
FN ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយអង្គការស្នាមញញឹម របស់សាធារណរដ្ឋកូរ៉េ ផ្ដល់សេវាព្យាបាល និងវះកាត់ជូនកុមារៗ ដែលមានមាត់ឆែប និងក្រអមមាត់ឆែប ដោយឥតគិតថ្លៃ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី០២-០៧ ខែមេសា ឆ្នាំ២០១៧ ហើយទីតាំងផ្ដល់សេវា គឺមាននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតសូមប្រញាប់រួសរាន់ឡើងនៅតែ៣ថ្ងៃទៀតប៉ុណ្ណោះ។
លោកសាស្រ្តាចារ្យ ម៉ុក ធាវី វេជ្ជបណ្ឌិតឯកទេស វះកាត់កែលម្អ និងសម្ផស បានឲ្យដឹងថា គម្រោងនៃផ្ដល់សេវាវះកាត់មាត់ឆែប និងក្រអមមាត់ឆែបនេះ គឺក្នុងចំនួន៣០នាក់សិន តែបើមានប្រជាពលរដ្ឋនាំកូនៗ ទៅទទួលសេវាច្រើនជាងនេះ ក្រុមការងារនៃប្រទេសទាំងពីរ នឹងបន្តព្យាបាលវះកាត់ជូនពួកគាត់ថែមទៀត។
លោកសាស្រ្តាចារ្យបានបន្តថា «យុទ្ធនាការនេះ មានការចូលរួមពីក្រុមគ្រូពេទ្រកម្ពុជា ចំនួន១២នាក់ និងក្រុមគ្រូពេទ្យកូរ៉េ ចំនួន១២នាក់ដែរ ដែលមកព្យាបាលជំងឺឆែមមាត់ នៅកម្ពុជា ហើយក្នុងចំណោមប្រជាជន៥០០នាក់ មានអ្នកឆែបមាត់ និងឆែបក្រអមមាត់ ១នាក់ ហើយក្នុងមួយឆ្នាំៗ មានកុមារកម្ពុជាកើតមាត់ឆែបពី ៥០០នាក់ ទៅ ៦០០នាក់»។
ចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៧ ក្រុមគ្រូពេទ្យបានព្យាបាលវះកាត់ ជូនកុមារឆែបមាត់ និងឆែបក្រអមមាត់ បានជិត៤,០០០នាក់ ក្នុងនោះនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ សៀមរាប កំពង់ចាម រតនគិរី កំពត ព្រះសីហនុ និងខេត្តតាកែវ ហើយគ្រោងនឹងចុះទៅខេត្តដទៃទៀត។
បើតាមលោក ម៉ុក ធាវី មូលហេតុដែលនាំឲ្យកុមារកើតមក មានឆែបមាត់ ឬឆែបក្រអមមាត់នោះ បណ្ដាលមកពីនៅអំឡុងពេលមានផ្ទៃពោះ ក្នុងត្រីមាសទី១ ម្ដាយរបស់កូនបានប្រើប្រាស់ថ្នាំខុសវេជ្ជបញ្ជា ឬគ្មានវេជ្ជបញ្ជា បណ្ដាលឲ្យកោសិកាមាត់របស់ក្មេង លូតលាស់មិនបានពេញលេញ ហើយកត្តាមួយទៀត មកពីកង្វះជាតិវីតាមីន B9 ដែលមានសារធាតុផូលិចអាស៊ីត ហើយបញ្ហានេះ ក្រុមគ្រូពេទ្យក៏បានផ្ដល់ថ្នាំជាតិវីតាមីន B9 និងចាក់វាកសាំងបន្ថែមជូនម្ដាយផងដែរ ព្រមទាំងណែនាំពីការប្រុងប្រយ័ត្ន ការប្រើប្រាស់ថ្នាំ និងវិធីការពារនានាផ្សេងទៀត។ បញ្ហាបន្ទាប់បន្សំផ្សេងទៀត...Read More

FN ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ បានអំពាវនាវណែនាំដល់កម្មករ-កម្មការិនី ឱ្យទៅទទួលសេវាថែទាំសុខភាព ២៤ម៉ោង ដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យនានាដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ទូទាំង២៥រាជធានី-ខេត្ត ចំនួន ១,២២៤កន្លែង។
ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយរបបថែទាំសុខភាព ដល់កម្មករ-កម្មការិនី ជាង២,០០០នាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
លោករដ្ឋមន្រ្តីបានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៦ រោងចក្រសហគ្រាសដែលបានចុះបញ្ជីមក ប.ស.ស មានចំនួន ៣៤៣រោងចក្រ មានកម្មករជាង៣០ម៉ឺននាក់ ហើយកម្មករទៅទទួលសេវាពីមន្ទីរពេទ្យ មានចំនួនជាង៦ម៉ឺននាក់។
លោក អ៊ិត សំហេង បានបន្តថា អត្ថប្រយោជន៍របបថែទាំសុខភាព ដែលកម្មករទទួលពី ប.ស.ស រួមមាន៖
១៖ ទទួលបានសេវាពិគ្រោះជំងឺដោយឥតគិតថ្លៃ
២៖ ទទួលបានការព្យាបាលដោយឥតគិតថ្លៃ
៣៖ ទទួលសេវាពិនិត្យសុខភាព មុន និងក្រោយពេលសម្រាកមាតុភាពដោយឥតគិតថ្លៃ
៤៖ ទទួលសេវាសម្រាលកូនដោយឥតគិតថ្លៃ
៥៖ ទទួលបានសេវាថែទាំ និងបង្ការសុខភាពដោយមិនគិតថ្លៃ
៦៖ រយៈពេល៣ខែ ឈប់សម្រាកមាតុភាពទទួលបានប្រាក់ខែ ៥០% ពីថៅកែរោងចក្រ និងទទួលបាន ៧០% ពី ប.ស.ស សរុប ១២០%។
សូមបញ្ជាក់ថា នៅក្នុងខេត្តព្រះសីហនុ ប.ស.ស បានចុះកិច្ចព្រមព្រៀងជាមួយមន្ទីរពេទ្យចំនួន ១៦កន្លែង រួមមាន៖ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ, មណ្ឌលសុខភាពក្រុងព្រះសីហនុ, មណ្ឌលសុខភាពសង្កាត់១, មណ្ឌលសុខភាពវាលរេញ, មណ្ឌលសុខភាពអណ្តូងថ្ម, មណ្ឌលសុខភាពទឹកល្អក់, មណ្ឌលសុខភាពទួលទទឹង, មណ្ឌលសុខភាពស្ទឹងហាវ, មណ្ឌលសុខភាព ហ៊ុន សែន កែវផុស, មណ្ឌលសុខភាពជើងគោ,...Read More

FN ៖ ស្ថាប័នពាក់ព័ន្ធមួយចំនួន តំណាងឲ្យភាគីកម្ពុជា បានពួតដៃគ្នានាំយកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ ដាក់បញ្ចូលក្នុង «យុទ្ធនាការទស្សនាអាស៊ានខួបទី៥០ (Visit ASEAN@50)» ដើម្បីពង្រីកការផ្សព្វផ្សាយទៅកាន់ពិភពលោក ឲ្យកាន់តែទូលំទូលាយ សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឲ្យមកទស្សនាព្រឹត្តិការណ៍នេះនៅកម្ពុជា កាន់តែច្រើនឡើង។
តំណាងស្ថាប័នខាងភាគីកម្ពុជានោះមានលោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្រ្តី ថោង ខុន រួមជាមួយ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានគណៈកម្មការ រៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០១៧ ព្រមទាំងភាគីរដ្ឋ-ឯកជនជាច្រើននាក់ទៀត។
យុទ្ធនាការទស្សនាអាស៊ាន ខួបទី៥០ និងការផ្សព្វផ្សាយព្រឹតិ្តការណ៍អង្គរសង្ក្រាន្ត២០១៧នេះ ធ្វើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧។ ពិធីនេះក៏ភ្ជាប់ជាមួយកិច្ចប្រជុំ គណៈកម្មការទេសចរណ៍អាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានអ្នកចូលរួម ប្រមាណ៥០០នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ មកពីប្រទេសសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ានជាង៦០នាក់ ផងដែរ។
លោក ទិត ចន្ថា បានបញ្ជាក់ថា «អង្គរសង្ក្រាន្ត ជាព្រឹត្តិការ៍ទេសចរណ៍ដ៏សំខាន់បំផុត មិនមែនសម្រាប់តែកម្ពុជា ប៉ុណ្ណោះទេ តែជាព្រឹត្តិការណ៍ ទេសចរណ៍ធំមួយ សម្រាប់អាស៊ានទាំងមូល។ យើងបានបញ្ជូនព្រឹត្តិការណ៍នេះ ទៅក្នុងយុទ្ធនាការទស្សនា អាស៊ានខួបទី៥០ ដើម្បីទាក់ទាញភ្ញៀវទេសចរក្រៅតំបន់ ឲ្យចូលមកទស្សនាកម្ពុជា និងអាស៊ាន ឲ្យកាន់តែច្រើនថែមទៀត»។
លោកបានបន្តថា ក្រុមបណ្តាប្រទេសនីមួយៗក្នុងអាស៊ាន បានប្រមូលព្រឹត្តិការណ៍ធំៗរបស់ខ្លួន រួមបញ្ចូលគ្នា ដើម្បីយកទៅផ្សព្វផ្សាយ ទៅដល់ពិភពលោក សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិនានា ឲ្យមកទស្សនាអាស៊ាន ខណៈដែលកម្ពុជា ក៏បានយកព្រឹត្តិការណ៍ អង្គរសង្គ្រាន្តនេះ ទៅចូលរួមក្នុងព្រឹត្តិការណ៍ធំៗរបស់អាស៊ាននោះដែរ។
ព្រឹត្តិការណ៍អង្គរសង្គ្រាន្ត មិនគ្រាន់តែជាព្រឹត្តិការណ៍ ដែលនាំមកនូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែអង្គរសង្គ្រាន្តបានប្រមូលផ្ដុំ នូវគ្រប់ទម្រង់ នៃវប្បធម៌ ប្រពៃណី សិល្បខ្មែរ ដែលគេចាត់ទុកជាវប្បធម៌ ប្រពៃណី...Read More

FN ៖ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានថ្លែងជំរុញដល់កងកម្លាំង នគរបាលអន្តោប្រវេសន៍ទាំងអស់ ដែលកំពុងឈរជើងនៅតាមព្រំដែនទាំងអស់ ត្រូវបង្កើនការត្រួតពិនិត្យ និងចាប់បញ្ជូនជនបរទេសទាំងឡាយ ដែលចូលមករស់ច្បាប់ ឲ្យត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញយ៉ាងដាច់ខាត។
នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ សុខ ផល បានពាំនាំថវិកា និងគ្រឿងឧបភោគ-បរិភោគជាច្រើន ជូនដល់កម្លាំងនគរបាលអន្តោប្រវេសន៍ ដែលឈរជើងប្រចាំការ នៅប៉ុស្តិ៍នគរបាលច្រកព្រំដែនដូង ខេត្តបាត់ដំបង និងប៉ុស្តិ៍នគរបាលច្រកព្រំដែនព្រុំ ខេត្តប៉ៃលិន។
នាយឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថា «ទី១-ត្រូវតែពិនិត្យទៅលើជនបរទេសណា ដែលរស់នៅលើទឹកដីកម្ពុជា ដោយគ្មានលិខិតស្នាមត្រឹមត្រូវ ហើយត្រូវតែចាប់បញ្ជូនពួកគេទៅស្រុកកំណើតវិញជាដាច់ខាត និងទី២-បើជនអន្តោប្រវេសន៍នោះមានលិខិតស្នាម ឬឯកសារ យើងត្រូវពិនិត្យឱ្យបានច្បាស់លាស់ថា តើពិតប្រាកដ ឬក្លែងក្លាយ»។
ក្នុងឱកាសសំណេះសំណាលជាមួយកម្លាំងនគរបាល ទាំងពីរអង្គភាពខាងលើនាយឧត្តមសេនីយ៍ សុខ ផល បានផ្តាំផ្ញើដល់កម្លាំងនគរបាលទាំងអស់ថា ត្រូវយកចិត្តដាក់ចំពោះការងារត្រួតពិនិត្យមុខសញ្ញា បទល្មើសឆ្លងដែននានា ពិសេសការឆ្លងដែនចូលរបស់ជនបរទេសទាំងឡាយ ព្រមទាំងត្រូវពង្រឹងបន្ថែម លើការងារការពារសណ្ដាប់ធ្លាប់ ការពារសន្តិសុខជូនប្រជាពលរដ្ឋ នៅតាមបណ្ដោយព្រំដែន ឲ្យបានតឹងរឹងជាងមុន។
លោកអគ្គនាយកក៏បានដាស់តឿនជាថ្មីផងដែរថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខ កម្លាំងការពារច្រកព្រំដែនទាំងអស់ គប្បីមើលការខុសត្រូវជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវជាប់ជានិច្ច កុំឲ្យជនឱកាសនិយមឆ្លៀតឱកាសប្រព្រឹត្តបទល្មើសនានា ដែលអាចរំខានដល់ភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះនាយឧត្តមសេនីយ៍ សុខ ផល ក៏បានជំរុញដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ត្រូវតែគោរពតួនាទីរបស់ខ្លួន មិនត្រូវប្រើពាក្យសម្តីមិនសមរម្យដល់ភ្ញៀវជាតិ និងអន្តរជាតិ ត្រូវរួសរាយរាក់ទាក់ ក្នុងកិច្ចការទទួលភ្ញៀវ។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា «កងកម្លាំងនគរបាលអន្តោប្រវេសន៍ត្រូវតែខិតខំដោះស្រាយជូនប្រជាពលរដ្ឋ និងភ្ញៀវបរទេស មិនត្រូវអសកម្មក្នុងការងារនោះឡើយ ហើយលើសពីនេះទៅទៀតនគរបាលអន្តោប្រវេសន៍មានតួនាទីការពារសន្តិសុខជាតិ ដូចជា៖ ចុះល្បាតតាមព្រំដែន ដើម្បីការពារបូរណភាពទឹកដីរបស់យើង ជាពិសេសគឺទំនាក់ទំនងគ្រប់ស្ថាប័នដែលពាក់ព័ន្ធនឹងប្រទេសជិតខាង»។
ក្នុងដំណើរចុះសួរសុខទុក្ខកម្លាំងនគរបាលអន្តោប្រវេសន៍ នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង នាយឧត្តមសេនីយ៍ សុខ ផល បានចែកជូននូវអំណោយមួយចំនួន មានថវិកា២០លានរៀល អង្ករ២តោន ទឹកត្រី ទឹកស៊ីអ៊ីវ...Read More

FN ៖ រដ្ឋសភានៃកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាលើកទី០៨ នីតិកាលទី៥ នៅវេលាម៉ោង៨៖០០នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភាកម្ពុជាផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ។
សម័យប្រជុំរដ្ឋសភាលើកទី០៨ នីតិកាលទី៥ នឹងពិភាក្សារបៀបវារៈ៤សំខាន់ៗរួមមាន៖
១៖ ព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥។
២៖ របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៧ និងលើកទី៨ នីតិកាលទី៥។
៣៖ ការពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ។
៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរាជរដ្ឋាភិបាល នៃប្រទេសសមាជិកសមគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ៕
...
Read More
FN ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ស្អែកនេះ អគ្គិសនីកម្ពុជា នឹងធ្វើការតភ្ជាប់ការផ្គត់ផ្គង់ថាមពលអគ្គិសនី ទៅតំបន់កោះ និងតំបន់ត្រើយម្ខាងទន្លេសាប ដែលកន្លងទៅមិនទាន់ មានបណ្តាញអគ្គិសនី របស់រដ្ឋទៅដល់នោះឡើយ។
ការតភ្ជាប់បណ្តាផ្គត់ផ្គង់អគ្គិសនីនៅតំបន់កោះ និងតំបន់ត្រើយម្ខាងទន្លេសាបនេះ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា, លោក ទី នរិទ្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងអាជ្ញាធរខេត្តផងដែរ។
អគ្គិសនីកម្ពុជា បានលើកឡើងថា ក្រោមការចង្អុលបង្ហាញ របស់រាជរដ្ឋាភិបាលកម្ពុជា អគ្គិសនីកម្ពុជា បានយកចិត្តទុកដាក់សាងសង់ខ្សែបញ្ជូន និងចែកចាយថាមពលអគ្គិសនី ពាសពេញផ្ទៃប្រទេសកម្ពុជា។ ដោយឡែកខេត្តកំពង់ឆ្នាំង បានទទួលថាមពលពីបណ្តាញជាតិ ២៣០គីឡូវ៉ុល តាំងពីឆ្នាំ២០១៣ ប៉ុន្តែក៏មានតំបន់ដាច់ស្រយាលមួយចំនួន ខណ្ឌដោយទន្លេសាប និងដៃទន្លេជាច្រើន ដែលពុំមានអគ្គិសនីប្រើប្រាស់ ហើយអគ្គិសនីកម្ពុជា បានខិតខំសាងសង់ខ្សែកាប្លិ៍កប់បាតទន្លេ ក៏ដូចជាអាកាស។
បើតាមអគ្គិសនីកម្ពុជា ខេត្តកំពង់ឆ្នាំង ទទួលបានសមិទ្ធផលខ្សែកាប្លិ៍បក់បាតទន្លេច្រើនជាងគេ រហូតដល់ចំនួន៥កំណាត់ ទៅភ្ជាប់កោះផ្សេងៗដែលខណ្ឌដោយទន្លេរួម៖
១៖ កោះកណ្តាល ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ព្រមទាំងបន្តឆ្លងទៅដីគោកនៃស្រុកជលគិរី មានប្រវែងសរុបប្រមាណ២គីឡូម៉េត្រ មាន២កំណាត់ ដាក់ឲ្យដំណើរការកាលពីខែធ្នូ ឆ្នាំ២០១៦។
២៖ ឆ្លងពីក្រុងកំពង់ឆ្នាំងកាត់តាមកោះចំនួន២ ឆ្ពោះទៅឃុំកំពង់ហៅ ទីរួមស្រុកកំពង់លែង មានប្រវែងសរុបប្រមាណ៣គីឡូម៉ែត្រ មាន៣កំណាត់ នឹងដាក់ឲ្យដំណើរការនៅដើមខែមេសា ឆ្នាំ២០១៧នេះ។
អគ្គិសនីកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋក្នុងតំបន់ខាងលើ នឹងទទួលបានថាមពលប្រកបដោយគុណភាព ស្ថិរភាព និងថ្លៃសមរម្យជាមួយ តម្លៃដូចក្នុងប្រព័ន្ធបណ្តាញជាតិ ជំនួសម៉ាស៊ីនប្រើប្រេងម៉ាស៊ូតតូចៗ ក្នុងតម្លៃជិត៣,០០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង ហើយពុំមានស្ថិរភាព និងគុណភាពល្អ។
អគ្គិសនីកម្ពុជា បញ្ជាក់ថា ប្រជាពលរដ្ឋនឹងទទួលបានអត្រាថ្លៃស្មើ ៧៩០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង បូកបន្ថែមថ្លៃអនុគ្រោះចំនួន៣ទៀត ដូចខាងក្រោម៖
* ប្រើប្រាស់ក្នុង១ខែ តិចជាង១០គីឡូវ៉ាត់ម៉ោង អត្រាថ្លៃត្រឹមតែ៤៨០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង
*...Read More

FN ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសំណើស្នើសុំទៅដល់អភិបាលខណ្ឌចំការមន ចាត់អញ្ជើញ ប្រជាពលរដ្ឋទាំង៤៩៣គ្រួសារ ដែលកំពុងរស់នៅលើអគារប៊ូឌីញ «ស» ចូលរួមប្រជុំរកដំណោះស្រាយ ក្នុងការអភិវឌ្ឍអគារប៊ូឌីញ «ស» បន្តទៀត នៅវេលាម៉ោង០៨៖០០នាទីព្រឹក នៅសាលប្រជុំលេខ៨០៣ ជាន់ទី៨ នៃទីស្ដីការក្រសួង។
តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ បានបញ្ជាក់ឲ្យដឹងថា ពិធីខាងលើនេះនឹងធ្វើឡើងក្រោមអធិបតីភាព លោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អគារប៊ូឌីញ «ស»នេះ គឺស្ថិតនៅក្នុងការសិក្សារវាង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុនជប៉ុន Arakawa ដែលគ្រោងចំណាយថវិកាប្រមាណ៧០-៨០លានដុល្លារ រួមមានការសាងសង់ទីតាំងស្នាក់នៅបណ្តោះអាសន្ន និងអគារថ្មីមានកម្ពស់២១ជាន់ ដែលក្នុងនោះត្រៀមធ្វើទីតាំងចំណត ៣ជាន់កន្លែងលក់ដូរ១ជាន់ និងកន្លែងស្នាក់នៅ៥ជាន់ ដែលបន្ទប់ស្នាក់នៅនីមួយៗ មានទំហំធំជាងមុន ១០% ហើយចាប់ពីជាន់ទី៩ឡើងទៅ នឹងផ្តល់ជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុនជប៉ុន Arakawa៕
...
Read More
FN ៖ លោក ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា ការជ្រើសរើសគាំទ្រ និងជឿទុកចិត្តការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន គឺជាការ ត្រឹមត្រូវ ព្រោះយើងបានផ្តល់ជីវិតទី២។ លោកថា «ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានខិតខំធ្វើសម្រាប់ប្រជាពលរដ្ឋដើម្បី បង្កលក្ខណៈឱ្យយើងទាំងអស់គ្នា មានសេរីភាព រស់នៅក្នុងសុខសន្តិភាព ដោយមិនព្រួយបារម្ភពីសង្គ្រាមដូចកាលពីអតីតកាល ធ្វើឱ្យកូនចៅប្រជាពលរដ្ឋយុវជនមានឱកាស រៀនសូត្រ ជីវភាពប្រជាពលរដ្ឋ មានជីវភាពធូរធា ព្រោះថាការជ្រើសរើសអ្នកដឹកនាំប្រទេស មិនដូចការចាក់ឆ្នោតផ្សងសំណាងនោះទេ»។
លោក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ខណៈលោកតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចូលរួមនៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធិផលនានា នៅវត្តអង្គពន្លៃ ស្ថិតនៅឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៧នេះ។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា ការសម្ពោធសមិទ្ធិផលថ្ងៃនេះ គឺជាសមិទ្ធិផលបន្ថែម និងជាការកសាងសមិទ្ធិផលបន្ថែម ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ ព្រះពុទ្ធសាសនា ដែលជាសាសនា បានអប់រំឱ្យចិត្តគំនិតមនុស្សឱ្យប្រព្រឹត្តតែអំពើល្អ បណ្តុះនូវសីលធម៌ គុណធម៌ ស្រលាញ់គ្នា នៅក្នុងការរស់នៅក្នុងសង្គម។
ជាមួយគ្នានោះដែរ លោក ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «យើងមិនអាចជប់ប្រទេសកម្ពុជា ឱ្យដូចអាមេរិចបានទេ ប៉ុន្តែរាជរដ្ឋាភិបាល បានខិតខំធ្វើច្រើន ហើយប្រជាពលរដ្ឋ មានចិត្ត ចូលរួមធ្វើ ទោះបានតិចបានច្រើន ល្អជាជាងអ្នកអត់ចិត្តនិងមិនធ្វើអ្វីសោះចាំតែរិះគន់។ បើយើងមានចិត្តយើងនឹងអាចធ្វើបាន ប៉ុន្តែបើយើងអត់ចិត្តហើយមិនអាចអ្វីបានឡើយ។ មកដល់ម៉ោងនេះការដឹកនាំរបស់របស់...Read More

FN ៖ វិស័យកសិកម្មនៅតែជាវិស័យដ៏មានសារៈសំខាន់មួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា គ្រាដែលប្រជាពលរដ្ឋ កម្ពុជាប្រមាណជា ៨៥ភាគរយ គឺជាកសិករ។ លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រ មាញ់ និងនេសាទ បានផ្តល់នូវអនុសាសន៍សំខាន់ចំនួន ៧ចំណុច ដើម្បីលើកស្ទួយវិស័យកសិកម្មឲ្យកាន់តែល្អប្រសើរ។
អនុសាសន៍ ដែលផ្តល់ជូនក្នុងពិធីបិទសន្និបាទកសិករលើកទី៨ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ រួមមាន៖
១៖ កសិករដែលទទួលបានជ័យលាភី ត្រូវបន្តពង្រឹង និងពង្រីកសមត្ថភាព និងបច្ចេកទេសដើម្បីកែលម្អ និងបង្កើនបរិមាណ និងគុណភាពផលិតផលកសិកម្ម និងការធ្វើអាជីវកម្មសមស្របតាមតម្រូវការទីផ្សារ ដើម្បីធានានូវសុវត្ថិភាព សុខុមាលភាព សាធារណៈ និងបរិស្ថាន។ ទន្ទឹមនឹងនេះ ក៏ត្រូវចេះចែករំលែកចំណេះដឹង និងបទពិសោធន៍ និងប្រមូលផ្តុំចងក្រងជាសហគមន៍ កសិកម្ម ដើម្បីពង្រឹងទំហំផលិតកម្ម ទាក់ទងទីផ្សារ និងបង្កើនចំណាច ក្នុងការចរចាតម្លៃទាំងក្នុងស្រុក និងសម្រាប់ការនាំចេញ។
ទី២៖ ត្រូវពង្រីកមុខរបរផលិតកម្ម តាមរយៈការដាំដុះច្រើនមុខ ឬពង្រីកវិសាលភាពដាំដុះទ្រង់ទ្រាយតូច ទៅជាទ្រង់ទ្រាយមធ្យម តាមរយៈការប្រើប្រាស់បច្ចេកទេសដាំដុះទំនើប បច្ចេកទេសសន្សំសំចៃទឹក ការប្រើប្រាស់ធាតុចូលមានគុណភាព និងក្នុងបរិមាណសមស្រប ដើម្បីកាត់បន្ថយចំណាយផលិតកម្ម ធានានូវសុវត្ថិភាពផលិតផល និងមានឧត្តមភាព ក្នុងការប្រកួតប្រជែងលើទីផ្សារក្នុងស្រុក និងនាំចេញ។
ដូចនេះ ទាំងកសិករ និងសហគមន៍កសិកម្ម ត្រូវរៀបចំផែនការផលិតកម្ម និងផែនការអាជីវកម្ម ត្រូវយល់ដឹងឲ្យច្បាស់ជាអាទិ៍ ប្រក្រតិទិនដាំដុះដំណាំ ផលប្រយោជន៍នៃការធ្វើដំណាំឆ្នាស់ ការប្រើប្រាស់ពេលវេលាដាំដុះ ឲ្យបានត្រឹមត្រូវ និងស្វះស្វែងរកប្រភពព័ត៌មានទាក់ទងនឹងបច្ចេកទេសថ្មីៗ តម្រូវការទីផ្សារ ពិសេសតម្លៃទីផ្សារ និងតម្លៃផលិតផល។
ទី៣៖ អង្គភាពជំនាញពាក់ព័ន្ធ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ត្រូវកត់ត្រា និងចងក្រងនូវរាល់បទពិសោធន៍ ជំនាញ និងការអនុវត្តល្អៗ របស់កសិករជ័យលាភី និងកសិករគំរូ ទុកជាឯកសារ ដើម្បីធ្វើការផ្សព្វផ្សាយ និងការកែលម្អបច្ចេកទេស។
ទី៤៖...Read More

FN ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំនេះ គណៈកម្មការថ្នាក់ជាតិនៃក្រសួងយុត្តិធម៌ បានទទួលសំណើពីគណៈកម្មការថ្នាក់ខេត្តចំនួន១៧ និងមណ្ឌលអប់រំកែប្រែចំនួន៤ ដើម្បីពិនិត្យលើការស្នើបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត ៣៩១នាក់។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមទណ្ឌិត ៣៩១នាក់ ដែលក្រសួងកំពុងពិនិត្យស្នើលើកលែងទោសនោះ មានស្រ្តី២៤នាក់ ហើយក្នុងនោះមានស្នើបន្ធូរបន្ថយទោសចំនួន៣១៤នាក់ និងស្នើលើកលែងទោសចំនួន៧៧នាក់។
លោក គឹម សន្តិភាព បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា នៅក្នុងកិច្ចប្រជុំពិនិត្យសំណើថ្នាក់ខេត្ត ចំពោះការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ នៅមិនទាន់សម្រេចទាំងស្រុងនៅឡើយទេ ហើយគណៈកម្មការថ្នាក់ជាតិនៃក្រសួងយុត្តិធម៌ នឹងបន្តពិនិត្យថែមទៀត នៅថ្ងៃស្អែក។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា សម្រាប់ថ្ងៃនេះ ក្រសួងបានពិនិត្យតែសំណើរពីគណៈកម្មការថ្នាក់ខេត្តចំនួន១៣ប៉ុណ្ណោះ ដោយឡែកសំណើរបស់គណៈកម្មការថ្នាក់ខេត្តចំនួន៥ និងមណ្ឌលអប់រំកែប្រែចំនួន៤ទៀត ដែលនៅសេសសល់ គណៈកម្មការថ្នាក់ជាតិ នឹងបន្តកិច្ចប្រជុំ នារសៀលថ្ងៃស្អែក៕
...
Read More
FN ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ១០៥,០០០ដុល្លារអាមេរិក (មួយសែនប្រាំពាន់ដុល្លារអាមេរិក) ដើម្បីខួង-ជួសជុលអណ្តូងទឹកស្អាតចំនួន ៥១ អណ្តូង និងជីក-ស្តារស្រះទឹកចំនួន ២ ជូនប្រជាពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់ចំនួន១,៣០៥គ្រួសារ ស្មើនឹងមនុស្ស៥,៨៦១នាក់ រស់នៅខេត្តពោធិ៍សាត់ ព្រះវិហារ និងខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៧ នេះ។
សូមបញ្ជាក់ផងដែរថា ក្នុងចំណោមស្រះ-អណ្តូងដែលបានផ្តល់ជូនខាងលើនេះ ក្នុងនោះរួមមាន ៖
១/ ខួងអណ្តូងចំនួន ១៥, ស្តារស្រះមួយ និងជីកស្រះទឹកថ្មីមួយ សម្រាប់ប្រជាពលរដ្ឋរស់នៅស្រុកបាកាន ស្រុកកណ្តៀង ស្រុកវាលវែង និងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
២/ ខួងអណ្តូងចំនួន ១៥ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងឃុំឆែប ២ និងឃុំរតន នៃស្រុករវៀង ខេត្តព្រះវិហារ។
៣/ ខួងអណ្តូងចំនួន២០ និងជួសជុលអណ្តូងដែលមានស្រាប់ចំនួនមួយ សម្រាប់ប្រជាពលរដ្ឋរស់នៅស្រុកឱរ៉ាល់ និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕
...
Read More
FN ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី ការផ្ទេរបុរាណវត្ថុ និងវត្ថុសិល្បៈមួយចំនួន ពីសារមន្ទីរជាតិកម្ពុជា ទៅកាន់សារៈមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ័្មន ហៅកាត់ថា «សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ» ក្រោមអធិបតីភាពរបស់លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ត្រូវបានប្រារព្ធឡើងក្រោមបរិយាកាស ប្រកបដោយកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងធនាគារជាតិកម្ពុជា និងក្រសួងវប្បធម៌វិចិត្រសិល្បៈ ក្នុងកិច្ចដំណើរការរៀបចំ កសាងសារៈមន្ទីរមួយ ដើម្បីឲ្យសាធារណជន ជាតិនិងអន្តរជាតិបានចូលរួមទស្សនា និងសិក្សាស្វែងយល់ពីប្រវិត្ត រូបិយវត្ថុនៅកម្ពុជា សារៈសំខាន់នៃរូបិយវត្ថុ ប្រព័ន្ធរូបិយវត្ថុ និងតួនាទីរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិកន្លងមក ក៏ដូចជាធ្វើជាមជ្ឈមណ្ឌល ឯកសាររូបិយវត្ថុ មួយសម្រាប់សាធារណជនទូទៅ គ្រប់មជ្ឈដ្ឋាន។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងនាឱកាសនោះថា បុរាណវត្ថុ និងវត្ថុសិល្បៈ ដែលត្រូវបានផ្ទេរក្នុងពេលនេះ មានចំនួន៦៧មុខ រួមមាន កាសប្រាក់ ផ្លែពន្លាក ដុំលោហៈ ដែកទាមថ្មប្រាសាទ កំសៀវទឹក ប្រើប្រាស់ក្នុងសម័យបុរាណ។ ធនាគារជាតិនៃកម្ពុជា នឹងរក្សាទុកវត្ថុដ៏មានតម្លៃឥតគណនានេះ ជាសម្បតិ្តបេតិកភណ្ឌរបស់ជាតិ។ ជាមួយគ្នានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងបន្តគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការល្អដល់ ធនាគារជាតិនៃកម្ពុជា ដើម្បីរៀបចំសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុនេះ ឲ្យកាន់តែមានភាពប្រចក្សទៅនឹងដំណាក់កាល ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ប្រវត្តិរូបិយវត្ថុ និងសេដ្ឋកិច្ចកម្ពុជា។
លោកស្រីរដ្ឋមន្រ្តីបន្តថា សម្បត្តិបេតិកភណ្ឌទាំងនេះ មានសារៈសំខាន់ផ្នែកប្រវត្តិសាស្រ្ត ផ្នែកសិល្បៈ ស្ថាបត្យកម្ម...Read More
ទៅមុខថយក្រោយ