
PPR ៖ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះជំនួយសប្បុរសរបស់សហភាពអឺរ៉ុប រដ្ឋាភិបាល និងប្រជាជនជប៉ុន រដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្ដល់ការគាំទ្រ នូវជំនួយបច្ចេកទេស សម្ភារៈ ថវិកាមួយចំនួន សម្រាប់ដំណើរការបោះឆ្នោត ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំកម្មវិធីបិទសន្និបាត បូកសរុបការងាររៀបចំ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ កាលពីថ្ងៃទី១៧ខែកក្កដា នៅខេត្តព្រះសីហនុ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ សម្ដែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ជាតិដឹកនាំ និងមន្រ្ដី គ.ជ.ប គ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយនានាអ្នកសង្កេតការជាតិ អន្ដរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអនុវត្ត និងគោរពតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ក្នុងនោះលោកក៏បានបញ្ជាក់បន្ថែម ទៀតថា សមិទ្ធផលសម្រេចបានទាំនេះអាស្រ័យដោយយើងទាំងអស់គ្នា ទាំងរាជរដ្ឋាភិបាល គ.ជ.ប គណបក្សនយោបាយ និងអ្នកពាក់ព័ន្ធទាំងអស់ បានខិតខំរួមគ្នាធ្វើការកែលម្អដំណើរការបោះឆ្នោត ទាំងក្របខ័ណ្ឌច្បាប់ និងក្របខ័ណ្ឌបច្ចេកទេស។ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានថ្លែងអំណរគុណចំពោះ សមាគមជាតិ និងអន្ដរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងអន្ដរជាតិ មជ្ឈដ្ឋាននានក្នុងសង្គម ដែលតែងតែផ្ដល់ការគាំទ្រយ៉ាងស្មោះត្រង់ ទាំងស្មារតី និងសម្ភារៈជួយដល់ដំណើរប្រតិបត្តិរបស់ គ.ជ.ប និងចូលតាមដានពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ លើគ្រប់ដំណើរការនៃការរៀបចំការបោះឆ្នោត ព្រមទាំងវាយតម្លៃប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ចំពោះដំណើរការរៀបចំទាំងនោះ ប្រព្រឹត្តទៅបានយ៉ាងល្អជោគជ័យ...Read More

FN ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំបើកសន្និបាតបូកសរុប ការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។ សន្និបាតនេះ ធ្វើឡើងនៅសាលសន្និបាតមជ្ឈមណ្ឌលពិភពមង្គល ខេត្តព្រះសីហនុ ដែលត្រូវធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៦ ដល់១៧ ខែកក្កដា ឆ្នាំ២០១៧ ដោយប្រារព្វពិធីបើកដោយ លោក គួយ ប៊ុនរឿន អនុប្រធានគ.ជ.ប ហើយបិទសន្និបាត ដោយលោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ នៅកម្ពុជា បានធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ហើយលទ្ធផលផ្លូវការ ត្រូវបានបង្ហាញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧។ លទ្ធផលផ្លូវការនេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានឃុំ/សង្កាត់ចំមួន១១៥៦ចំណែកគណបក្សសង្រ្គោះជាតិ ទទួលបាន ៤៨៩ និង គណបក្សខ្មែររួបរួមជាតិរបស់ លោក ញឹក ប៊ុនឆៃ ទទួលបាន១ឃុំ ផងដែរ៕
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញបង្ហាញលទ្ធផលផ្លូវការ តាមការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ទាំង២៥រាជធានី-ខេត្ត។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើងក្នុងឃុំ-សង្កាត់ចំនួន ១,៦៤៦ឃុំ-សង្កាត់ ដែលមានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន ៧,០៤០,៥៩៤នាក់។ គ.ជ.ប បានបង្ហាញថា ចំនួនសន្លឹកឆ្នោតអត់បានការមានរហូតដល់ទៅ ១៣៣,៤៨៤សន្លឹក ចំណែកសន្លឹកឆ្នោតបានការមានចំនួន ៦,៩៧៣,៩១១សន្លឹក។ ក្នុងចំណោមឃុំ-សង្កាត់ទាំង ១,៦៤៦នោះ គណបក្សប្រជាជនកម្ពុជាយកបាន ១,១៥៦ឃុំ-សង្កាត់ គណបក្សសង្គ្រោះជាតិយកបាន ៤៨៩ឃុំ-សង្កាត់ និង១ឃុំទៀត បានទៅលើគណបក្សខ្មែររួបមជាតិរបស់លោក ញឹក ប៊ុនឆៃ។ បើគិតជាអាសនៈ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈ ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៦,៥០៣ គណបក្សសង្គ្រោះជាតិទទួលបានអាសនៈ ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៥,០០៧។
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២0១៧នេះ បានចេញបង្ហាញឈ្មោះបេក្ខជនជាប់ឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ ទាំង២៥រាជធានី-ខេត្ត។
ក្នុងចំណោមគណបក្សទាំង១២ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ មានតែគណបក្ស៧ប៉ុណ្ណោះ ដែលទទួលបានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងនោះគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងឆ្នោតច្រើនជាងគេ ដោយគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន ៣,៥៤០,០៥៦សំឡេង ហើយគណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងឆ្នោតចំនួន ៣,០៥៦,៨២៤សំឡេង។
បើគិតជាអាសនៈគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៦,៥០៣ (បានតំណែងជាមេឃុំ-ចៅសង្កាត់ចំនួន ១,១៥៦) គណបក្សសង្គ្រោះជាតិ ទទួលបានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៥,០០៧ (បានតំណែងជាមេឃុំ-ចៅសង្កាត់ចំនួន៤៨៩)។
គណបក្ស៥ទៀត មានគណបក្សហ្វ៊ុនស៊ិនប៉ិច បានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ២៨ (មិនបានតំណែងជាមេឃុំ-ចៅសង្កាត់) គណបក្សខ្មែររួបរួមជាតិ បានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ២៤ (បានតំណែងជាមេឃុំ១) គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៥ (មិនបានតំណែងជាមេឃុំ-ចៅសង្កាត់) គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៤ (មិនបានតំណែងជាមេឃុំ-ចៅសង្កាត់) និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ១ (មិនបានតំណែងជាមេឃុំ-ចៅសង្កាត់)។ ចំណែកឯគណបក្ស៥ទៀត បានទទួលត្រឹមសំឡេងឆ្នោតប៉ុណ្ណោះ តែមិនបានទទួលអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ឡើយ៕
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីថ្លែងការណ៍ ដោយសោកស្ដាយយ៉ាងខ្លាំង ចំពោះការវាយតម្លៃខុសពីការពិត ដែលធ្វើឲ្យសាធារណជនមានការយល់ច្រឡំ លើដំណើរការ និងលទ្ធផលនៃការបោះឆ្នោត។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច។
សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា «គ.ជ.ប មានការសោកស្ដាយជាខ្លាំងចំពោះការវាយតម្លៃ ដែលគ្មានប្រព្រឹត្តការណ៍ជាក់ស្ដែង មកឆ្លុះបញ្ជាំងការពិត ទៅលើទិដ្ឋភាពបច្ចេកទេស ដែលបានបទប្បញ្ញាតិនៅក្នុងច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ដែលអាចធ្វើឲ្យសាធារណៈជនមានការយល់ច្រឡំ លើដំណើរការ និងលទ្ធផលនៃការបោះឆ្នោត»។
សេចក្ដីថ្លែងការណ៍ដដែលនេះ បានបញ្ជាក់ទៀតថា គ.ជ.ប ក៏ដូចជាមតិជាតិ និងអន្ដរជាតិបានយល់ឃើញថា គ្មានការបោះឆ្នោតណាមួយដែលរៀបចំឡើង បានល្អឥតខ្ចោះ១០០%នោះទេ ទោះបីនៅក្នុងប្រទេសអភិវឌ្ឍន៍ ឬអារ្យប្រទេសក៏ដោយ។ ចំណុចខ្វះខាតតិចតួចដែលនៅសេសសល់ តាមរយៈបទពិសោធន៍នៃការបោះឆ្នោតនេះ គ.ជ.ប រួមជាមួយជំនាញការអន្ដរជាតិ កំពុងបំពេញការងារ នៅទីស្ដីការគ.ជ.ប នឹងរួមគ្នាធ្វើការដោះស្រាយ និងកែលម្អឲ្យកាន់តែប្រសើរឡើងថែមទៀត សម្រាប់ការបោះឆ្នោតលើកក្រោយ។
បើតាម គ.ជ.ប ចំនួន៩០.៣៧ភាគរយ បានចេញទៅបោះឆ្នោតប្រកបដោយទឹកមុខរីករាយ គ្មានការបំផិតបំភ័យនិងគ្មានការភ័យខ្លាច។
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកការស្រាវជ្រាវរកមូលហេតុ ដែលនាំឲ្យមានសន្លឹកឆ្នោតអត់បានការច្រើន ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដើម្បីចាត់វិធានការដោះស្រាយ និងពន្យល់ណែនាំប្រជាពលរដ្ឋឲ្យកាន់តែយល់ច្បាស់បន្ថែម អំពីការគូសសញ្ញាធិច លើសន្លឹកឆ្នោត សំដៅបង្កើនចំនួនសន្លឹកឆ្នោតបានការ នៅពេលបោះឆ្នោតក្រោយៗទៀត។
គ.ជ.ប បានបង្ហាញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ ចំនួនសន្លឹកឆ្នោតអត់បានការមានរហូតដល់ទៅ ១៣៣,៤៨៤សន្លឹក ចំណែកសន្លឹកឆ្នោតបានការមានចំនួន ៦,៩៧៣,៩១១សន្លឹក។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ ឲ្យដឹងថា ចំនួនសន្លឹកឆ្នោតអត់បានការ នៅអាណត្តិទី៤នេះ ច្រើនជាងអាណត្តិមុនៗ គួឲ្យកត់សម្គាល់។
អ្នកនាំពាក្យរូបនេះ បានបន្តថា នៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខ គ.ជ.ប នឹងបើកកិច្ចពិភាក្សាជាមួយគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីស្រាវជ្រាវរកមូលហេតុ ដែលនាំឲ្យមានសន្លឹកឆ្នោតអត់បានការ ក្នុងការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤នេះ និងចាត់វិធានការពន្យល់ឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ សំដៅបង្កើនបរិមាណសន្លឹកឆ្នោតបានការ នៅពេលបោះឆ្នោតក្រោយៗទៀត ពិសេសការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ឆ្នាំ២០១៨ ខាងមុខ។
លោកបញ្ជាក់ថា ចំពោះសន្លឹកអត់បានការទាំងនោះ គ.ជ.ប មិនបានកំណត់ថា ប្រជាពលរដ្ឋចង់គូសនៅលើគណបក្សណាច្រើនជាងគេនោះទេ ប៉ុន្តែកំហុសឆ្គងរបស់ប្រជាពលរដ្ឋ ដែលគូសខុសលើសន្លឹកឆ្នោតនេះ គឺច្រើនមាននៅបណ្ដាតំបន់ ដែលប្រជាពលរដ្ឋមិនសូវមានការយល់ដឹងច្រើន ឬមិនទទួលបានការផ្សព្វផ្សាយបានទូលំទូលាយ ពិសេសមនុស្សចាស់។
សូមជម្រាបថា ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ មានប្រជាពលរដ្ឋទៅ បោះឆ្នោតចំនួន ៧,០៤០,៥៩៤នាក់។ លុះដល់ពេលប្រកាសផលទ្ធផលផ្លូវការ គ.ជ.ប បានរកឃើញថា ចំនួនសន្លឹកឆ្នោតអត់បានការមានរហូតដល់ទៅ ១៣៣,៤៨៤សន្លឹក ចំណែកសន្លឹកឆ្នោតបានការមានចំនួន...Read More

FN ៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែមិថុនានេះ ចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្តែងនូវការស្វាគមន៍ ចំពោះលទ្ធផលបោះឆ្នោតផ្លូវការ ដែលប្រកាសដោយ គ.ជ.ប នៅថ្ងៃនេះ និងបានកត់សម្គាល់ឃើញថា ការបោះឆ្នោតឃុំសង្កាត់លើកនេះ ទទួលបាននូវការអបអរសាទរ ពេញចិត្ត និងវាយតម្លៃខ្ពស់ពីសំណាស់អន្តរជាតិ និងបណ្តាស្ថានទូតនានាផងដែរ។
ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ត្រូវបានអន្តរជាតិ វាយតម្លៃខ្ពស់ថា បានប្រព្រឹត្តទៅក្នុង «លក្ខណៈសេរី យុត្តិធម៌ និងសម្ងាត់» ដោយ «ពុំមានសញ្ញាណាមួយ នៃការគំរាមកំហែង បង្ខិតបង្ខំ ឬអំពើហិង្សា» ឡើយ។
ជាមួយគ្នានេះ ក្រសួងការបរទេស សង្ឃឹមថា សហគមអន្តរជាតិ នឹងយកចិត្តទុកដាក់ចំពោះការវាយតម្លៃវិជ្ជមាន និងការសរសើរទាំងអស់នេះ ក្នុងការវាយតម្លៃរបស់ខ្លួនអំពើការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជា។
សូមជំរាបថា លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ចេញផ្សាយដោយ គ.ជ.ប នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ បានបង្ហាញថា៖ គណបក្សប្រជាជនកម្ពុជាទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន១១៥៦ ចំណែកគណបក្សសង្រ្គោះជាតិទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន៤៨៩៕
...
Read More
FN ៖ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលផ្លូវការ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ គណបក្សប្រជាជនកម្ពុជាដែលជា គណបក្សឈ្នះច្រើនលើសគេ បានចេញសចក្តីថ្លែងការណ៍ ដោយប្រកាជាឱឡារិកទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា បានអះអាងថា នេះគឺលទ្ធផលដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវនឹងយុត្តិធម៌ពិតប្រាកដ។
គណបក្សប្រជាជនកម្ពុជា សូមសម្តែងនូវការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះសមាជិក សមាជិកាគណបក្ស និងជនរួមជាតិ នៅគ្រប់ឃុំ សង្កាត់ ដែលបានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងក្របខណ្ឌប្រទសជាតិទាំងមូល។
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញតារាងសំឡេង និងភាគរយគាំទ្រតាមគណបក្សនយោបាយទាំង ១២គណបក្ស ជាលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅតាមរាជធានី-ខេត្តទាំង២៥។
ក្នុងតារាងផ្លូវការដែលអង្គភាព Fresh News ទទួលបាននៅមុននេះបន្តិច បានបង្ហាញថា៖
១៖ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រចំនួន ៣,៥៤០,០៥៦សំឡេង ស្នើនឹង ៥០.៧៦ភាគរយ
២៖ គណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងគាំទ្រចំនួន ៣,០៥៦,៨២៤សំឡេង ស្នើនឹង ៤៣.៨៣ភាគរយ
៣៖ គណបក្សហ៊្វុនស៊ិនប៊ុច ទទួលបានសំឡេងគាំទ្រចំនួន ១៣២,៣១៩សំឡេង ស្នើនឹង ១.៩៩ភាគរយ
៤៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រចំនួន ១២២,៨៨២ ស្នើនឹង ១.៧៦ភាគរយ
៥៖ គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេងគាំទ្រចំនួន ៧៨,៧២៤សំឡេង ស្នើនឹង ១.១៣ភាគរយ
៦៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រចំនួន ៣១,៣៣៤សំឡេង ស្នើនឹង ០.៤៥ភាគរយ
៧៖ គណបក្សសញ្ជាតិកម្ពុជា ទទួលបានសំឡេងគាំទ្រចំនួន ២,១៦១សំឡេង ស្នើនឹង ០.០៣ភាគរយ
៨៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបានសំឡេងគាំទ្រចំនួន ៤,៩៨១សំឡេង ស្នើនឹង ០.០៧ភាគរយ
៩៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រចំនួន ៨១៨សំឡេង ស្នើនឹង ០.០១ភាគរយ
១០៖ គណបក្សយុវជនកម្ពុជា ទទួលបានសំឡេងគាំទ្រចំនួន ១,៥០៥សំឡេង ស្នើនឹង ០.០២ភាគរយ
១១៖ គណបក្សអំណាចខ្មែរ ទទួលបានសំឡេងគាំទ្រចំនួន ១,០៣៥សំឡេង ស្នើនឹង ០,០១ភាគរយ
១២៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រចំនួន ១,២៧២សំឡេង ស្នើនឹង ០.០២ភាគរយ។
គ.ជ.ប បានបន្តថា សន្លឹកឆ្នោតដែលបានការមានចំនួន ៦,៩៧៣,៩១១សន្លឹក និងសន្លឹកឆ្នោតដែលមិនបានការមានចំនួន ១៣៣,៤៨៤សន្លឹក។
បើតាមលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលចេញដោយ...Read More

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់សារជាថ្មីថា រយៈពេល១៤ថ្ងៃ បន្ទាប់ពីការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងមានការប្រកាសសុពលភាពរបស់មេឃុំ-ចៅសង្កាត់ អាណត្តិថ្មី នៅទូទាំងប្រទេស។
លោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ធ្លាប់បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា តាមនីតិវិធីថ្មី ក្រោយការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ រយៈពេល១៤ថ្ងៃ នឹងមានការរុះរើដោះដូរមេឃុំ-ចៅសង្កាត់ថ្មី នៅទូទាំងប្រទេស។
បើតាមលទ្ធផលផ្លូវការ ដែលចេញដោយ គ.ជ.ប បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានមេឃុំ-ចៅសង្កាត់ ចំនួន ១,១៥៦ ចំណែកគណបក្សសង្រ្គោះជាតិ ទទួលបានមេឃុំ-ចៅសង្កាត់ ចំនួន ៤៨៩ និងគណបក្សខ្មែររួបរួមជាតិទទួលបានមេឃុំចំនួន ១៕
...
Read More
FN ៖ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គជប) លោក ស៉ិក ប៊ុនហុក បានចេញលិខិតផ្លូវការមួយ ដើម្បីថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ស្ថាប័នជាតិ រាជរដ្ឋាភិបាល កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ អាជ្ញាធរដែនដី គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមធ្វើឲ្យការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ប្រព្រឹត្តទៅដោយរលូន និងប្រកបដោយជោគជ័យ ព្រមទាំងមានកាសាទរ និងទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ប្រធាន គ.ជ.ប ចាត់ទុកជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះ «គឺជាជោគជ័យដ៏ធំធេងមួយរបស់ ប្រជាពលរដ្ឋខ្មែរ ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើន ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស»។
សូមជម្រាបថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ បានប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដោយមានគណបក្សនយោបាយចំនួន១២ ចូលរួមប្រកួតប្រជែង៕
...
Read More
FN ៖ លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដោយ គ.ជ.ប នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នេះបើយោងតាមបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។
លទ្ធផលផ្លូវការបានបង្ហាញថា៖ គណបក្សប្រជាជនកម្ពុជាទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន១១៥៦ ចំណែកគណបក្សសង្រ្គោះជាតិទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន៤៨៩។ (សូមមើលតារាងលទ្ធផលផ្លូវការពីគ.ជ.ប)៕
...
Read More ថយក្រោយ