សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អគារសិក្សាមួយខ្នង ដល់សាលាបឋមសិក្សាសំប៉ាន ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ

FN ៖ ក្រោយពីមានការស្នើសុំពីប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ​ និងសិស្សនុសិស្ស ក្នុងភូមិសំប៉ាន ឃុំម្សាក្រង ស្រុកស្ទោង​ ខេត្តកំពង់ធំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចផ្ដល់អគារសិក្សាចំនួន១ខ្នង ដែលមានបីបន្ទប់ ទៅដល់សិស្សសាលាបឋមសិក្សាសំប៉ាន។ អគារសិក្សាមួយខ្នងបីបន្ទប់នេះ ត្រូវបានផ្ដល់ជូនដោយ លោក ជា ចាន់តូ ទេសាភិ​បាល​ធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងឱកាសដែលលោក និងក្រុមការងារអញ្ជើញចុះ ពិនិត្យ​ស្ថានភាពជាក់ស្ដែងរបស់សាលា។ ការចុះជួយដល់ប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ លោកនាយកសាលាបឋមសិក្សាសំប៉ាន បានឲ្យដឹងថា បច្ចុប្បន្ននេះមានតែអគារមួយខ្នង ធ្វើពីឈើប្រក់ក្បឿង ជញ្ជាំងស្លឹកហើយ ស្ថិតក្នុងភាព​ចាស់ទ្រុតទ្រោម និងពុំមានសុវត្ថិភាពដល់ការសិក្សារបស់ក្មួយៗសិស្សានុសិស្សនៅឡើយ។ លោកនាយកសាលាបានអោយដឹងទៀតថា​ «បច្ចុប្ប្នន្ននេះសិស្សដែលបានមកចុះឈ្មោះចូលរៀ​នគឺមានការថយចុះពីមួយឆ្នាំ ទៅមួយឆ្នាំគួរអោយកត់សំគាល់ ទាំងនេះដោយសារតែខ្វះអគារសិក្សា…

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំឱ្យកែច្នៃតំបន់អារ៉ែង ទៅជាតំបន់ទេសចរណ៍បរិស្ថានវិញ

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ កែច្នៃតំបន់អារ៉ែង ទៅជាតំបន់ទេសចរណ៍បរិស្ថាន ដោយមិនអនុញ្ញាតឱ្យធ្វើវារីអគ្គិសនី នៅតំបន់នេះឡើយ។ នេះបើតាមការផ្សព្វផ្សាយរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ លោក​ ខៀវ កាញារីទ្ធ បានលើកឡើងយ៉ាងដូច្នេះថា​ «តំបន់អារ៉ៃមិនត្រូវធ្វើវារីអគ្គិសនីទេ តែត្រូវធ្វើជាតំបន់ទេសចរណ៍បរិស្ថានវិញ – សម្តេចតេជោ ហ៊ុន​សែន ក្នុងសម័យប្រជុំពេញ​អង្គគណៈរដ្ឋ​មន្ត្រីថ្ងៃទី១៧ កុម្ភៈ ២០១៧»។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ កិច្ចប្រជុំនេះមានរបៀបវារៈ២រួមមាន៖ ទី១៖ គម្រោងវិនិយោគខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃមកភ្នំពេញ និងគម្រោងវិនិយោគ​បន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព១៣៥ មេហ្កាវ៉ាត់ ខេត្តព្រះសីហនុ។ ទី២៖ បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថានប័ននីតិប្បញ្ញាត្តិលើ «ពិធីសារទី៣ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរដ្ឋាភិបាល…

សម្តេចតេជោ ហ៊ុន សែន ដាក់បញ្ជាបំរាមដល់មន្រ្តីមូលដ្ឋាន មិនឲ្យចូលរួមពាក់ព័ន្ធនឹងសេវាកម្មរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដាក់បញ្ជាបំរាមដល់មន្រ្តីមូលដ្ឋាន មិនឲ្យចូលរួមពាក់ព័ន្ធនឹងសេវាកម្មរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ អាស្រ័យដោយបញ្ជៀសពីការយល់ច្រឡំរបស់សាធារណជនថា ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងនោះមិនមែនជាស្ថាប័នរបស់រដ្ឋទេ, នេះបើយោងតាមលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី ថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងចេញពីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីយ៉ាងដូច្នេះ។ លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ក្រៅពីដាក់បំរាមនេះ​ សម្តេចតេជោក៏បានហាមឃាត់ផងដែរចំពោះការចូលរួមរៀបចំឯកសារ ឬការចូលរួមរឹបអូសដីធ្លី ផ្ទះសម្បែងរបស់ពលរដ្ឋផងដែរ។​ លើសពីនោះបានស្នើឲ្យ ប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋ និងឯកជនត្រូវផ្សាយឲ្យបានជាប្រចាំថា គ្រឹះស្ថានមីក្រូហិរញ្​វត្ថុទាំងអស់ ជារបស់ឯកជន មិនមែនជាស្ថាប័នរដ្ឋទេ នេះជាប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន ​សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។ កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃសុក្រនេះមានរបៀបវារៈចំនួន២នេះ រួមមាន៖ ១៖ គម្រោងវិនិយោគខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃ មកភ្នំពេញ និងគម្រោងវិនិយោគ​បន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព១៣៥ មេហ្កាវ៉ាត់ ខេត្តព្រះសីហនុ ត្រូវបានអនុម័តរួចហើយ។ ២៖ បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថានប័ននីតិប្បញ្ញាត្តិលើ «ពិធីសារទី៣…