់ ៧០ម៉ឺនគ្រួសារ ដែលបានទទួលការឧបត្ថម្ភនេះ បើយើងគិតជាប្រជាជនប្រហែល២.៨លាននាក់»។ មន្ដ្រីជាន់ខ្ពស់រូបនេះ បានអះអាងទៀតថា ឆ្លងកាត់តាមការសម្ភាសផ្ទាល់ជាមួយប្រជាពលរដ្ឋ ពួកគាត់ពិតជាមានការរំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះគិតគូរពីសំណាក់រាជរដ្ឋាភិបាល ដោយពួកគាត់មិននឹកស្មានថា នៅពេលដែលរងគ្រោះដោយសារជំងឺកូវីដ១៩ រាជរដ្ឋាភិបាលមិនត្រឹមតែទប់ស្កាត់…

លោក ហ៊ុន ម៉ាណែត អញ្ជើញស្រោចស្រពសុគន្ធវារី ប្រកាសព្រះរាជប្រកាសនីយប័ត្រ តែងតាំងព្រះគ្រូអនុគណស្រុកត្រាំកក់ ខេត្តតាកែវ និងសម្ពោធសមិទ្ធផលវត្តមង្គលមានលក្ខណ៍

FN ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រកាសព្រះរាជប្រកាសនីយប័ត្រ តែងតាំងព្រះគ្រូអនុគណស្រុកត្រាំកក់ ខេត្តតាកែវ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តមង្គលមានលក្ខណ៍ ស្ថិតនៅឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរចំពោះការសម្ពោធសមិទ្ធផលថ្មីៗបន្ថែមទៀត នៅក្នុងទីអារាមដែលមានអាយុកាលប្រមាណ ២២០ឆ្នាំមួយនេះ ដែលពីដើមឡើយក៏ធ្លាប់មានការខិតខំកសាងសមិទ្ធផលជាច្រើនបន្តបន្ទាប់ផងដែរ តាមរយៈសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដោយសារវត្តនេះធ្លាប់ជាទីកន្លែងសម្រាប់ធ្វើបុណ្យទានផង និងក៏ជាសាលាបង្រៀនអក្សរសាស្ត្រ និងបង្ហាត់ក្បាច់គុណបុរាណដល់កូនចៅអ្នកស្រុកផងដែរ ប៉ុន្តែជាអកុសល នៅក្នុងរបបអាវខ្មៅប៉ុល ពត ព្រះសង្ឃត្រូវបានចាប់ផ្សឹក ហើយទីតាំងវត្តត្រូវបានប្រែក្លាយជាមន្ទីរពេទ្យ និងតំបន់កប់សពអ្នកជំងឺ។ ដូច្នេះការរីកចម្រើននៅទីនេះ ក៏អាចឆ្លុះបញ្ចាំងឲ្យឃើញអំពីនិន្នាការរួម នៃការអភិវឌ្ឍរីកចម្រើនក្នុងវិស័យព្រះពុទ្ធសាសនានៅក្នុងសង្គមខ្មែរនៅទូទាំងប្រទេស ដោយបានឆ្លងកាត់ដំណាក់កាលជាច្រើន នៅក្នុងប្រវត្តិសាស្ត្រ ជាពិសេសនៅក្រោយការរស់រានឡើងវិញចាប់ពីឆ្នាំ១៩៧៩ ដែលថ្នាក់ដឹកនាំទាំងក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងប្រជាពលរដ្ឋ បានរួបរួមគ្នាក្នុងធ្លុងមហាសាមគ្គី…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារទេសចរណ៍

FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបការងារវិស័យទេសចរណ៍ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍។ ពិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារសុខា។ ក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថារយៈពេលប្រមាណជាង៣០នាទី, ខាងក្រោមជាខ្លឹមសារទាំងស្រុង៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះសមិទ្ធផលការងារសម្រេចបានដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងទេសចរណ៍ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការស្តារ និងការលើកស្ទួយ វិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទនៈ។ ជាអកុសលការរីកចម្រើននៃវិស័យនេះ ត្រូវបានបង្អាក់ស្ទើរតែទាំងស្រុង ក្នុងអំឡុងពេលជាង ២ឆ្នាំចុងក្រោយ ដោយសារវិបត្តិជំងឺកូវីដ-១៩ ដែលជះឥទ្ធពលអវិជ្ជមាន និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍ នៅទូទាំងសកលលោក។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា…