នាយឧត្តមសេនីយ៍ ប៉ុល សារឿន៖ កងទ័ពកម្ពុជាត្រូវការពារ​ឲ្យបានរឹងមាំនូវ​សន្តិភាព ប្រឆាំងដាច់​ខាតបដិវត្តន៍​ពណ៌

FN ៖ នាយឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា កងយោធពល​ខេមរភូមិន្ទជាឆ្អឹងខ្នងដ៏រឹងមាំនៃប្រទេសជាតិ ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវការពារឲ្យបានរឹងមាំនូវសន្តិភាព ប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌ មិនឱ្យកើតមាននៅលើទឹកដីកម្ពុជាបានឡើយ។ នាយឧត្ដមសេនីយ៍ ប៉ុល សារឿន បានលើកឡើងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំ ឆ្នាំ២០១៦ និងដាក់ចេញទិសដៅអនុវត្តការងារឆ្នាំ២០១៧ របស់បញ្ជាការដ្ឋានអង្គរក្ស រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ នាយឧត្តមសេនីយ៍បានថ្លែងថា «យើងជាកងយោធពលខេមរភូមិន្ទជាឆ្អឹងខ្នងដ៍រឹងមាំ នៃប្រទេសជាតិ ទោះបីស្ថិតក្នុង​តម្លៃណាក៏ដោយ កងយោធពលខេមរភូមិន្ទ ត្រូវការពារ ឲ្យបានរឹងមាំនូវសន្តិភាព ប្រឆាំងដាច់ខាតបដិវត្តន៍​ពណ៌មិនឱ្យកើត​មាននៅលើទឹកដី កម្ពុជាបានឡើយ»។ នាយឧត្ដមសេនីយ៍ ប៉ុល សារឿន បានបន្តថា កងយោធពលខេមរភូមិន្ទ ត្រូវការពារប្រជាពលរដ្ឋ ឲ្យរស់នៅក្នុងភាពសុខ​ដុម​រមនា និងការពារ រាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ ការពារប្រមុខរាជរដ្ឋាភិបាល​ការពារសេចក្ដី​សុខសាន្ត​របស់ប្រជាពលរដ្ឋ និងការរីកចំរើនរបស់សង្គមជាតិ សំដៅប្រមួលផ្ដុំ សក្ដានុពលទាំងឡាយ ការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចំរើនរុងរឿងថែមទៀត។ លោកបានលើកឡើងថា កម្ពុជាជាបាននឹងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់លើវិថីមួយ ដ៏ត្រឹមត្រូវនិងមានវឌ្ឍន​ភាពជាលំដាប់។ សន្តិភាពបានធ្វើឱ្យប្រទេសជាតិរីកលូតលាស់ និងមានភាព ខ្ពស់មុខខ្ពស់មាត់ ស្មើរភាព ស្មើសិទ្ធិជា​មួយប្រទេស​ក្នុងតំបន់និងពិភពលោក…

សុន្ទរកថា និងការដកស្រង់សេចក្ដីអធិប្បាយ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៦ និងលើកទិសដៅការងារឆ្នាំ ២០១៧ របស់ក្រសួងមហាផ្ទៃ

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០១៦ និង​លើក​ទិសដៅការងារឆ្នាំ ២០១៧ របស់ក្រសួងមហាផ្ទៃនាឱកាសនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អាជ្ញា​ធរ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ ក្រសួង ស្ថាប័ន និងដៃគូ​ពាក់​ព័ន្ធ​ទាំង​អស់ដែលបានខិតខំប្រឹងប្រែងរួមគ្នាសម្រេចបាននូវសមិទ្ធផលនានាជាច្រើន ជូនប្រទេសជាតិ និងប្រជា​ជន ពិសេសការថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រម​ទាំង​​ការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទោះបីជាស្ថានភាពក្នុងតំបន់ និងពិភពលោកបាន និងកំពុងជួប​ប្រ​ទះ​នូវ​បញ្ហាប្រឈមជាច្រើន និងក្នុងផ្ទៃក្នុងជាតិ មានក្រុមជ្រុលនិយមមួយចំនួនបានខិតខំរិះរកគ្រប់វិធី​ប៉ុនប៉ងបង្ក​ឱ្យ​មានចលាចលវឹកវរក្នុងសង្គម និងការឃោសនាបំប៉ោងសភាពការណ៍ បំភ័ន្តសាធារណមតិជាតិ និងអន្តរ​ជាតិ​ថា កម្ពុជាកំពុងមានអស្ថិរភាពនយោបាយយ៉ាងណាក្តី ប៉ុន្តែពួកគេមិនឤចសម្រេចបាននូវឧបាយកល​នេះ​ឡើយ។ ជារួម កម្ពុជាកំពុងទទួលបាននូវការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ដែលការណ៍នេះបានធ្វើឱ្យកម្ពុជា​យើងកំពុងដើរតួនាទីយ៉ាងសកម្មទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ជាក់ស្តែង ក្នុងឆ្នាំ ២០១៦ កំណើន​សេដ្ឋ​កិច្ចកម្ពុជាសម្រេចបានក្នុងរង្វង់ ៧,១% ហើយផលិតផលក្នុងស្រុកសរុបគិតជាមធ្យមសម្រាប់មនុស្ស​ម្នាក់​ៗ កើនពី ៧៦០ ដុល្លារ ក្នុងឆ្នាំ ២០០៨ ដល់ ប្រមាណជាង ១៣០០ ដុល្លារឤមេរិក ក្នុងឆ្នាំ ២០១៦ ដោយ​បានផ្លាស់ប្តូរស្ថានភាព…

​សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកជាថ្មី ឱ្យអាជ្ញាធរតាមបណ្តាខេត្ត ត្រួតពិនិត្យឱ្យបានម៉ត់ចត់ចំពោះការយកលុយពីអ្នកលក់តាមកញ្ច្រែង កញ្ជើ ល្អី 

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹកជាថ្មីដល់អាជ្ញាធរគ្រប់ខេត្តទាំងអស់ឱ្យត្រួតពិនិត្យឱ្យបាន​ម៉ត់ចត់ និងខ្លាំងក្លាបំផុត ចំពោះករណីយកភាស៊ី ឬលុយឈ្នួលផ្សេងៗ ពីអ្នកលក់ដូរតូចតាចតាមកញ្ច្រែង កញ្ជើ និងល្អី នៅក្នុងផ្សារមូលដ្ឋានរៀងៗខ្លួន។ ការក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០១៦ និងលើកទិសដៅការងារ ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ ការក្រើនរំលឹកនេះ បានធ្វើឡើងបន្ទាប់ពីមានការលេចលឺថា មានម្ចាស់ផ្សារមួយចំនួនបានលួចប្រមូលភាស៊ីពីប្រជាពលរដ្ឋដែលលក់ដូរតូចតាច នៅតាមផ្សារ។ សម្តេចបានថ្លែងថា ប្រជាពលរដ្ឋដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អីទាំងនោះ ជួនកាលគាត់យកបន្លែដែលគាត់ដាំមកលក់ ទទួលបានកម្រៃតិចតួចប៉ុណ្ណោះ។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបញ្ឈប់ឱ្យមានការយកភាស៊ី សម្រាប់អ្នកលក់ដូរ នៅតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមផ្សារ និងតាមដងផ្លូវ នៅទូទាំងប្រទេស។ ការសម្រេចបែបនេះ គឺដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋដែលលក់ដូរតូចតាច៕