
FN ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការដាក់ឲ្យដំណើរការជាផ្លូវការ ច្រកចេញតែមួយ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីលើកកម្ពស់គុណភាព និងតម្លាភាព នៃការផ្ដល់សេវាសាធារណៈ របស់អគ្គនាយកដ្ឋាន និងអង្គភាព ដែលបម្រើសេវាសាធារណៈ នៅក្នុងទីស្ដីក្រសួង។
សេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ បានឲ្យដឹងថា ច្រកចេញចូលតែមួយទីស្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានអគ្គនាយកដ្ឋាន និងអង្គភាព ក្រោមឱវាទក្រសួងចំនួន០៣ ដែលមានទីតាំងស្ថិតនៅក្នុងទីស្ដីការក្រសួងផ្ទាល់ បម្រើសេវាសាធារណៈ គឺជាអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ និងក្រុមប្រឹក្សាជាតិគណនេយ្យ។
សេចក្ដីជូនដំណឹង បានបន្តទៀតថា ដោយឡែកសេវាសាធារណៈដែលត្រូវបម្រើដោយអគ្គនាយកដ្ឋាន មានទីតាំងនៅខាងក្រៅទីស្ដីការក្រសួង ចំនួន៣ទៀត រួមមាន អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានរតនាគារជាតិ ទទួលបន្ទុកផ្ដល់សេវាជូនសាធារណជន នៅទីតាំងផ្ទាល់របស់សាមីអង្គភាពតែម្ដង៕
...
Read More
FN ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងអភិបាលខេត្តថ្មីចំនួន៣ រួមមានខេត្តកំពង់ចាម, ត្បូងឃ្មុំ និងកោះកុង។
អភិបាលខេត្តទាំង៣នោះរួមមាន៖
១៖ លោក គួច ចំរើន ត្រូវបានតែងតាំងជាអភិបាលខេត្តកំពង់ចាម ជំនួសលោក លន់ លឹមថៃ
២៖ លោក លី ឡេង ត្រូវបានតែងតាំងជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក ប្រាជ្ញ ចន្ទ
៣៖ លោកស្រី មិថុនា ភូថង ត្រូវបានតែងតាំងជាអភិបាលខេត្តកោះកុង ជំនួសលោក ប៊ុន លើត
...
Read More
FN ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងលោក ឃួង ស្រេង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស។
យោងតាមព្រះរាជក្រឹត្យ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច បញ្ជាក់ថា ការតែងតាំងលោក ឃួន ស្រេង ឋានន្ដរស័ក្ដិឧត្តមមន្ដ្រីថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ធ្វើឡើងតាមសំណើររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
សូមបញ្ជាក់ថា លោក ឃួន ស្រេង ដែលត្រូវបានតែងតាំង ជាអភិបាលរាជធានីភ្នំពេញ ថ្មីនេះ បច្ចុប្បន្នមានតួនាទីជា អភិបាលរងរាជធានីភ្នំពេញ ហើយលោកក៏ជាអតីតអភិបាលខណ្ឌសែនសុខផងដែរ៕
...
Read More
FN ៖ របត់នយោបាយថ្មីបានប្រែប្រួលនៅថ្ងៃនេះ និងពិតជាគួរឲ្យភ្ញាក់ផ្អើលជាមួយការសម្រេចចេញ ស.ជ.ណ ថ្មី លុប ស.ជ.ណ ចាស់ ចេញកាលពី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ដែលបានណែនាំដល់មន្រ្តីនានា, មានទាំងមន្រ្តីអាកាសចរស៊ីវិល, ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នៅកម្ពុជា, មន្រ្តីគយតាមច្រកព្រំដែន និងអាកាសយានដ្ឋានអន្តរជាតិទាំង៣…។ល។ ទប់ស្កាត់ចំពោះការវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី ដែលកំពុងមានទោស ទណ្ឌតាមផ្លូវច្បាប់។
ការសម្រេចចេញសជណថ្មីនៅពេលនេះ បានធ្វើឡើងបន្ទាប់ពីនៅប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកនយោបាយ សម រង្ស៊ី ដែលបាននិងកំពុងរត់គេចខ្លួនពី សាលក្រមតុលាការ បានបង្ហើរសម្តីតាមប្រព័ន្ធផ្សព្វផ្សាយ និងនៅក្នុងជំនួបជាមួយសកម្មជន និងអ្នកគាំទ្ររបស់ខ្លួននៅប្រទេសបារាំង និងចុងក្រោយនៅ ប្រទេសកាណាដាថា ខ្លួននឹងវិលត្រឡប់ចូលមកក្នុង ប្រទេសកម្ពុជាវិញនៅអំឡុងពេលនៃការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខ។ សម រង្ស៊ី បានលើកឡើងថា ការបោះឆ្នោតជាតិត្រូវតែមាន រូបសម រង្ស៊ី ជាដាច់ខាត ព្រោះរូបលោកជាគូប្រកួតតែមួយគត់តទល់ជាមួយសម្តេចតេជោ ហ៊ុន សែន។
តើការសម្រេចលុបស.ជ.ណនេះ ជាការដាក់អន្ទាក់ ដើម្បីចាប់ខ្លួនលោក សម រង្ស៊ី ដោយផ្ទាល់នៅពេលមកដល់ព្រលានយន្តហោះឬ ?
អ្នកវិភាគដ៏ល្បីមួយរូប និងជាអ្នកតាមដានស្ថានការណ៍នយោបាយច្បាស់នៅកម្ពុជា ឈ្មោះ បក្សីចាំក្រុង បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងក្រោយការចេញ ស.ជ.ណ ថ្មីនេះថា ដូចបានដឹងហើយថា លោក សម រង្ស៊ី គឺកំពុងមានទោសទណ្ឌតាមផ្លូវច្បាប់ មិនទាន់មានព្រះរាជក្រឹត្យណាមួយរបស់ព្រះមហាក្សត្រលើកលែងទោស ដល់លោក សម រង្ស៊ី នោះឡើយ។ ហើយនៅពេលកន្លងទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសខ្លាំងៗ និងដាច់ណាត់ថា សម្តេចនឹងមិន ស្នើសុំឱ្យលើកលែងទោសឱ្យទណ្ឌិត សម រង្ស៊ី...Read More

FN ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីជំរុញដោះស្រាយផ្តល់ដីសម្បទានសង្គមជូនអតីតយុទ្ធជនក្រីក្រ និងគ្មានដីលំនៅដ្ឋាននៅទូទាំងប្រទេស។
នាយឧត្តមសេនីយ៍ គន់ គីម បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា កិច្ចប្រជុំខាងលើធ្វើបន្ទាប់ពីមានការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។ បើតាមនាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តែងបានយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់អតីតយុទ្ធជន ជាពិសេសអតីតយុទ្ធជនដែលកំពុងមានជីវភាពក្រលំបាក និងខ្វះដីធ្លីសម្រាប់សង់លំនៅដ្ឋាន។
នាយឧត្តមសេនីយ៍អគ្គលេខាធិការសមាគមអតីតយុទ្ធជនបានបន្ថែមថា «ឈរលើស្មារតីនៃការយកចិត្តទុកដាក់ទៅលើបងប្អូនអតីតយុទ្ធជននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាននាំឲ្យរូបខ្ញុំ រួមជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ពិភាក្សាគ្នាពន្លឿនដោះស្រាយ និងផ្តល់ដីសម្បទានសង្គមកិច្ចជូនដល់បងប្អូនអតីតយុទ្ធជន»។
នាយឧត្តមសេនីយ៍ គន់ គីម បន្តថា «កិច្ចប្រជុំនេះ យើងបានពិភាក្សា និងកំណត់ទីតាំងដីមួយចំនួនរួចហើយ ដើម្បីផ្តល់ជាដីសម្បទានសង្គមកិច្ចជូនទៅបងប្អូនអតីតយុទ្ធជនឲ្យពួកគាត់មានដីធ្លីសម្រាប់បង្កបង្កើនផល និងសាងសង់លំនៅដ្ឋាន»។
បើតាមនាយឧត្តមសេនីយ៍ គន់ គីម បានឲ្យដឹងថា អតីតយុទ្ធជន រួមនិងមន្រ្តីរាជការចូលនិវត្តន៍ ដែលមានជីវភាពក្រីក្រ និងខ្វះដីសម្រាប់ សង់លំនៅដ្ឋានមានប្រមាណ ២០,០០០នាក់។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអំពាវនាវដល់អតីតយុទ្ធជន ក៏ដូចជាមន្រ្តីដែលទទួលបានដីសម្បទានសង្គមកិច្ច ត្រូវរក្សាទុកសម្រាប់បង្កបង្កើនផល និងចែកជូនកកូនចៅ ហើយមិនត្រូវលក់ដូរឲ្យអ្នកដទៃនោះឡើយ៕
...
Read More
FN ៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានប្រគល់ថវិកា១លានដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងឲ្យ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោក ដេនីស ឡូរ៉ង់ ប្រធានប្រតិបត្ដិ មូលនិធិគន្ធបុប្ផា រួមទាំងចួលរួមពីខាងក្រសួងសុខាភិបាលផងដែរ។
លោកស្រី ពុំ ចន្ទីនី បានថ្លែងថា ថវិកាចំនួន១លានដុល្លារ ដែលកាកបាទក្រហមកម្ពុជា ផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផានៅពេលនេះ គឺដើម្បីបន្ដជួយព្យាបាលប្រជាពលរដ្ឋ ពិសេសថែទាំជំងឺ កុមារនៅកម្ពុជា ដែលត្រូវការជំនួយពីយើងទាំងអស់គ្នា ដូច្នេះសង្ឃឹមថាសប្បុរសធម៌ទាំងក្រៅ និងក្នុងប្រទសបន្ដជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ជារៀងរហូតផងដែរ។
ក្នុងឱកាសនោះលោកស្រី ពុំ ចន្ទីនី ក៏បានថ្លែងជូនពរដល់ លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិករបស់មន្ទីរពេទ្យគុន្ធបុប្ផា ដែលកំពុងបន្ដការព្យាបាល នៅប្រទេសស្វីស សូមឲ្យលោកឆាប់ជាសះស្បើយ ដើម្បីវិលត្រលប់មកបំពេញបេសកកម្មមនុស្សធម៌ នៅប្រទេសកម្ពុជាវិញ ហើយទោះបីជាលោកមិនបានធ្វើការដូចមុន ក៏សូមលោក នៅជាម្លប់ សម្រាប់ផ្ដល់ប្រឹក្សាការងារ ដល់សេវាសុខភាពដល់កម្ពុជាជាបន្ដទៀត ព្រោះមន្ទីរពេទ្យនេះ បានជួយដល់កុមារគ្រប់ទីកន្លែងនៅកម្ពុជាទាំងអស់ ដែលបានជួយសម្រាលដល់រាជរដ្ឋាភិបាលផងដែរ ហើយមន្ទីរពេទ្យ គន្ធបុប្ផាសព្វថ្ងៃនេះ ត្រូវបានប្រជាជនភាគច្រើន បានហៅថា មន្ទីរពេទ្យព្រះអាទិ៍ទិទេព ដែលបានជួយជីវិតរបស់កុមារគ្រប់ទីកន្លែង។
ជាកិច្ចឆ្លើយតប លោក ដេនីស ឡូរ៉ង់ បានថ្លែងថា លោកសូមថ្លែងអំណរគុណ យ៉ាងខ្លាំងក្លាបំផុត ជូនចំពោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់ជូននូវថវិកា ជារៀងរហូតមកនេះ ដែលបានដើរតួនាទីយ៉ាងមានសារៈសំខាន់ណាស់ ក្នុងការជួយគាំពារ និងគាំទ្រដល់ការជួយព្យាបាល និងថែទាំកុមារកម្ពុជា ដែលមកទទួលយកសេវាព្យាបាលនៅមន្ទីពេទ្យគន្ធបុប្ផានេះ៕
...
Read More
FN ៖ ដោយយោងតាមរបាយការ ពីនាយកដ្ឋានបច្ចេកទេស និងទំនាក់ទំនងសារណៈ ស្តីពីការកឃើញសារធាតុគីមីហាមឃាត់ (Propyl Para Hydroxy Penzoate) ប្រើក្នុងផលិតផលម្ហូបអាហារ មាននៅក្នុងផលិតផល គ្រឿងផ្សំ ប្រេងខ្យងម៉ាក Yuan’s ជាសារធាតុគីមីសម្រាប់ថែរក្សា ផលិតផលឲ្យមានអាយុកាលវែង។ ហេតុនេះដោយមានការណែនាំពី លោកប្រធានសាខាកាំកុងត្រូលផែស្ងួត បានឲ្យមន្រ្តីកាំកុងត្រូលចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យនៅតាមហាងលក់ទំនិញ ផ្សារមួយចំនួន កំពុងតាំងលក់នូវផលិតផល ម្ហូបអាហារប្រេងខ្យង និងទំនិញផ្សេងៗទៀត ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដើម្បីធ្វើការទប់ស្កាត់ ការតាំងលក់ ចែកចាយ ការនាំចូលផលិតផលប្រេងខ្យងម៉ាក Yuan’s ពីក្រៅប្រទេស។
មន្ត្រីកាំកុងត្រូល បានបញ្ជាក់ថា សកម្មភាពឃ្លាំមើលផលិតផលម្សៅទឹកដោះគោ នៅលើទីផ្សារ មន្រី្ដសាខាកាំកុងត្រូលផែស្ងួតបានធ្វើ ការណែនាំផ្សព្វផ្សាយ លើកកម្ពស់ការបំបៅដោះម្តាយចាប់ពី ០ខែដល់ ០៦ខែ ឬ១២ខែ មន្រ្តីបានចុះអនុវត្ត អនុក្រឹត្យលេខ១៣៣ ពាក់ព័ន្ធម្សៅទឹកដោះគោ និងចុះត្រួតពិនិត្យនៅតាមទីតាំងមួយចំនួនក្នុងខណ្ឌទួលគោក។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ក្រុមការងារកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានចេញប្រតិបត្តិការចុះពិនិត្យនៅតាមហាងលក់ទំនិញផ្សេងៗដូចជាហាង ប៊ីប៊ីឃែរ ហាងហាកលី និងផ្សារទួលទំពូង ជាលទ្ធផលបានរកឃើញម្សៅទឹកដោះគោ ពុំគ្មានស្លាកសញ្ញា មួយចំនួន ឲ្យបញ្ជូនទៅក្រុមហ៊ុនវិញ ដើម្បីបំពេញខក្ខខណ្ឌឲ្យបានត្រឹមត្រូវ។
ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញនេះ មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់បងប្អូនអាជីវករ ក៏ដូចជាម្ចាសហាងស្តាម៉ាត មេត្តាយកចិត្ត ទុកដាក់ និងពិនិត្យផលិតផលឲ្យបានច្បាស់លាស់មុននឹងដាក់តាំងលក់ឲ្យបងប្អូនប្រជាពលរដ្ឋទិញ យកទៅបរិភោគ ជាពិសេសនោះ ត្រូវចូលរួមសហការជាមួយមន្ត្រីកាំកុងត្រូល បើសិនមានជនណា ឬក៏ក្រុមហ៊ុនណា ហ៊ានបន្លំយកផលិតផលក្លែងក្លាយខូចគុណភាព និងហួសសុពលភាព និងមានជាតិគីមី មកលក់នឹងចែកចាយ សូមរាយការណ៍ ឬទាក់ទងមកមន្ត្រីកាំកុងត្រូលជាបន្ទាន់ដើម្បីងាយស្រួល ការចុះទប់ស្កាត់ហាមឃាត់៕
...
Read More
FN ៖ សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី បានស្នើសុំឲ្យអង្គជំនុំជម្រះសាលាដំបូង នៃសាលាក្តីខ្មែក្រហម ទទួលស្គាល់ ការបង្ហាញភស្តុតាងរបស់ដើមបណ្តឹងរដ្ឋប្បវេណី ព្រមទាំងការរងទុក្ខវេទនារបស់ជនរងគ្រោះ និងសម្រេចផ្តល់សំណងនៅក្នុងករណីជនជាប់ចោទរកឃើញថា មានពិរុទ្ធភាពចំពោះឧក្រិដ្ឋកម្ម ដែលចោទប្រកាន់។
ការស្នើសុំនេះ ត្រូវបានធ្វើឡើងនៅអំឡុងពេលសវនាការធ្វើសេចក្តីសន្និដ្ឋានផ្ទាល់មាត់ បិទបញ្ចប់ការពិភាក្សាដេញដោលលើសំណុំរឿង ០០២/០២ ដែលបានចាប់ផ្តើមនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៧នេះ។ មេធាវីការពារក្តីជនរងគ្រោះបានលើកឡើងថា ខ្មែរក្រហមបានធ្វើទុកបុកម្នេញប្រជាពលរដ្ឋ និងបានសម្លាប់មនុស្សជាច្រើន និងបានលើកឡើងថា ផែនការទាំងនេះ ត្រូវបានដាក់ចុះ និងបានដឹងដោយជនជាប់ចោទ នួន ជា និង ខៀវ សំផន។
អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានចាប់ផ្តើមបើកសវនាការធ្វើសេចក្តីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់កិច្ចពិភាក្សាដេញដោលលើសំណុំរឿង ០០២/០២ ប្រឆាំងនឹង ខៀវ សំផន និង នួន ជា នៅថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៧ ហើយគ្រោងបញ្ចប់នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។
ជនជាប់ចោទ នួន ជា មានអាយុ៩១ឆ្នាំ និងខៀវ សំផន មានអាយុ៨៦ឆ្នាំ បានបង្ហាញវត្តមាននៅក្នុងសាលសវនាការ ដោយមានការចូលរួមទស្សនពីសាធារណជនប្រមាណ៦០០ នាក់មកពីខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែង។
សវនាការនេះ នឹងផ្តល់ពេលវេលាដល់ភាគីពាក់ព័ន្ធនានា លើកឡើងអំពីទឡ្ហីករណ៍ផ្ទាល់មាត់ ជុំវិញសំណុំរឿងនេះ ដោយចាប់ផ្តើមដំបូង ដោយសហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណីមានរយៈពេល១ថ្ងៃ សហព្រះរាជអាជ្ញាមានរយៈពេល២ថ្ងៃ ក្រុមមេធាវីការពារក្តីមានរយៈពេល ៣,៥ថ្ងៃ។ អង្គជំនុំជម្រះសាលាដំបូង នឹងទុកពេលវេលាមួយថ្ងៃ សម្រាប់ការធ្វើសេចក្តីសន្និដ្ឋានតបរបស់ភាគីពាក់ព័ន្ធនានា ហើយរយៈពេលមួយព្រឹក សម្រាប់ការធ្វើសេចក្តីសន្និដ្ឋានចុងក្រោយរបស់ជនជាប់ចោទ ដែលគ្រោងនឹងធ្វើឡើងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។
ក្នុងពេលវេលាមួយថ្ងៃដែលខ្លួនទទួលបាន ក្រុមមេធាវីការពារក្តី បានបង្ហាញភស្តុតាងរបស់ដើមបណ្តឹងរដ្ឋប្បវេណី ដោយសង្ខេបនូវសក្ខីកម្មរបស់ពួកគាត់ទាក់ទងនឹងជនរងគ្រោះ ក្នុងអង្គហេតុសហករណ៍ ការដ្ឋានការងារ មន្ទីរសន្តិសុខ ការរៀបការដោយបង្ខំ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងជនជាតិវៀតណាម ព្រមទាំងអង្គហេតុផ្សេងទៀតនៅក្នុងសំណុំរឿង...Read More

FN ៖ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ក្នុងសន្និសីទអន្តរជាតិស្តីពី ទេសចរណ៍បេតិកភណ្ឌ ចាប់ពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ម្ចាស់ផ្ទះកម្ពុជា នឹងស្នើសុំដាក់ទីក្រុងបាត់ដំបង ក្រុងក្រចេះ និងក្រុងកំពត បញ្ចូលជាទីក្រុងបេតិកភណ្ឌ បន្ទាប់មកនឹងដាក់ចេញសេចក្តីប្រកាសសៀមរាប ស្តីពីការអភិវឌ្ឍទេសចរណ៍បេតិកភណ្ឌ ដើម្បីរំលេចអំពីសារៈសំខាន់ របស់ទេសចរណ៍បេតិកភណ្ឌ។
លោករដ្ឋលេខាធិការ ថ្លែងបែបនេះ ក្នុងនាមតំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាឱកាសដឹកនាំកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រី នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ី ACD លើកទី២ ដោយមានការចូលរួមមកពីតំបន់អាស៊ី ២២ប្រទេស នៅសណ្ឋាគារសុខា ខេត្តសៀមរាប ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧។
លោក ទិត ចន្ថា ឲ្យដឹងថា កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់នេះ គឺដើម្បីរៀបចំនូវឯកសារពាក់ព័ន្ធសំខាន់ៗ ដើម្បីដាក់ចូលក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍ នៅថ្ងៃស្អែកនេះ បន្ទាប់ពីពិធីបើកក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ទីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ACD និងសន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌ ក្រោមប្រធានបទ «ការអភិរក្ស និងការការពារទីក្រុងបេតិកភណ្ឌ (Conserving and Presenting Urban Heritages)»។
លោកថ្លែងយ៉ាងដូច្នេះថា «យើងក៏មានសន្និសីទអន្តរជាតិ ស្តីអំពីទេសចរណ៍បេតិកភណ្ឌ ចាប់ពីថ្ងៃទី១៤-១៥ ខែមិថុនានេះ ហើយបន្ទាប់មកនឹងដាក់ចេញសេចក្តីប្រកាសសៀមរាប ស្តីពីការអភិវឌ្ឍទេសចរណ៍បេតិកភណ្ឌ ដើម្បីរំលេចអំពីសារៈសំខាន់របស់ទេសចរណ៍បេតិកភណ្ឌ ជាមួយគ្នានេះ កម្ពុជាក៏បានស្នើរដាក់ទីក្រុងសំខាន់ៗ ចំនួន៣ គឺក្រុងបាត់ដំបង ក្រុងក្រចេះ និងក្រុងកំពត ឲ្យទៅជាទីក្រុងបេតិកភណ្ឌ សម្រាប់ការអភិរវឌ្ឍទេសចរណ៍បេតិកភណ្ឌ»។
បើតាមលោក ទិត ចន្ថា តាមរយៈកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ និងសន្និសីទអន្តរជាតិខាងលើនេះ...Read More

FN ៖ តួលេខនាំចេញអង្ករផ្លូវការ របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារបរទេសបានជិត២៦ម៉ឺនតោន។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា រយៈពេល៥ខែ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករចំនួន ២៥៧,៦៣៧តោន កើន១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ដែលមានចំនួនត្រឹម២៣៤,៣២៨តោន។
យោងតាមទិន្នន័យរបស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ប្រទេសដែលកម្ពុជានាំចេញអង្ករបានច្រើនជាងគេ គឺប្រទេសចិនចំនួនជិត៩ម៉ឺនតោន, ប្រទេសបារាំងជាង៣ម៉ឺនតោន និងប្រទេសប៉ូឡូញជាង២ម៉ឺនតោន។
សូមជម្រាបថា អង្កររបស់កម្ពុជាបាននាំចេញ ទៅកាន់ប្រទេសជិត៦០ប្រទេសនៅលើពិភពលោក ខណៈក្រុមហ៊ុននាំចេញអង្ករមានចំនួនជាង៧០ក្រុមហ៊ុន។ ឆ្នាំ២០១៦ កម្ពុជាបាននាំចេញអង្ករចំនួនជាង៥៤ម៉ឺនតោន៕
...
Read More
FN ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រសួងការពាជាតិកម្ពុជា បានរៀបចំប្រារព្ធទិវានៃការចងចាំ នៃដំណើរឆ្ពោះទៅរក ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ពិធីនេះ ត្រូវបានធ្វើឡើង នៅទីស្តីការក្រសួងការពារជាតិ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការរៀបចំទិវានៃការចងចាំ នៃដំណើរឆ្ពោះទៅ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ព្រមទាំងនាយទាហានតាមស្ថាប័ន កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទផងដែរ។
របបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានផ្តួលរំលំ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដោយកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា (គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន) ក្រោមកិច្ចសហការជាមួយកងទ័ពវៀតណាម។ ការដួលរលំនៃរបបនេះ ក៏បាននាំមកនូវការបង្រួបបង្រួមជាតិ និងសន្តិភាពនៅកម្ពុជារហូតដល់សព្វថ្ងៃ ក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន៕
...
Read More
FN ៖ តាមការស្រាវជ្រាវ និងវាយតម្លៃរបស់ Global Peace Index 2017 បានបង្ហាញថា ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១៣ ជាប្រទេសមានសុខសន្តិភាពបំផុតសម្រាប់ឆ្នាំ២០១៧ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមានចំណាត់ថ្នាក់លេខ៨៩ នៅលើពិភពលោក។
យោងតាមស្ថិតិរបស់ Global Peace បានបញ្ជាក់ថា នៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន កម្ពុជា ឈរនៅលេខរៀងទី៦ ខណៈប្រទេសសិង្ហបុរីឈរនៅលេខ១ ម៉ាឡេស៊ីលេខ២ ឡាវលេខ៣ ឥណ្ឌូនេស៊ីលេខ៤ វៀតណាមលេខ៥ មីយ៉ាន់ម៉ាលេខ៧ ថៃលេខ៨ ហ្វីលីពិនលេខ៩ និងចិនលេខ១៦។
Global Peace បានបញ្ជាក់ដែរថា នៅឆ្នាំ២០១៧ នេះ កម្ពុជា បានធ្វើឲ្យមានភាពល្អប្រសើរបំផុតក្នុងការរក្សានូវសុខសន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈឥណ្ឌូនេស៊ី មានការធ្លាក់ចុះខ្លាំង។
...
Read More ទៅមុខថយក្រោយ