ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅស្រុកពញាឮ ជិត២ម៉ឺននាក់

FN ៖ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា នៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង។ ជំនួបសំណេះសំណាលធ្វើឡើង​នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK)។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលរយៈពេលប្រមាណ១ម៉ោង៤០នាទី៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍន៍បានធ្វើឱ្យសម្តេចវង្វេងទាំងនៅទីក្រុង និងជនបទ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានក្រុមការងារមួយក្រុមតែងកត់ត្រារាល់ប្រសាសន៍របស់សម្តេចក្នុងវេទិកាសាធារណៈ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរថៅកែរោងចក្រ និងកម្មករ កម្មការិនីទាំងអស់ ដែលបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាយកឈ្នះលើការរាតត្បាតជំងឺ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រោងចក្រមួយចំនួនបិទទ្វារពេលជំងឺកូវីដ១៩…

សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មករ នៅរោងចក្រ Wing Star Shoe ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

មុនចាប់ផ្ដើម ខ្ញុំចង់សួរ ២-៣សំណួរសិន។ ទី១ យប់មិញនេះ មានប៉ុន្មាននាក់ ដែលបានតាមដានមើលការបើកអាស៊ានប៉ារ៉ាហ្គេមនៅទីក្រុងភ្នំពេញ តាមរយៈទូរទស្សន៍ ឬតាមរយៈហ្វេកប៊ុក? … សំណួរទី២ តើមានប៉ុន្មាននាក់ទៅបានចាក់វ៉ាក់សាំង? ចាក់ទាំងអស់គ្នា។ អ្នកមានផ្ទៃពោះបានចាក់វ៉ាក់សាំងគ្រប់ដូសហើយ បានចាប់ផ្ដើមយកកូន … ឯសំណួរមួយទៀត កាលដែលមកជួបនៅឆ្នាំ២០១៨ មានប៉ុន្មាននាក់ទៅដែលបានជួបកាលនោះ?​ ច្រើនតើ អ្នកដែលបានជួបកាលពីឆ្នាំ២០១៨។ សូមថែមមួយសំណួរទៀត ឆ្នាំ២០១៨ រហូតដល់ឥឡូវ៥ ឆ្នាំហើយ តើពូនេះចាស់ជាងមុន ឬក៏ក្មេងជាងមុន? ក្មេងជាងមុនទៀត។ ឥឡូវលែងចង់បង្ហោះរូបភាពហើយ។ ថ្ងៃមុនទៅការចៅ ថតម្នាក់ឯងក៏មាន ថតជាមួយនឹងប្រពន្ធក៏មាន ជាមួយចៅក៏មាន។ មានគេបញ្ជូនរូបភាពហ្នឹងមកវិញមិនដឹងអ្នកណាគេបង្ហោះ។ ហ្នឹងជាកាយសម្បទា ប៉ុន្តែយ៉ាងណាក៏ដោយ អាយុគឺ(ច្រើន)។ ប៉ុន្តែជឿតាមគេវិញថាអាយុគ្រាន់តែជាតួលេខ។ (១) ស្រុកគងពិសី មកច្រើនជាងគេ ថ្ងៃនេះ សប្បាយរីករាយណាស់ដែលបានវិលមកជួបបងប្អូនកម្មករ/ការិនីនៅខេត្តកំពង់ស្ពឺសាជាថ្មីទៀត ពិ​សេសនៅស្រុកគងពិសី។ គងពិសីជាស្រុកមួយដែលខ្ញុំមកញឹកញាប់ជាងគេ។ បើនិយាយអំពីស្ថានភាពនៅ គ្រប់ស្រុកដែលខ្ញុំបានដើរ ស្រុកគងពិសីហ្នឹងបានមកច្រើនជាងគេ។ ក្នុងហ្នឹងពាក់ព័ន្ធនឹងការកសាងសាលារៀន ការកសាងប្រឡាយទឹក។ ទាក់ទងនឹងការជំនួបជាមួយនឹងកម្មករ ដែលកាលពីឆ្នាំ២០១៨ គឺយើងបានជួបគ្នា ហើយក្នុងនេះ ក៏មានកម្មករ/ការិនីមួយចំនួន​ក៏ធ្លាប់បានជួបរួចមកហើយ។…