FN ៖ ក្រសួងសុខាភិបាល សហការជាមួយក្រុមហ៊ុនGeneral Electrics បានចែកជូននូវប្រព័ន្ធទឹកស្អាតទៅដល់បណ្ដាមន្ទីរពេទ្យចំនួន១០នៅកម្ពុជា ដើម្បីផ្តល់នូវទឹកស្អាតគ្រប់គ្រាន់ ក្នុងការបម្រើដល់គ្រប់ផ្នែកសំខាន់ៗទាំងអស់ ជាពិសេសផ្នែកវះកាត់ និងផ្នែកសម្ភព។
លោកស្រីវេជ្ជបណ្ឌិតឱវណ្ណ ឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល តំណាងឲ្យលោក ម៉ម ប៊ុន ហេង បានថ្លែងថា ប្រព័ន្ធទឹកស្អាតនេះពិតជាមានសុវត្ថិភាព និងមានសារសំខាន់ណាស់ សម្រាប់តំហែទាំ អ្នកជំងឺ។ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាលទាំងឡាយ ដែលកំពុងធ្វើការជាមួយអ្នកតំណាងមកពីក្រសួង និងមូលនិធិជេណេរ៉ល អេឡិកទ្រិក មកដល់បច្ចុប្បន្ននេះមានអ្នកជំងឺច្រើនជាង៥០០នាក់ ហើយនៅក្នុងមន្ទីពេទ្យបង្អែក នានា ក៏ដូចជាមន្ទីពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រកាកោង មានលទ្ធភាពទទួលបានទឹកស្អាត ជារៀងរាល់ថ្ងៃ។
លោក Wouter Van Wersch ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន GE ប្រចាំអាស៊ាន បានឲ្យដឹងថា «ខ្ញុំមើលឃើញ ប្រទេសកម្ពុជាមានប្រជាពលរដ្ឋវ័យក្មេង ជាច្រើនហើយនេះគឺជាកម្លាំងជំរុញយ៉ាងសំខាន់មួយឆ្ពោះទៅរកកិច្ចអភិវឌ្ឍន៍ និងកំណែទម្រង់ បរិយាកាសធុរកិច្ច ខ្ញុំសូមការប្តេជ្ញាចិត្តថា ខ្ញុំនៅតែបន្ដជាដៃគូមួយសម្រាប់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជារហូត»។
លោក លីម ដារារិទ្ធ អ្នកដឹកនាំក្រុមហ៊ុន GE ប្រចាំកម្ពុជា បានឲ្យដឹងថា មានមន្ទីពេទ្យចំនួន៧ ក្នុងចំណោមមន្ទីពេទ្យទាំង១០ គឺគ្មានប្រព័ន្ធបន្សុទ្ធទឹកស្អាតឡើយ ចំណែកមន្ទីពេទ្យបីទៀត គឺគ្រាន់តែមានចម្រោះទឹកតូចៗតែប៉ុណ្ណោះ ដែលបានប្រើប្រាស់ ផ្នែកសម្ភព និងវះកាត់ប៉ុណ្ណោះ។ លោកថា «ខ្ញុំជឿជាក់ថា ប្រព័ន្ធទឹកស្អាតថ្មីនេះនឹងបង្កើនគុណភាពនៃការព្យាលបាល ក៏ដូចជា នាំមកនូវគុណតម្លៃជាក់ស្ដែងកាន់តែច្រើនថែមទៀតសម្រាប់អ្នកជំងឺរាប់ពាន់នាក់ ទូទាំងប្រទេសទាំងមូល»។
លោកបន្ដទៀថា មន្ទីពេទ្យដែលបានទទួលប្រព័ន្ធទឹកស្អាតទាំង១០នោះរួមមានមន្ទីពេទ្យ ង្អែកខេត្តកំពង់ធំ មន្ទីពេទ្យ បារាយណ៍សន្ទុក មន្ទីរពេទ្យក្រុងសួង មន្ទីពេទ្យកោះធំ មន្ទីរពេទ្យកំពង់ត្រលាច មន្ទីពេទ្យថ្មគោល មន្ទីរពេទ្យឧត្តុង្គ មន្ទីរពេទ្យសំពៅលូន មន្ទីរពេទ្យកំពង់ត្រាច និងមន្ទីរពេទ្យបង្អែកប៊ុនរ៉ានី ហ៊ុនសែន រកាកោង នេះ។
ជាមួយគ្នានេះដែរលោក គួយ ប៊ុនធឿន ប្រធានមន្ទីរ សុខាភិបាលខេត្តកណ្តាល បានឲ្យដឹងស្រដៀងគ្នានេះថា មន្ទីរពេទ្យចំនួន១០ ដែលកំពង់បម្រើប្រជាពលរដ្ឋ នៅតាមបណ្ដាលខេត្ត ពឹងផ្អែកទៅលើប្រភបទឹកស្អាតនេះ កន្លងមក មន្ទីពេទ្យមួយចំនួនបានប្រើប្រាស់ទឹកតាមការបង្ហូតាម ទុយោ ខួងឬជីក សម្រាប់ទឹកដែលខួង ឬជីកភាគច្រើនមានប្រភពមកពីស្រះ ឬអណ្ដូង ដែលមានតាមមូលដ្ឋាន។ សម្រាប់ប្រព័ន្ធទឹកថ្មីនេះ បានផ្ដល់នូវទឹកស្អាត សម្រាប់ភ្ញៀវ និងបុគ្គលិកពិសារផងដែរ នេះមានន័យថា ថវិកាដែលត្រូវបានបែងចែកដើម្បីទិញទឹកដែលច្រកដប ឥឡូវនេះអាចយកទៅប្រើប្រាស់លើកម្មវិធីតំហែទាំអ្នកជំងឺវិញ៕