បណ្ដឹងចំនួន១៥ ត្រូវបាន គ.ជ.ប ធ្វើលិខិតជូនដំណឹងទៅបក្សនយោបាយវិញ ខណៈបណ្ដឹងចំនួន៦៤ ត្រូវបានដោះស្រាយចប់ ក្រោយបិទការទទួលបណ្ដឹង

FN ៖ គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំពិនិត្យលើបណ្ដឹងចំនួន១៥បណ្ដឹង ដែលគណបក្សនយោបាយបានប្ដឹងពីខេត្តមួយចំនួន ក្រោយពិនិត្យចប់សព្វគ្រប់ គ.ជ.ប បានសម្រេចធ្វើលិខិតជូនដំណឹងទៅកាន់គណបក្សនយោបាយទាំងនោះ ដោយសារបណ្ដឹងទាំងនោះ មិនគ្រប់ធាតុផ្សំក្នុងការដាក់ ពាក្យបណ្ដឹងមក គ.ជ.ប។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ។

សេចក្ដីប្រកាសបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ គ.ជ.ប បានបិទបញ្ចប់ការទទួលពាក្យបណ្ដឹង ទាក់ទងនឹងការមិនសុខចិត្តទៅនឹងលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤នេះ ដោយ គ.ជ.ប បានទទួលពាក្យបណ្ដឹងចំនួន៦៤បណ្ដឹង ក្នុងនោះរួមមាន៖ បណ្ដឹងសុំរាប់សន្លឹកឆ្នោត ឡើងវិញចំនួន៤៦បណ្ដឹង និងបណ្ដឹងព្រណ្មទណ្ឌចំនួន១៨បណ្ដឹង ហើយបណ្ដឹងទាំង៦៤នោះ ត្រូវបាន គ.ជ.ប ដោះស្រាយចប់សព្វគ្រប់ទាំងអស់ហើយ គិតត្រឹមថ្ងៃទី២០ ខែមិថុនា ម្សិលមិញ។

បើតាម គ.ជ.ប លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនោះ នឹងត្រូវបានប្រកាសនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (ទទក) និងនៅលើគេហទំព័ររបស់ គ.ជ.ប ពោលនៅសល់តែ ៤ថ្ងៃទៀតប៉ុណ្ណោះ។

នៅអំឡុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ រយៈពេល១ថ្ងៃគត់នោះ មានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន ៦,៧៤៣,៣២៩នាក់ ស្មើនឹង ៨៥.៧៤ភាគរយ នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦។ ដោយឡែក ចំពោះស្ថានការណ៍នៃការបោះឆ្នោត នាពេលនោះ ត្រូវបានស្ថាប័នជាតិ-អន្តរជាតិ គណបក្សនយោបាយ អង្គការជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋគ្រប់ទិសទី បានវាយតម្លៃ និងកោតសរសើរថា មានភាពរលូនជាងអាណត្តិមុនៗ ខណៈសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក៏ត្រូវបានការពារយ៉ាងល្អប្រសើរផងដែរ៕

...Read More

គ.ជ.ប បិទបញ្ចប់ ការទទួលពាក្យបណ្ដឹងតវ៉ា ចំពោះលទ្ធផលបោះឆ្នោតឃុំ/សង្កាត់ ដើម្បីត្រៀមប្រកាសលទ្ធផលផ្លូវការ នៅថ្ងៃ២៥ មិថុនា

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យបណ្ដឹងទាក់ទងនឹងការសើរើសន្លឹកឆ្នោតចំនួន ៦៤បណ្ដឹង ហើយបានដោះស្រាយជូនភាគីវិវាទចប់សព្វគ្រប់អស់ហើយ គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ ពោលរងចាំតែពេលប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ប៉ុណ្ណោះ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។ នេះបើតាមលោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

លោក ខន កែវមនោ បានឲ្យដឹងថា គ.ជ.ប បានបិទបញ្ចប់ការទទួលពាក្យបណ្ដឹង ត្រឹមថ្ងៃទី១៩ ខែមិថុនា ម្សិលមិញ ក្នុងនោះមានបណ្ដឹងចំនួន ៦៤បណ្ដឹង បានឡើងមកដល់ថ្នាក់ជាតិរបស់ គ.ជ.ប មានទាំងបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ និងបណ្ដឹងព្រណ្មទណ្ឌជាដើម ហើយបណ្ដឹងទាំង៦៤នេះ គ.ជ.ប បានដោះស្រាយចប់រួចរាល់អស់ហើយ គិតត្រឹមថ្ងៃទី២០ ខែមិថុនានេះ។

លោកបានបន្តថា ក្នុងចំណោមបណ្ដឹងទាំង៦៤បណ្ដឹងនោះ មានបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញចំនួន ៤៦បណ្ដឹង ប៉ុន្តែ គ.ជ.ប បានបើកការរាប់ឡើងវិញតែចំនួន ៣ឃុំ ប៉ុណ្ណោះ គឺនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង, ឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង និងនៅឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ចំណែកបណ្ដឹងចំនួន ៤៣បណ្ដឹងទៀត ត្រូវបានបដិសេធទាំងអស់។

ចំពោះលទ្ធផលផ្លូវការនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ នឹងប្រកាសជាផ្លូវការ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ជាកំណត់ លើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (ទទក) និងនៅលើគេហទំព័ររបស់ គ.ជ.ប ខណៈការបូកសរុបលទ្ធផលមកពីឃុំ-សង្កាត់ ដើម្បីត្រៀមយកទៅប្រកាសផ្លូវការនោះ ក្រុមការងារកំពុងតែមមាញឹករៀងរាល់ថ្ងៃ។ លោក ខន កែវមនោ បញ្ជាក់ដូច្នេះ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី០៤ ខែមិថុនា...Read More


គ.ជ.ប សម្រេចឲ្យ CNRP សង្កាត់ស្វាប៉ាក ខណ្ឌឫស្សីកែវ នាំមុខ CPP ដោយបដិសេធលទ្ធផលរាប់សន្លឹកឆ្នោតឡើងវិញ នៅ PEC រាជធានីភ្នំពេញ

FN ៖ ករណីលទ្ធផលបឋមនៃការបោះឆ្នោត នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដែលដំបូងឡើយ គណបក្សសង្គ្រោះជាតិ​ នាំមុខគណបក្សប្រជាជនកម្ពុជានោះ ត្រូវបានគណបក្សប្រជាជនកម្ពុជា ប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ នៅគណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ហើយលទ្ធផលបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា នាំមុខគណបក្សសង្គ្រោះជាតិ ៧សំឡេងវិញ។

ក្រោយចាញ់បណ្ដឹងនៅ PEC រាជធានីភ្នំពេញហើយ គណបក្សសង្គ្រោះជាតិ បានប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញតទៀត នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

បន្ទាប់ពីធ្វើការពិនិត្យចប់សព្វគ្រប់ហើយ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ គ.ជ.ប បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយសម្រេចចារបដិសេធ លើលទ្ធផលដែលបានរាប់សន្លឹកឆ្នោតឡើងវិញ នៅ PEC រាជធានីភ្នំពេញ ដោយសារគ្រប់ធាតុផ្សំដែលកំណត់ត្រង់ មាត្រា១៤៩ និងមាត្រា១៥២ នៃច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ។

តាមសេចក្ដីប្រកាស បានឲ្យដឹងថា ចំពោះបញ្ហានេះ គ.ជ.ប បានសម្រេចរក្សាលទ្ធផលនៃការបោះឆ្នោត នៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវនេះ ទុកជាបានការដដែល​ ដោយមានសំឡេងគាំទ្រដូចខាងក្រោម៖
* គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានចំនួន ១១៧សំឡេង
* គណបក្សសង្គ្រោះជាតិ ទទួលបានចំនួន ២,៦១១សំឡេង
* គណបក្សប្រជាជនកម្ពុជា ទទួលបានចំនួន ២,៨០៦សំឡេង។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានពន្យល់បន្ថែមថា ការដែល គ.ជ.ប សម្រេចចារបដិសេធលើបណ្ដឹងនោះ គឺមានហេតុផលច្រើនប្រការ ដូចជា ពេលខ្លះ នៅថ្នាក់ឃុំ-សង្កាត់គ្មានបញ្ហាអ្វីសោះ តែបែរជាដាក់ពាក្យបណ្ដឹងមកសុំរាប់សន្លឹកឆ្នោតឡើងវិញ, ខ្លះលទ្ធផលសំឡេងឆ្នោតរបស់គណបក្សនីមួយៗ លំអៀងគ្នាលើស ០.៥ភាគរយទៅទៀត ព្រោះប្រការនេះ ទាល់តែសំឡេងឆ្នោតរបស់គណបក្សនយោបាយ ខុសគ្នាក្រោម ០.៥ភាគរយពីគ្នា ទើបអាចរាប់ឡើងវិញជូនបាន, មួយចំនួនទៀត ផុតអាយុកាលហើយ នៅតែប្ដឹងមកទៀត...Read More


គ.ជ.ប សេចក្ដីប្រកាសព័ត៌មានផ្លូវការ ពីការដោះស្រាយបណ្ដឹងរបស់គណបក្សនយោបាយ និងប្រជាពលរដ្ឋ

FN ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ នៃការដោះស្រាយបណ្ដឹង របស់គណបក្សនយោបាយ និងបណ្ដឹងរបស់ប្រជាពលរដ្ឋ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ គ.ជ.ប បានពិនិត្យ និងសម្រេចលើបណ្ដឹងរបស់ គណបក្សសង្គ្រោះជាតិ ចំនួន២២បណ្ដឹង, គណបក្សប្រជាជនកម្ពុជា ចំនួន១០បណ្ដឹង និងប្រជាពលរដ្ឋ១បណ្ដឹង សរុបចំនួន៣៣បណ្ដឹង ដែលប្ដឹងបន្ដមកពីបណ្ដារាជធានី-ខេត្ត ចំនួន១០៕

...Read More

គ​.ជ.ប បដិសេធបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ១៤បណ្ដឹង ចុះអង្កេត១បណ្ដឹង និងធ្វើលិខិតជូនដំណឹង១បណ្ដឹង ដោយសារប្ដឹងខុសនីតិវិធី

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចចារបដិសេធបណ្ដឹងចំនួន១៤បណ្ដឹង, ចុះអង្កេតស្រាវជ្រាវចំនួន១បណ្ដឹង និងធ្វើលិខិតជូនដំណឹងទៅម្ចាស់បណ្ដឹងវិញចំនួន១បណ្ដឹង ដោយសារបណ្ដឹងខ្លះមិនគ្រប់ធាតុផ្សំ ខ្លះទៀតប្ដឹងផ្លោះមកដល់ គ.ជ.ប តែម្ដង ដែលបណ្ដឹងទាំងនោះ គឺប្ដឹងដោយគណបក្សសង្គ្រោះជាតិ មកពីខេត្តចំនួន៩ ។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់បន្ថែមដល់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ។

លោក ហង្ស ពុទ្ធា បានឲ្យដឹងថា បណ្ដឹងចំនួន១៤ ដែល គ.ជ.ប បានចារបដិសេធមិនទទួលដោះស្រាយនោះ ដោយសារម្ចាស់បណ្ដឹងបានប្ដឹងផ្លោះមក គ.ជ.ប មុនប្ដឹងនៅគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (PEC) ក្នុងនោះរួមមាន៖ ខេត្តកណ្ដាល២បណ្ដឹង ជាបណ្ដឹងព្រហ្មទណ្ឌ និងបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ មាននៅខេត្តកោះកុង​ ៣បណ្ដឹង, ខេត្តព្រៃវែង ១បណ្ដឹង, ខេត្តស្ទឹងត្រែង ៤បណ្ដឹង, ខេត្តបាត់ដំបង ២បណ្ដឹង, ខេត្តប៉ៃលិន ១បណ្ដឹង និងខេត្តព្រះវិហារ ១បណ្ដឹង។

ចំណែកបណ្ដឹងចំនួន១ ដែល គ.ជ.ប សម្រេចចុះអង្កេតនោះ ស្ថិតនៅខេត្តស្វាយរៀង ហើយការចុះអង្កេតនេះ គឺដើម្បីស្រាវជ្រាវហេតុផលខុសត្រូវ មុនធ្វើការដោះស្រាយជូនគូវិវាទ និងបណ្ដឹងចំនួន១ទៀត ដែល គ.ជ.ប បានធ្វើលិខិតជូនដំណឹងតបទៅម្ចាស់បណ្ដឹងវិញនោះ ស្ថិតនៅខេត្តកំពង់ធំ ដើម្បីរៀបរាប់ពីនីតិវិធី និងកាលកំណត់ នៃការដាក់ពាក្យបណ្ដឹងទៅតាមឋានានុក្រមរបស់ គ.ជ.ប។

អ្នកនាំពាក្យរូបនេះ បានពន្យល់ថា ការដាក់ពាក្យបណ្ដឹងត្រូវធ្វើឡើងតាមឋានានុក្រម ដែលដំបូងឡើយ គឺម្ចាស់បណ្ដឹងត្រូវប្ដឹងទៅ PEC រាជធានី-ខេត្តជាមុនសិន ក្នុងរយៈពេល៥ថ្ងៃ បន្ទាប់ពីចេញលទ្ធផលបឋម នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។ ក្រោយការដោះស្រាយនៅ PEC រាជធានី-ខេត្តហើយ នៅតែមិនទាន់សះជាគ្នាទៀតនោះ...Read More


ក្រោយរាប់ឡើងវិញ នៅឃុំក្លែង ស្រុកសណ្ដាន់ និងឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង គ.ជ.ប ប្រកាសលទ្ធផល៖ CPP ចាញ់ CNRP ហើយបិទផ្លូវតវ៉ាតែម្ដង

FN ៖ នៅទីបំផុត គ.ជ.ប បានប្រកាសលទ្ធផលបឋមចុងក្រោយ និងបិទផ្លូវតវ៉ាតែម្ដងដោយសម្រេចថា ការរាប់សន្លឹកឆ្នោតឡើងវិញ នៅឃុំក្លែង ស្រុកសណ្ដាន់ និងឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបងនោះ គឺគណបក្សប្រជាជនកម្ពុជា បានចាញ់គណបក្សសង្គ្រោះជាតិ។ នេះយោងតាម លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ក្រោយបញ្ចប់ការរាប់សន្លឹកឆ្នោតឡើងវិញ នៅការិយាល័យ គ.ជ.ប។

បើតាមអ្នកនាំពាក្យ គ.ជ.ប ចំពោះលទ្ធផលបឋមចុងក្រោយនេះ នៅឃុំបឹងប្រាំ គណបក្សប្រជាជនកម្ពុជា ទទួលបាន៧០៧សំឡេង រីឯគណបក្សសង្គ្រោះជាតិទទួលបាន ៧៧៦សំឡេង។ ដោយឡែកនៅឃុំក្លែង គណបក្សប្រជាជនកម្ពុជា ទទួលបាន៣៣៥សំឡេង ចំណែកគណបក្សសង្គ្រោះជាតិ ទទួលបាន៣៣៧សំឡេង។

សូមជម្រាបថា បើតាមលទ្ធផលបោះឆ្នោតបឋម ដែលបានចេញផ្សាយលើគេហទំព័រ (www.voterlist.org.kh) របស់ គ.ជ.ប មុនការរាប់សន្លឹកឆ្នោតឡើងវិញនោះ បានបង្ហាញថា ឃុំបឹងប្រាំនេះ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន ៦៣១សំឡេង ឈ្នះ២៣សំឡេង លើគណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងឆ្នោតចំនួន ៦០៨សំឡេង។ ចំណែក ឃុំក្លែង គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន ៨៣២សំឡេង ជាអ្នកឈ្នះ ១សំឡេង លើគណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងឆ្នោតចំនួន ៨៣១សំឡេង៕

...Read More

គ.ជ.ប ចាប់ផ្ដើមការរាប់សន្លឹកឆ្នោត​ឡើងវិញ​នៅឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង ដែលប្ដឹងដោយ CPP

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាវេលាម៉ោង ៨៖០០នាទី ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នព បានចាប់ផ្ដើមរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យចំនួន ៩ការិយាល័យ ក្នុងឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង ជាបណ្ដើរៗហើយ ដែលបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញនេះ គឺប្ដឹងដោយគណបក្សប្រជាជនកម្ពុជា។

បើតាមលទ្ធផលបោះឆ្នោតបឋម ដែលបានចេញផ្សាយលើគេហទំព័រ (www.voterlist.org.kh) របស់ គ.ជ.ប បានបង្ហាញថា ឃុំបឹងប្រាំនេះ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន ៦៣១សំឡេង ឈ្នះ២៣សំឡេង លើគណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងឆ្នោតចំនួន ៦០៨សំឡេង។

ប៉ុន្តែក្រោយពេលគណបក្សសង្គ្រោះជាតិ ប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ នៅគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តបាត់ដំបង (PEC) គណបក្សប្រជាជនកម្ពុជា បែរជាចាញ់សំឡេងឆ្នោតគណបក្សសង្គ្រោះជាតិទៅវិញ ដូច្នេះហើយទើបគណបក្សប្រជាជនកម្ពុជា ប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញតទៀត នៅថ្នាក់ជាតិរបស់ គ.ជ.ប និងត្រូវបានរាប់ឡើងវិញនៅព្រឹកថ្ងៃនេះតែម្ដង។

នៅថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០១៧ គ.ជ.ប ក៏បានបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យចំនួន ២៣ការិយាល័យ ក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ហើយលទ្ធផលផ្លូវការចុងក្រោយ ត្រូវបានលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាទទួលបាន ២,៦១១សំឡេង ឈ្នះ២សំឡេង លើគណបក្សសង្គ្រោះជាតិ ដែលទទួលបានតែ ២,៦០៩សំឡេង ហើយបិទផ្លូវតវ៉ាតែម្ដង។

សូមជម្រាបថា គ.ជ.ប នឹងបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៅការិយាល័យចំនួន ១ការិយាល័យ ក្នុងឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៤ ខែមិថុនានេះផងដែរ៕

...Read More

គ.ជ.ប ចេញប្រកាសផ្លូវការស្ដីពី លទ្ធផលនៃការរាប់សន្លឹកឆ្នោតឡើងវិញ នៅឃុំដូង ខេត្តស្វាយរៀង, លទ្ធផល CPP ឈ្នះ CNRP ២សំឡេង

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃ១៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសផ្លូវការ ស្ដីពីលទ្ធផលនៃការរាប់សន្លឹកឆ្នោតឡើងវិញ ក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ដោយបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ឈ្នះលើគណបក្សសង្គ្រោះជាតិ ចំនួន២សំឡេង។

សេចក្ដីប្រកាសបានបង្ហាញថា៖

* គណបក្សប្រជាជនកម្ពុជា ទទួលបាន ២,៦១១សំឡេង
* គណបក្សសង្គ្រោះជាតិ ទទួលបាន ២,៦០៩សំឡេង
* គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបាន ១៦៨សំឡេង
* គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបាន ១៧១សំឡេង។

...Read More

គ.ជ.ប នឹងបើកការរាប់​សន្លឹកឆ្នោត​ឡើងវិញ នៅឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នារសៀលថ្ងៃស្អែក

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យចំនួន ១ការិយាល័យ ក្នុងឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នាវេលាម៉ោង ២៖០០នាទី រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ស្អែកនេះ នៅទីស្ដីការ គ.ជ.ប។

បើតាមលទ្ធផលបោះឆ្នោតបឋម ដែលចេញផ្សាយលើគេហទំព័រ (www.voterlist.org.kh) របស់ គ.ជ.ប បានបង្ហាញថា ឃុំក្លែង គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន ៨៣២សំឡេង ជាអ្នកឈ្នះ ១សំឡេង លើគណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងឆ្នោតចំនួន ៨៣១សំឡេង។

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញ គ.ជ.ប ក៏បានបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យចំនួន ២៣ការិយាល័យ ក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ខណៈកំពុងរាប់សន្លឹកឆ្នោតឡើងវិញនោះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង រហូតដល់ជជែកគ្នាឡើងតឹងសរសៃកជាបន្តបន្ទាប់។ ក្រោយបើកការប្រជុំសម្រេចស្ទើរពេញមួយព្រឹក នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបង្ហាញលទ្ធផលផ្លូវចុងក្រោយថា គណបក្សប្រជាជនកម្ពុជាទទួលបាន ២,៦១១សំឡេង ឈ្នះ២សំឡេង លើគណបក្សសង្គ្រោះជាតិ ដែលទទួលបានតែ ២,៦០៩សំឡេង និងបិទផ្លូវតវ៉ាតែម្ដង។

លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា មកដល់ថ្ងៃអង្គារនេះ ថ្នាក់ជាតិរបស់ គ.ជ.ប បានទទួលបណ្ដឹងប្រមាណ ៤០បណ្ដឹងហើយ ពីគណបក្សនយោបាយមួយចំនួន ហើយភាគច្រើនជាបណ្ដឹងសុំរាប់សន្លឹងឆ្នោតឡើងវិញ។

សូមជម្រាបថា គ.ជ.ប នឹងបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៅការិយាល័យចំនួន ៩ការិយាល័យ ក្នុងឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង នៅព្រឹកស្អែកផងដែរ...Read More


គ.ជ.ប ស្នើសមត្ថកិច្ចចាត់វិធានការម្ចាស់ Facebook ដែលផ្សាយញុះញង់ថា គ.ជ.ប ស្ថិតក្រោមការគ្រប់គ្រងបរទេស

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចចាត់វិធានការតាមច្បាប់ចំពោះម្ចាស់ Facebook ដែលបានបង្ហោះញុះញង់បង្ខូចកេរ្តិ៍ឈ្មោះ ស្ថាប័ន គ.ជ.ប ស្ថិតក្រោមការគ្រប់គ្រងរបស់បរទេស ទាក់ទងការចេញផ្សាយបណ្ដោះអាសន្ន នៃចំនួនអ្នកបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។

ក្នុងលិខិតបំភ្លឺនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប ជាស្ថាប័នឯករាជ្យ គោរពច្បាប់ អនុវត្តតាមច្បាប់ និងបំពេញការងារដោយតម្លាភាព គ្មានការជ្រៀតជ្រែកពីស្ថាប័នណាមួយឡើយ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ពោលមិនដូចអ្វីដែលបានបង្ហោះផ្សាយលើ Facebook អគតិទាំងនោះឡើយ ហើយបានច្រានចោលរាល់ការបង្ហោះផ្សាយបំភ្លៃ បំភ័ន្ត បង្កាច់បង្ខូចនោះទាំងស្រុង។

សេចក្ដីបំភ្លឺបានចង្អុលប្រាប់ថា Facebook ដែលបានបង្ហោះផ្សាយថា គ.ជ.ប ជាស្ថាប័នស្ថិតក្រោមការគ្រប់គ្រងរបស់បរទេសនោះ រួមមាន Facebook ឈ្មោះ KH Khmer, ឈ្មោះ Real News ជាដើម។

សូមរំឭកដែរថា នៅអំឡុងពេលចេញផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ រួចមក គេសង្កេតឃើញថា បណ្ដាញសង្គម Facebook មួយចំនួន បានចេញផ្សាយព័ត៌មាន ដោយគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងន័យមូលបង្កាច់ បំភ្លៃ បំភ័ន្តឲ្យប្រជាពលរដ្ឋអស់ទំនុកចិត្តលើស្ថាប័ន គ.ជ.ប ដែលជាហេតុនាំឲ្យមានការយល់ច្រឡំជាហូរហែ។ ឆ្លើយតបនឹងបំណងដ៏ស្មោគគ្រោគទាំងនោះ គ.ជ.ប បានចេញសេចក្ដីបំភ្លឺពន្យល់ភ្លាមៗជាបន្តបន្ទាប់វិញផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ គ.ជ.ប ក៏បានអំពាវនាវដល់បណ្ដាសារព័ត៌មាន បណ្ដាញសង្គមទាំងអស់នោះ ត្រូវបញ្ឈប់ជាបន្ទាន់ការផ្សព្វផ្សាយព័ត៌មានទាំងឡាយណា ដែលញុះញង់នាំឲ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើស្ថាប័នឯករាជ្យ និងអព្យាក្រឹតមួយនេះតទៅទៀត៕

...Read More

គ.ជ.ប ប្រកាសលទ្ធផលផ្លូវការចុងក្រោយ នៅឃុំដូង ស្រុករមាសហែក ជាលទ្ធផល CPP ឈ្នះ CNRP ២សំឡេង ហើយបិទផ្លូវតវ៉ាតែម្ដង

FN ៖ នៅទីបំផុត គ.ជ.ប បានប្រកាសលទ្ធផលជាផ្លូវការចុងក្រោយ និងបិទផ្លូវតវ៉ាតែម្ដង ដោយសម្រេចថាការរាប់សន្លឹកឆ្នោត នៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង លទ្ធផលគណបក្សប្រជាជនកម្ពុជា ទទួលបាន ២,៦១១សំឡេង ឈ្នះគណបក្សសង្គ្រោះជាតិ២សំឡេង ដែលទទួលបាន ២,៦០៩សំឡេង។ នេះយោងតាមមន្រ្តី គ.ជ.ប ដែលបានចូលរួមរាប់សន្លឹកឆ្នោត នៅការិយាល័យ គ.ជ.ប បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច។

កាលពីម្សិលមិញ ការរាប់សន្លឹកឆ្នោតឡើងវិញ ដែលបញ្ជូនពីការិយាល័យបោះឆ្នោតទាំង២៣ ស្ថិតនៅឃុំដូង ស្រុករមាសហែក​ ខេត្តស្វាយរៀង នៅទីស្ដីការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្កឲ្យតំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដំឡើងសរសៃកដាក់គ្នា ប៉ុន្តែនៅល្ងាចថ្ងៃដដែល ការរាប់ឡើងវិញ បានបង្ហាញលទ្ធផលបឋមថា គណបក្សប្រជាជនកម្ពុជាជាអ្នកឈ្នះ៧សម្លេង។

លទ្ធផលបានបង្ហាញថា៖ CPP 2587 / CNRP 2580 តែគណបក្សសង្គ្រោះជាតិមិនទាន់ឯកភាព ទើបមានការប្រជុំសម្រេចនៅព្រឹកថ្ងៃទី១៣ ខែមិថុនា​ ឆ្នាំ២០១៧នេះ រហូតប្រកាសថា CPP នៅតែឈ្នះ CNRP ចំនួន២ឡេង។

សូមជម្រាបថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យ បោះឆ្នោតចំនួន ២៣ការិយាល័យ ស្ថិតក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ក្រោយពីមានបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ របស់គណបក្សសង្គ្រោះជាតិ ដោយសារតែ មិនអស់ចិត្តទៅនឹងលទ្ធផលរាប់សន្លឹកឆ្នោត នៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត (PEC ខេត្តស្វាយរៀង) រហូតតវ៉ាមក គ.ជ.ប តែម្តង៕

...Read More

គ.ជ.ប ចេញសេចក្តីបំភ្លឺថា គ្មានការកាត់ប្រាប់ឧបត្ថម្ភមន្រ្តីការិយាល័យបោះឆ្នោត រាប់សន្លឹកឆ្នោតនៅខេត្តត្បូងឃ្មុំ ដូចការផ្សាយរបស់វិទ្យុអាស៊ីសេរីឡើយ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីបំភ្លឺថា គ្មានការកាត់ប្រាក់ឧបត្ថម្ភពី​ មន្រ្តីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅខេត្តត្បូងឃ្មុំ ដូចការចេញផ្សាយរបស់វិទ្យុអាស៊ីសេរីឡើយ ដោយបញ្ជាក់យ៉ាងច្បាស់ថា «ជារឿងមិនពិត»។

ការបំភ្លឺនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី ដែលត្រូវបានគេដឹងថាជាស្ថាប័នព័ត៌មានគាំទ្របក្សប្រឆាំងផ្សាយបំភ័ន្តដោយគ្មានមូលដ្ឋានច្បាស់លាស់នោះ បានចេញផ្សាយថា មានការកាត់ប្រាក់ឧបត្ថម្ភពី​មន្រ្តីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ។

តាមសេចក្ដីបំភ្លឺរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ករណីខាងលើនេះ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ (PEC) លោក សុខ ឈិន អះអាងថា មិនមានករណីនេះទេ ពោលមិនដូចអ្វីដែលវិទ្យុអាស៊ីសេរី បានផ្សាយនោះឡើយ។ លោក សុខ ឈិន បានបន្តថា ប្រសិនបើ PEC ខេត្តត្បូងឃ្មុំ រកឃើញថា មានការកាត់ប្រាក់ដូចនោះមែន PEC នឹងដាក់វិន័យទៅតាមបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប។

ស្ថាប័នឯករាជ្យ និងអព្យាក្រឹតមួយនេះ ក៏បានអំពាវនាវដល់អ្នកសារព័ត៌មាន និងគ្រប់ស្ថាប័នព័ត៌មានផងដែរ សូមធ្វើការផ្សព្វផ្សាយព័ត៌មានឲ្យបានត្រឹមត្រូវ គោរពតាមក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន ជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត បង្កាច់បង្ខូចកេរ្តិ៍។

មិនមែនតែ គ.ជ.ប ខ្លួនឯងទេ សូម្បីអង្គការជាតិ-អន្តរជាតិ គណបក្សនយោបាយ ក៏ដូចជាប្រជាពលរដ្ឋ បានលើកឡើងថា ដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នោះ ប្រព្រឹត្តទៅដោយបរិយាកាសល្អប្រសើរ ថ្វីត្បិតតែមានពាក្យបណ្ដឹងមួយចំនួនក៏ពិតមែន តែគ្រប់មន្រ្តីទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ នៃ គ.ជ.ប បានចាត់ចែងដោះស្រាយបានចប់ជាបណ្ដើរៗហើយ ហើយកំពុងការដោះស្រាយយ៉ាងយកចិត្តទុកដាក់ និងហ្មត់ចត់ជានិច្ចបន្តទៀត ដើម្បីសម្រេចលទ្ធផលជូនគ្រប់ភាគី...Read More


ទៅមុខថយក្រោយ