ចុះ​​យន្តហោះ​ភ្លាម! លោកហ៊ុន ម៉ាណែត ភ្ញាក់​ព្រើត​ជាមួយ​គេហ​ទំព័រ«ដើម​ត្នោត» ថាលោក…

KSP ៖ លោកហ៊ុន ម៉ាណែត បានហួសចិត្ត​ និងអស់ចំណើ​ចខ្លាំង ទៅលើសារព័ត៌មាន​មួយ​ឈ្មោះ​ «ដើមត្នោត» ដែល​បាន​ចុះផ្សាយ​ថា លោក​មានជំនួយការដល់ទៅ​​ជាង​២០​នាក់ ​ហើយ​ពាក់​សុទ្ធតែ​ស័ក្តិ​៥ ។ ខណៈ​លោក​ហ៊ុន ម៉ាណែត បាន​ចុះ​ពីលើ​យន្តហោះ​ភ្លាម កាលពី​វេលា​​ម៉ោង​០១រំលងអធ្រាត្រ​ថ្ងៃទី២៣ កុម្ភៈ ដោយ​លោក​បាន​បើក​ទូរស័ព្ទ​មើលក៏​ភ្ញាក់​ព្រើត ព្រោះ​មាន​មិត្ត​ម្នាក់​គាត់​​ផ្ញើ​​ព័​ត៌​មាន​ប្លែក​មួយ​ថ្មី​ ដែល​សារ​ព័​ត៌​មាន​ដើម​ត្នោត​​បាន​​សរសេរ ​ហើយ​យកមក​ចុះ​លើ​​គេហទំព័រ​របស់​​គាត់​​ថា «​ខ្ញុំ​មាន​ជំនួយការ​ដល់​ទៅ​ជាង​២០​នាក់ ​ហើយ​ពាក់​សុទ្ធតែ​ស័ក្តិ​៥» ​។ អាន​​ភ្លាម ​ខ្ញុំ​ផ្ទុះសំណើច​ហើយ​គ្រវីក្បាល​ រហូត​ដល់​អ្នក​ដើរ​ក្បែរ​ងាក​មើល ព្រោះ​វា​ជា​ព័ត៌​មាន​មួយ​ថ្មី​ ដែល​ធ្វើ​ឱ្យ​​ខ្ញុំ​អស់សំណើច សើច​​ដោយ​ហួសចិត្ត ​។ ពេល​ជាមួយ​គ្នា​ ខ្ញុំ​ក៏​ឆ្ងល់​ថា​ តើ​ជំនួយការ​របស់ខ្ញុំ​ស័ក្តិ​៥ ទាំង​២០​នាក់​ជាង​នោះ ​មកពីណា​ ហើយ​មាន​ឈ្មោះ​​អ្វីខ្លះ? ខ្ញុំ​ក៏​បន្ត​អាន​អត្ថបទ​​ដែល​បាន​ចុះ​នោះ ២ ទៅ​៣​ដង​ ហើយ​ខំប្រឹង​មើល​ថា ​តើ​មាន​អ្វី​ដែល​ឆ្លើយ​នឹង​ការ​ងឿងឆ្ងល់​របស់ខ្ញុំ​ខាងលើ​ទេ ពោល​គឺ​មាន​បង្ហាញ​ជា​មូលដ្ឋាន​នូវ​ឯកសារ​អ្វី​ច្បាស់លាស់​ទេ ក្រែង​ខ្ញុំ​ភ្លេច ​។ ប៉ុន្តែ​​អា​នប៉ុ​ន្មា​ន​ដង ក៏​មិនឃើញ​មាន​អ្វី​ដែល​សារ​ព័​ត៌​មាន​ដើម​ត្នោត​បង្ហាញ​អ្វីជា​ភស្តុ​តាង​ច្បាស់លាស់ ក្រៅ​តែ​ពី​និយាយ​ចោល​ថា ខ្ញុំ​មាន​ជំនួយការ​ជាង២០​នាក់​ដែល​សុទ្ធតែ​ជា​សក្តិ​៥​ ។ ដើម្បី​ឱ្យ​​ខ្ញុំ​បាន​អស់​ច​ម្ង​ល់ ក៏​ដូច​ជា​ឱ្យអ្នក​អាន​ព័​ត៌​មាន​ដើមត្នោត​បានឃើញ​ការ​ពិត ខ្ញុំ​សូម​អោយ​សារ​ព័​ត៌​មាន​ដើម​ត្នោត មេត្តា​ជួយ​បង្ហាញ​ឈ្មោះ​​ជំនួយការ​សក្តិ​៥ របស់ខ្ញុំ​ទាំង​ជាង២០​នាក់​នោះ​ផង និង​សូម​បង្ហាញ​ឯកសារ​តែងតាំង​ក្រុម​ជំនួយការ​នោះ​ផង…

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ បើគ្មានគោលនយោបាយឈ្នះ​ឈ្នះ​របស់រាជរដ្ឋាភិបាល​ សង្គ្រាមនៅកម្ពុជាក៏នៅមិនទាន់ចប់

FN : នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានថ្លែងឲ្យដឹងថា បើគ្មានគោលនយោបាយឈ្នះ​ ឈ្នះ​ របស់រាជរដ្ឋាភិបាល​ទេ​ សង្គ្រាមនៅកម្ពុជាមកដល់ពេលនេះ ក៏នៅមិនទាន់ចប់ផង។ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បន្តថា ត្រូវយល់ពីបញ្ហានេះ កុំចាញ់បោកជនអគតិមួយចំនួន ដែលតែងតែញុះញុង ក្នងន័យបំផ្លាញសុខសន្តិភាព ដែលយើងទទួលបានយ៉ាងលំបាក។ ប៉ុន្តែមានជនមួយក្តាប់តូច​ តែង​តែលើកតម្កើង កិច្ចព្រមព្រៀង ថ្ងៃ២៣ ​តុលា​ ដោយចោទ​រាជរដ្ឋាភិបាលថា បានរំលោភ កិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងបារីស​ ថ្ងៃ២៣ តុលា។ បើគ្មានថ្ងៃ​៧​ ខែមករា​ទេ​ ក៍គ្មានកិច្ចព្រមព្រៀងសន្តិភាព ថ្ងៃ២៣ តុលា ក៍គ្មានសិទ្ធមនុស្ស គ្មានសិទ្ធរស់រានមានជីវិតសិទ្ធផ្សេងៗទៀត ហើយក៏គ្មាន​សុខសន្តិភាព​ស្ថេរភាព​ និងការអភិវឌ្ឍ​រីកចម្រើន​លូតលាស់ លើគ្រប់វិស័យ​​ ដូចសព្វថ្ងៃនេះនោះដែរ។ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង តំណាងឲ្យនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរៈភូមិន្ទ បានលើកឡើងបែបនេះ ខណៈលោកចូលរួម នៅក្នុងពិធីសំណេះសំណាលនិង សាកសួរសុខទុក្ខដល់បងប្អូន នាយ-ពលទាហាន កងពលថ្មើរជើងលេខ៧០…

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបង្កើត ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការពាណិជ្ជកម្មពិភពលោក ប្រទេសស្វីស

FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពី ការបង្កើតស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នេះបើយោងតាម អនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ អនុក្រឹត្យបានបញ្ជាក់ថា ស្ថានបេសកកម្មអចិន្រ្តៃយ៍នេះត្រូវមានសមាសភាពជា មន្រ្តីការទូត និងមន្រ្តីបច្ចេកទេសចំនួន៥រូប និងមានកញ្ចប់ថវិកាស្ថិតក្រោម ក្រសួងពាណិជ្ជកម្ម ត្រូវដឹកនាំដោយប្រធានមួយរូបមានឋានៈជាអគ្គរាជទូត។