លោក ម៉ក់ ពេជ្ជរិទ្ធ ប្រាប់ប្រជាពលរដ្ឋ ឲ្យរួមគ្នាចូលរួមថែរក្សាសន្តិភាព ដែលទទួលបានយ៉ាងលំបាកបំផុត ដើម្បីបន្តអភិវឌ្ឍប្រទេស កាន់តែរីកចម្រើនខ្លាំងឡើង

FN ៖ អនុប្រធានទី១គណៈពង្រឹងស្រុកកៀនស្វាយ ខេត្តតាកែវ និងជាប្រធានក្រុមការងារចុះជួយឃុំភូមិធំ ឃុំគគីរ និងឃុំដីឥដ្ឋ លោក ម៉ក់ ពេជ្ជរិទ្ធ បានប្រាប់ទៅបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមថែរក្សាសន្តិភាព ដែលទទួលបានយ៉ាងលំបាកបំផុត ដើម្បីបន្តអភិវឌ្ឍប្រទេស កាន់តែរីកចម្រើនខ្លាំងឡើង។

លោក ម៉ក់ ពេជ្ជរិទ្ធ បានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋមកពីភូមិចំនួន៣ នៅក្នុងឃុំគគីរ ស្រុកកៀនស្វាយ គឺភូមិចន្លក់ ភូមិចន្លក់ក្រៅ និងភូមិជ្រោយតាប៉ាចំនួន៩៥០គ្រួសារ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីចង់ដឹងអំពីសុខទុក្ខរបស់ពួកគាត់ សម្រាប់រស់នៅប្រចាំថ្ងៃ។

លោក ម៉ក់ ពេជ្ជរិទ្ធ បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា នឹងថែរក្សាសន្តិភាព បន្តការអភិវឌ្ឍ និងធ្វើឲ្យមានស្ថេរភាពឲ្យមានសន្តិសុខ ឲ្យសណ្ដាប់ធ្នាប់ ឲ្យសន្តិភាពនៅទូទាំងប្រទេស ឲ្យបងប្អូនប្រជាពលរដ្ឋមានសេចក្ដីសប្បាយរីករាយ ពេលមានបុណ្យទាន អាចដើរហោះហើរលេងសប្បាយ ទូទាំងប្រទេស គឺមិនព្រួយបារម្ភអ្វីឡើយ»។

លោកបន្តថា «ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋយើង បានសេចក្ដីសុខជាពិសេស ទទួលបានសុខសន្តិភាពនៅទូទាំងប្រទេសកម្ពុជា។ បើប្រទេសមានសន្តិភាពហើយនោះ គឺការអភិវឌ្ឍន៍ក៏កាន់តែរីកចំរើនថែមទៀត ដូច្នេះសូមឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្ស ដើម្បីឲ្យប្រទេសបានរីកចំរើន»។

នៅក្នុងពិធីសំណេះសំណាលក៏មានប្រជាពលរដ្ឋ ដែលពួកគាត់ជួបការលំបាក សុំឲ្យគណៈពង្រឹងជួយ ដូចជា៖ សុំជួយធ្វើស្ពាន ដើម្បីឆ្លងអូ សុំជួយធ្វើផ្លូវក្នុងភូមិ សុំជួយជួសជុលផ្ទះរបស់ពួកគាត់ ដំបូលទ្រុឌទ្រោម សុំស័ង្កសី សុំជួយតបណ្តាញទឹកស្អាត ប្រើប្រាស់ និងសុំឲ្យអាជ្ញាធរជួយសម្រួលចរាចរណ៍ ពេលសិស្សចេញរឺចូលរៀន ក្មេងតូចសុំកង់ជិះទៅសាលាជាដើម។

រាល់ទុក្ខលំបាកទាំងនេះត្រូវបានប្រធានក្រុមការងារ ចុះជួយឃុំដីឥដ្ឋ ឃុំភូមិធំ និងគគីរ ទទួលយកសំណើទាំងនេះ និងឲ្យក្រុមការងាររបស់ចុះពិនិត្យ ដើម្បីរកវិធីដោះស្រាយជូនពួកគាត់។

ក្រោយបញ្ចប់ពិធីសំណេះសំណាល ក្រុមការងារចុះជួយឃុំដីឥដ្ឋ ឃុំភូមិធំ និងឃុំគគីរ ក៏បានផ្តល់អំណោយជាអង្ករ ដល់ប្រជាពលរដ្ឋទាំង៩៥០គ្រួសារ ផងដែរ ហើយក្រុមការងាររបស់លោក បន្តជួយដល់ស្រ្តីឆ្លងទន្លេ ដោយស្ត្រីឆ្លងទន្លេម្នាក់ចំនួន២០ម៉ឺនរៀល៕

 

...Read More

លោក ជា ចាន់តូ ស្នើឲ្យមន្ដ្រីគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ក្នុងស្រុកសន្ទុក បន្ដជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋឲ្យទាន់​ពេលវេលា

FN ៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ
ចុះជួយស្រុកសន្ទុក បានស្នើសូមដល់មន្រ្ដីគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ទូទាំងស្រុកសន្ទុកទាំងអស់ ឲ្យខិតខំបន្ដជួយ​ដោះ​ស្រាយនូវរាល់បញ្ហាដល់ប្រជាពលរដ្ឋដែលជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃឲ្យបានទាន់ពេលវេលា។

ការស្នើសូមបែបនេះ របស់លោក ជា ចាន់តូ ធ្វើឡើង ក្នុងឱកាជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ និងមន្ត្រីគណបក្ស ស្រុកនិង ឃុំ ទូទាំងស្រុកសន្ទុក នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០១៧។

លោក ជា ចាន់តូ បានថ្លែងឲ្យដឹងថា «ដើម្បីសម្រេចបាននូវគោលដៅ នេះមន្ត្រីបក្សទាំងអស់គប្បីត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អ ពិសេសទៀតនោះត្រូវចេះអប់រំប្រជាជនយើងម្នាក់ៗ ឲ្យមានការយល់ដឹងនិងមានការសម្រេចចិត្តបានត្រឹមត្រូវ ក្នុងការជ្រើសថ្នាក់​ដឹក នាំប្រទេស ក៏ដូចអ្នកដឹកនាំភូមិ ឃុំ​ ដែលនាំមកនូវសេចក្ដីសុខចំរើន និងការរីកចំរើនឲ្យសង្គមជាតិមាន ការអភិវឌ្ឍន៍ និងជាអ្នក ដែលចេះរួមសុខទុក្ខជាមួយគ្នាដូចជាគណបក្ស ប្រជាជនកម្ពុជា ពិសេសដូចសម្ដេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលតែងតែនៅជិតជាមួយប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ»។ ក្នុងនោះផងដែរលោក ក៏បានបន្ដជម្រុញ ឲ្យមន្ត្រីបក្សទាំងអស់ត្រូវធ្វើអំពើល្អនិង ត្រូវរួមគ្នាថែរក្សាសមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាល និងគណបក្ស ប្រជាជនកម្ពុជា សម្រេច ឲ្យបានគង់វង្សពិសេសសុខសន្តិភាព។

លោក សង្ឃឹមយ៉ាងមុតមាំដែលថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៤  ឆ្នាំ២០១៧ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ប្រជាជនម្នាក់ៗដែលបានចុះឈ្មោះបោះឆ្នោតនឹងក្លាយជាម្ចាស់ឆ្នោត ពិតប្រាកដ ១សន្លឹកផងដែរ។

លោក យស បញ្ញារិទ្ធ  ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកសន្ទុកបានឲ្យដឹងថា នៅស្រុកសន្ទុក មានការិយាល័យ បោះឆ្នោតចំនួន១៣៨ការិយាល័យក្នុងឃុំទាំង១០ ក្នុងនោះបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៤ របស់គណបក្សប្រជាជនកម្ពុជា ទូទាំងស្រុកទាំងពេញសិទ្ធិ និងបម្រុងមានចំនួន ១៥៧នាក់...Read More


CPP សម្រេចឲ្យប្រើប្រាស់ពាក្យស្លោកពីរ សម្រាប់យុទ្ធនាការ ឃោសនាបោះឆ្នោត

DAP ៖ សម្ដេច សាយ ឈុំ អនុប្រធានគណបក្ស ប្រជាជនកម្ពុជា (CPP)  និងជាប្រធានគណៈ ប្រចាំការនៃគណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្ដាល CPP បានសម្រេចឲ្យ ប្រើប្រាស់ពាក្យស្លោក ពីរថែមទៀត ក្នុងពេលយុទ្ធនាការ ឃោនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ខណៈគណបក្សសង្រ្គោះជាតិ បានសម្រេចលុបពាក្យស្លោក “ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត” កាលពីពេលថ្មីៗនេះ ។ យោងតាមលិខិតលោក ម៉ម សារិន ប្រធានខុទ្ទកាល័យ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា “ពាក្យស្លោក ទាំងពីរនោះរួមមាន ,ទី១-បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីបន្ដថែរក្សាសន្ដិភាព និងការអភិវឌ្ឍ និងទី២-បោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោត ឲ្យខ្លួនឯង” ។ ប្រភពបន្ដទៀតថា ពាក្យស្លោកទាំងពីរនេះ ថ្នាក់កណ្ដាលកំពុង ផលិតជាក្រដាទំហំ A3 ដើម្បីចែកជូន ដល់គ្រប់រាជធានី-ខេត្ត ។ សូមរំលឹកថា ការបោះឆ្នោត ឃុំ -សង្កាត់ មានគណបក្សនយោបាយចំនួនពីរ បានដាក់បេក្ខជន ឈរឈ្មោះរបស់ខ្លួនគ្រប់ ឃុំ-សង្កាត់ ទូទំាងប្រទេសមានពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចំនួន១៦៤៦ ឃុំ-សង្កាត់ ។ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តិ ទៅនៅថ្ងៃទី៤ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប)  បានទទួលចុះបញ្ជី...Read More


គ.ជ.ប នឹងបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលឆ្នោត ដល់មន្រ្តី, តំណាងគណបក្ស និងNGO រយៈពេល៣ថ្ងៃ

FN  គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល នៃការបោះឆ្នោត ដល់មន្រ្តីគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ នៅសាលប្រជុំក្រសួងមហាផ្ទៃ។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោមវត្តមានលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ចំណែកពិធីប្រកាសបិទវគ្គវិញ នឹងមានការចូលជាអធិបតីភាពដោយ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប៕

...Read More

៤០ថ្ងៃទៀត នឹងដល់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ថ្ងៃទី០៤ ខែមិថុនា! តើប្រជាពលរដ្ឋត្រូវមានអ្វីខ្លះ ដើម្បីបោះឆ្នោតបាន?

FN ៖ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ គឺនៅសល់រយៈពេល៤០ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា​ឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នឹងចូលមកដល់ ពោលគឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។ តើត្រូវមានឯកសារអ្វីខ្លះ និងត្រូវធ្វើអ្វីខ្លះ ដើម្បីបោះឆ្នោតបាន ? ដើម្បីចូលរួមជំរុញឲ្យដំណើរការ បោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៤ ប្រកបដោយភាពរលូន អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវគោលការណ៍៩ចំណុច ជួយជំរុញដល់ការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋខ្មែរ អំពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីនេះ។ ខាងក្រោមនេះ ជាគោលការណ៍អប់រំណែនាំ៩ចំណុច ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ យល់ដឹងអំពីការបោះ​ឆ្នោតជ្រើស​រើស ក្រុមប្រឹក្សាឃុំ-សង្កាត់៖

១៖ ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។

២៖ យើងត្រូវដឹងឲ្យបានច្បាស់ អំពីលេខរៀង ឈ្មោះរបស់យើង លេខកូដ និងទីតាំងការរិយាល័យបោះឆ្នោត ដែលមានបញ្ជាក់ក្នុងបង្កាន់ដៃបញ្ជាក់ការ ចុះឈ្មោះបោះឆ្នោត និងក្នុងបញ្ជីបោះឆ្នោត ដែលបានផ្សាយ ឬក្នុងប័ណ្ណព័ត៌មានអ្នកបោះឆ្នោត។

៣៖ យើងត្រូវត្រៀមពេលវេលា និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត សម្រាប់​ប្រើនៅថ្ងៃបោះឆ្នោត។

៤៖ យើងបោះឆ្នោត ជូនគណបក្សនយោលបាយណាមួយ ដែលយើងពេញចិត្ត ដោយគ្មានការគំរាមកំហែង ការបំភិតបំភ័យ ឬការ​បង្ខិតបង្ខំណាមួយ មកលើយើងបានឡើយ។

៥៖ យើងគូសសន្លឹកឆ្នោត ក្នុងបន្ទប់សម្ងាត់តែម្នាកឯង ដោយគ្មានអ្នកណាម្នាក់ អាចដឹងថា យើងបោះឆ្នោតជូនគណបក្សនយោ​បាយណាមួយឡើយ។

៦៖ អ្នកបោះឆ្នោតម្នាក់ៗ មានសិទ្ធិបោះឆ្នោតតែមួយសន្លឹក និងតែម្ដងគត់ ដោយត្រូវទៅបោះឆ្នោតដោយខ្លួនឯងផ្ទាល់ នៅការិយា​ល័យបោះឆ្នោត ដែលមានឈ្មោះរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោត និងយកទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារ​បញ្ជាក់អត្តសញ្ញាណ ប្រើឲ្យការបោះឆ្នោត។

៧៖ ប្រជាពលរដ្ឋខ្មែរដែលបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ ប៉ុន្ដែពុំបានទៅបោះឆ្នោត គឺធ្វើឲ្យបាត់សិទ្ធិ​របស់ខ្លួនឯង...Read More


ទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ចុះសំណេះសំណាលជាមួយ បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ និងសមាជិកCPP នៅក្នុងស្រុកខ្សាច់កណ្តាល

FN ៖ ​លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុម ការងារថ្នាក់ជាតិប្រចាំ ស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយ បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ និងសមាជិកគណបក្សប្រជាជនកម្ពុជា នៅ​ស្រុកខ្សាច់កណ្តាល សរុប​៨៧៨​រូប នៅព្រឹកថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៧។

​លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានផ្តាំផ្ញើការសាកសួរសុខទុក្ខពី សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជានិងជា ប្រធានគណបក្សប្រជាជនកម្ពុជា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចទាំងពីរតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំអំពីសុខទុក្ខ និងការលំបាកខ្វះខាតរបស់ប្រជាជននៅទូទាំងប្រទេស​។

​ទេសរដ្ឋមន្រ្តី​ បានបញ្ជាក់ថា ​សមិទ្ធិផលដែលកើតមានឡើងនាពេលនេះ គឺជាសក្ខីភាពដែលបង្ហាញនូវភាពរីកចម្រើនរបស់ប្រទេសជាតិ លើគ្រប់វិស័យ ទាំងនៅទីក្រុង និងជនបទដាច់ស្រយ៉ាល ក្រោមការដឹកនាំ​របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជាដែលមាន សម្តេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី​។

បន្ថែមពីនេះ លោក​ក៏បានណែនាំដល់អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការគ្នាឲ្យបានជិតស្និទ្ធ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ឲ្យបានកាន់តែប្រសើរឡើងថែមទៀត ដើម្បីផ្តល់នូវសេចក្តីសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ល្អជូនប្រជាពលរដ្ឋទូទាំងស្រុកខ្សាច់កណ្តាល។

​ជាពិសេសត្រូវពង្រឹងប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈគ្រប់ ប្រភេទជូនដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងមិនត្រូវយកកម្រៃអ្វីទាំងអស់ ពីការធ្វើលិខិតស្នាមផ្សេងៗ ជូនដល់ប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាលបានសម្រេចរួចមកហើយ មានជាអាទិ៍ សៀវភៅស្នាក់នៅ, សៀវភៅគ្រួសារ, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សំបុត្រកំណើត, សំបុត្រអាពាហ៍ពិពាហ៍, សំបុត្រមរណភាព​។ល​។

​ជាចុងបញ្ចប់ លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានក្រើនរំលឹកដល់បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ និងសមាជិកគណបក្ស ប្រជាជនកម្ពុជាទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឲ្យបានល្អប្រសើរជូនដល់ប្រជាពលរដ្ឋ និងត្រូវស្វែងយល់ពីបញ្ហាប្រឈម និងទុក្ខកង្វល់របស់...Read More


​លោក ហ៊ុន ម៉ាណែត៖ ការជ្រើសមេដឹកនាំ មិនដូចជាការចាក់ឆ្នោតទេ, ប្រើជ្រើសត្រូវប្រទេសមានសន្តិភាព បើជ្រើសខុសប្រទេសនឹងក្រឡាប់ចាក់

FN ៖ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន បានលើកឡើងឲ្យដឹងថា «ការជ្រើសរើសមេដឹកនាំប្រទេសមិនដូចជាការចាក់ឆ្នោត នោះទេ បើយើងជ្រើសរើសត្រូវ យើងមានសំណាងជោគវាសនា រស់នៅក្នុងសុខសន្តិភាព មានក្តីសង្ឃឹម និងឱកាសអភិវឌ្ឍប្រទេស តែបើយើងជ្រើសរើសខុសប្រទេស នឹងក្រឡាប់ចាក់»។
លោក ហ៊ុន ម៉ាណែត បន្តថា «ជាក់ស្តែងដូចប្រទេសប្រទេសមួយចំនួន នៅលើពិភពលោក នៅមានការវាយប្រហារគ្នា មកដល់សព្វថ្ងៃ។ នៅក្នុងរយៈពេល៣០ឆ្នាំយើងបានជ្រើរើសត្រូវ យើងបានផ្លាស់ប្តូរត្រូវ យើងបានផ្លាស់ប្តូរពីប្រទេស មានសង្រ្គាមមកជា ប្រទេសមានសុខសន្តិភាព ពីជីវភាពលំបាកមក មានជីវភាពធូរធា និងក្លាយជាប្រទេសមានការអភិវឌ្ឍន៍»។
លោក ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ខណៈលោកចូលរួមនៅក្នុងពិធីបុណ្យកាត់ឬសសីមា និងសម្ពោធសមិទ្ធិផលនានាវត្តសែនឧត្តម ស្ថិតក្នុងឃុំពោធិម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ។
ជាមួយគ្នានោះលោក ហ៊ុន ម៉ាណែត សង្គ្រាមបានបន្សល់ទុក នូវការឈឺចាប់ ពីអតីតកាល ឪពុកម្តាយព្រាត់កូន ប្រពន្ធ ព្រាត់ប្តី អ្វីដែលយើង មានមកដល់ថ្ងៃនេះ គឺសល់ពីសង្គ្រាម។ ដោយសារយើងមានឱកាសរស់រានមានជីវិតទើបយើងមាន ឱកាស កសាងសមិទ្ធិផលជាច្រើន។
លោកបានបន្តថា ប្រទេសមានសុខសន្តិភាព ប្រជាពលរដ្ឋ មានសិទ្ធិសេរីភាព ប្រជាពលរដ្ឋមានជីវភាពធូរធាកូនចៅ ប្រជាពលរដ្ឋមានឱកាស រៀនសូត្រ មានការងារធ្វើ។ នេះគឺជាភ័ពសំណាងរបស់យើងដែលមានអ្វីៗ ដូចសព្វថ្ងៃនេះ។
ការកសាងសមិទ្ធិផលនេះ គឺជាទឹកចិត្តនិងការចូលរួមរបស់ប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល ដើម្បីជាប្រយោជន៍សម្រាប់ ប្រជាពលរដ្ឋ និងកូនចៅប្រជាពលរដ្ឋ។ ជាក់ស្តែងការកសាងសមិទ្ធិផល នៅក្នុងទីវត្តអារាមគឺជាមជ្ឈមណ្ឌលអប់រំ សីលធម៌ គុណធម៌ និងអំពើល្អ៕

...Read More

គ.ជ.ប អំពាវនាវឱ្យ សហគមន៍អន្តរជាតិ ចូលរួមចុះឈ្មោះសង្កេតការណ៍ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញលិខិតស្នើ និងជូនដំណឹងដល់តំណាង អង្គការមិនមែនរដ្ឋាភិបាលបរទេស, តំណាងប្រទេស និងតំណាងអង្គការអន្តរជាតិនានា ឱ្យចូលរួមសង្កេតការណ៍ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅខែមិថុនា ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គ.ជ.ប ផ្ញើជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីពេលថ្មីៗនេះ។ គ.ជ.ប បានបញ្ជាក់ថា «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដូច្នេះ ដើម្បីឲ្យការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ បានប្រព្រឹត្តទៅដោយមានការចូលរួម សង្កេតការណ៍ មើលដំណើរការបោះឆ្នោត ពីគ្រប់មជ្ឈដ្ឋាននានា សូមឯកឧត្តមទេសរដ្ឋមន្រ្តី មេត្តាអញ្ជើញ តំណាងអង្គការ មិនមែនរដ្ឋាភិបាល បរទេស តំណាងប្រទេសនានា និងតំណាងអង្គការអន្តរជាតិ ដើម្បីចូលរួមសង្កេតការណ៍ បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧»។

ជាការកត់សម្គាល់ គ.ជ.ប បានចាប់ទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧។

សូមបញ្ជាក់ថា អំឡុងពេល១ខែ ក្រោយពីអនុញ្ញាតឱ្យ សង្គមស៊ីវិល និងសហគមន៍អន្តរជាតិចូលរួមសង្កេតការណ៍ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិចំនួន២ ប៉ុណ្ណោះ ដែលបានដាក់ពាក្យស្នើសុំចូលរួមសង្កេតការណ៍ ក្នុងនោះមានអង្គការខុមហ្វ្រែល និង សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានអ្នកសង្កេតការណ៍ចំនួន៥២១រូប សម្រាប់សង្កេតការណ៍ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤៕

...Read More

សម្តេច សាយ ឈុំ បន្តក្រើនរំឭកដល់អាជ្ញាធរ ត្រូវដើរប្រាប់ពលរដ្ឋដល់ខ្នងផ្ទះ ឲ្យពួកគាត់ទៅបោះឆ្នោតឲ្យបានគ្រប់គ្នា

FN ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ បានរំឭកហើយរំឭកទៀត ដល់អាជ្ញាធរភូមិ/ឃុំ ធ្វើយ៉ាងណាត្រូវផ្សព្វផ្សាយ និងជំរុញឲ្យប្រជាពលរដ្ឋ ដែលចុះឈ្មោះបោះឆ្នោតរួចហើយនោះ ត្រូវទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ឬចូលប្រាប់ឲ្យដល់ខ្នងផ្ទះតែម្ដង ដើម្បីឲ្យមានប្រសិទ្ធភាព។ ក្នុងកិច្ចសំណេះសំណាលជាមួយអាជ្ញាធរសង្កាត់សាក់សំពៅ ខណ្ឌដង្កោ សម្ដេច សាយ ឈុំ បានផ្តល់អនុសាសន៍ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំពង្រឹង និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានឲ្យបានក្នុងកម្រិតខ្ពស់បំផុត។ ការងារនេះ ត្រូវបន្តធ្វើរហូតដល់ក្រោយការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងការរៀបចំការបោះឆ្នោត ឲ្យប្រព្រឹត្តទៅដោយរលូន ប្រកបដោយតម្លាភាព សេរីភាព យុត្តិធម៌ គ្មានអំពើហិង្សា ដែលទាំងអស់គ្នាអាចទទួលយកបាន។

សម្តេច សាយ ឈុំ ក៏បានសំណូមពរឲ្យអាជ្ញាធរ ត្រូវបន្តជំរុញប្រជាពលរដ្ឋ ដែលបានទៅចុះឈ្មោះបោះឆ្នោតរួចហើយ ឲ្យទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រោះការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ជាការបោះឆ្នោតជ្រើសរើសតំណាង និងជាអ្នកដឹកនាំការងារបម្រើប្រជាជន និងអភិវឌ្ឍផ្ទាល់នៅមូលដ្ឋាន៕

...Read More

ប្រធាន គ.ជ.ប ពន្យល់មន្ត្រីក្រសួងការបរទេសជប៉ុន ពីវិធានការទប់ស្កាត់ការបោះឆ្នោតលើសពី១ដង សម្រាប់មនុស្សម្នាក់ !

FN ៖ នៅពេលថ្មីៗនេះ លោក ស៉ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលជួបលោក Tetsuji MIYAMOTO (តិស៊ូជី មីយ៉ាម៉ូតុ) ប្រធាននាយកដ្ឋានអាស៉ីអាគ្នេយ៍ទី១ នៃក្រសួងការបរទេសជប៉ុន ដើម្បីស្វែងយល់អំពីការធ្វើកំណែទម្រង់ ការបោះឆ្នោតនៅកម្ពុជា។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ក្នុងជំនួបនោះ មន្ត្រីក្រសួងការបរទេសជប៉ុនរូបនេះ បានលើកឡើងជា​សំណួរ២ ថាតើ គ.ជ.ប មានវិធានការទប់ស្កាត់ការបោះឆ្នោតលើសពី១ដង សម្រាប់មនុស្សម្នាក់យ៉ាងដូចម្តេច? និងទី២ តើ គ.ជ.ប មានការផ្សាយលទ្ធផលនៃការបោះឆ្នោតយ៉ាងដូចម្តេច? ឆ្លើយតបនឹងសំណួរដ៏មានអត្ថន័យនេះ លោក ស៉ិក ប៊ុនហុក បានលើកឡើងថា ចំពោះវិធានការទប់ស្កាត់ការបោះឆ្នោត​លើកពី១ដងនោះ គឺកម្ពុជាបានប្តូរការចុះឈ្មោះបោះឆ្នោតដោយដៃ មកចុះឈ្មោះតាមប្រព័ន្ធកុំព្យួទ័រ ហើយបញ្ជី​បោះឆ្នោត​មានរូបថត និងទិន្នន័យច្បាស់លាស់ រួមទាំងមានទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះ ដែលបានទិញពីបរទេស ឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ ដែលអាចទប់ស្កាត់ករណីបោះឆ្នោតលើសពី១ដឹងបាន។

ដោយចំពោះការផ្សាយលទ្ធនៃការបោះឆ្នោត ត្រូវបានលោក ស៉ិក ប៊ុនហុក ពន្យល់ថា តាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត​បានចែងថា ក្រោយពេលបញ្ចប់ការរាប់សន្លឹកឆ្នោត គណៈកម្មការការិយាល័យបោះឆ្នោត នឹងបិទផ្សាយលទ្ធផល នៅតាម​ការិយាល័យបោះឆ្នោត។ ទោះបីយ៉ាងនេះក្តី គ.ជ.ប នឹងខិតខំប្រមូលលទ្ធផល គណៈកម្មការការិយាល័យបោះឆ្នោត តាមរយៈគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ដើម្បីផ្សព្វផ្សាយនៅថ្នាក់ជាតិបន្ថែមទៀត៕

...Read More

គ.ជ.ប នឹងលុបឈ្មោះគណបក្សសង្រ្គោះជាតិពីបញ្ជីបោះឆ្នោត បើក្រសួងមហាផ្ទៃ សម្រេចលុបចោលគណបក្សនេះ

FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧នេះ បានអះអាងថា គ.ជ.ប នឹងមិនអនុញ្ញាត ឱ្យគណបក្សសង្រ្គោះជាតិ ចូលរួមក្នុងការបោះឆ្នោតឃុំ/សង្កាត់ឡើយ បើសិនជាក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះគណបក្សនេះ ចេញពីបញ្ជីគណបក្សនយោបាយនោះ។

លោក ហង្ស ពុទ្ធា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រសិនបើក្រសួងមហាផ្ទៃ គាត់ប្រកាសលុបឈ្មោះគណបក្សហ្នឹងចេញ…គ.ជ.ប នឹងលុបឈ្មោះ គណបក្សនោះដែរ»។ លោកបានបន្ថែម៖ «គ.ជ.ប អនុញ្ញាតឱ្យប្រកួតប្រជែងតែគណបក្សដែល​ស្របច្បាប់ ចុះបើគណបក្សនោះ ត្រូវបានសម្រេចថា ជាបក្សដែលមិនស្របច្បាប់ទៅហើយ អញ្ចឹងគ.ជ.ប មិនមានរឿងអ្វីត្រូវទទួលស្គាល់ទេ»។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានមើលឃើញថា ករណីនេះ មិនទាន់ឈានដល់ការលុបគណបក្សនៅឡើយទេ ដោយគ្រាន់តែ សមាជខុសលក្ខន្តិកៈ ហើយក្រសួងមហាផ្ទៃមិនទទួលស្គាល់សមាជប៉ុណ្ណោះ។ លោកថ្លែងថា «រឿងរ៉ាវដែលកើតឡើង គ្រាន់តែជាការមិនទទួល ស្គាល់សមាជនោះទេ មិនទាន់ដល់ការលុបគណបក្សនោះទេ»។

មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និងអគ្គនាយក នៃនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នឹងមានកិច្ចប្រជុំមួយដើម្បីពិភាក្សារឿងនេះ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ផងដែរ។

កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សមាជវិសាមញ្ញជ្រើសរើសប្រធាន និងអនុប្រធានថ្មីរបស់គណបក្ស សង្រ្គោះជាតិ គឺផ្ទុយនឹងប្រការ៤៧ នៃលក្ខន្តិកៈគណបក្សដែលបានតម្កល់ទុក​នៅក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះក្រសួងមានសមត្ថកិច្ច ក៏ពុំទទួលស្គាល់លើសមាជនេះផងដែរ។

ប្រការ៤៧ នៃលក្ខន្តិកៈនោះ បានចែងថា ករណីប្រធានគណបក្សបាត់បង់សមត្ថភាពដឹកនាំគណបក្ស ដែលបញ្ជាក់ដោយ​គណៈកម្មាធិការនាយក បើ៖ អាណត្តិនៅតិចជាង១៨ខែ អនុប្រធានគណបក្ស ត្រូវទទួលនាទីជាប្រធានគណបក្សស្តីទី ហើយគណកម្មាធិការនាយក ត្រូវជ្រើសរើស អនុប្រធានគណបក្សថ្មីមួយរូប ក្នុងរយៈពេល ៣០ថ្ងៃយ៉ាងយូរ ដើម្បីជួយការងារប្រធានស្តីទីរហូតដល់ចប់អាណត្តិ ដែលកំណត់នៅខែមេសា...Read More


អ្នកនាំពាក្យបក្សប្រជាជន៖ ការស្ទង់មតិដែលបង្ហាញថា បក្សប្រឆាំងឈ្នះ៦០ភាគរយ គឺជាឧបាយកលទុច្ចរិត និងការបំភាន់សាធារណជន

FN ៖ ការស្ទង់មតិមួយដែលថា គណបក្សប្រឆាំងនៅកម្ពុជា នឹងឈ្នះឆ្នោត៦០ភាគរយ នាពេលខាងមុខនេះ គឺជាការស្ទង់មតិដោយគ្មានមូលដ្ឋានច្បាស់លាស់ ហើយជាឧបាយកលទុច្ចរិតមួយ ដែលធ្វើឡើងដើម្បីបំភាន់សាធារណជន មុនការបោះឆ្នោត។ នេះគឺជាលើកឡើងរបស់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដែលឆ្លើយតបទៅនឹង ការចុះផ្សាយអំពីលទ្ធផលស្ទង់មតិដ៏សំងាត់នោះ។

ការផ្សព្វផ្សាយអំពីលទ្ធផលស្ទង់មតិដ៏ចម្លែកនេះ បានធ្វើឡើងដោយសារព័ត៌មានមួយចំនួន ដែលបានដកស្រង់សម្តីមន្រ្តីសង្គមស៊ីវិល ដែលឃ្លាំមើលការបោះឆ្នោត។ បណ្តាញផ្សព្វផ្សាយទាំងនោះ បានដកស្រង់សម្តីរបស់បុរសឈ្មោះ លោក យឿង សុធារ៉ា ដែលអះអាងថា មានការស្ទង់មតិមួយដោយស្ថាប័នអន្តរជាតិ បង្ហាញថា គណបក្សសង្រ្គោះជាតិ នឹងឈ្នះឆ្នោតនាពេលខាងមុខ។ ប៉ុន្តែទោះជាយ៉ាងណា បុរសម្នាក់នោះ ដែលគេជឿថា ជាអ្នកគាំទ្រគណបក្សប្រឆាំង ពុំបានបង្ហើបអំពី ស្ថាប័នអន្តរជាតិ ដែលបានធ្វើការស្ទាប់ស្ទង់មតិនេះឡើយ។

លោក សុខ ឥសាន បានមានការសង្ស័យថា ការស្ទាបស្ទង់មតិនោះ ធ្វើឡើងដោយលួចលាក់ និងជាការស្ទង់មតិខ្យល់ ហើយបង្ហាញលទ្ធផលលម្អៀងទៅរកគណបក្សប្រឆាំង។ លោកបានថ្លែងថា «មានអង្គការបរទេសមួយ បានលួចធ្វើការស្ទង់មតិដោយលួចលាក់ ដែលចេញលទ្ធផលមិនច្បាស់លាស់ថា នៅក្នុងការបោះឆ្នោតខាងមុខនេះថា គណបក្សប្រឆាំងនឹងឈ្នះឆ្នោតដល់ទៅ៦០ ភាគរយឯណោះ។ ការប៉ាន់ស្មាន ដោយគ្មានមូលដ្ឋានច្បាស់លាស់នេះ គឺជាការឧបាយកលបំភាន់មតិសាធារណជាតិ និងអន្តរជាតិ ដោយមាននិន្នាការលំអៀង ទៅខាងគណបក្សប្រឆាំង ដែលជាគ្នាគេ»។

លោកបានបន្ថែមទៀតថា «គេកត់សម្គាល់ឃើញថា ក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោតខាងមុខនេះ មជ្ឈដ្ឋានប្រឆាំងទាំងឡាយ តែងតែប្រើ ឧបាយកលទុច្ចរិត របស់ខ្លួន ចង់ផ្តួលរំលំគណបក្សប្រជាជនកម្ពុជា តាមគ្រប់រូបភាព ដើម្បីបោកបញ្ឆោតប្រជាពលរដ្ឋជាម្ចាស់ឆ្នោតឲ្យយល់ច្រឡំ លុះដោយឧបាយកលរបស់ពួកគេ ក្នុងមហិច្ឆតា អំណាចសម្រាប់ពួកប្រឆាំង។ ប៉ុន្តែជាការអត់អំពើទេពីព្រោះបក្សប្រឆាំង មិនដែលបានកសាងអ្វីប៉ុនក្រចក ជាផលប្រយោជន៍ដល់ប្រជាជនផងនោះ ធ្វើម៉េចប្រជាជនផ្តល់ការគាំទ្រឲ្យទៅ?»។

កាលពីមុនបោះឆ្នោតឆ្នាំ២០១៣ ក៏មានការផ្សព្វផ្សាយដំណឹងអំពីលទ្ធផលនៃការស្ទង់មតិមិនច្បាស់លាស់បែបនេះផងដែរ។ កាលនោះ ការស្ទង់មតិដែលមានប្រភពមិនច្បាស់លាស់នេះ ក៏បានអះអាងថា គណបក្សប្រឆាំងឈ្នះឆ្នោតនៅឆ្នាំ២០១៣ដែរ ប៉ុន្តែលទ្ធផលបោះឆ្នោតពិតប្រាកដ បែរជាគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតទៅវិញ៕

...Read More

ទៅមុខថយក្រោយ