ជប៉ុនផ្តល់កម្ចី ២០០លានដុល្លារ សម្រាប់សាងសង់កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ

FN ៖ រដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្តល់កម្ចីប្រមាណ ២០០លានដុល្លារអាមេរិក សម្រាប់សាងសង់​កំពង់ផែទឹកជ្រៅមួយបន្ថែមទៀតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ទៅតាមសំណើរបស់កម្ពុជា។

ការព្រមព្រៀងផ្តល់កម្ចីសាងសង់កំពង់ផែទឹកជ្រៅនេះ បានធ្វើក្នុងជំនួបសំណេះសំណាលការងាររវាងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋ មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក Keiichi Ishii រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង ទេសចរណ៍ នៃប្រទេសជប៉ុន នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ឆ្លើយតបនឹងកំណើតទំនិញឆ្លងកាត់​កំពង់ផែខេត្តព្រះសីហនុ កម្ពុជា នឹងសាងសង់កំពង់ផែទឹកជ្រៅមួយទៀត ជម្រៅជាង ១៤ម៉ែត្រនៅឆ្នាំ២០២២ ដោយគ្រោងចំណាយថវិកាប្រមាណ ២០០លានដុល្លារ។ តាមសំណើរបស់លោក រដ្ឋាភិបាលជប៉ុន បានព្រមព្រៀងផ្តល់កម្ចីសម្រាប់សាងសង់កំពង់ផែទឹកជ្រៅនេះ។

លោក ស៊ុន ចាន់ថុល បាឲ្យដឹងដែរថា ចំណតកំពង់ផែដែលគ្រោងសាងសង់នេះមានប្រវែង ២៥០ម៉ែត្រ និងមានជម្រៅទឹក ១៤.៥ម៉ែត្រ និងបំពាក់ដោយគ្រឿងចក្រទំនើបៗថែមទៀតផង។ ផែថ្មីនេះ អាចអនុញ្ញាតឲ្យនាវាធំៗចូលចតនៅកម្ពុជាបាន។

បើតាមលោក ស៊ុន ចាន់ថុល ការសាងសង់ផែទឹកជ្រៅនេះ គឺដើម្បីឆ្លើយតបទៅនឹងកំណើនទំនិញដែល​កំពុងកើនឡើងជារៀងរាល់ឆ្នាំ។ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ផែ្អកលើអត្រាកំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ប្រកបដោយស្ថេរភាព និង រឹងមាំ ក្នុងរង្វង់ជាមធ្យម ៧ភាគរយប្រចាំឆ្នាំ បានធ្វើឲ្យបរិមាណកុងតេន័រឆ្លងកាត់កំពង់ផែកើនឡើងជារៀងរាល់ឆ្នាំ ជាក់ស្តែងឆ្នាំ២០១៤ មានកំណើន ១៦ភាគរយ ឆ្នាំ២០១៥ មានកំណើនជាង ១៧ភាគរយ និង ឆ្នាំ២០១៦ មានកំណើនជាង ៣ភាគរយ។

លោកទេសរដ្ឋមន្រ្តី បានព្យាករណ៍ថា បរិមាណកុងតេន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅឆ្នាំ២០២៣ខាងមុខ នឹងកើនលើស ៧០០,០០០TEUs (TEUs =...Read More


រោងចក្រចម្រាញ់ប្រេងកាត តម្លៃជាង៦០០លានដុល្លារ និងមានសមត្ថភាពផលិតបាន ២លានតោនក្នុងមួយឆ្នាំ នឹងបើកការដ្ឋានសាងសង់នៅព្រឹកស្អែក លើទឹកដីស្រុកព្រៃនប់ ខេត្តព្រះសីហនុ

FN ៖ រោងចក្រចម្រាញ់ប្រេងកាត ដែលគ្រោងចំណាយថវិកាសម្រាប់ការសាងសង់ ក្នុងដំណាក់កាលទី១ រហូតទៅដល់៦២០លានដុល្លារ ហើយមានសមត្ថភាពផលិតបាន ២លានតោនក្នុងមួយឆ្នាំ និងបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ ស្អែកនេះ ស្ថិតនៅក្នុងភូមិសាស្រ្តភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ពិធីបញ្ចុះបឋមសិលា បើកការដ្ឋាសាងសង់រោងចក្រចម្រាញ់ប្រេងកាតដ៏ធំមួយនេះ នឹងធ្វើឡើងក្រោមអធិបតីភាពលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

យោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៣ ខែឧសភានេះ បានឲ្យដឹងថា ការងារសាងសង់រោងចក្រចម្រាញ់ប្រេងកាត់ធំមួយនេះ ត្រូវបានប្រគល់ជូនក្រុមហ៊ុនចិន ដើម្បីអនុវត្ត គឺមានឈ្មោះថា «SINO GREAT WALL INTERNATIONAL ENGINEERING Co,.Ltd។ ក្រោយក្រុមហ៊ុនផលិតបានថាមពល មិនត្រឹមតែផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុកនោះទេ ប៉ុន្តែនឹងត្រូវលក់ផ្គត់ផ្គង់ សម្រាប់ទីផ្សារអន្តរជាតិទៀតផង ដែលផលិតផលចេញពីរោងចក្រនេះ មានប្រេងសាំង ប្រេងម៉ាស៊ូត និងហ្គាស។

របាយការណ៍របស់ក្រសួងរ៉ែ បានបង្ហាញទៀតថា ដំណើរការសាងសង់រោងចក្រក្នុងដំណាក់កាលទី១ និងបញ្ចប់នាពាក់កណ្ដាលឆ្នាំ២០១៩ ហើយដំណាក់កាលទី២ នឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២២ ជាមួយទុនវិនិយោគ១ពាន់លានដុល្លារ ហើយមានសមត្ថភាពផលិតបាន ៣លានតោនក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។

បើយោងតាមលទ្ធផលនៃការសិក្សា ដែលបង្ហាញដោយក្រសួងរ៉ែ បានបញ្ជាក់ថា នៅឆ្នាំ២០១៥ កម្ពុជាបានប្រើប្រាស់ប្រេងឥន្ទនៈ ១.៨លានតោន កើនឡើង ៦.៧% បើប្រៀបធៀបនឹងឆ្នាំ២០១៤ ក្នងនោះប្រេងម៉ស៊ូតកើន ៨.៣% ប្រេងសាំងកើន ៥.៦% និងឧស្ម័នឥន្ធនៈកើន ៦% ដែលឆ្លុះបញ្ចាំងឲ្យឃើញថា តម្រូវការប្រើប្រាស់ប្រេងឥន្ធនៈ នឹងបន្តកើនឡើងនៅឆ្នាំបន្ទាប់ទៀត ជាមួយនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

របាយការណ៍ដដែលនេះ ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្ន កម្ពុជានាំចូលប្រេង និងឧស្ម័នឥន្ធនៈពីបរទេស ១០០% តាមរយៈក្រុមហ៊ុនក្នុងស្រុក...Read More


មន្រ្តីជាន់ខ្ពស់សុខាភិបាល៖ សកម្មភាពជួយអ្នកជំងឺឈាមក្រកក របស់សមាគមហេម៉ូហ្វីលាកម្ពុជា បានសម្រាលបន្ទុកមួយផ្នែក ដល់រាជរដ្ឋាភិបាល

FN ៖ លោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាង លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា សមាគមហេម៉ូហ្វីលាកម្ពុជា បានរីកដុះដាល និងមានសកម្មភាពល្អជាច្រើន ក្នុងការជួយដល់កុមារកម្ពុជា។ លោកបន្តថា សកម្មភាពជួយអ្នកជំងឺហេម៉ូហ្វីលា (ជំងឺឈាមក្រកក) នេះ គឺជាការសម្រាលបន្ទុកមួយផ្នែក ដល់រាជរដ្ឋាភិបាលកម្ពុជា។

លោក ធា គ្រុយ បានលើកឡើងខណៈលោក បានចូលរួមនៅក្នុងសិក្ខាសាលាបណ្តាញ​អង្គការជំងឺហេម៉ូហ្វីលា​ក្នុងតំបន់អាស៊ាន ដែលបានរៀបចំធ្វើរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៥ ខែឧសភា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។

នៅក្នុងសិក្ខាសាលានេះ ក៏មានការចូលរួមពី លោកស្រី Salom Mexkhuka លោក Deon York លោក Brian O Mahony លោក Filipe Mariano និងលោកស្រី​ Marie Ann Fernandez ព្រមទាំងគណៈប្រតិភូ មកពីសមាគមហេម៉ូហ្វីលា ពីបណ្តា ប្រទេសទាំង៨ក្នុងតំបន់អាស៊ានផងដែរ។

បន្ថែមពីលើនេះ លោក ធា គ្រុយ បានបញ្ជាក់ថា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានដាក់បញ្ចូលជំងឺនេះ នៅក្នុងកម្មវិធីសិក្សា តាំងពីឆ្នាំ២០១០មកម្លេះ។ នេះជាការយកចិត្តទុកដាក់មួយផ្នែករបស់ក្រសួងសុខាភិបាល ទោះបីជាមិនទាន់មាន គោលនយោបាយថ្នាក់ជាតិ ក្នុងការបង្ការ និងគ្រប់គ្រង ដូចប្រទេសខ្លះ ក្នុងតំបន់អាស៊ានក៏ដោយ។

ជាមួយគ្នានោះ លោក គង់ ស៊ីថាន តំណាងសមាគមជំងឺហេម៉ូហ្វីលាកម្ពុជា បានលើកឡើងថា សិក្ខាសាលាបណ្តាញ អង្គការជំងឺហេម៉ូហ្វីលា ក្នុងតំបន់អាស៊ាន រៀបចំឡើង ក្នុងគោលបំណងដើម្បីបង្កើនការស្វែងយល់ពីសមត្ថភាពលើ ការងារអភិបាលកិច្ច និងការដឹកនាំរបស់អង្គការជំងឺហេម៉ូហ្វីលាក្នុងតំបន់អាស៊ាន។

លោក គង់...Read More


ក្រសួងមហាផ្ទៃ ប្រកាសឲ្យគណបក្សដែលចុះបញ្ជីរួច រួសរាន់ទៅបំពេញលក្ខខណ្ឌបន្ថែម ដើម្បីការពារសុពលភាពបក្ស ឲ្យស្របតាមវិសោធនកម្មច្បាប់ថ្មី

FN ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ បានប្រកាសឲ្យគណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីរួចរាល់ហើយនោះ ត្រូវប្រញាប់រួសរាន់បំពេញបែបបទ និងលក្ខខណ្ឌបន្ថែមជាកំហិត ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពស្របច្បាប់ ដូចមានចែងក្នុងមាត្រា១៩ថ្មី និងមាត្រា៤៨ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពី គណបក្សនយោបាយ។

ក្នុងសេចក្ដីជូនដំណឹង ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គណបក្សនយោបាយទាំងឡាយ ដែលបានបង្កើតរួចហើយនោះ ត្រូវទៅបំពេញបែបបទ និងលក្ខខណ្ឌឲ្យបានត្រឹមត្រូវ ដើម្បីស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមបទប្បញ្ញត្តិ ដូចមានចែងក្នុងមាត្រា១៩ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពី គណបក្សនយោបាយ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពដោយស្របច្បាប់ ក្នុងឋានៈជានីតិបុគ្គល។ ចំពោះបែបបទដែលបានបំពេញរួច ត្រូវផ្ញើទៅក្រសួងមហាផ្ទៃឲ្យបានមុនថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ជាកំណត់។

អាណាព្យាបាលរបស់គណបក្សនយោបាយនៅកម្ពុជាមួយនេះ បានបន្តថា គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ រួចហើយនោះ ត្រូវបំពេញបែបបទឲ្យស្របតាមបទប្បញ្ញត្តិ ដូចមានចែងក្នុងមាត្រា២៦ថ្មី ត្រង់កថាខណ្ឌទី១ នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពី គណបក្សនយោបាយដដែល ដោយភ្ជាប់ទៅជាមួយជីវប្រវត្តិសង្ខេបរបស់ថ្នាក់ដឹកនាំម្នាក់ៗ ចំនួន១ច្បាប់ ដោយមានបិទរូបថតទំហំ ៤គុណ៦ និងបញ្ជីឈ្មោះថ្នាក់ដឹកនាំ ក្នុងរចនាសម្ព័ន្ធគណបក្ស។ ចំពោះបែបបទដែលបានបំពេញរួច ត្រូវផ្ញើទៅក្រសួងមហាផ្ទៃឲ្យបានមុនថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ ជាកំណត់។

សូមជម្រាបថា សំណើសុំធ្វើវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ ត្រូវបានរៀបចំ​ដោយក្រុមតំណាងរាស្រ្ត​ចំនួន ៦០រូប មកពីគណបក្ស​ប្រជាជនកម្ពុជា បន្ទាប់ពីមានការលើកឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំសភាវិសាមញ្ញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ កន្លងទៅ។

ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពី គណបក្សនយោបាយនេះ ត្រូវបានរដ្ឋសភា​ជាតិ អនុម័តទាំងស្រុង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយសំឡេងសមាជិក​រដ្ឋសភា ៦៦រូប ហើយត្រូវបានព្រឹទ្ធសភាជាតិ អនុម័តទាំងស្រុងដែរ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧...Read More


អគ្គនាយកពន្ធដារ ស្នើឲ្យអភិបាលរាជធានីភ្នំពេញ ពិនិត្យ និងសិក្សាឡើងវិញ ចំពោះតម្លៃមូលដ្ឋានគិតពន្ធអចលនទ្រព្យ នៅតំបន់មួយចំនួន ដែលមានការតវ៉ាពីប្រជាពលរដ្ឋ !

FN ៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៣ ខែឧសភានេះ បានស្នើឲ្យលោក ប៉ា សុជាតិវង្ស អភិបាលរាជធានី និងជាប្រធាននៃអនុគណៈកម្មការវាយតម្លៃ​អចលនទ្រព្យសម្រាប់ពន្ធ​លើអចលន​ទ្រព្យ រាជធានីភ្នំពេញ ពិនិត្យ និងសិក្សាឡើងវិញចំពោះតម្លៃមូលដ្ឋាន គិតពន្ធអចលនទ្រព្យ នៅតំបន់មួយចំនួនដែល​មានការតវ៉ាពីសំណាក់​ប្រជា​ពលរដ្ឋ ដើម្បីដាក់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យ និងសម្រេច។

ការស្នើនេះ ធ្វើឡើងក្នុងកិច្ច​ប្រជុំពិភាក្សាការងារប្រមូលពន្ធប្រថាប់ត្រានៅរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានីភ្នំពេញ, លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋា​ភិបាលទទួលបន្ទុកជា​អគ្គនាយក​នៃអគ្គនាយក នៅសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ នេះបានសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែល Fresh News ទើបទទួលបាន។

ក្នុងកិច្ចប្រជុំនោះដែរ លោក គង់ វិបុល បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារបានរៀបចំប្រព័ន្ធIT សម្រាប់ការគ្រប់គ្រងច្បាស់លាស់អំពីរំហូរឯកសារ ដោយមានចុះកាលបរិច្ឆេទនៃការទទួលឯកសារពីអ្នកជាប់ពន្ធ និងកាលបរិច្ឆេទនៃរំហូរឯកសារគ្រប់ដំណាក់កាលរបស់មន្ត្រីទទួលបន្ទុកពាក់ព័ន្ធ ហើយប្រជាពលរដ្ឋអាចតាមដានឯកសារស្នើសុំបង់ពន្ធប្រថាប់ត្រារបស់ខ្លួន ថាតើដំណើការដល់ណាហើយ ដោយគ្រាន់តែថតឯកសារ និងលេខបាកូដ (Barcode) រួចបញ្ជូនមករដ្ឋបាលសារពើពន្ធតាមរយៈ WhatsApp ឬ Telegram ឬ Line ដែលមានលេខ ទូរស័ព្ទ 092 031 025 ឬអាចទំនាក់​ទំនងតាម រយៈទូរស័ព្ទលេខ (Hotline) 023 884 818 ឬអញ្ជើញមករដ្ឋបាលសារពើពន្ធ ដោយភ្ជាប់មកជាមួយនូវលិខិត​ដែលមានលេខសម្គាល់​បាកូដ ដើម្បីទទួលបាននូវព័ត៌មានដែលពាក់ព័ន្ធនេះ៕

...Read More

រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ជំរុញអាស៊ានយកចិត្តទុកដាក់លើការមកដល់នៃសេដ្ឋកិច្ចឌីជីថល

FN ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជាសម្រាប់អាស៊ាន បានជំរុញឲ្យសមាជិកអាស៊ានផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាមួយចំនួនពាក់ ព័ន្ធនិងសេដ្ឋកិច្ចដីជីដល។​ លោករដ្ឋមន្រ្តីលើកឡើងដូច្នេះ ក្នុងឱកាសចូលរួមវេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី១៤ ក្រោមប្រធានបទ «បង្កើនភាពជាដៃគូ វិបុលភាពជាមួយគ្នានៅក្នុងសេដ្ឋកិច្ចពិភពលោកថ្មីមួយ» រៀបចំឡើងដោយវិទ្យាស្ថានភាពជាអ្នកដឹកនាំ និងយុទ្ធសាស្ត្រអាស៊ាន (ASLI) ដើម្បីពិភាក្សាលើបញ្ហាផ្សេងៗ និងស្វែងរកដំណោះស្រាយសមស្រប សំដៅពន្លឿនការភិវឌ្ឍសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាព នៅក្នុងសេណារីយ៉ូសកលលោកថ្មី ដែលបានធ្វើឡើងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសហ្វីលីពីន ទើបបញ្ចប់ទៅនៅថ្ងៃម្សិលមិញនេះ។ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងអំពីសារៈសំខាន់នៃការអភិវឌ្ឍសេវាកម្មតាមប្រព័ន្ធឌីជីថលសម្រាប់អាស៊ាន និងបានស្នើដល់អ្នកតាក់តែងគោលនយោបាយ ពិចារណាលើវិធានការមួយចំនួន ដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនុកចិត្ត និងសន្តិសុខ នៅក្នុងសេដ្ឋកិច្ចឌីជីថលរបស់អាស៊ានដូចជា៖ បន្តធ្វើបដិវត្តអ៊ិនធើណេត, ពន្លឿនការច្នៃប្រឌិតសេវាកម្មហិរញ្ញវត្ថុចល័ត និងពាណិជ្ជកម្មតាមអេឡិចត្រូនិក (E-Commerce) ព្រមទាំងតភ្ជាប់ទីក្រុងនៅក្នុងតំបន់។

«នៅក្នុងឆ្នាំ ២០២៥ បដិវត្តឌីជីថល អាចនឹងផ្លាស់ប្តូរជីវិតប្រចាំថ្ងៃនៅក្នុងតំបន់អាស៊ាន។ ការកើនឡើងនូវចំនួនប្រជាជនវ័យក្មេង ជាមួយទូរស័ព្ទវៃឆ្លាតយ៉ាងច្រើន បានផ្តល់ឱកាសសម្រាប់អាស៊ាន ក្នុងការបង្កើត និងអភិវឌ្ឍន៍សេវាកម្មឌីជីថលថ្មីៗ ជាពិសេសសវាកម្មហិរញ្ញវត្ថុចល័ត និងពាណិជ្ជកម្មតាមអេឡិចត្រូនិក»។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់។

«សេដ្ឋកិច្ចឌីជីថល អាចមានអនុភាពខ្ពស់ ជាកម្លាំងចលករសម្រាប់ការធ្វើសមាហរណកម្ម ហើយនេះគឺជាហេតុផលសំខាន់ ដែលអាស៊ានគួរតែពិចារណាដាក់សេដ្ឋកិច្ចឌីជីថលជាគោលដៅអទិភាព»។ លោករដ្ឋមន្ត្រី បានបន្ថែម។

ដើម្បីចូលរួមនៅក្នុងបដិវត្តន៍សេដ្ឋកិច្ចឌីជីថល ក្រសួងពាណិជ្ជកម្ម កន្លងមកបានរៀបចំសេចក្តីព្រាងច្បាប់ E-Commerce ដែលបច្ចុប្បន្នកំពុងត្រូវបានត្រួតពិនិត្យដោយក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី មុនពេលបញ្ជូនទៅកាន់រដ្ឋសភា និងព្រឹទ្ធសភា ធ្វើការអនុម័ត។

ច្បាប់នេះ នឹងធ្វើឲ្យមានភាពស្របច្បាប់ ព្រមទាំងជួយពង្រីកវិសាលភាពចំពោះការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ដោយគ្មានដែនកំណត់។

សម្រាប់វិស័យហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា ដែលជាស្ថាប័នមានភាពច្នៃប្រឌិតខ្ពស់ កំពុងអនុវត្តន៍គោលនយោបាយ​បើកចំហរ​ចំពោះសេវាកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល ដើម្បីប្រែក្លាយកម្ពុជា ទៅជាទីផ្សារហិរញ្ញវត្ថុឈាន​មុខគេនៅក្នុងតំបន់៕

...Read More

លោកស្រី ឃួន សុដារី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រមាមកម្ពុជា ចែកជូនពលរដ្ឋរងគ្រោះដោយសារបាក់ច្រាំងទន្លេ៨៤គ្រួសារ នៅស្រុកលើកកដែក

FN ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ លោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្តេច​កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយ​មនុស្សធម៌កាកបាទក្រហមកម្ពុជា មកចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ​ការបាក់ច្រាំងទន្លេ​ចំនួន៨៤គ្រួសារ ក្នុងភូមិបឹងកណ្តាល និងភូមិបឹងលើ ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។

ក្នុងឱកាសនោះដែរលោក ឃួន សុដារី បានពាំនាំការសួរសុខទុក្ខ និងចូលរួមសោកស្តាយពីសំណាក់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ រួមទាំងផ្ដល់អំណោយរួមមាន៖ អង្ករ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ តង់១ និងថវិកា១០មុឺនរៀល។

ក្រោយពីទទួលបាននូវគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនរួចមក ប្រជាពលរដ្ឋទាំងអស់ មានក្តីរំភើបសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែជួយសម្រាលការលំបាកដល់ជីវភាពរស់នៅ​ប្រចាំថ្ងៃរបស់ពួកគាត់ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕

...Read More

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើអាស៊ានជួយពង្រឹងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

FN ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ាន និងសមាជិក ពិនិត្យលទ្ធភាពជួយអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងធម្យមនៅកម្ពុជា ដើម្បីធានានិរន្តភាពប្រតិបត្តិការក្នុងរយៈពេលវែង។ លោករដ្ឋមន្ត្រី បានលើកសំណើនេះ នៅពេលចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់វេទិកាតុមូលក្រោមប្រធានបទស្តីពី «អំពាវនាវឲ្យធ្វើសកម្មភាព៖ ការផ្តួចផ្តើមពិគ្រោះយោបល់អាស៊ានសម្រាប់បណ្តាញសហគ្រិន» (Call for Action: Initiating ASEAN Mentorship for Entrepreneurs Network (AMEN) ដែលរៀបចំឡើងដោយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នៃប្រទេសហ្វីលីពីន។ នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការចូលរួមរបស់រដ្ឋជាសមាជិកអាស៊ាន ដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំង ក្នុងការចែករំលែកបទពិសោធន៍ និងផ្ទេរចំណេះដឹងស្តីពីការគ្រប់គ្រងសហគ្រាសធុនតូច និងមធ្យម ដល់ប្រទេសកម្ពុជា ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យរបស់សហគមន៍អាស៊ាន ឆ្នាំ២០២៥ គឺនាំយកការរីកចម្រើនសម្រាប់ទាំងអស់គ្នា។

«យើងចង់បានការចូលរួម និងការជួយគាំទ្រពីវិស័យឯកជនរបស់រដ្ឋជាសមាជិកអាស៊ាន តាមរយៈភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីកសាងនូវបទដ្ឋានគតិយុត្ត និងបង្កើតគម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្សេងៗ ដើម្បីលើកកម្ពស់ចង្វាក់ផលិតកម្ម និងសមត្ថភាពនាំចេញសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា»។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់។

យោងតាមរបៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១៧ ការផ្តួចផ្តើមពិគ្រោះយោបល់អាស៊ានសម្រាប់បណ្តាញសហគ្រិន (AMEN) គឺជាកម្មវិធីចុងក្រោយ ដែលមានគោលដៅជួយសម្រួលដល់ការពង្រីកវិសាលភាពនៃសហគ្រាសធុនតូច និងមធ្យមនៅតាមប្រទេសក្នុងតំបន់។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងក្នុងទម្រង់ភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីផ្តល់ជាវេទិកាសម្រាប់អ្នកនយោបាយ អ្នកការទូត សេដ្ឋវិទូ និងធុរជនល្បីៗក្នុងពិភពលោក ធ្វើការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗដល់តំណាងវិស័យឯកជនរបស់រដ្ឋជាសមាជិកអាស៊ាន៕

...Read More

កម្ពុជា​-​ចិន ជំរុញឲ្យ​ព​ន្លឿ​ន​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ និង​ព្រលានយន្តហោះ​សៀមរាប ឆ្លើយតបកំណើនពាណិជ្ជកម្ម និងទេសចរណ៍​

FN ៖ កម្ពុជា និងចិន បានមើលឃើញដូចគ្នាថា ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅព្រះសីហនុ និងការសាងសង់ព្រលានយន្តហោះនៅខេត្តសៀមរាប នឹងដើរតួនាទីយ៉ាងសំខាន់ ដើម្បីបម្រើដល់ការការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ ដែលកំពុងមានកំណើននៅក្នុងប្រទេសកម្ពុជា។ ឈរលើទស្សនទាននេះ ការសាងសង់ឲ្យបានឆាប់រហ័សនូវផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងព្រលានយន្តហោះនៅសៀមរាប គឺជារឿងគួរបានយកចិត្តទុកដាក់ខ្ពស់បំផុត។ ទស្សនទានស្របគ្នារវាងកម្ពុជា-ចិន ក្នុងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងព្រលានយន្តហោះនៅក្នុងខេត្តសៀមរាបនេះ បានស្តែងឡើងក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុ​ជា​-​ចិន​លើក​ទី​៤ នៅវិមានសន្តិភាព នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ម្សិលមិញនេះ។ កិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធាន​គណៈកម្មាធិការ​កម្ពុជា និង ភាគីចិនដឹកនាំដោយ ​លោក​ យ៉ាង ជា​ឈី​ ទីប្រឹក្សា​រដ្ឋ​​​ចិន ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ចិន​។​ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងក្នុងសន្និសីទព័ត៌មានក្រោយកិច្ចប្រជុំថា ការកសាងផ្លូវល្បឿនលឿនភ្នំពេញ ទៅក្រុងព្រះសីហនុ ជាចំណុចចាំបាច់បំផុតរបស់កម្ពុជា ព្រោះបច្ចុប្បន្ន​វិស័យដឹកជញ្ជូនផ្លូវគោកនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសកិច្ចទំនាក់ទំនងល្អជាមួយបណ្តាលប្រទេសនៅក្នុងតំបន់ និងការផ្លាស់ប្តូរពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសនានានៅលើសកលលោកកាន់តែមានការរីចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

លោកឧបកនាយរដ្ឋមន្តី្រ ក៏បានថ្លែងដែរថា វិស័យទេសចរណ៍នៅកម្ពុជាមានការរីកចម្រើន ដូច្នេះរដ្ឋាភិបាលកម្ពុជា មានគម្រោងកសាងព្រលានយន្តហោះថ្មី​នៅខេត្តសៀមរាប ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរអន្តរជាតិ ជាច្រើនមកទស្សនានៅកម្ពុជា ជាពិសេសភ្ញៀវទេសចរចិន ដែលមានចំនួនកាន់តែច្រើនឡើងមកទស្សនានៅកម្ពុជា។

សូមបញ្ជាក់ថា កម្ពុជា គ្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ ដែលគ្រោងបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៧ ជាមួយការចំណាយថវិកាប្រមាណ ១៩០០លានដុល្លារអាមេរិក។ កម្ពុជា ក៏បានស្នើសុំឲ្យភាគី ចិន ជួយសាងសង់ព្រលានយន្តហោះថ្មី នៅខេត្តសៀមរាប ឲ្យសម្រេចបានក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ ព្រលានយន្តហោះសៀមរាបថ្មី គ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ៩០០លានដុល្លារ លើផ្ទៃដីទំហំ ៧០០ហិកតា ស្ថិតនៅស្រុកសូនិគម។

ក្នុងកិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុ​ជា​-​ចិន​លើក​ទី​៤ នៅថ្ងៃម្សិលមិញនេះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោក យ៉ាង ជាឈី...Read More


រដ្ឋមន្រ្តី វង សូត៖ បេឡាជាតិអតីតយុទ្ធជន ធ្វើឲ្យចំណេញថវិកាជាតិជាង៧០ម៉ឺនដុល្លារអាមេរិក ពីការលុបឈ្មោះគ្រួសារ អតីតយុទ្ធជនជិត៥ពាន់នាក់ ចេញពីបញ្ជីបើកប្រាក់ប្រចាំខែ

FN ៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងថា ឆ្លងតាមរបាយការណ៍ លទ្ធផលការអនុវត្តការងារឆ្នាំ២០១៦ និងត្រីមាសទី១ ឆ្នាំ២០១៧ របស់បេឡាជាតិអតីតយុទ្ធជន បានរៀបចំផែនការ យុទ្ធនាការ ចុះត្រួតពិនិត្យអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលអវត្តមានមិនមកបង្ហាញមុខធ្វើបច្ចុប្បន្នភាព រយៈពេល០៣ខែ បានចំនួន ៥,៩០២ នាក់ និងលុបចេញពីបញ្ជីបើកប្រាក់ប្រចាំខែ ចំនួន ៤,៦៧១ នាក់ ធ្វើឲ្យចំណេញថវិកាជាតិប្រមាណជាង ៧០ ម៉ឺន ដុល្លារអាមេរិក។ រដ្ឋមន្រ្តីបានបន្ថែមទៀតថា របាយការណ៍ដដែល បានបង្ហាញទៀតថា បេឡាជាតិអតីតយុទ្ធជន បានជំរុញការបើកប្រាក់ គោលនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យដល់មូលដ្ឋានរស់នៅផ្ទាល់របស់គ្រួសារសព, ការអនុវត្តសេវាប្រើប្រាស់ កាត អេធីអ៊ឹម (ATM) ជូនអតីតយុទ្ធជនជានិវត្តជនជនបាត់បង់សមត្ថភាពការងារ និងជនពិការ ដោយពុំមានបង់ថ្លៃសេវា អាចប្រើប្រាស់ប័ណ្ណគណនីបៀវត្ស/ប័ណ្ណព័ត៌មានគណនី ជំនួសគ្នាបាន ក្នុងការបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែ និងមានកិច្ចសហការល្អ ជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសមាគមអតីតយុទ្ធជនកម្ពុជា ថ្នាក់រាជធានី-ខេត្តជាដើម។

រដ្ឋមន្រ្តី វង សូត បានថ្លែងបែបនេះ ខណៈលោកចូលរួមនៅក្នុង ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦
ត្រីមាសទី១ ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្ត របស់បេឡាជាតិអតីតយុទ្ធជន នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅខេត្តសៀមរាប។

លើសពីនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំនួន៥ម៉ឺនរៀល និងបាន ដាក់ឲ្យដំណើរការប្រើប្រាស់សេវាកាតអេធីអ៊ឹម (ATM) ចាប់ពីខែមេសា ឆ្នាំ២០១៧ នេះតទៅ ដើម្បីសម្រួលដល់ការ បើកប្រាក់ របបសន្តិសុខសង្គមប្រចាំខែ សម្រាប់អតីតយុទ្ធជន ។

លោក វង សូត បានបន្ថែមថា...Read More


ក្រសួងកសិកម្មកំណត់លក្ខខណ្ឌតឹងរឹង​សម្រាប់ការនាំចូលសត្វ​ និងសាច់សត្វ​ ដើម្បី​​ទប់ស្កាត់សាច់សត្វខូចគុណភាពនាំឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ

FN ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវលក្ខខណ្ឌថ្មីជាច្រើនចំណុច​រឹតត្បិតការនាំចូលសត្វ​ និងសាច់សត្វគ្រប់ប្រភេទពីក្រៅប្រទេស​ ក្នុងបំណងទប់ស្កាត់សត្វ​​មានជំងឺ និងសាច់សត្វខូចគុណភាព​​គ្រប់ប្រភេទ​ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមេសា​​ ឆ្នាំ២០១៧នេះ​ បានគូសបញ្ជាក់ថា ក្រុមហ៊ុន​ និងអាជីវករដែលទទួលបានគោលការណ៍អនុញ្ញាតនាំចូលសត្វរស់​ សាច់សត្វ រួមនិងផលិតផលសត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារកម្ពុជា​ ត្រូវគោរពតាមលក្ខខណ្ឌចំនួន ៦រួមមាន៖

-​ ជាក្រុមហ៊ុនស្របច្បាប់ដែលបានចុះបញ្ជីពាណិជ្ជកម្ម និងមានប័ណ្ណប៉ាតង់នៅមានសុពលភាព
-​ ត្រូវមានទីតាំងប្រមូលផ្តុំសត្វនៅចំណុចដើមទី​ និងចំណុចចុងទី ដែលទទួលស្គាល់ដោយសមត្ថកិច្ចជំនាញ នៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ
-​ ត្រូវមានកិច្ចសន្យាផ្គត់ផ្គង់សត្វរស់ ឬ សាច់សត្វ ឬ ផលិតផលសត្វពីកសិដ្ឋាន ឬ ក្រុមហ៊ុនស្របច្បាប់ នៃប្រទេសនាំចេញ
– ត្រូវអនុវត្តតាមប្រកាសលេខ២២៧ ប្រក.កសក​ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨​ ស្តីពីបែបបទ នៃការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលមានដើមកំណើតពីសត្វក្នុងស្រុក
– ត្រូវចុះកិច្ចសន្យាសន្យាបច្ចេកទេសជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងត្រូវធានាអនុវត្តកិច្ចសន្យានេះ ឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស
– ត្រូវដាក់ពាក្យស្នើសុំត្រួតពិនិត្យប្រភពដើមនៃសត្វរស់ សាច់សត្វ និងផលិតផលសត្វ។

លោក វេង សាខុន បានគូសបញ្ជាក់ទៀត ក្រុមហ៊ុន និងអាជីវករ ដែលកំពុងមានបំណងនាំចូលសត្វរស់ សាច់សត្វ និងផលិតផលសត្វពីបរទេស ត្រូវបំបេញបែបបទ និងទំនាក់ទំនង ដើម្បីទទួលការណែនាំបន្ថែមនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក្នុងរយៈពេល ៦០ថ្ងៃ គិតចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ។

លោករដ្ឋមន្រ្តី វេង សាខុន បានឲ្យដឹងថា ការកំណត់លក្ខខណ្ឌនេះ...Read More


ក្រសួងពាណិជ្ជកម្ម អំពាវនាវឲ្យពលរដ្ឋខ្មែរងាកមកប្រើផលិតផលក្នុងស្រុកគ្មានជាតិគីមី ប្រសើជាងប្រើប្រាស់របស់នាំចូលពីបរទេសមានជាតិគីមីហើយ ខូចសុខភាពទៀត

FN ៖ លោក ស៊ុត តារា អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ នាំគ្នាងាកមកប្រើប្រាស់ផលិតផលដែលផលិតក្នុងស្រុក ដើម្បីទប់ស្កាត់ការនាំចូលផលិតផលពីបរទេស ព្រោះវាសម្បូរទៅដោយជាតិគីមីច្រើនហើយ ធ្វើឲ្យប៉ះពាល់ដល់សុខភាព ខាតបង់ប្រយោជន៍ថែមទៀត។ ការអំពាវនាវដូច្នេះ ក្នុងសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងការបញ្ជូនផលិតផលសក្តានុពលកម្ពុជា ទៅកានទីផ្សារអន្តរជាតិ នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង ដោយមានការចូលរួមពីលោកស្រី ជួង ចន្ធី តំណាងលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ប្រតិភូក្រសួងអមដំណើរ ប្រធានសភាពាណិជ្ជកម្មខេត្ត មន្រ្តីមន្ទីរពាណិជ្ចកម្មខេត្ត ក្រុមប្រឹក្សាឃុំ សិស្ស-និសិត្សជាច្រើនរូបទៀត។

លោក ស៊ុត តារា បានថ្លែងយ៉ាងដូច្នេះថា «ដើម្បីពង្រឹងសុវត្តិភាព និងការបញ្ជូនផលិតផលសក្តានុពលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ប្រកបដោយគុណភាពរឹងមាំបាននោះ យើងត្រូវពង្រឹងប្រជាកសិករ ពាណិជ្ជករក្នុងស្រុកជាមុនសិន ដូចជាការផលិតចំណីអាហារ ការដាំដុះកសិ-ឧស្សាហកម្ម វត្ថុធាតុដើម ដោយមិនប្រើប្រាស់ជីគីមី ពិសេសការវេចខ្ចប់អនាម័យល្អ លើចំណីអាហារដែលគ្មានជាតិគីមី ទើបផលិតផលទាំងអស់នោះ មិនធ្វើឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ដែរ»។

លោកអគ្គនាយករងបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ ពិសេសប្រមុខរាជរដ្ឋាភិបាល តែងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះបញ្ហានេះ ដើម្បីជំរុញទាំងការផលិត ការប្រើប្រាស់ក្នុងស្រុក ក៏ដូចជាការនាំចេញផលិតផលទៅបរទេស ព្រោះកម្ពុជាត្រូវរក្សាកេរ្តិ៍ឈ្មោះ ស្លាកយីហោ ក្រុមហ៊ុនផលិត ដើម្បីបង្ហាញនៅលើទីផ្សារអន្តរជាតិ ឲ្យគេទទួលស្គាល់យូរអង្វែង ហើយមានទីផ្សាររហូតតទៅផងដែរ។

ក្រុមការងារក្រសួងបានឡើធ្វើបទបង្ហាញរបៀបរបបការងារ ដែលត្រូវអនុវត្តជាច្រើន ដល់សិក្ខាកាមផងដែរ ហើយក៏មានការដាក់បង្ហាញផលិតផលខ្មែរមួយចំនួន ដើម្បីទស្សនាផងដែរ៕

...Read More

ទៅមុខថយក្រោយ