
FN ៖ ក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលាលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ លោក ណាវិន ស្រីវ៉ាស្ដាវ៉ា ឯកអគ្គរដ្ឋទូតចប់អាណត្តិប្រចាំកម្ពុជា នៃសាធារណរដ្ឋឥណ្ឌា បានស្នើឲ្យកម្ពុជាផ្សព្វផ្សាយពីសក្ដានុពល ទេសចរណ៍ នៅខេត្តសៀមរាប និងខេត្តព្រះសីហនុ ឲ្យសុះសាយទូលំទូលាយទៅដល់ទេសចរឥណ្ឌាបន្ថែមទៀត។
លោក ណាវិន បានផ្ដល់ជាមតិយោបល់ និងស្នើឲ្យកម្ពុជាធ្វើការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍របស់ខ្លួន ពិសេសខេត្តសៀមរាប ជាគោលដៅសម្រាប់អាពាណ៍ពិពាណ៍ និងខេត្តព្រះសីហនុ ជាគោលដៅក្រេបចន្ទទឹកឃ្មុំ សម្រាប់ភ្ញៀវទេសចរឥណ្ឌា។
លោកឯកអគ្គរដ្ឋទូតបានបន្តថា នៅពេលចេញដើរកម្សាន្តក្រៅប្រទេសម្ដងៗ ទេសចរឥណ្ឌាពេញនិយមដើរជាក្រុមៗ យ៉ាងហោចពី ២០០នាក់ ទៅ៣០០នាក់ ហើយពួកគេក៏ចូលចិត្តស្នាក់នៅរយៈពេលយូរ និងចាយវាយច្រើន ដែលជាប្រយោជន៍ធំ សម្រាប់ប្រទេស ដែលទទួលភ្ញៀវពីប្រទេសមហាអំណាចមួយនេះ។
មូលហេតុដែលលោក ណវិន ស្នើបែបនេះ ដោយសារប្រជាជនឥណ្ឌាបានស្គាល់ប្រាសាទអង្គវត្តហើយ តែចំពោះកន្លែងផ្សេងទៀត នៅកម្ពុជា ប្រជាជនឥណ្ឌាភាគច្រើន មិនទាន់ស្គាល់នៅឡើយទេ ដែលជាហេតុចាំបាច់តម្រូវឲ្យមានការជំរុញការបង្កើតពិព័រណ៍ ទេសចរណ៍ធំៗបន្ថែមទៀត ប្រាប់ទៅប្រជាជនឥណ្ឌា។
ទាំងរាជរដ្ឋាភិបាលកម្ពុជា ទាំងលោករដ្ឋមន្រ្តី ថោង ខុន និងលោក ណាវិន ស្រីវ៉ាស្តាវ៉ា សុទ្ធតែចង់ជំរុញឲ្យមានការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា និងពីកម្ពុជាទៅឥណ្ឌា ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនអ្នកដំណើរ ក៏ដូចជាភ្ញៀវទេសចរឥណ្ឌានិងទេសចរ ប្រទេសទី៣ ឲ្យចូលមកទស្សនាកម្សាន្ត និងបង្កើនវិនិយោគនៅកម្ពុជាផងដែរ ដែលការងារនេះ ត្រូវបានបញ្ជាក់ពីក្រសួងទេសចរណ៍ថា ការព្រមព្រៀង ការចុះហត្ថលេខា និងបែបបទនានា ត្រូវបានធ្វើរួចរាល់អស់ហើយ នៅចាំតែថ្ងៃបើកសម្ពោធការហោះហើរជាផ្លូវការ តែប៉ុណ្ណោះ។
សូមជម្រាបថា ក្នុងឆ្នាំ២០១៦ កន្លងទៅ ភ្ញៀវទេសចរឥណ្ឌាដែលចូលមកទស្សនាកម្ពុជា មានចំនួន ៤៦,១៣១នាក់ កើនឡើង ២៥.៨ភាគរយ បើធៀបនឹងឆ្នាំ២០១៥៕
...
Read More
FN ៖ ក្នុងជំនួបពិភាក្សារវាងលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយប្រតិភូការិយាល័យ កម្មសិទ្ធិបញ្ញានៃប្រទេសចិន (SIPO) ដឹកនាំដោយលោកស្រី Wang Xiaoyun អគ្គនាយករង បានផ្តោតការយកចិត្តតុកដាក់ ទៅលើក្របខណ្ឌបច្ចេកទេស ដើម្បីបើកផ្លូវឲ្យក្រុមការងារ នៃភាគីទាំងពីរពិភាក្សាគ្នាផ្លាស់ប្តូរយោបល់ ហើយឈានទៅចុះអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យប្រកាសនីយបត្រតក្កកម្ម (Patent) រវាងកម្ពុជា-ចិន នាពេលខាងមុខឆាប់ៗនេះ។
បន្ទាប់ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលរយៈពេលបន្តបន្ទាប់មកនេះ បានចុះហត្ថលេខារួចហើយ ជាមួយប្រទេសសឹង្ហបុរី ជប៉ុន និងសហគមន៍អឺរ៉ុប ស្តីពីការទទួលស្គាល់សុពលភាព ប្រកាសនីយបត្រតក្កកម្ម ក្នុងចំណោម ប្រទេសហត្ថលេខីទាំងនេះ ជាមួយកម្ពុជា ។
សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងអាណត្តទី ៥ នេះ វិស័យប្រកាសនីយបត្រតក្កកម្ម មានការរីកចម្រើន និងមានកិច្ចសហការយ៉ាងទូលំទូលាយ ជាមួយដៃគូបរទេស ដែលមានបទពិសោធន៍ និងជំនាញ ហើយនៅពេលកន្លងទៅថ្មីៗនេះ កម្ពុជាបានចូលជាសមាជិក សន្ធិសញ្ញាសហប្រតិបត្តិការប្រកាសនីយ បត្រតក្កកម្ម (PTC) កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ដែលកម្ពុជាបានក្លាយជាប្រទេសទី១៥១ នៃសមាជិកសន្ធិសញ្ញានេះ និងបានចូលជាសមាជិកកិច្ច ព្រមព្រៀងទីក្រុងហេច ទាក់ទងនឹងការចុះបញ្ជីគំនូរឧស្សាហកម្មជាអន្តរជាតិ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយបានក្លាយជាសមាជិកទី៦៦ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៧ កន្លងទៅ៕
...
Read More
FN ៖ ដោយមានការអញ្ជើញពីនាយកសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ លោក ឈាង វុន សមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានធ្វើបទបង្ហាញពីបដិវត្តពណ៌ និងវិនាសកម្មនៃសង្រ្គាម ដល់សិស្សដែល ជាមន្រ្តីក្រមការកំពុង សិក្សានៅសាលា ភូមិន្ទរដ្ឋបាល។
ក្នុងបទបង្ហាញពេញមួយព្រឹកនោះ លោក ឈាង វុន បានលើកឡើងថា ជាទូទៅទម្រង់បដិវត្តពណ៌មាន ១២ដំណាក់កាល។ បដិវត្តពណ៌ បានបង្កើតឡើងដោយប្រទេសមហាអំណាច ប្រឆំាងទៅលើរដ្ឋាភិបាលប្រទេសណាមួយ ដែលមិនស្តាប់បញ្ជារបស់ខ្លួន។
លោកបានបន្តថាក្រុមបដិវត្តពណ៌នេះ បានប្រើប្រាស់អង្គការក្រៅរដ្ឋាភិបាលផ្លូវការ ជនតំាងខ្លួនជាអ្នកវិភាគឯករាជ្យ យុវជន និស្សិត បង្កើតវោហាសព្ទ វាយប្រហាររដ្ឋាភិបាល ក្រោមលេសថា រដ្ឋាភិបាលនោះផ្តាច់ការ រំលោភសិទ្ធិមនុស្ស ឬគ្មានលទ្ធិប្រជាធិបតេយ្យ ជាដើម។ ជាមួយគ្នានេះ ពួកគេក៏បង្កើតជាចលនាបាតុកម្មទាមទារតាមដងផ្លូវ ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបរទេស ដើម្បីឲ្យពលរដ្ឋ អ្នកនយោបាយបរទេស ដែលមិនយល់សភាពការណ៍ ជាក់ស្តែងនៅក្នុងប្រទេសនោះយល់ច្រលំ ហើយគិតថា នោះជាបញ្ហាពិតប្រាកដ។
លោក ឈាង វុន បានគូសបញ្ជាក់ថា បដិវត្តពណ៌ គឺជាចលនាដែលធ្វើសកម្មភាពបំភិតបំភ័យពលរដ្ឋ ធ្វើឲ្យពលរដ្ឋបាត់ជំនឿលើ រដ្ឋាភិបាល ហើយដើរតាមឧបាយកលរបស់ពួកគេ។ ប្រសិនជាការឃោសនា បំភ័ន្តបំភ័យមិនបានសម្រេច ពួកគេនឹងស្នើសុំអន្តរាគមន៍ យោធា ដើម្បីវាយប្រហារប្រទេសដែលមិនស្តាប់បញ្ជារបស់ខ្លួនតែម្តង នៅចុងបញ្ចប់ប្រទេសនោះ នឹងធ្លាក់ក្នុងភ្លើងសង្រ្គាម។
ប្រធានគណៈកម្មការជំនាញរដ្ឋសភា បានលើកឡើងថា ជាទម្លាប់របស់ក្រុមក្រោយឆាកនេះ ច្រើនប្រើប្រាស់ឱកាសនៅ ក្នុងប្រទេស ណាមួយ ដែលរៀបចំការបោះឆ្នោត។ គឺពួកគេធ្វើសកម្មភាពនៅមុនពេលបោះឆ្នោត ពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត តាមរូបភាពនៃការលើកឡើងគ្មានការពិត ភាពមិនប្រក្រតីនៃការបោះឆ្នោតជាដើម។
លោកបានជំរុញ និងលើកទឹកចិត្តដល់មន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចូលរួមការពារថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ...Read More

FN ៖ រយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ ជនបរទេសជាង១ពាន់នាក់ ស្មើនឹង៣៥សញ្ជាតិ ដែលភាគច្រើនជាជនជាតិវៀតណាម ត្រូវបានអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បំពេញសំណុំបែបបទបណ្ដេញពីកម្ពុជា ឲ្យវិលត្រឡប់ទៅកាន់ប្រទេស កំណើតវិញ។ នេះបើតាមលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ ប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ថ្លែងយ៉ាងដូច្នេះថា «ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន សរុបចំនួន ១,០២៥នាក់ ក្នុងស្រី២២៦នាក់ មានចំនួន៣៥សញ្ជាតិ»។ បើលោកឧត្តមសេនីយ៍ ប្រធាននាយកដ្ឋាន ក្នុងចំណោមជនបរទេសដែលអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បណ្ដេញឲ្យទៅប្រទេសដើមវិញនោះ ភាគច្រើនជាជនជាតិវៀតណាម ដែលមានចំនួន៧១២នាក់ ស្រី១៩៥នាក់។
លោកឧត្តមសេនីយ៍បានបង្ហាញថា ចំនួនដែលត្រូវចាប់ខ្លួននាដើមឆ្នាំ២០១៧នេះ មានការថយចុះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីរូបនេះ បានបន្ថែមថា បើទោះបីពេលនេះកម្លាំងជំនាញ បានបណ្ដេញជនបរទេសដែលបាន ចូលមកធ្វើការ និងស្នាក់នៅដោយខុសច្បាប់ពីកម្ពុជា ជាបន្ដបន្ទាប់ទៅហើយក្ដី ប៉ុន្ដែជំនាញមិនបោះបង់ចោលការងារនេះទេពោលកម្លាំង នគរបាល ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សុខ ផល នឹងបន្តប្រតិបត្តិការនេះឲ្យដូចភ្លៀងរលឹម។
សូមជម្រាបថា របាយការណ៍របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ កម្លាំងនគរបាលអន្តោប្រវេសន៍សហការ ជាមួយកម្លាំងនគរបាលរាជធានី-ខេត្ត បានចាប់ខ្លួន និងបានបណ្ដេញជនបរទេសខុសច្បាប់ចំនួន២,៩៩៨នាក់ ក្នុងនោះភាគច្រើន ជាជនជាតិវៀតណាម មានចំនួន ១,៦៣២នាក់៕
...
Read More
FN ៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ដើម្បីពង្រឹងស្ថិរភាពប្រព័ន្ធធនាគារ និងកាត់បន្ថយហានីភ័យការដួលរំលំ នៃធនាគារ, ធនាគារទាំងអស់ត្រូវតែសម្រេចគោការណ៍ចម្បងសំខាន់ៗ ២យ៉ាងឲ្យបានសម្រេច។ គោលការណ៍ទី១ ស្ដីពីអ្នកខ្ចីចុងក្រោយ និងទី២ គោលការណ៍ស្ដីពីភាពគ្រប់គ្រងនៃដើមទុន។
ការលើកឡើងរបស់លោកបែបនេះ ធ្វើឡើងក្នុងបើកវគ្គ បណ្តុះបណ្តាលត្រួតពិនិត្យធនាគារដល់មន្ត្រី ចំនួន៤៧រូបមកពីស្នាក់ការកណ្តាល និងគ្រប់សាខារាជធានី-ខេត្ត ក្នុងវគ្គ «បាគង៣» កម្រិតមូលដ្ឋានស្ដីពីការត្រួតពិនិត្យធនាគារ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ។
លោក ជា ចាន់តូ បានថ្លែងថា គោលការណ៍ និងវិធីសាស្ត្រស្ដីពី ការត្រួតពិនិត្យធនាគារមានការវិវដ្ដប្រែប្រួលឥតឈប់ឈរ ឡើយ ហើយនាថ្ងៃអនាគតទៅមុខទៀត ក៏នៅតែបន្តការវិវដ្ដប្រែប្រួល បន្ថែមទៀតដូចនេះហើយ បានជាមានពាក្យថា ក្របខណ្ឌត្រួតពិនិត្យ (Basel 1 ,Baesl 2)ហើយឥឡូវនេះ គឺគេនិយាយអំពី Basel3វិញ និងមានក្របខណ្ឌមួយចំនួនទៀតផងដែរ ក្នុងការផ្ទៀងផ្ទាត់ និងវិច្ឆ័យសុខភាពគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
ធនាគារជាតិនៃកម្ពុជាក៏បានជួយក្របខណ្ឌត្រួតពិនិត្យមួយបន្ថែមទៀត ដែលផ្ដោតទៅលើប្រតិបត្តិការ ឬធនាគារដែលមានហានិភ័យ ហើយក្របខណ្ឌត្រួតពិនិត្យថ្មីនាបច្ចុប្បន្ននេះគឺ Forward Looking Supervision ដែលជាក្របខណ្ខមួយតម្រូវឲ្យមន្ត្រីត្រួតពិនិត្យចេះប្រមើល មើលនិន្នាការធុរកិច្ច និងហានិភ័យ ។ នេះបើតាមលោកជា ចាន់តូ គូសបញ្ជាក់បន្ថែម។
ទោះបីជាធនាគារជាតិនៃកម្ពុជាមានក្របខណ្ឌផ្សេងៗនិងយន្តការណ៍ជាច្រើនសម្រាប់ការងារត្រួតពិនិត្យធនាគារនេះក៏លោក ជា ចាន់តូ នៅតែជម្រុញឲ្យអាជ្ញាធរត្រួតពិនត្យ ធនាគារមិនត្រូវតែយកចិត្តទុកដាក់កលើវិធានការប្រុងប្រយ័ត្នកម្រិត មីក្រូប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែ ចាប់ផ្ដើមយកចិត្តទុកដាក់បន្ថែមទៀតដល់វិធានការប្រុងប្រយ័ត្នថ្នាក់មីក្រូថែមទៀត។ ដូចនេះមន្ត្រីត្រួតពិនិត្យរបស់ធនាគារជាតិ នៃកម្ពុជា ត្រូវចេះធ្វើបច្ចុប្បន្នកម្មចំណេះដឹងនិងជំនាញរបស់ខ្លួន ដើម្បីដើរឲ្យទាន់សភាពការណ៍វិវដ្ដប្រែប្រួលទាំងនេះ។
ការផ្ដល់ចំណេះដឹងមូលដ្ឋានអំពីប្រតិបត្តិការគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងក្របខណ្ឌត្រួតពិនិត្យ ធនាគារ និងការអនុវត្តការងារ ត្រួតពិនត្យត្រូវប្រកបដោយសីលធ៌មវិជ្ជាជីវៈនោះទើបធ្វើឲ្យ ការរួមចំណែករក្សាស្ថិរភាពប្រពន្ធ័ធនាគារ និងគាំទ្រដល់ការរីកចម្រើន សេដ្ឋកិច្ចជាតិ ដែលកំពុងមានការកោតសរសើរយ៉ាងខ្លាំងជុំវិញមជ្ឈដ្ឋានជាតិ និងអន្តរជាតិនោះបាន។
សូមបញ្ជាក់ថា តាមការបញ្ជាក់ពីលោក...Read More

FN ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានផ្ញើលិខិតចូលរួមរំលែកមរណៈទុក្ខ និងសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការស្លាប់បាត់បង់ជីវិតរបស់កងទ័ពមួកខៀវកម្ពុជាទាំង៤រូប ដោយសារការវាយប្រហារពីក្រុមឧទ្ទាមនៅប្រទេសអាហ្រ្វិកកណ្តាល។
បើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះថា លិខិតចូលរួមរំលែកមរណៈទុក្ខរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានផ្ញើជូនឯកអគ្គរាជទូតតំណាអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ។
លោក ជុំ សុន្ទរី បានបញ្ជាក់ថា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិសម្តែងការសោកស្តាយខ្លាំងចំពោះមរណភាពវីយុទ្ធជនរបស់កម្ពុជាទាំង៤រូប និងបានថ្លែងអំណរគុណចំពោះការលះបង់របស់វីរៈយុទ្ធទាំង ៤រូប ដែលបានចូលរួមក្នុងបេសកកម្ម ដើម្បីបុព្វហេតុសន្តិភាពនៅប្រទេសអាហ្រ្វិកកណ្តាល។
សូមបញ្ជាក់ថា សពវីរៈយុទ្ធជនកម្ពុជាទាំង ៤រូប ដែលបានរងការវាយប្រហារដោយក្រុមឧទ្ទាមនៅប្រទេសអាហ្រ្វិកកណ្តាល ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ ដោយមានការអញ្ជើញទទួលសពដោយផ្ទាល់ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ មន្រ្តីអនុព័ន្ធយោធ ឯកអគ្គរាជទូត រដ្ឋទូត ក្រុមគ្រួសារ និងកងកម្លាំងរួមអាវុធជាច្រើននាក់ផ្សេងទៀតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សពវីរៈយុទ្ធជនខ្មែរលោក ស៊ាន នរិន្ទ លោក អ៉ឹម សំ លោក ម៉ៅ អេង លោក មុំ តុលា ត្រូវបានដង្ហែតាមរថយន្តទៅកាន់លំនៅដ្ឋានក្នុង ស្រុកកំណើតរៀងៗខ្លួនក្នុងរាជធានីភ្នំពេញ សៀមរាប ស្វាយរៀង និងពោធិ៍សាត់ ទាំងយប់ផងដែរ ក្រោយពេលពិធីទទួលសពត្រូវរៀបចំរួចរាល់នោះ។ ការដង្ហែសពពីរាជធានីភ្នំពេញ ទៅកាន់ស្រុកកំណើត ត្រូវបានធ្វើឡើងដោយមានរថយន្តសឺរ៉ែនបើកផ្លូវ និងហែហមដោយរថយន្តកងកម្លាំងប្រដាប់អាវុធមុខក្រោយជាច្រើនទៀត។
ពេលដង្ហែដល់លំនៅឋានពិធីបុណ្យត្រូវបានធ្វើតាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានការអញ្ជើញចូលរួមបុណ្យសព និងគោរពវិញ្ញាណក្ខន្ធពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តផងដែរ ដើម្បីជាការផ្តល់កិត្តិ យសជូនវីរៈយុទ្ធជនទាំង ៤រូប ឲ្យសមទៅនឹងការលះបង់របស់ពួកគេក្នុងបុព្វហេតុជាតិមាតុភូមិ...Read More

FN ៖ «កិច្ចការពារ និងអភិរក្សជីវៈចម្រុះនៅកម្ពុជាទទួលបានជោគជ័យរហូតមកទល់ពេលនេះគឺអាស្រ័យដោយ មានកិច្ចខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់ របស់មន្ត្រីទាំងអស់ របស់យើងទាំងកម្លាំងបញ្ញា ស្មារតី និងប្រកបដោយការទទួលខុសត្រូវខ្ពស់»។ នេះគឺជាការថ្លែងកោតសរសើររបស់លោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថានចំពោះមន្ត្រីក្រសួងបរិស្ថាន នៅចំពោះមុខអ្នកចូលរួមជាច្រើននាក់ ក្នុងឱកាសលោកចូលរួមជាអធិបតីក្នុងទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០១៧ក្រោមប្រធានបទ «ជីវៈចម្រុះ និងទេសចរណ៍ប្រកបដោយនិរន្តរភាព»។
ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ២០១៧ ក្រោមប្រធានបទ «ជីវចម្រុះ និងទេសចរណ៍ប្រកបដោយនិរន្តរភាព» ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងនាយកដ្ឋានជីវៈចម្រុះនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ព្រមទាំងមានការគាំទ្រពីដៃគូអភិវឌ្ឍន៍នានាពិសេសអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងសហគមន៍អ៊ឺរ៉ុប (EU) ហើយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល សិស្ស និស្សិតប្រមាណ ៥០០នាក់ផងដែរ។
ថ្លែងសុន្ទរកថា ក្នុងទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០១៧ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានលើកឡើងពីតម្លៃ និងសារៈប្រយោជន៍នៃធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីដែលបានផ្ដល់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុខមាលភាពមនុស្សនៅលើភពផែនដី។ លោកបានបន្ថែមថា ដោយមានការរួមផ្សំពីស្ថេរភាពនយោបាយ និងសន្តិសុខជាង៣០ឆ្នាំកន្លងមកនេះ វិស័យទេសចរណ៍ធម្មជាតិបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជា ដែលបានជំរុញលើកទឹកចិត្តដល់ការកែប្រែឥរិយាបថរបស់ប្រជាជនពីការប្រើប្រាស់ធនធានហួសកំរិត មកជាការអភិរក្សជីវៈចម្រុះ និងប្រភេទកម្រ ឬជិតផុតពូជនានានៅលើពិភពលោកផងដែរ។
លោក សាយ សំអាល់ មានថ្លែងថា ដោយឈរលើទស្សនៈអភិរក្សផង និងអភិវឌ្ឍន៍ផង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថាន បានរៀបចំនូវយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាតិស្ដីពីជីវៈចម្រុះ ដែលបានផ្ដោតការយកចិត្តទុកដាក់លើការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដោយរួមបញ្ចូលទាំងនិរន្តរភាពវិស័យទេសចរណ៍ ព្រមទាំងបានលើកឡើងនូវទិសដៅនៃការអភិរក្សប្រភេទនានា និងការជំរុញលើកកម្ពស់ផ្នែកសេវាកម្មនៅក្នុងឧទ្យាន (Park Services) ដល់ភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនាកម្សាន្ត។
លោកក៏បានលើកឡើងផងដែរថា ផ្អែកលើការកែទម្រង់វិស័យបរិស្ថានក្នុងពេលថ្មីៗនេះ ផ្ទៃដីតំបន់ការពារធម្មជាតិបានកើនឡើងរហូតដល់ទៅ ៧,៥លានហិចតា ស្មើនឹង...Read More

FN ៖ ក្នុងឱកាសជួបសម្តែងការគួរសម និងជម្រាបលាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ លោក Naveen Srivastava ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិ នៃសាធារណៈរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានជម្រាបជូនសម្តេចតេជោថា ឥណ្ឌាចង់ឲ្យមានជើងបោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកធ្វើដំណើរ ហើយសម្តេចតេជោ ក៏បានយល់ស្របលើគំនិតដ៏ល្អប្រសើរនេះផងដែរ។
បើតាមលោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា នៅក្នុងជំនួបនេះ លោក Naveen បានលើកឡើងពីទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា-ឥណ្ឌា ទាំងវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យវប្បធម៌។ ជាពិសេសឥណ្ឌាចង់ឲ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជាផ្ទាល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើរពីកម្ពុជា ទៅកាន់ប្រទេសឥណ្ឌា និងពីឥណ្ឌា មកកាន់កម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពរាល់ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតឥណ្ឌា ពាក់ព័ន្ធនឹងការពង្រីកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដែលមានការរីកចម្រើនលើគ្រប់វិស័យ។ សម្ដេចតេជោ បានរំលឹកថា ឥណ្ឌាជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់កម្ពុជា បន្ទាប់ពីការរំដោះចេញពីរបបខ្មែរក្រហម ហើយតែងបានគាំទ្រកម្ពុជារហូតរៀងមក។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ចង់ឲ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជាផងដែរ។ សម្តេចបានលើកឡើងថា ក្រុមហ៊ុន ANA របស់ជប៉ុន ដែលដំបូងឡើយពុំសូវមានមនុស្សជិះច្រើននោះ មកដល់បច្ចុប្បន្ន មានមនុស្សជិះច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
សូមជម្រាបថា ឥណ្ឌាជាទីផ្សារទេសចរណ៍ធំមួយលើពិភពលោក ដោយសារប្រទេសនេះ មានប្រជាជនច្រើនរហូតដល់ ទៅជាង ១,៣០០លាននាក់ ហើយអ្នកមានទ្រព្យសម្បត្តិធនធានក៏ច្រើនដែរ ប្រហែល ២៥០លាននាក់ ដែលជាសក្ដានុពលធំនៃវិស័យទេសចរណ៍ ហើយតាមការព្យាករណ៍នៅឆ្នាំ២០២០ ភ្ញៀវទេសចរឥណ្ឌា ដែលចេញក្រៅប្រទេសមានប្រហែលជាង ៥០លាននាក់។
ក្នុងឆ្នាំ២០១៦ ភ្ញៀវទេសចរឥណ្ឌា ដែលចូលមកទស្សនានៅប្រទេសកម្ពុជា មានចំនួន ៤៦,១៣១នាក់ (ស្រី ១៣,៣០៣នាក់) កើនឡើង ២៥.៨ភាគរយ បើធៀបនឹងឆ្នាំ២០១៥៕
...
Read More
FN ៖ សពកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាក្រោមទង់អង្គការសហប្រជាជាតិ ៤រូប ដែលបានពលីជីវិតព្រោះតែការបាញ់ប្រហាររបស់ក្រុមឧទ្ទាម នៅប្រទេសអាហ្រ្វិកកណ្តាលនោះ បានដឹកមកដល់កម្ពុជាវិញហើយនៅម៉ោង ៨យប់ថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោមសម្រែកនៃភាពសោកសៅ យ៉ាងក្រៃលែងពីក្រុមគ្រួសារ និងថ្នាក់ដឹកនាំប្រទេសកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធដទៃទៀត។
ដំណើរមកដល់នៃសពរបស់កងកម្លាំងមួកខៀវកម្ពុជាទាំង ៤រូប ត្រូវបានធ្វើពិធីទទួលប្រកបដោយកិត្តិយសខ្ពង់ខ្ពស់បំផុតក្រោមការទទួល ដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ, ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រុមគ្រួសារ និងកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ផ្សេង ទៀត។
វត្តមានអ្នកដែលមកទទួលសពកងកម្លាំងទាំង ៤រូបនេះនៅឯព្រលានយន្តហោះពិសេសនេះ មិនថាតែក្រុមគ្រួសារ និងសាច់ញាតិនោះទេ ដែលបានសម្តែងការ សោកសង្រេងអាឡោះអាល័យចំពោះការបាត់បង់សាច់ញាតិរបស់ខ្លួន ដែលជាកូន ជាស្វាមី ជាឪពុកដ៏ឧត្តុង្គឧត្តមរបស់ខ្លួននោះ សូម្បីតែប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំ និងអ្នកចូលរួមដទៃទៀតសុទ្ធតែ បានសម្តែងក្តីស្តាយស្រណោះអាឡោះអាល័យ ចំពោះការបាត់បង់នូវកុលបុត្ររបស់ខ្មែរទាំង៤រូបនេះ។
បន្ទាប់ពីពិធីទទួលនេះទៅ សពវីរៈយុទ្ធជនខ្មែរទាំង៤រូបនេះ ត្រូវបានបញ្ជូនទៅរៀបចំធ្វើពិធីបុណ្យនៅតាមគេហដ្ឋានរៀងៗខ្លួននៅក្នុងរាជធានីភ្នំពេញ សៀមរាប ពោធិ៍សាត់ និងខេត្តស្វាយរៀង ដោយមានការហែរហមតាមផ្លូវដោយកម្លាំងអាវុធហត្ថជាច្រើននាក់ និងកម្លាំងនគរបាលផងដែរ។
សូមរំលឹកថា កាលពីវេលាម៉ោងប្រមាណ១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ម៉ោងនៅក្នុងប្រទេសកម្ពុជា កងកម្លាំងមួកខៀវរបស់កម្ពុជា បម្រើការងារនៅប្រទេសអាហ្រ្វិកកណ្តាល បានរងការវាយប្រហារដោយក្រុមឧទ្ទាម បណ្តាលឲ្យកម្លាំងកម្ពុជា ៤នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ កងទ័ពមួកខៀវកម្ពុជា ដែលបានពលីជីវិតនោះរួមមាន៖ អនុសេនីយ៍ទោ អ៉ឹម សំ អាយុ ៣៧ឆ្នាំ មានស្រុកកំណើតនៅស្រុកពួក ខេត្តសៀមរាប, អនុសេនីយ៍ឯក ម៉ៅ អេង អាយុ...Read More

FN ៖ នាយឧត្តមសេនីយ៍ មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ បានលើកឡើងថា ការប្រារព្ធទិវាចងចាំ២០ឧសភា គឺដើម្បីរំលឹកនូវប្រវត្តិសាស្ត្រ ដែលមានសោកនាដ្ឋកម្មដ៏ឈឺចាប់ខ្លោចផ្សារបំផុត មិនអាចបំភ្លេចបានឡើយនៅទីកន្លែងដ៏សោកស្តាយ ពើតផ្សានៃការធ្វើទារុណកម្ម យ៉ាងព្រៃផ្សៃរបស់របបប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ មកលើប្រជាជនខ្មែរ នៅលើទឹកដីមាតុភូមិកម្ពុជា។
ការលើកឡើងបែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងឱកាសនាយឧត្តមសេនីយ៍អញ្ជើញជាអធិបតីក្នុង មិទ្ទិញ គោរពវិញ្ញាណក្ខ័ន្ត ដែលជាទិវាប្រជាជនកម្ពុជានៅទូទាំងប្រទេសចងចាំ មិនអាចបំភ្លេចបានក្នុងប្រវត្តិសាស្ត្រ និងដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្តប្រជាជនកម្ពុជា រាប់លាននាក់ដែលបានស្លាប់ នៅក្នុងរបបខ្មៅងងឹត៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
ពិធីនេះ ក៏មានការចូលរួមពី លោក ស៊ួស យ៉ារ៉ា អ្នកតំណាងរាស្ត្រប្រចាំមណ្ឌលព្រះវិហារ, លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស ក្រុមកាយរិទ្ធ នៅទូទាំងស្រុករវៀង។
លោក ឯល សារ៉ូ អភិបាលស្រុករវៀង បានឲ្យដឹងថា បើទោះបីយុវជនជំនាន់ក្រោយកើតមិនទាន់ព្រឹត្តិការណ៍ កាចសាហាវព្រៃផ្សៃនេះ តែក្រោយពីបានសិក្សានូវប្រវត្តិសាស្ត្រជាតិនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបកម្ពុជាប្រជាធិបតេយ្យ បានចាប់ផ្តើមកកើតឡើង ដោយមានការជម្លៀសប្រជាជនឲ្យចាកចេញពីរាជធានីភ្នំពេញទីក្រុង ទីប្រជុំជនតូចធំនានានៅទូទាំងប្រទេស និងចាប់បង្ខំប្រជាជន ឲ្យទៅរស់នៅទីជនបទដាច់ស្រយ៉ាល លប់បំបាត់កម្មសិទ្ធ បំបាត់ទីផ្សារ បំបាត់រូបិយវត្ថុជាតិ បំបាត់សាសនា ចាប់ផ្សិកព្រះសង្ឃ បិទទ្វាមន្ទីរពេទ្យ បិទទ្វាសាលារៀន បំបាត់ជំនឿរសាសនាគ្រប់ជនជាតិទាំងអស់ ព្រមទាំងបង្ខំប្រជាជនឲ្យធ្វើអ្វីខុសពីទំនៀមទំលាប់ បង្ខំឲ្យធ្វើការជាទម្ងន់មិនថាយប់ ឬថ្ងៃ ព្រមទាំងមិនឲ្យហូបចុកគ្រប់គ្រាន់ទៀតផង។
បន្ថែមពីនេះ លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា របប៣ឆ្នាំ ៨ខែ ២០ថ្ងៃ គឺជាព្រឹទ្ធិការណ៍ប្រវត្តិសាស្ត្រដ៏ជូរចត់ បានធ្វើឲ្យប្រជាជនកម្ពុជា គ្រប់ជំនាន់ចងចាំមិនអាចបំភ្លេចបាន ហើយបានកត់ត្រាជាប់ជានិច្ច...Read More

FN ៖ មន្ទីរពេទ្យអន្តរជាតិមិត្តភាព អង្គរ-ជប៉ុន (Angkor Japan Friendship International Hospital) ដែលការកសាងក្រោមកិច្ចសហការ រវាងអ្នកឧកញ៉ា សៀង ណាំ ជាមួយដៃគូរអ្នកវិនិយោគជប៉ុន បានសម្រេចវិនិយោគ ក្នុងតម្លៃទឹកប្រាក់ជិត ២,៥លានដុល្លារអាមេរិក ដោយមានការបំពាក់សម្ភារៈ បរិក្ខា បច្ចេកទេសតាមលក្ខណៈស្ដង់ដារអន្តរជាតិ ដើម្បីរួមចំណែកក្នុងការបម្រើ សេវាសុខភាព ជូនប្រជាពលរដ្ឋខេត្តសៀមរាប ក៏ដូចជា ប្រជាជនកម្ពុជាទូទៅ គឺត្រូវបានបើកសម្ពោធជាផ្លូវការហើយនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ។
ពិធីបើកសម្ពោធនេះ គឺស្ថិតក្នុងអធិបតីភាពរបស់ អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកស្រី, លោក កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត, លោកទីប្រឹក្សាតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងតំណាងភាគីដៃគូរពាក់ព័ន្ធជប៉ុននិងថៃ ផងដែរ។ និងមានវត្តមានចូលរួមពីព្រះសង្ឃ មន្ត្រីរាជកា អាជ្ញាធរ សមត្ថកិច្ច លោកយាយ លោកតា លោកគ្រួ អ្នកគ្រួ និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណជា ៤០០អង្គ/នាក់។
បើយោងតាមរបាយការណ៍ខាងមន្ទីរសុខាភិបាលខេត្តសៀមរាបបានឲ្យដឹងថា មន្ទីរពេទ្យនេះ បានចាប់ផ្ដើមដំណើរការសាងសង់កាលពីខែធ្នូ ឆ្នាំ២០១២ ដោយក្រុមហ៊ុន ជប៉ុន ឈ្មោះ Genki Group CEO Mr. KANNARI YUTAKA ។ ហើយសំណង់អាគាមានទំហំ ១,៨២៧.៦០ម៉ែត្រការ៉េ នៅលើផ្ទៃដីទំហំ ១១,៩៣០ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅតាមដងវិថី ប៊ុនរ៉ានី ហ៊ុនសែន ភូមិចន្លោង សង្កាត់ស្រង៉ែ ក្រុង-ខេត្តសៀមរាប ដែលបានចំណាយទឹកប្រាក់សរុបអស់ ២,៤២៩,០៧៩ដុល្លារ ដោយមិនគិតនូវសម្ភារៈ បរិក្ខា នៅឡើយ។
តាមរបាយការណ៍ដដែលបានបញ្ជាក់ថា មន្ទីរពេទ្យនេះ បានបំពាក់សម្ភារៈ...Read More

FN ៖ និយ័តរទូរគមនាគមន៍កម្ពុជា បានព្រលយឲ្យដឹងថា នៅចុងឆ្នាំ២០១៧នេះ ប្រជាជន និងអ្នកប្រើប្រាស់ Internet នៅកម្ពុជា អាចនឹងមាន Internet ល្បឿនលឿនរហូតដល់ Tbps (1 Tbps=1000Gbps= 1000000 Mbps=100000000 Kbps) តាមរយៈបណ្តាញខ្សែកាប្តិ៍អុបទិក ក្រោមបាតសមុទ្រចំនួន២ខ្សែ ដែលបានអូសមកដល់កម្ពុជាហើយ។
បើតាមព័ត៌មានរបស់និយ័តករ ទូរគមនាគមន៍កម្ពុជា ដែលសរសេរលើ Facebook ផ្លូវការរបស់ខ្លួន បានលើកឡើងថា ខ្សែកាប្តិ៍អុបទិក ក្រោមបាតសមុទ្រចំនួន២ខ្សែ របស់ក្រុមហ៊ុនពីរ គឺ ក្រុមហ៊ុនតែកូថេករបស់អ្នកឧកញ៉ា គិត ម៉េង (បណ្តាញខ្សែកាប្លិ៍ Malaysia-Cambodia-Thailand ) និង ក្រុមហ៊ុន Cambodia Fiber Optic Networks Co., Ltd. ដែលជាក្រុមហ៊ុនឯកជនចិន (បណ្តាញកាប្លិ៍ Asia-Africa-Europe 1)។ បណ្តាញកាប្លិ៍ Malaysia-Cambodia-Thailand នេះអូសមកងើបពីបាតសមុទ្រនៅត្រង់ឆ្នេរសមុទ្រអូរត្រេះ នៃក្រុងព្រះសីហនុ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ និងបណ្តាញកាប្លិ៍ Asia-Africa-Europe 1 បានអូសមកងើបនៅឆ្នេរសមុទ្រអូរឈើទាល នៃក្រុងព្រះសីហនុ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧។
ជាមួយគ្នានេះ និយ័តករទូរគមនាគមន៍ បានលើកឡើងថា បច្ចុប្បន្ននេះ មានអ្នកជួលជាវបណ្តាញ Internet ប្រើប្រាស់ ត្រឹមចុងឆ្នាំ២០១៦ មានតាមបណ្តាញ Internet ទូរស័ព្ទចល័តចំនួន៨លាន និងបណ្តាញ Internet អចល័តចំនួន ៩៨,២៩៨ ដែលប្រើប្រាស់ល្បឿន បញ្ជូនភ្ជាប់ទៅបណ្តាញ Internet អន្តរជាតិតាមរយៈ ស្ថានីយ៍...Read More
ទៅមុខថយក្រោយ