គ.ជ.ប៖ បណ្ណព័ត៌មានអ្នកបោះឆ្នោត ជាង៣លានសន្លឹក ត្រូវបានចែកដល់ប្រជាពលរដ្ឋ គិតត្រឹមថ្ងៃ១២ មិថុនា

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីប្រកាសថា គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ បណ្ណព័ត៌មានអ្នកបោះឆ្នោតចំនួន៣,២៣៥,១១២សន្លឹក ត្រូវបានគ.ជ.បចែកដល់ដៃប្រជាពលរដ្ឋជាអ្នកបោះឆ្នោតនៅទូទាំងប្រទេស។ តាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ក្នុងចំណោមបណ្ណព័ត៌មានអ្នកបោះឆ្នោតសរុប ៨,៣៨០,២១៧សន្លឹក គ.ជ.ប បានចែកដល់ដៃអ្នកបោះឆ្នោតនៅទូទាំងប្រទេសបានចំនួន ៣,២៣៥,១១២នាក់ហើយ ស្មើនឹង ៣៨,៦០ភាគរយ នៃចំនួនបណ្ណព័ត៌មានអ្នកបោះឆ្នោតសរុប។ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមបណ្ដាភូមិប្រជាពលរដ្ឋ ធ្វើឡើងចាប់ពីថ្ងៃទី០៦ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧។ លោកបន្តថា ប្រសិនបើចែកមិនទាល់អស់ទេ បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ នឹងបន្តចែករហូតដល់ថ្ងៃទី២៧ ខែកក្កដា ប៉ុន្តែប្រជាពលរដ្ឋអ្នកបោះឆ្នោតត្រូវទៅទទួលនៅ សាលាឃុំ-សង្កាត់ដែលខ្លួនរស់នៅរៀងៗខ្លួន។ ទោះចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតមិនទាន់អស់ក៏ដោយ ក៏ដំណើរការនៃការចែកបណ្ណព័ត៌មាននេះ ត្រូវតែបិទបញ្ចប់ត្រឹមថ្ងៃទី២៧ ខែកក្កដានោះតែម្ដង។ តែលោក ហង្ស ពុទ្ធា…

គ.ជ.ប ពន្យល់ពលរដ្ឋពីរបៀបគូសន្លឹកឆ្នោត ដែលត្រឹមត្រូវ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានពន្យល់ដល់ ពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោត ដែលត្រឹមត្រូវសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តឡើង នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានល្ងាចនេះ។

គ.ជ.ប ផលិតសៀវភៅសម្រាប់អ្នកបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដើម្បីពន្យល់ប្រជាពលរដ្ឋឲ្យកាន់តែយល់ច្បាស់

FN ៖ គណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) បានចេញផ្សាយសៀវភៅ សម្រាប់អ្នកបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដើម្បីពន្យល់រៀបរាប់ប្រាប់ប្រជាពលរដ្ឋ ឲ្យកាន់តែយល់ច្បាស់ ពីការបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខុះ៕