ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន៖ រាជរដ្ឋាភិបាល​ផ្តល់ប្រាក់រង្វាន់​១ម៉ឺនដុល្លារ សម្រាប់​មន្រ្តីអនុវត្ត​ច្បាប់ដែល​បង្ក្រាបបាន​គ្រឿងញៀន​ចាប់ពី១គីឡូក្រាម

FN ៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអនុប្រធានយុទ្ធនាការ បង្ក្រាបគ្រឿងញៀនខុសច្បាប់ ទូទំាងប្រទេស លើកទី១ ឆ្នំា២០១៧ បានថ្លែងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះថា នៅឆ្នំានេះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនៃគោលការណ៍លើកទឹកចិត្ត សម្រាប់មន្ត្រីអនុវត្តច្បាប់ បង្ក្រាបគ្រឿងញៀន ដោយសម្រេចផ្តល់ប្រាក់លើកទឹកចិត្ត១ម៉ឺនដុល្លារ សម្រាប់ការបង្ក្រាបបានគ្រឿងញៀនចាប់ពី១គីឡូក្រាម។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយកិច្ចប្រជុំ របស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីស្រ្តីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែមីនានេះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងថា «ជាការលើកទឹកចិត្ត ដល់កងកម្លំាងរបស់យើង ដែលធ្វើការងារបានល្អ សម្តេចក្រឡាហោម ស ខេង លោកបានប្រកាសថា មន្ត្រីដែលចាប់គ្រឿងញៀនបាន១គីឡូក្រាម ទទួលបានរង្វាន់១ម៉ឺនដុល្លារ សម្រាប់ឆ្នំាំ២០១៧ នៃយុទ្ធនាការប្រយុទ្ធប្រឆំាងគ្រឿងញៀន»។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។ ជនសង្ស័យជាច្រើននាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានមន្ត្រីអនុវត្តន៍ច្បាប់ឃាត់ខ្លួនបានជារៀងរាល់ថ្ងៃ។

បើតាមរបាយការណ៍របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា នៅឆ្នាំនេះ អ្នកប្រើប្រាស់គ្រឿងញៀន នៅទូទាំងប្រទេសមានចំនួន ២០៦២១នាក់ ក្នុងនោះអ្នកប្រើគ្រឿងញៀន ដែលមិនបានទៅទទួលសេវាព្យាបាលមានចំនួន ៩០២០នាក់ ស្មើនឹង៤៥.១២ភាគរយ ខណៈអ្នកប្រើប្រាស់គ្រឿងញៀន ដែលទៅបានសេវាព្យាបាល មានចំនួន ១១៦០១នាក់ ស្មើនឹង៥៦.២៥ភាគរយ នៃចំនួនអ្នកញៀនសរុប៕

...Read More

​នាយឧត្តមសេនីយ៍ គន់ គីម ក្រើនរំលឹកកងទ័ពជើងទឹក ឲ្យខិតខំការពារបូរណភាពទឹកដី

FN ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ ឲ្យខិត​ខំហ្វឹកហាត់ពង្រឹងសមត្ថភាព និងការពារបូរណភាពទឹកដី ជាពិសេសត្រូវចូលរួមបង្រ្កាបរាល់បទ​ល្មើលើលំហរសមុទ្រ​ឲ្យបានខ្ជាប់ខ្ជួន។
ការក្រើនរំលឹករបស់នាយឧត្តមសេនីយ៍ គន់ គីម បានធ្វើឡើងក្នុងពេលចុះសំណេះសំណាល និងសួរសុខទុក្ខ នាយនាវី នាយនាវីរង និង ពលនាវី ដែលឈរជើងប្រចាំការនៅមូលដ្ឋានសមុទ្ររាម នៅក្នុងឱកាសបុណ្យចូលឆ្នាំ​ប្រពៃណីខ្មែរ​នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។
នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងក្រើនរំលឹកឲ្យកងទ័ពជើងទឹកទាំងអស់ត្រូវចេះសាមគ្គីគ្នាគោរពច្បាប់របស់រដ្ឋ វិន័យកងទ័ព ហើយត្រូវត្រៀមខ្លួនជាស្រេចអនុវត្តន៍បទបញ្ជារបស់ថ្នាក់ដឹកនាំ។
នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានផ្តាំផ្ញើដល់កងទ័ពជើងថា ត្រូវតែការពារឲ្យបានជាដាច់ខាត​នូវរាជ​រដ្ឋា​ភិបាល​ស្របច្បាប់កើតចេញពីការបោះឆ្នោត ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ហើយត្រូវប្រឆាំងរាល់ការ​ប៉ុនប៉ងផ្តួល​រលំរដ្ឋាភិបាលទោះជាតាមរូបភាពណាក៏ដោយ៕

...Read More

​នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទទូចឲ្យពលរដ្ឋទាំងអស់ មានទំនុកចិត្តយ៉ាងមុតមាំលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តអភិវឌ្ឍន៍ និងបង្កើនជីវភាពកាន់តែប្រសើរឡើង

FN ៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កត្តាសន្តិភាព ពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។
ក្នុងន័យនេះនាយឧត្តមសេនីយ៍ បានទទូចដល់បងប្អូនប្រជាពលរដ្ឋពាណិជ្ជករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្សទាំងអស់ រួមសាមគ្គីគ្នា មានទំនុកចិត្តយ៉ាងមុតមាំដល់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ប៉ិនប្រសប់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាឲ្យបានរឹងមាំនូវសុខសន្តិភាព សុវត្ថិភាព ដើម្បីផ្តល់ឱកាសកាន់តែច្រើនដល់ក្មួយៗទាំងអស់ ឲ្យប្រកបដោយស្នាមញញឹម និងក្តីសង្ឃឹមក្នុងការសិក្សារៀនសូត្រ និងបានលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ សំដៅអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនរុងរឿងជាលំដាប់ ហើយសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព។
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តពោធិ៍មានជ័យ ស្ថិតក្នុងឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
 លោក គិន សុវណ្ណធី ប្រធានការិយាល័យធម្មការស្រុក តំណាងគណៈកម្មការវត្តបានឲ្យដឹងថា សមិទ្ធផលទាំងនោះមានព្រះវិហារថ្មី បានចាប់ផ្តើមកសាងឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០០៧ ដែលមានបណ្តោយ៤២,៦៦ ម៉ែត្រ ទទឹង១៩ម៉ែត្រ និងកំពស់២១,៥ម៉ែត្រ និងរោងឧបោសថនេះ ត្រូវបានកសាងរួចរាល់នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ ចំណាយថវិកាអស់៥៩៧ ២៤៥ ១០០រៀល និង៥៣៤៥៩ដុល្លារ ។ ថវិកាសម្រាប់សាងសង់នេះ បានមកពីសំណាក់ លោក លោកឧកញ៉ា និងញាតិញោម ពុទ្ធបរិស័ទទាំងអស់ចំណុះជើងវត្តទាំងអស់។

នៅក្នុងឱកាសនោះ...Read More


​ពលរដ្ឋ ក្នុងស្រុកជើងព្រៃ សាទរយ៉ាងខ្លាំងចំពោះអគ្គិសនីតម្លៃទាបរហូតដល់ទៅ៤.៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ចាប់ពីថ្ងៃទី១ ខែមេសានេះខាងមុខនេះ

FN ៖ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកជើងព្រៃ ខេត្ដកំពង់ចាម បានត្រេកអរយ៉ាងខ្លាំង ពេលដែលដឹងថា ចាប់ពីថ្ងៃទី១ ខែមេសា ខាងមុខនេះ តម្លៃអគ្គិសនី នឹងចុះថោកបំផុត​រហូតដល់ទៅ៤.៨០រយរៀលតែប៉ុណ្ណោះ ក្នុងមួយគីឡូវ៉ាត់ម៉ោង ។
ប្រជាពលរដ្ឋបានឲ្យដឹងថា យើងទាំងអស់គ្នាសប្បាយចិត្ដណាស់ ដែលតម្លៃភ្លើងធ្លាក់ចុះយ៉ាងដូច្នេះ ដោយសព្វថ្ងៃតម្លៃភ្លើង នៅខេត្ដកំពង់ចាមនេះ ក្នុងមួយគីឡូវ៉ាត់ម៉ោង៨រយរៀល ដូចនេះការតម្លៃភ្លើងអគិ្គសនីនេះចុះថោក នឹងជួយសម្រាល ការចំណាយ របស់ពួកយើង មានមួយចំណែកធំផងដែរ។
ព្រមជាមួយគ្នានេះ លោកម៉ា ឈឿន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបញ្ជាក់ថា «ខ្ញុំក៏សប្បាយរីករាយខ្លាំងណាស់ ពេលឃើញប្រជាពលរដ្ឋ រស់នៅបានសុខសាន្ដ និងសប្បាយរីករាយពេលដែលដឹងថា តម្លៃអគ្គិសនី នឹងមានតម្លៃថោក រហូតដល់ទៅ ៤​​​.៨០រយរៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង បើសិនជាប្រើប្រាស់មិនលើស១០គីឡូ ក្នុងមួយខែ ហើយបើប្រជាពលរដ្ឋ ប្រើប្រាស់មិនលើសពី៥០ ក្នុងមួយខែ តម្លៃត្រឹមតែ៦.១០រៀលតែប៉ុណ្ណោះ ដែលនេះជាគោលនយោបាយសំខាន់ៗ សម្រាប់ការអភិវឌ្ឍ ឃុំសង្កាត់ ឆ្នាំ២០១៧-២០២២ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ »។
លោកថ្លែងបែបនេះ ក្នុងឱកាសសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តទួលជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ដែលមានការចូលរួមពីប្រជាពលរដ្ឋជាច្រើនកុះករ ។
លោកម៉ាឈឿន​បន្ថែមថា «នេះជាការបង្ហាញពីភាពរីកចម្រើន សម្បូរសប្បាយរបស់ប្រទេសកម្ពុជាយើង ស្របពេលប្រទេសយើងគ្មានសង្គ្រាម មានតែសន្ដិភាព ទើបអាចអភិវឌ្ឍប្រទេស បានយ៉ាងឆាប់រហ័ស ដោយក្រោកការដឹកនាំរបស់សម្តេចតេជោ សម្រេចបានជូនជាតិ និងប្រជាជន ទាំងហេដ្ឋារចនា សម្ព័ន្ធគមនាគមន៍ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ...Read More


ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី៖ ភាគីរដ្ឋនិងឯកជន ត្រូវជំរុញការផ្សព្វផ្សាយ និងបង្កើតព្រឹត្តការណ៍ទេសចរណ៍ ដើម្បីទាក់ទាញទេសចរ និងអ្នកវិនិយោគកាន់តែច្រើន

FN ៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ភាគីរដ្ឋ និងឯកជន ត្រូវជំរុញការផ្សព្វផ្សាយនិងបង្កើត ព្រឹត្តការណ៍ទេសចរណ៍ឲ្យកាន់ផុសផុល ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ចូលមកកម្ពុជាកាន់តែច្រើន។

ថ្លែងក្នុងពិធីប្រកាសបើកពិធីបុណ្យទន្លេលើកទី៣ ជាផ្លូវការ នៅខេត្តស្ទឹងត្រែង នាល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ លោកឧបនាយករដ្ឋមន្រ្តី បានជំរុញឲ្យមានការផ្សព្វផ្សាយ និងបង្កើតព្រឹត្តការណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ពិសេសយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្តៅ» និងអំពាវនាវឲ្យ ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ផ្នែកឯកជន និងប្រជាពលរដ្ឋមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះការអភិវឌ្ឍតំបន់ដងទន្លេ ធ្វើយ៉ាងណាធានាឲ្យបាននូវការអភិវឌ្ឍបៃតងនៅតំបន់នេះ ស្របតាមទស្សនទាន «ស្អាត និងបៃតង»។

លោកឧបនាយករដ្ឋមន្រ្តី បានបន្តថា «ប្រធានបទបុណ្យទន្លេលើកទី៣នេះ គឺពិតជាស័ក្តិសមបំផុត ព្រោះថាខេត្តស្ទឹងត្រែង គឺជាខេត្តភាគឦសានមួយ ដែលសម្បូរទៅដោយធនធានធម្មជាតិ និងបរិស្ថានដ៏ស្រស់ស្អាត ប្រកបដោយសក្តានុពលអេកូ-ទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ព្រមទាំងជាច្រកទ្វារអន្តរជាតិយ៉ាងសំខាន់ ដែលអាចទាក់ទាញប្រយោជន៍ជាអតិបរិមា សមស្របសម្រាប់ ការអភិវឌ្ឍ ប្រកបដោយចីរភាព នៅក្នុងតំបន់នេះ ក៏ដូចជាក្នុងប្រទេសទាំងមូល»។

រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត បានអភិវឌ្ឍន៍រចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព វត្តអារាម និងទីកន្លែងសាសនាផ្សេងៗទៀត និងកសាងធនធានមនុស្ស រៀបចំសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍលើវិស័យកសិកម្ម អប់រំ សុខាភិបាល និងធនធានទឹក ជាដើម។

លោកបន្ថែមថា សុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសសម្រាប់វិស័យទេសចរណ៍ ព្រោះថាភ្ញៀវទេសចរនឹងមិនហ៊ានធ្វើដំណើរកម្សាន្តឡើយ ប្រសិនបើគ្មានការធានាសន្តិសុខ...Read More


​លោក ចម ប្រសិទ្ធ ស្នើ JICA ពិនិត្យលទ្ធភាព ការបង្កើតរោងចក្រផលិតទឹកស្អាត នៅខេត្តស្វាយរៀង

FN ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកADACHI Itsu ប្រធានតំណាងអង្គការ JICA ប្រចាំកម្ពុជា ដែលបាន បញ្ចប់អណត្តិនៅកម្ពុជារយៈពេល២ ឆ្នាំ និងលោក SUGANO Yuichi ប្រធានតំណាងថ្មីប្រចាំកម្ពុជា ព្រមទាំងសហការី នៅទីស្តីការក្រសួង នារសៀលថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៧ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បាន វាយតម្លៃខ្ពស់ចំពោះលោកប្រធានចាស់ ក្នុងកិច្ចសហការដ៏ល្អជាមួយក្រសួង ក្នុងការអនុវត្តគម្រោងនានា ជាពិសេសលើវិស័យទឹកស្អាត គឺប្រទេសជប៉ុន តាមរយៈអង្គការ JICA បានជាប់ឈ្មោះដ៏ល្អនៅកម្ពុជា ។
ជាក់ស្តែងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួល ពានរង្វាន់លើគុណភាពទឹកស្អាតជាបន្តបន្ទាប់ពីស្ថាប័ន វាយតម្លៃអន្តរជាតិនានា ។
លោកបានបន្តថាវិស័យទឹកស្អាត ក្រោមគម្រោង របស់អង្គការ JICA គឺមានវិសាលភាពគ្របដណ្តប់តាមទីប្រជុំជន និងបណ្តាខេត្តសំខាន់ៗមួចំនួន ដូចជា បាត់ដំបង កំពង់ចាម សៀមរាប កំពង់ធំ កំពត និងមណ្ឌលគីរី ជាដើម ។ បញ្ហានេះ លោកស្នើឲ្យអង្គការ JICA ពិនិត្យលទ្ធភាព ការបង្កើតរោចក្រផលិតទឹកស្អាត នៅខេត្តស្វាយរៀងផងដែរ ។
ជាមួយនិងការស្វាគមន៍ចំពោះប្រធានតំណាងអង្គការ JICA ថ្មី នៅកម្ពុជា លោក ទេស រដ្ឋមន្ត្រី សង្ឃឹមថាលោកប្រធានថ្មី នឹងសហការល្អបន្តទៀតជាមួយក្រសួង ដែលក្រៅពីវិស័យទឹកស្អាត លោកបានស្នើសហការគាំទ្រការលើកកំពស់វិស័យ សហគ្រាសធុនតូច និងមធ្យម ការ បណ្តុះ បណ្តាលធនធានមនុស្ស...Read More


​សម្តេច​ក្រឡាហោម ស ខេង​ ណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បញ្ឈប់ការគាបសង្កត់ ការគំរាមកំហែងប្រជាពលរដ្ឋ នាំឲ្យប៉ះពាល់ដល់ ការរស់នៅប្រចាំថ្ងៃ

FN ៖ ពីខេត្តព្រៃវែង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឲ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ កែប្រែកំហុសខុសឆ្គងកន្លងមក ដូចជា ការគាបសង្កត់ ការគំរាមកំហែង ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងមានការថ្នាំងថ្នាក់ ហើយត្រូវ​បន្តលើកម្ពស់ការបម្រើ ​ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។
ថ្លែងបែបនេះត្រូវបានធ្វើឡើងនៅព្រឹក២៥ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងឱកាស​អញ្ជើញ​បញ្ចុះខ័ណ្ឌសីម៉ាព្រះវិហារ វត្តពោធិរតនារាម ហៅវត្តគោគថ្ងាន់ ស្ថិតនៅភូមិល្ហើយ ឃុំព្រាលស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
ក្នុងឱកាសនោះលោក ប៊ិន ជីវ័ន អភិបាលស្រុកកញ្រ្ជៀច បានជម្រាបជូនអង្គពិធីថា វត្តនេះចាប់ផ្តើមកសាងនៅឆ្នាំ២០០៤។ វត្តគោគថ្ងាន់នេះ កើតឡើងពីកម្លាំងសទ្ធាជ្រះថ្លាពីសប្បុរសជន និងតាមរយៈបុណ្យកឋិនទាន បុណ្យផ្ការស្មីសាមគ្គី និងតាមគ្រប់រូបភាពពិសេស មានការជ្រោមជ្រែងពីម្តេចក្រឡាហោ ស ខេង និងលោកជំទាវ ព្រមទាំង​នាយឧត្តមសេនីយ៍ នេត សាវឿន និងលោកស្រី រួមជាមួយក្រុមការងារគណបក្យប្រជាជនខេត្ត ស្រុក ឃុំ ទើបព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិសទ័ចាប់ផ្តើម កសាងព្រះវិហារទំហំ១១,៤ម៉ែត្រ គុណ២១,៤ម៉ែត្រ ដោយកសាងរយៈពេល១៤ឆ្នាំ ទើបហើយរួចរាល់ជាស្ថាបពរ ដោយចំណាយថវិកាសរុប៨២៣,៤០០,០០០រៀល ស្មើនិង២០១,៨៥០ដុល្លារ។
ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម បានបញ្ជាក់ថា​ «សមិទ្ធផលថ្ងៃនេះ បង្ហាញពីការរីកចម្រើនថ្មីថែមទៀត លើផ្នែកពុទ្ធចក្រ និងបានថ្លែងនូវការកាតសរសើចំពោះសប្បុរស ជនទាំងអស់ ដែលបានផ្តួចផ្តើមកសាងនូវ​ព្រះវិហារនេះឡើង សម្រាប់ប្រជាជនធ្វើបុណ្យទៅតាមព្រះពុទ្ធសាសានារបស់ខ្មែរ ចាប់ពីថ្ងៃរំដោះ៧មករា១៩៧៩​»។
បន្ថែមពីនេះសម្តេចបានឲ្យដឹង​ថា នៅក្នុងរបប ប៉ុល ពត ព្រះពុទ្ធសាសានា ត្រូវបានលប់បំបាត់ទាំងស្រុងតពេលនេះវិស័យពុទ្ធសាសនា ត្រូវបានរីកចម្រើនខ្លាំងប្រជាពលរដ្ឋគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន។ នៅក្នុងពិធីនេះសម្តេចបានជួយដោះស្រាយនូវសំណូមពររួមមាន សងថ្លៃជំពាក់ថ្លៃសាងសង់ចំនួន១១,៨៨៥ដុល្លារ នៅវត្តគោគថ្ងាន់, កសាងរបបវត្ត៣៩០ម៉ែត្រ, កសាងអាគាសិក្សា១ខ្នង៥បន្ទប់...Read More


​នាយឧត្តមសេនីយ៍ គន់ គីម ជួបសំណេះសំណាល​ជាមួយអតីតយុទ្ធជន​ក្នុងខេត្តព្រះសីហនុ និងសម្រេចសាងសង់ផ្ទះ៤ខ្នង ជូនអតីតយុទ្ធជនក្រលំបាក

FN ៖ អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាយឧត្តមសេនីយ៍ គន់ គីម នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជន ២៥២នាក់ នៅក្នុងខេត្តព្រះសីហនុ ព្រមទាំងបានសម្រេច​សាងសង់ផ្ទះចំនួន ៤ខ្នង ជូនអតីតយុទ្ធជន ៤គ្រួសារដែលកំពុងជួបការលំបាកក្នុងជីវភាព។
ក្នុងកិច្ចសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ គន់ គីម បានស្នើឲ្យថ្នាក់ដឹកនាំសមាគម ថ្នាក់ខេត្ត ក្រុង ស្រុក និងសាខា ឃុំ សង្កាត់ បន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជនតាមភូមិ ឃុំ ដែលទទួលខុសត្រូវ ដើម្បីស្វែងយល់​ពីស្ថានភាព​ជីវភាព ស្ថានភាពសុខភាពរបស់អតីតយុទ្ធជន ហើយត្រូវរិះរកគ្រប់លទ្ធភាព​ជួយអន្តរាគមន៍ឲ្យបាន​ទាន់ពេលវេលា​ក្នុងករណីក្រុមគ្រួសារអតីតយុទ្ធជន ជួបការលំបាកក្នុងជីវភាព ឬ មានគ្រោះថ្នាក់ មានជំងឺ ត្រូវការជំនួយ​សង្គ្រោះបន្ទាន់ ឬ បើមានបងប្អូនអតីតយុទ្ធជនណាម្នាក់ទទួលមរណភាព ត្រូវចលនាគ្នាជួយរៀប​ចំបុណ្យសពឲ្យបានឧឡារិកបំផុត ជាកិត្តិយសចុងក្រោយឲ្យស័ក្តិសមទៅនឹងគុណបំណាច់ដ៏ធំធេងរបស់ពួកគាត់។
នាយឧត្តមសេនីយ គន់ គីម បញ្ជាក់ថា «ទាំងអស់នេះ សុទ្ធតែជាអំពើសប្បុរស ជាវប្បធម៌ចែករំលែក ក្នុងស្មារតីសាមគ្គី ជួយគ្នាទៅវិញ ទៅមក របស់សមាគមយើង ដែលចាំបាច់ត្រូវបន្តអនុវត្តឲ្យបានជាប្រចាំ ដើម្បីជាការលើកទឹកចិត្ត និងផ្តល់កិត្តិយស ដល់អតីតយុទ្ធជន យើង ក្នុងគ្រាដែលបងប្អូនកំពុងមានទុក្ខ ក្នុងគ្រាជួបអាសន្នអន់ក្រនេះ»។
ក្នុងពេលសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានឆ្លៀតស្នើដល់អតីតយុទ្ធជនទាំងអស់ ចូលរួមអនុវត្តន៍​គោលនយោ បាយ ភូមិ ឃុំ មានសុវត្ថិភាព តាមរយៈនៃការស្ម័គ្រចិត្ត ធ្វើជាភ្នាក់ងារ ជាភ្នែកច្រមុះឲ្យប្រធានប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដើម្បីផ្តល់ពត៌មានអំពីល្បែងស៊ីសង ការចរាចរគ្រឿងញៀន ឬ បទល្មើសផ្សេងៗ ក្នុងមូលដ្ឋាន ដើម្បីឲ្យសមត្ថកិច្ចចាត់ការបង្ក្រាបឲ្យមានប្រសិទ្ធភាព...Read More


​អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ដឹកនាំក្រុមគ្រូពេទ្យស័្មគ្រចិត្តសម្ដេចតេជោ ចុះជួយពិនិត្យជំងឺជូនពលរដ្ឋជាង៣ពាន់នាក់ នៅស្រុកកោះធំ ខេត្តកណ្តាល

FN ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកោះធំ និងជាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ ដឹកនាំ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេច​តេជោ ហ៊ុន សែន ជួយពិនិត្យជំងឺ និងចែកថ្នាំជូនប្រជាជនដោយឥតគិតថ្លៃ នៅអនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រែកតាដួង (ទល់មុខវត្តព្រែកតាដួង) ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
ប្រជាពលរដ្ឋដែលមកទទួលសេវាព្យាបាលនេះមានចំនន៣,២១៧នាក់ ក្នុងនោះ ពិនិត្យអ្នកជំងឺទូទៅបាន ២,១៨៧នាក់, អ្នកជំងឺភ្នែក ៣០៥នាក់, អ្នកជំងឺត្រចៀក ច្រមុះ បំពង់ក ៩៥នាក់, អ្នកជំងឺសម្ភព ​រោគស្រ្តី ៦៨នាក់, ពិគ្រោះអ្នកជំងឺវះកាត់៨១នាក់, ​​វះកាត់តូចបាន៩នាក់, ពិនិត្យព្យាបាលធ្មេញបាន១៨០នាក់, ពិនិត្យអេកូបេះដូងបានចំនួន៧២នាក់, ​អេកូពោះបានចំនួន៨៩នាក់ និងពិនិត្យជំងឺកុមារបានចំនួន១៤០នាក់។

ជាមួយគ្នានោះ ប្រជាជនមានសេចក្តីត្រេកអរ និងពេញចិត្តជាពន់ពេកចំពោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេច​តេជោ និងបានគោរពថ្លែងអំណរគុណដ៏ជ្រាល ជ្រៅជាទីបំផុតចំពោះ សម្តេច​ ដែលតែងតែ​យកចិត្តទុកដាក់ខ្ពស់ ដល់សុខមាលភាពប្រជាជនទូទៅ ពិសេសនៅថ្ងៃនេះឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល៕

...Read More

តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំ UN ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងការចោទប្រកាន់កម្ពុជាថា រំលោភសិទ្ធិមនុស្ស

FN ៖ លោក ណី សំអុល តំណាងអចិន្រ្តៃយ៍របស់កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ បានចេញសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍មួយចំនួន ដែលបានរិះគន់កម្ពុជាអំពីបញ្ហាសិទ្ធិមនុស្ស។

លោក ណី សំអុល បានបញ្ជាក់ថា «សេចក្តីថ្លែងការណ៍ទាំងនោះ បកស្រាយយ៉ាងអយុត្តិធម៌ ក្នុងន័យអវិជ្ជមានមកលើស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលតែលើព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ដែលប្រើប្រាស់ទាំងស្រុងទៅនឹងអ្វីបានកើតឡើងជាក់ស្តែង ដោយព្រងើយកន្តើយទៅនឹងការអភិវឌ្ឍន៍ទាំងឡាយ ដែលបានសម្រេចរហូតដល់បច្ចុប្បន្ន និងការតាំងចិត្តដ៏សុចរិតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយ និងការការពារសិទ្ធិមនុស្ស»។

លោកបានបន្ថែមទៀតថា «កម្ពុជា​បានយល់ច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវទាំងឡាយ ដែលមានចែងនៅក្នុងសន្ធិសញ្ញាអន្តរជាតិនានាដែលខ្លួនជាសមាជិក។ ប៉ុន្តែយើងខ្ញុំក៏ជឿផងដែរថា សិទ្ធិគឺមានដែនកំណត់ មិនមែនដាច់ខាតនោះទេ ដូច្នេះហើយ បុគ្គលគ្រប់រូប គួរតែប្រើប្រាស់សិទ្ធិរបស់ពួកគេ ដោយទំនួលខុសត្រូវ»។

...Read More

ក្រសួងសុខាភិបាល និងក្រុមហ៊ុន General Electrics របស់អាមេរិក ចុះចែកជូនប្រព័ន្ធទឹកស្អាត ដល់មន្ទីរពេទ្យចំនួន១០ នៅប្រទេសកម្ពុជា

FN ៖ ក្រសួងសុខាភិបាល សហការជាមួយក្រុមហ៊ុនGeneral Electrics បានចែកជូននូវប្រព័ន្ធទឹកស្អាតទៅដល់បណ្ដាមន្ទី​រ​ពេទ្យចំនួន១០នៅកម្ពុជា ដើម្បីផ្តល់នូវទឹកស្អាតគ្រប់គ្រាន់ ក្នុងការបម្រើដល់គ្រប់ផ្នែកសំខាន់ៗទាំងអស់ ជាពិសេសផ្នែកវះកាត់ និងផ្នែកសម្ភព។

លោកស្រីវេជ្ជបណ្ឌិតឱវណ្ណ ឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល តំណាងឲ្យលោក ម៉ម ប៊ុន ហេង បានថ្លែងថា ប្រព័ន្ធទឹកស្អាតនេះពិតជាមានសុវត្ថិភាព និងមានសារសំខាន់ណាស់ សម្រាប់តំហែ​ទាំ​ អ្នកជំងឺ។ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាលទាំងឡាយ ដែលកំពុងធ្វើការជាមួយអ្នក​តំណាងមកពីក្រសួង និងមូលនិធិជេណេរ៉ល អេឡិកទ្រិក មកដល់បច្ចុប្បន្ននេះមានអ្នកជំងឺច្រើនជាង៥០០នាក់ ហើយនៅក្នុងមន្ទីពេទ្យបង្អែក នានា ក៏ដូចជាមន្ទីពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រកាកោង មានលទ្ធភាពទទួលបានទឹកស្អាត ជារៀងរាល់ថ្ងៃ។

លោក Wouter Van Wersch ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន GE ប្រចាំអាស៊ាន បានឲ្យដឹងថា «ខ្ញុំមើលឃើញ ប្រទេសកម្ពុជាមានប្រជាពលរដ្ឋវ័យក្មេង ជាច្រើនហើយនេះគឺជាកម្លាំងជំរុញយ៉ាងសំខាន់មួយឆ្ពោះទៅរកកិច្ចអភិវឌ្ឍន៍ និងកំណែទម្រង់ បរិយាកាសធុរកិច្ច ខ្ញុំសូមការប្តេជ្ញាចិត្តថា ខ្ញុំនៅតែបន្ដជាដៃគូមួយសម្រាប់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជារហូត»​។

លោក លីម ដារារិទ្ធ អ្នកដឹកនាំក្រុមហ៊ុន GE ប្រចាំកម្ពុជា បានឲ្យដឹងថា មានមន្ទីពេទ្យចំនួន៧ ក្នុងចំណោមមន្ទីពេទ្យទាំង១០ ​គឺគ្មានប្រព័ន្ធបន្សុទ្ធទឹកស្អាតឡើយ ចំណែកមន្ទីពេទ្យបីទៀត គឺគ្រាន់តែមានចម្រោះទឹកតូចៗតែប៉ុណ្ណោះ ដែលបានប្រើប្រាស់ ផ្នែក​សម្ភព និងវះកាត់ប៉ុណ្ណោះ។ លោកថា «ខ្ញុំជឿជាក់ថា ប្រព័ន្ធទឹកស្អាតថ្មីនេះនឹងបង្កើនគុណភាពនៃការព្យាលបាល ក៏ដូចជា នាំមកនូវ​គុណតម្លៃជាក់ស្ដែងកាន់តែច្រើនថែមទៀតសម្រាប់អ្នកជំងឺរាប់ពាន់នាក់ ទូទាំងប្រទេសទាំងមូល»។

លោកបន្ដទៀថា មន្ទីពេទ្យដែលបានទទួលប្រព័ន្ធទឹកស្អាតទាំង១០នោះរួមមានមន្ទីពេទ្យ ង្អែកខេត្តកំពង់ធំ មន្ទីពេទ្យ បារាយណ៍សន្ទុក មន្ទីរពេទ្យក្រុងសួង មន្ទីពេទ្យកោះធំ មន្ទីរពេទ្យកំពង់ត្រលាច មន្ទីពេទ្យថ្មគោល មន្ទីរពេទ្យឧត្តុង្គ មន្ទីរពេទ្យសំពៅលូន មន្ទីរពេទ្យកំពង់ត្រាច និងមន្ទីរពេទ្យបង្អែកប៊ុនរ៉ានី...Read More


រដ្ឋមន្រ្តីការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន បារម្ភពីការបង្កអសន្តិសុខក្នុងតំបន់ពី​ក្រុមឥស្លាម​ជ្រុលនិយម

FN ៖ រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន លោក Xu Bu បានបង្ហាញក្តីបារម្ភ ដូចគ្នាពីការបង្កអសន្តិសុខ និងអំពើភេរវកម្មនៅក្នុងតំបន់ពីសំណាក់ក្រុមឥស្លាមជ្រុលនិយម។

ការបង្ហាញក្តីព្រួយបារម្ភនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ប្រាក់ សុខុន និងលោក Xu Bu នៅទីស្តីការក្រសួងការបរទេសនារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ។

លោក កាន់ ផារិទ្ធ អនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងជំនួបពិភាក្សានោះ លោក ប្រាក់ សុខុន និងលោក Xu Bu បានពិភាក្សាផ្តោតជាសំខាន់អំពីបញ្ហាសន្តិសុខនៅក្នុងតំបន់។ ទាំងលោក ប្រាក់ សុខុន និងលោក Xu Bu បានចាត់ទុកការធ្វើភេរវកម្មដោយក្រុមឥស្លាមជ្រុលនិយម គឺជាការបង្កអសន្តិសុខនៅក្នុងតំបន់ ដែលទាមទារឲ្យប្រទេសជាសមាជិកអាស៊ាន និងប្រទេសក្នុងតំបន់ដទៃទៀតបង្កើនការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត។

បើតាមលោក កាន់ ផារិទ្ធ ក្នុងជំនួបនោះ ក៏បានពិភាក្សាពីទំនាក់ទ្វេភាគីកម្ពុជា-ចិនផងដែរ។ ទាំងលោក ប្រាក់ សុខុន និងលោក Xu Bu បានបង្ហាញពីទំនាក់ទំនងកាន់តែល្អប្រសើរ និងស្អិតល្មួតរវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ។ ជាក់ស្តែងតាមរយៈដំណើរទស្សនកិច្ចរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅកម្ពុជាកាលពីឆ្នាំ២០១៦ មាន កិច្ចព្រមព្រៀងយ៉ាងច្រើន ត្រូវបានធ្វើឡើងរវាងប្រទេសទាំងពីរ៕

...Read More

ទៅមុខថយក្រោយ