
FN ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសណែនាំទៅក្រសួង-ស្ថាប័ន-អង្គភាពនានា នៅកម្រិតថ្នាក់ជាតិ ចាំបាច់ត្រូវទទួលខុសត្រូវឲ្យបានច្បាស់លាស់ ចំពោះការងារផ្ទេរសិទ្ធិអំណាច ធនធានមនុស្ស និងថវិកាទៅដល់ថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ នៅថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ប្រមុខក្រសួងមហាផ្ទៃថ្លែងសង្កត់ធ្ងន់បែបនេះ ត្រូវបានលើកឡើងក្នុងឱកាសអញ្ជើញឡើងសម្ពោធបើកឲ្យដំណើរការ ការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ ដែលប្រារព្ធធ្វើឡើងរួមគ្នា នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ពីមុនកិច្ចការទាំងអស់ ថ្នាក់ជាតិអ្នកសម្រេច តែឥឡូវថ្នាក់ក្រោមជាតិ ជាអ្នកសម្រេចម្ដង ប៉ុន្តែការផ្ទេរសិទ្ធិ អំណាច មិនគ្រប់គ្រាន់នោះទេ គឺត្រូវផ្ទេរទាំងធនធានមនុស្ស ថវិកាជាមួយគ្នាផងដែរ ដើម្បីឲ្យថ្នាក់ក្រោមជាតិ អាចកសាងធនធានមនុស្សនៅនឹងកន្លែង ពោលគឺក្រសួង-ស្ថាប័ននីមួយៗ ត្រូវទទួលខុសត្រូវ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សឡើង»។
សម្ដេចឧបនាយករដ្ឋមន្រ្តី បានបន្តថា ក្រសួង-ស្ថាប័ននៅថ្នាក់ជាតិ ចាំបាច់ត្រូវធានាថា នៅមូលដ្ឋានប្រជាពលរដ្ឋ វិស័យនីមួយៗ ដែលជាបន្ទុកការងាររបស់ខ្លួន មានធនធានមនុស្សសម្រាប់បម្រើការគ្រប់គ្រាន់ឬអត់ បើមិនទាន់គ្រប់គ្រាន់ទេ ដាច់ខាតត្រូវទទួលខុសត្រូវបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែម និងផ្គត់ផ្គង់ថវិកាឲ្យបានគ្រប់គ្រាន់។
ថវិកាដែលយកទៅប្រើប្រាស់សម្រាប់ការងារទាំងប៉ុន្មានខាងលើនោះ បានពីប្រភពផ្គត់ផ្គង់ចំនួន៣ រួមមាន ទី១.ថវិកាដែលរដ្ឋផ្ដល់ឲ្យ, ទី២.ថវិកាដែលរដ្ឋផ្ដល់សិទ្ធិឲ្យក្រសួង-ស្ថាប័ននោះ រកដោយខ្លួនឯង តាមរយៈច្រកចេញចូលតែមួយ និងទី៣.ចំណូលបានពីដៃគូអភិវឌ្ឍន៍នានា មានអង្គការក្រៅរដ្ឋាភិបាល សមាគមជាតិ-អន្តរជាតិ សប្បុរសជន ដើម្បីជួយទ្រទ្រង់ការអភិវឌ្ឍនៅមូលដ្ឋាន។
អ្វីទាំងអស់ខាងលើ គឺជានយោបាយមជ្ឈការ វិមជ្ឈការ វិសហមជ្ឈការ ដែលជានយោបាយកំណែទម្រង់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ទេរអំណាចមកថ្នាក់រាជធានី-ខេត្ត...Read More

FN ៖ តាមសំណើក្រសួងសុខាភិបាល, នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ទីស្តីការគណៈរដ្ឋមន្រ្តីបានសម្រេចចេញលិខិតប្រកាសហាមឃាត់ និងទប់ស្កាត់ ការប្រមូលទិញទឹកដោះម្តាយនាំចេញពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដោយក្រុមហ៊ុន គុណមាតា ដែលមានឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មហៅថា Ambrosia Labs Co., Ltd នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច។
ទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់នៅក្នុងលិខិតថា ការនាំចេញទឹកដោះម្តាយ ពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិកដោយក្រុមហ៊ុន គុណមាតា រាជរដ្ឋាភិបាលបានសម្រេច៖ ទី១៖ ត្រូវចាត់ការទប់ស្កាត់បន្ទាន់ចំពោះការប្រមូលទិញ និងនាំចេញទឹកដោះម្តាយពីកម្ពុជា, ទី២៖ បើទោះជាកម្ពុជាក្រលំបាកយ៉ាងណា ក៏មិនដល់កម្រិតលក់ទឹកដោះម្តាយដែរ។
...
Read More
FN ៖ កម្ពុជាស្នើប្រទេសចិនបើកទីផ្សារ សម្រាប់ការនាំចេញអង្ករ ពីកម្ពុជាបន្ថែមទៀត ក្នុងខណៈដែលការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ប្រទេសចិន កាន់តែមានការកើនឡើងជាលំដាប់។
ជាមួយគ្នានេះដែរ កម្ពុជាក៏បានស្នើសុំប្រទេសចិនបើកទីផ្សារ សម្រាប់ការនាំចេញស្វាយ និងសណ្តែកសៀងរបស់កម្ពុជាផងដែរ។
សំណើរទាំងពីរខាងលើនេះ ត្រូវបានលើកឡើង នៅក្នុងប្រជុំកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋា ភិបាលកម្ពុជា-ចិន ថ្នាក់អគ្គលេខាធិការលើកទី៤ ដែលបានប្រព្រឹត្តទៅព្រឹកនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ នៅខេត្តសៀមរាប ដើម្បីជួយស្វែងរកទីផ្សារកសិកផលរបស់កម្ពុជា ជាពិសេសដើម្បីលើកកម្ពស់ជីវភាព ជូនបងប្អូនប្រជាកសិករខែ្មរយើង។
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិន ថ្នាក់អគ្គលេខាធិការលើកទី៤នេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការខាងភាគីកម្ពុជា និង លោក លីវ ជីវមីនអនុរដ្ឋមន្ត្រី នៃក្រសួងការបរទេសចិន និងជាអគ្គលេខាធិការខាងភាគីចិន ដោយមានការចូលរួម ពីតំណាងរបស់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធសំខាន់ៗ នៃប្រទេសទាំងពីរ សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំផ្លូវការ នៃគណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាល លើកទី៤ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅកម្ពុជា នៅក្នុងពេលខាងមុខ និងសម្រាប់ត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសចិន នៅក្នុងខែឧសភា ឆ្នាំ២០១៧ ខាងមុខ។
សូមជម្រាបថា នៅឆ្នាំ២០១៧នេះ ប្រទេសចិន បានផ្តល់កូតានាំចេញអង្ករឲ្យកម្ពុជា កើនដល់២០ម៉ឺនតោន។ នៅឆ្នាំ២០១៦ កន្លងទៅនេះ ចិនជាប្រទេសនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ គឺចំនួន ១២៧,៤៦០តោន៕
...
Read More
FN ៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ផ្ទះមនុស្សធម៌ទី១០ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ត្រូវបានលោកស្រី គួយ ណាលីន អនុប្រធានគណៈកម្មាធិការសាខា និងសហការី ប្រគល់ជូនប្អូនប្រុស រ៉ៃ រឿន អាយុ២៩ឆ្នាំ ប្រពន្ធឈ្មោះ អេង សុខាក់ អាយុ២៤ឆ្នាំ មានកូន៣នាក់ ជាគ្រួសារទីទ័លក្រខ្លាំង រស់នៅភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម។
ផ្ទះមនុស្សធម៌នេះ មានទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ សង់ពីឈើ តម្កល់លើជើងតាង កម្ពស់ពីដី១.៨ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំងក្ដារ ក្រោមការជួយឧបត្ថម្ភពី៖ លោក ធា សធានី និងលោកស្រី អឿន ពិសី និង កញ្ញា ម៉ៅ សំវុទ្ធារី ក្រុមមេធាវី HML។
លោកស្រី គួយ ណាលីន ក្នុងនាមលោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា ពិសេសបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់គិតគូរ ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកស្រីក៏បានបន្តថា ប្អូនត្រូវចេះសម្អាត ថែរក្សា ផ្ទះថ្មីនេះដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ ត្រូវបន្តមើលថែកូនចៅ ឱ្យគាត់បានរៀនសូត្រដើម្បីអនាគតភ្លឺស្វាង។ នេះជាការបង្ហាញនូវការយកចិត្ត ទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
អំណោយសង្កត់ផ្ទះ១គ្រួសារទទួលបាន៖ មុង១...Read More

FN ៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរបស់កម្ពុជា បានចុះអនុស្សរណៈជាមួយប្រតិភូខេត្តសានស៊ីរបស់ប្រទេសចិន ដើម្បីពង្រឹង និងពង្រីកកិច្ចសហការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។
ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-សានស៊ី ក្រោមគណៈអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ហ៊ូ ហេភីង អភិបាលខេត្តសានស៊ីប្រទេសចិន និងលោក ហ្សុង ប៉ូ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងប្រតិភូពាណិជ្ជករនៃខេត្តសានស៊ីជាង ២០០នាក់។
នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីទំនាក់ទំនងការទូតល្អរវាងកម្ពុជា និងចិន ព្រមទាំងការជួយគាំទ្ររបស់ប្រទេសចិន ចំពោះការរៀបចំកិច្ចប្រជុំតុមូលចិនលើកទី៥ ក៏ដូចជាការអភិវឌ្ឍវិស័យផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីអត្ថប្រយោជន៍នៃការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅទីក្រុងស៊ីអាន នៃខេត្តសានស៊ី សម្រាប់ទាក់ទាញគម្រោងវិនិយោគពីប្រទេសចិន និងជំរុញកំណើនសេដ្ឋកិច្ច។
លោក ហ៊ូ ហេភីង បានគូសបញ្ជាក់ពីវឌ្ឍនភាពល្អនៃពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសកម្ពុជា និងខេត្តសានស៊ី ដែលមានទំហំទឹកប្រាក់ ១,២៩ពាន់លានដុល្លារអាមេរិក ព្រមទាំងការចូលរួមរបស់សហគ្រាសចិន នៅក្នុងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ទូរគមនាគមន៍ វារីអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមអភិបាលខេត្ត ក៏បានចង្អុរបង្ហាញពីសក្តានុពល និងលទ្ធភាពសហការលើវិស័យឧស្សាហកម្ម រវាងវិស័យឯកជននៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា ប្រទេសចិនជាដៃគូពាណិជ្ជកម្មទីមួយ និងជាប្រភពទុនវិនិយោគផ្ទាល់ពីបរទេសធំបំផុតរបស់ប្រទេសកម្ពុជា។ គិតត្រឹមខែមិថុនា ឆ្នាំ២០១៦ ទំហំទឹកប្រាក់វិនិយោគដោយផ្ទាល់ពីប្រទេសចិននៅកម្ពុជា មានចំនួន ១,២០០លានដុល្លារអាមេរិក រីឯទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានចំនួន ២,៣៤០លានដុល្លារអាមេរិក ពោលគឺបានកើនឡើង១០.២% បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នាកាលពីឆ្នាំមុន៕
...
Read More
FN ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការរំលឹកការបង់ពន្ធលើប្រាក់ចំណូល ប្រចាំឆ្នាំ២០១៦ ដោយអំពាវនាវដល់អ្នកជាប់ពន្ធទាំងអស់ ដែលមិនទាន់មកដាក់លិខិតប្រកាស និងបង់ពន្ធ សូមប្រញាប់មកបំពេញកាតព្វកិច្ច ឲ្យបានមុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ។
សេចក្តីជូនដំណឹងបានឲ្យដឹងថា «អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹកចំពោះម្ចាស់ សហគ្រាសជាអ្នកជាប់ពន្ធទាំងឡាយ ដែលពុំទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាស បង់ពន្ធឲ្យបានទាន់ពេលវេលា។ ការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធ ទាន់ពេលវេលា អ្នកជាប់ពន្ធនឹងត្រូវទទួលរងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន»។
លើកពីនេះទៅទៀតនោះ ទាក់ទិននឹងការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល២ឆ្នាំ សម្រាប់ការចុះបញ្ជីដោយស្ម័គ្រចិត្តរបស់សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដែលរាជរដ្ឋាភិបាលចេញអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ អគ្គនាយដ្ឋានពន្ធដារសង្កេតឃើញមានការភ័ន្តច្រឡំ ថាការលើកលែងពន្ធលើប្រាក់ចំណូលនេះ ត្រូវបានអនុវត្តជាទូទៅ លើសហគ្រាសធុនតូច និងសហគ្រាសធុនមធ្យមទាំងអស់ ដែលនាំឲ្យសហគ្រាសមួយចំនួន ខកខានមិនបានមកបំពេញកាតព្វកិច្ចដាក់លិខិត ប្រកាសបង់ពន្ធប្រចាំខែ ប្រចាំឆ្នាំឡើយ។
អគ្គនាយកដ្ឋានពន្ធដារសូមធ្វើការបញ្ជាក់ជូនថា «ការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល២ ឆ្នាំនេះ ផ្តល់ឲ្យចំពោះតែសហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដែលមកចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ក្នុងអំឡុងឆ្នាំ២០១៧ និង២០១៨ប៉ុណ្ណោះ»៕
...
Read More
FN ៖ ប្រជាពលរដ្ឋជិត៤ពាន់នាក់ រស់នៅឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានសម្ដែងការរំភើបរីករាយ និងថ្លែងអំណរគុណ ចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោកចុះជួយពិនិត្យ និងព្យាបាលជំងឺជូនពួកគាត់ ដោយឥតគិតថ្លៃ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណ២១៦នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី នៅថ្ងៃទី២៦ ខែមីនាម្សិលមិញ បាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃចំនួន៤៥២៥នាក់ ដោយក្នុងនោះជំងឺកុមារចំនួន៥៧៣នាក់ ជំងឺ ស្ត្រី៥១១នាក់ ជំងឺផ្លូវដង្ហើម៣១៥នាក់ ជំងឺផ្លូវចិត្ត៣១២នាក់ ជំងឺឬសដូងបាត២៩២នាក់ ជំងឺទឹកនោមផ្អែម៤១២នាក់ ជំងឺមាត់ធ្មេញ២៧៧នាក់ ជំងឺភ្នែកចំនួន២៧៩នាក់ និងជំងឺទូទៅ ៥៤៨នាក់។
លោក ផែត ផុន ប្រជាពលរដ្ឋដែលរស់នៅ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានថ្លែងឲ្យដឹង «ថ្ងៃនេះខ្ញុំ និងអ្នកភូមិជាច្រើន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់ឯកឧត្តមដែលបានចុះមក ពិនិត្យព្យាលបាលជំងឺប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនេះ ហើយការចុះមកជួយរបស់ក្រុមគ្រូពេទ្យនេះ បានជួយដល់អ្នកភូមិ ស្រុកច្រើនណាស់ដូចជាកាត់បន្ថយភាពក្រីក្រ ព្រោះអ្នកភូមិមានជីវភាពក្រីក្រ និងមានអ្នកជំងឺច្រើន ខ្ញុំក៏សូមស្នើឲ្យឯកឧត្តម ហ៊ុន ម៉ានី ក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកជួយប្រជាពលរដ្ឋឲ្យ បានច្រើនដងថែមទៀត»។
អ្នកស្រី ង៉ែត ង៉ត ប្រជាពលរដ្ឋក្នុងស្រុកបសេដ្ឋ បានថ្លែងឲ្យដឹងថា «ក្នុងថ្ងៃនេះខ្ញុំពិតជាមានភាពរីករាយ សប្បាយចិត្តណាស់ដោយ មានការចុះមកជួយ ពិនិត្យព្យាបាលដោយឥតគិតថ្លៃរបស់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត...Read More

FN ៖ ទីបំផុតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីសម្រេច បញ្ឈប់ការនាំចូល ផ្គត់ផ្គង់ចែកចាយ និងប្រើប្រាស់ថ្នាំកសិកម្ម ដែលមានសារធាតុសកម្ម Tricyclazole ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីសហគមន៍អឺរ៉ុប ដែលជាទីផ្សារនាំចេញអង្ករដ៏សំខាន់របស់កម្ពុជា ចេញសេចក្តីព្រមានបញ្ឈប់ការនាំចូលអង្ករពីកម្ពុជា ប្រសិនបើមានសារធាតុ Tricyclazole លើសពី ០.០១មីលីក្រាមនោះ។
បន្ទាប់ពីអឺរ៉ុបដាក់ចេញនូវវិធានការនេះ ធ្វើឲ្យអ្នកពាក់ព័ន្ធក្នុងវិស័យស្រូវអង្ករ ជាពិសេសអ្នកនាំចេញអង្ករ បានបង្ហាញពី កង្វល់ចំពោះការកម្រិតថ្មីនេះ។
សូមជម្រាបថា សហភាពអឺរ៉ុបនឹងបញ្ឈប់រាល់ការនាំចូលអង្ករដែលមានកាកសំណល់ ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) ដែលមានកម្រិតលើស ០.០១មីលីក្រាម (ដែលពីមុនកម្រិតមិនលើស១មីលីក្រាមក្នុង១គីឡូក្រាម) ចាប់ពីដើមខែកក្កដាឆ្នាំ២០១៧។ កាកសំណល់ថ្នាំកសិកម្ម ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) ជាថ្នាំមានប្រសិទ្ធភាពបំផុតក្នុងការសម្លាប់ជម្ងឺប្លាស់ (Blast) ក្នុងដំណាំស្រូវ ហើយ ក៏ជាថ្នាំដែលមានតម្លៃទាបសម្រាប់ការប្រើប្រាស់ដែរ៕
...
Read More
FN ៖ ក្នុងជំនួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលធ្វើឡើងនៅវិមានសន្តិភាព នារសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ លោក ហ៊ូ ហេភីង អភិបាលខេត្តសាងស៊ី បានអញ្ជើញសម្តេចតេជោ ទៅសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំ នៅខេត្តសាងស៊ី ប្រទេសចិន។
លោក ហ៊ូ ហេភីង បានលើកឡើងថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំខេត្តសាងស៊ី នឹងចូលរួមកាន់តែសកម្មថែមទៀត ក្នុងជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ពិសេសលើវិស័យទេសចរណ៍ និង ពាណិជ្ជកម្ម។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី បានយល់ស្របទៅនឹងការ លើកឡើងរបស់ លោកអភិបាលខេត្ត និងបានទទួលយកនូវសំណើររបស់លោក ក្នុងការអញ្ជើញ ទៅចូលរួមក្នុងពិធី បើកសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ប្រចាំ ខេត្តសាងស៊ី។
សម្តេចតេជោ បានធ្វើការណែនាំដល់សហការីរបស់សម្តេច ពិសេសក្រសួងការបរទេសរបស់ប្រទេសកម្ពុជា ធ្វើការជាមួយនឹងថ្នាក់ដឹកនាំ ស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ដើម្បីរៀបចំកម្មវិធីនៃការអញ្ជើញចូលរួមពិធីសម្ពោធ មជ្ឈមណ្ឌល ពាណិជ្ជកម្ម កម្ពុជាប្រចាំខេត្តសាងស៊ី ក្នុងពេលវេលាដ៏សមស្រប នាពេលខាងមុខ។
សូមបញ្ជាក់ថា លោក ហ៊ូ ហេភីង អភិបាលខេត្តសាងស៊ី បានកំពុងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា។ លោកបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹង និង ពង្រីកបន្ថែមទៀតនូវទំនាក់ទំនងជាប្រពៃណី ពិសេសការអនុវត្ត ឲ្យកាន់តែស៊ីជំរៅថែមទៀត នូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៃប្រទេសកម្ពុជា-ចិន៕
...
Read More
FN ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គួរតែទទួលបានពានរង្វាន់ណូប៊ែលពិភពលោក ពីព្រោះសម្តេចមានសម្បត្តិធំធែងណាស់ ក្នុងការសង្គ្រោះជីវិតមនុស្ស។ ការលើកឡើងរបស់ លោក កែវ រ៉េមី បានធ្វើនៅក្នុងពីធីសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ។
លោក កែវ រ៉េមី បានលើកឡើងយ៉ាងដូច្នេះថា៖ «ល្មមដល់ពេលដែលផ្ដល់ឲ្យគាត់ (សម្តេចតេជោ) នូវពានរង្វាន់សន្ដិភាព រឺក៏ពានរង្វាន់លើវិស័យសិទ្ធិមនុស្សជូនគាត់ ក៏ប៉ុន្ដែផ្ទុយទៅវិញ ចំណុច២សំខាន់នេះ ត្រូវបានគេបំផ្លិញ មួលបង្កាច់បង្អាប់ បន្ទុក មនុស្សដែលមានគុណសម្បត្តិស្មើមហាមេឃ»។
លោកបានបន្ថែមថា៖ «សម្ដេចតេជោ នាយករដ្ឋមន្រ្តី គឺជាអ្នកសង្គ្រោះជីវិតមនុស្ស ឲ្យមានជីវិតឡើងវិញ ក្រោយពីរបបប៉ុលពត ហើយការសង្គ្រោះជីវិតនេះ ថ្នាក់ដឹកនាំនៅក្នុងគណបក្សប្រឆាំងក៏ត្រូវទទួលស្គាល់ខ្លួនឯង រស់រានមានជីវិតដោយសារតែ៧មករានេះដែរ»។
លោកបានបន្ថែមទៀតថា ការសង្គ្រោះជីវិតមនុស្សឲ្យរស់រាន់មានជីវិត គឺជាមូលដ្ឋានគ្រឹះ នៃការគាំពារ សិទ្ធិរស់រានមានជីវិត។
លោកបានបញ្ជាក់ថា «យើងត្រូវនិយាយរឿងនឹងឲ្យច្បាស់ ហើយការឯកភាពទឹកដីនេះ មានសារសំខាន់ណាស់ ហើយបង្កើននៃការរីកចម្រើនសិទ្ធិមនុស្សបន្តទៅទៀត ហើយយើងទាំងអស់គ្នាមើលៗ យើងសព្វថ្ងៃនេះ មានការបានជួយផ្ដល់វិបាកអ្វីខ្លះទៀត»៕
...
Read More
FN ៖ ស្ថានទូតកម្ពុជា ប្រចាំនៅម៉ាឡេស៊ី បានអន្តរាគមន៍ពលករ-ពលការីខ្មែររងគ្រោះចំនួន៤នាក់ដែលបានរងគ្រោះ នៅប្រទេសម៉ាឡេស៊ី ឲ្យត្រឡប់មកកម្ពុជាវិញ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ។
គួរបញ្ជាក់ថា ពលករ-ពលការីខ្មែរទាំង៤នាក់ សុទ្ធតែបានត្រឡប់មកដល់ប្រទេសកម្ពុជា ដោយសុវត្ថិភាពហើយ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។
...
Read More
FN ៖ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងកោតសរសើរ និងលើកទឹកចិត្តដល់មន្រ្តីទាំងអស់ ដែលកន្លងមកសកម្ម បំពេញការងារតាមជំនាញបានល្អ រួមមាន ទាំងការរៀបចំទុកដាក់ថែរក្សាសៀវភៅ ឯកសារចាស់ៗ ហើយសៀវភៅឯកសារខ្លះ មានអាយុកាលរហូតជាង១០០ឆ្នាំមកហើយ ព្រមទាំងបានស្រាវជ្រាវអភិរក្ស សៀវភៅ ឯកសារ ទាំងផ្នែកពុទ្ធចក្រ អាណាចក្រ និងរៀបរៀងបោះពុម្ពឡើងវិញសម្រាប់កូនចៅជំនាន់ក្រោយ។
ការថ្លែងលើកទឹកចិត្តខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ ខណៈសម្តេចបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ មន្រ្តី ដែលបម្រើការងារនៅពុទ្ធសាសនបណ្ឌិត្យ។
លោក ស សុខនី ប្រធានពុទ្ធសាសនបណ្ឌិត្យ និងមន្រ្តីជំនាញ បានជម្រាបរាយការណ៍ឲ្យដឹងអំពីសកម្មភាពការងារថា ពុទ្ធសាសនបណ្ឌិត មានមន្រ្តីក្របខណ្ឌចំនួន១៤រូប មន្រ្តីចុះមកធ្វើកម្មសិក្សា៥រូប, បុគ្គលិកកិច្ចសន្យា៥រូប និងអ្នកហាត់ការដោយស្ម័គ្រចិត្តមួយចំនួនទៀត។ ពុទ្ធសាសនបណ្ឌិត មាន៥ការិយាល័យការងារ៖ ការិយាល័យបណ្ណាល័យ, ការិយាល័យក្រុមជុំនំទំនៀមទម្លាប់, ការិយាល័យអភិរក្សឯកសារវប្បធម៌ និងសាសនា, ការិយាល័យពត៌មានវិទ្យា និងការិយាល័យរដ្ឋបាលសរុប។
លោកថា ពុទ្ធសាសនបណ្ឌិត្យ ដែលមានដំណើរការងារល្អ គឺអាស្រ័យដោយមានប្រភព ឧបត្ថម្ភពីថវិការដ្ឋ, មូនិធិ និងថវិកាដែលសប្បុរសជន ទាំងក្នុងទាំងក្រៅប្រទេសបានជួយឧបត្ថម្ភ ជាក់ស្តែង អង្គការមូនិធិ ពុទ្ធសាសនាជប៉ុន «រីហ្សូកូសីកៃ» ដែលកន្លងមក បានជួយឧបត្ថម្ភកសាងអាគារពុទ្ធសាសនបណ្ឌិត ជួយដល់សកម្មភាពការងារបណ្ណាល័យ កិច្ចការបោះពុម្ពផ្សាយមួយចំនួន និងកិច្ចការរដ្ឋបាលផងខ្លះផងដែរ…។
សម្តេចក៏មានការចាប់អារម្មណ៍ចំពោះការរៀបចំ កន្លងមករបស់ពុទ្ធសាសនបណ្ឌិត្យ ដែលផ្តល់ឱកាសជូន ក្រុមអ្នកដែលស្រឡាញ់ ចូលចិត្តការស្រាវជ្រាវតែងនិពន្ធសៀវភៅ ឬអត្ថបទ អំពីវប្បធម៌ សាសនា ប្រពៃណី ទំនៀមទំលាប់ ប្រវត្តិសាស្រ្ត អក្សរសាស្រ្ត អក្សរសិល្បិ៍ បុរាណវិទ្យា… ជាដើម ឲ្យមកធ្វើបឋកថា បង្ហាញពីស្នាដៃស្រាវជ្រាវ តែងនិពន្ធរបស់ខ្លួនជូនដល់សាធារណជន។
នៅក្នុងឱកាសនោះ សម្តេចបានសម្រេចឧបត្ថម្ភ១០លានរៀល ក្នុង១ឆ្នាំ សម្រាប់បន្តការងារទៅមុខនេះទៀត។...Read More
ទៅមុខថយក្រោយ