គ.ជ.ប ពន្យល់ពលរដ្ឋពីរបៀបគូសន្លឹកឆ្នោត ដែលត្រឹមត្រូវ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានពន្យល់ដល់ ពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោត ដែលត្រឹមត្រូវសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តឡើង នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានល្ងាចនេះ។