រដ្ឋមន្ដ្រីម៉ម ​ប៊ុនហេង៖ ប្រជាពលរដ្ឋ៣ខេត្ដនៅកម្ពុជា នឹងទទួលបានសេវាសុខភាព កាន់តែប្រសើរជាងមុន ក្រោមជំនួយឧបត្ថម្ភពី KOFIH ប្រមាណ៨លានដុល្លារ

FN ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង បានថ្លែងថា ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងខេត្ដ ពោធិ៍សាត់ បាត់ដំបង និងបៃលិន នឹងទទួលបានសេវាសុខភាព មាតា ទារក និងកុមារ រួមទាំងសុខភាពបន្ដពូជ ឲ្យកាន់តែប្រសើរឡើង មួយកម្រិតទៀត បន្ទាប់ពីការជួយគាំទ្រ និងឧបត្ថម្ភជាថវិកា ប្រមាណ៨លានដុល្លារ ពីមូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្ដរជាតិ (KOFIH)សម្រាប់ឆ្នាំ២០១៧-២០២១ខាងមុខ។

រដ្ឋមន្ដ្រីបានថ្លែងបែបនេះ ក្នុងឱកាសចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងក្រសួងសុខាភិបាលនៃកម្ពុជា និងមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិស្តីពី សំណុំសមាហរណកម្មការថែទាំសុខភាព បន្តពូជ មាតា ទារក និងកុមារ និងការកសាងធនធានមនុស្ស ក្នុងវិស័យសុខាភិបាលនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងសុខាភិបាល ដែលមានការចូលរួមដោយផ្ទាល់ពី លោកវេជ្ជបណ្ឌិត​ Ihn Yohan ប្រធានមូលនិធិ KOFIH ។

រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងបន្ដថា «មូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិ បានជួយក្នុងវិស័យសុខាភិបាល តាំងពីឆ្នាំ២០១១មកម្ល៉េះ ដែលមានទាំងគម្រោងសាងសង់ គិលានុបដ្ឋយិកា ភូមិភាពបាត់ដំបង និងជួយសាងសង់មន្ទីរពេទ្យមួយខាងសុខភាព មាតា ទារក និងកុមារ និងជួយបណ្ដុះបណ្ដាលធនធានមនុស្ស រួមទាំងការផ្ដល់នូវឧបករណ៍ពេទ្យ ដែលនេះជាការចូលរួមចំណែកមួយ ដែលឆ្លើយទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺការលើកកម្ពស់សុខភាពមាតា និងទារក ហើយថែមទាំងចូលរួមយ៉ាងសំខាន់នូវគោលដៅកម្ពុជាយើង ជាមួយនឹងគោលដៅសហវត្សន៍ សង្គការសហប្រជាតិ ដែលយើងបានសម្រេចមុនគេ ដែលទិសដៅ គឺឆ្នាំ២០១៥ ពិសេសការកាត់បន្ថយមរណៈភាពមាតា និងទារក ក្រោមមួយឆ្នាំ និងប្រាំឆ្នាំយ៉ាងជោគជ័យផងដែរ»។

រដ្ឋមន្ដ្រីថ្លែងបន្ដថា គម្រោងនេះ នឹងបំពេញបន្ថែមដល់ផែនការប្រតិបត្ដិការ ដែលមានស្រាប់ របស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងពន្លឿននូវសន្ទុះ នៃការកាត់បន្ថយអត្រាមរណៈមាតា ទារក និងកុមារ ព្រមទាំងជំរុញសមត្ថភាពនៃការបណ្ដុះបណ្ដាលធនធានមនុស្ស...Read More


រដ្ឋមន្ត្រីក្រសួងសាធារណការ អំពាវនាវឲ្យភាគីពាក់ព័ន្ធ រួមគ្នាទប់ស្កាត់បទល្មើសចរាចរណ៍ និងបន្តរឹតបន្តឹងការអនុវត្តច្បាប់

FN ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាក្នុងការជួយទប់ស្កាត់បទល្មើសចរាចរណ៍ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងបន្តជំរុញការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរ ក្នុងប្រទេសកម្ពុជា។

ការអំពាវនាវបែបនេះរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំខែឧសភា ដែលបានរៀបចំធ្វើឡើង នៅក្នុងទីស្ដីការក្រសួងសាធារណការ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។

នៅក្នុងកិច្ចប្រជុំនោះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់សមត្ថកិច្ចអនុវត្តច្បាប់ ឱ្យលើកឡើងអំពីបញ្ហាខ្វះខាតឧបករណ៍បច្ចេកទេសនានា នៅពេលចុះអនុវត្តច្បាប់ ដើម្បីឱ្យលោកអាចរកដំណោះស្រាយ ហើយស្នើដល់វិស័យឯកជន ដើម្បីចូលរួមបំពេញកង្វះខាតទាំងនេះ។

របាយការណ៍របស់ក្រសួងសាធារណការ បានឱ្យដឹងថា នៅខែឧសភា កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន២៧២លើក នៅទូទាំងប្រទេសកម្ពុជា បណ្តាលឱ្យមនុស្ស១២៩នាក់ស្លាប់ និង៤៣៥នាក់រងរបួស។ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារ កត្តាល្បឿនហួសកំណត់ មិនគោរពសិទ្ធិ វ៉ាជែង មិនប្រកាន់ស្តាំ និងស្រវឹងជាដើម។

ទោះជាយ៉ាងណា គ្រោះថ្នាក់ចរាចរណ៍នៅខែឧសភានោះ បានថយចុះប្រមាណ២៧ភាគរយ ស្មើនឹង ១០២ករណី បើធៀបនឹងគ្រោះថ្នាក់ចរាចរណ៍ កាលពីខែមេសា៕

...Read More

ក្រសួងឧស្សាហកម្ម​ រៀបចំកិច្ចប្រជុំជាន់ខ្ពស់​លើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការ​ កម្មសិទ្ធឧស្សាហកម្ម ជាមួយអង្គភាពកម្មសិទ្ធិបញ្ញា​សឹង្ហបុរី

FN ៖ នាទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានរៀបចំកិច្ចប្រជុំ​ជាន់ខ្ពស់លើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការកម្ម​ សិទ្ធឧស្សាហកម្ម រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយអង្គភាពកម្មសិទ្ធិបញ្ញាសឹង្ហបុរី នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ។ បន្ទាប់ពីកិច្ចប្រជុំខាងលើវ ត្រូវបានបញ្ចប់ នៅព្រឹកថ្ងៃដដែល លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក Daren Tang នាយកប្រតិបត្តិ នៃអង្គភាពកម្មសិទ្ធិបញ្ញា​នៃប្រទេសសឹង្ហបុរី បានអញ្ជើញចុះហត្ថលេខារួមគ្នា លើកំណត់ហេតុ​នៃកិច្ចប្រជុំជាន់ខ្ពស់ ខាងលើដែលមានខ្លឹមសារប្រកប​ ដោយផ្លែផ្កា។

មុនឈានដល់ពិធីចុះហត្ថលេខា លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និង​លោក Daren tang បានបង្ហាញនូវការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាលើវិស័យកម្ម​សិទ្ធិបញ្ញា នៃប្រទេសទាំងពីរ ដែលបើកផ្លូវឲ្យកម្ពុជា បានចាប់ដៃគូសហការជាមួយ​​ ប្រទេសដទៃទៀត ដូចជាប្រទេសជប៉ុន និងសហគមន៍​អឺរុបជាដើម លើកិច្ចព្រមព្រៀង​ស្តី​ពី​ ការទទួលស្គាល់សុពលភាព ប្រកាសនីយបត្រតក្កកម្ម (Patent) នៃប្រទេសទាំងនោះ​នៅកម្ពុជា។ ឆ្លងកាត់ការពិភាក្សា និងកែតម្រូវពាក្យ​ពេចន៍ខ្លឹមសារ​ ក្នុងកំណត់ហេតុ​នៃកិច្ចប្រជុំជាន់ខ្ពស់​លើកទី០៥ ស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិ​ឧស្សាហកម្ម រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា ជាមួយអង្គភាពកម្មសិទ្ធិបញ្ញា​សឹង្ហបុរី រួចមក ភាគីទាំងពីរបានឈាន​​ដល់ពិធីចុះហត្ថលេខា លើកំណត់ហេតុនៃកិច្ចប្រជុំ ដែលកំណត់ហេតុនោះ បានបង្ហាញពីវឌ្ឍនភាពការងារ ដោយធ្វើការកត់សំគាល់ថា​ លទ្ធផលនៃសំណើរ​សុំការចុះ​បញ្ជីឡើងវិញ និងការចេញវិញ្ញាបនបត្របញ្ជាក់ ប្រកាសនីយបត្រតក្កកម្មមានលក្ខណៈលឿន​ ជាងការរំពឹងទុក គឺប្រើរយៈពេលតែ២​​សប្តាហ៍ប៉ុណ្ណោះ។

ក្នុងនោះ​នៅឆ្នាំ២០១៦ ក្រសួងបានទទួលពាក្យស្នើសុំចំនួន ១២ បានផ្តល់វិញ្ញា​បនបត្របញ្ជាក់ បានចំនួន០៧ ហើយនៅឆ្នាំ ២០១៧ បានផ្តល់ចំនួនពីរ ក្នុងចំណោមការដាក់ពាក្យស្នើ​សុំចំនួន ០៧ ។ ជាមួយគ្នានេះ អង្គប្រជុំក៏បានធ្វើការកត់សំគាល់​ផងដែរ ពីភាពជឿនលឿនទៅមុខ​របស់កម្ពុជា ក្នុងវិស័យកម្មសិទ្ធិបញ្ញា​...Read More


ក្រសួងមហាផ្ទៃ ប្រាប់ឲ្យអភិបាលរាជធានី-ខេត្ត ជូនដំណឹងដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ចូលរួមប្រកាសទ្រព្យសម្បត្តិ និងបំណុល

FN ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមជនបង្គោលប្រឆាំងអំពើពុករលួយផ្នែករដ្ឋបាលស៊ីវិល បានចេញសេចក្តីជូនដំណឹងដល់ អភិបាលរាជធានី-ខេត្ត ប្រាប់ទៅសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ចូលរួមប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនស្របតាមគោលការណ៍ និងពេលវេលាកំណត់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ ជម្រាបជូនអភិបាលរាជធានី-ខេត្ត ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ។

យោងតាមលិខិតជូនដំណឹងនេះ បានបញ្ជាក់ថា ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋានគិតយុត្តពាក់ព័ន្ធ នឹងការប្រឆាំងអំពើពុករលួយ បានតម្រូវឲ្យសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាមន្រ្តីសាធារណៈ មានអាណត្តិជ្រើសតាំងដោយការបោះឆ្នោត ត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនតាមគោលការណ៍ និងពេលវេលាកំណត់។

ការប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះ ធ្វើឡើងក្នុងគោលបំណង ឲ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មានមូលដ្ឋាន និងមានភាពងាយស្រួលក្នុងការអនុវត្តការប្រកាសទ្រព្យ និងបំណុលរបស់ខ្លួនបានត្រឹមត្រូវ និងទាន់ពេលវេលា ស្របពេលតាមការកំណត់ក្នុងមាត្រា១៧ និង១៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ៕

...Read More

រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ តំបន់ភ្នំយ៉ាត ទៅជាតំបន់ បេតិកភណ្ឌវប្បធម៌ធម្មជាតិ

FN ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានសម្រេចបង្កើតតំបន់ភ្នំយ៉ាត ឱ្យទៅជាតំបន់បេតិកភណ្ឌធម្មជាតិ ដែលមានផ្ទៃដីប្រមាណជិត៣ម៉ឺន២ពាន់ហិកតា លាតសន្ធឹងលើភូមិសាស្ត្រសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

តំបន់ភ្នំយ៉ាត មានសក្តានុពល លើទេសភាពស្រស់ត្រកាលនៃធម្មជាតិ និងដងភ្នំក្រមថ្ម និងវប្បធម៌ដែលមានរូបសំណាក់ លោកយាយយ៉ាត វត្តភ្នំយ៉ាត និងចេតិយមាស ដែលមានរចនាយ៉ាងល្អឯក។

តាមការប្រកាសរបស់ ក្រសួងបរិស្ថានដែលជាអ្នកដាក់សំណើនេះ បានបញ្ជាក់ថា ការសម្រេចបង្កើតភ្នំយ៉ាតទៅជាតំបន់បេតិកភណ្ឌធម្មជាតិនេះ គឺដើម្បីការពារតួនាទី ប្រព័ន្ធអេកូឡូស៊ី សម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ កម្រិតដល់ការប្រើប្រាស់ធនធានជីវៈចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ។ បន្ថែមពីនេះ វាជាការការពារសោភ័ណ្ឌភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិនៃតំបន់សម្រាប់បម្រើដល់ការកំសាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ និងជំនឿដែលគ្រប់សកម្មភាពទាំងនេះ ពុំបង្កការគំរាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌នៅក្នុងមូលដ្ឋាន។ លើសពីនេះ តំបន់បេតិកភណ្ឌថ្មីនេះ នឹងផ្តល់សេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព ក៏ដូចជាការលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន និងសារធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។

សូមរំលឹកបន្តិចថា តំបន់ភ្នំយ៉ាត គឺជាអតីតតំបន់សង្គ្រាមក្តៅជាងគេមួយ ដែលគ្រប់គ្រងដោយកងកម្លាំងខ្មែរក្រហម តាំងពីឆ្នាំ១៩៧៥ រហូតមកដល់ឆ្នាំ១៩៩៨ មុនការផ្តាច់ខ្លួន ក្រោមនយោបាយឈ្នះឈ្នះរបស់រដ្ឋាភិបាល។

នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអតីតអភិបាលខេត្ត បានសំដែងការអបអរសាទរ ចំពោះការដាក់បញ្ចូលតំបន់ភ្នំយ៉ាត ទៅជាតំបន់ បេតិកភណ្ឌធម្មជាតិ ព្រោះថាតំបន់ភ្នំយ៉ាតនេះ គឺជានិមិត្តរូបតំណាងឱ្យខេត្តប៉ៃលិនទាំងមូល។ បន្ថែមពីនេះ ភ្ញៀវទេសចរណ៍ នឹងធ្វើដំណើរមកកាន់ ខេត្តជាប់ព្រំដែនដ៏ស្រស់ស្អាតមួយនេះបន្ថែមទៀត។
លោក អ៊ី ឈាន បានរំលឹកថា តាំងពីសម័យសង្គ្រាមរហូតមកដល់សន្តិភាព លោកបានប្រឹងប្រែងការពារតំបន់ទាំងនេះ មិនឱ្យមានការបំផ្លាញ សូម្បីពេលច្បាំង រវាងកងកម្លាំងខ្មែរក្រហម...Read More


ក្រុមហ៊ុនចិន មានបំណងសង់មន្ទីរពេទ្យព្យាបាលជំងឺមហារីកប្រើបច្ចេកវិទ្យានុយក្លេអ៊ែរ

FN ៖ ក្រុមហ៊ុនវិនិយោគរបស់ចិន បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការវិនិយោគលើវិស័យថាមពលស្អាត និងការសាងសង់មន្ទីរពេទ្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលមន្ទីរពេទ្យនេះអាចព្យាបាល​ជំងឺមហារីកដោយប្រើ​បច្ចេកវិទ្យានុយក្លេអ៊ែរ។

បំណងវិនិយោគរបស់ក្រុមហ៊ុនចិននេះ បានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សាការងារមួយរវាងលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក វ៉ាង ជីនហ្វឹង (Wang Jinfeng) អនុប្រធានសាជីវកម្មវិស្វកម្ម Zhengyuan នៃក្រុមហ៊ុន CNNC របស់ចិន នៅថ្ងៃទី១៩ ខែមិថុនា ម្សិលមិញនេះ។ កិច្ចពិភាក្សានេះ បានផ្តោតជាសំខាន់ទៅលើការងារពាណិជ្ជកម្ម និងឱកាសវិនិយោគនៅកម្ពុជា។

ក្នុងជំនួបនោះលោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានថ្លែងបង្ហាញយ៉ាងសង្ខេបអំពីគោលនយោបាយជំរុញពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសវិនិយោគមកពីប្រទេសមិត្តចិន ដោយស្វាគមន៍រាល់ការចូលធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

លោក វ៉ាង ជីនហ្វឹង បានថ្លែងអំណរគុណដល់រដ្ឋមន្រ្តីពាណិជ្ជកម្ម ដែលតែងតែទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុនចិន ក្នុងឱកាសរៀបចំវេទិកាជំរុញពាណិជ្ជកម្មកន្លងមក ដែលបានផ្ដល់ទំនុកចិត្តក្នុងការចូលមកវិនិយោគនៅកម្ពុជា។

លោក វ៉ាង គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យថាមពលស្អាត (Clean Energy) និងថាមពលនុយក្លេអ៊ែរ។ ក្រុមហ៊ុន ក៏នឹងសហការជាមួយក្រុមហ៊ុនសាងសង់មន្ទីរពេទ្យដ៏ធំមួយនៅកម្ពុជា ដែលមានលទ្ធភាពព្យាបាលជំងឺមហារីក ដោយប្រើបច្ចេកវិទ្យានុយក្លេអ៊ែរទៀតផង។

លោករដ្ឋមន្ត្រី បានស្វាគមន៍ និងត្រៀមជួយដល់ការមកធ្វើពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសផ្នែកសុខាភិបាល ដែលនឹងជួយដល់ប្រជាជនកម្ពុជាទាំងមូល៕

...Read More

ក្រសួងពាណិជ្ជកម្ម គាំទ្រគំនិតផ្ដួចផ្ដើមវិនិយោគលើវិស័យថាមពល និងឧស្សាហកម្មរបស់​ក្រុមហ៊ុនជប៉ុន

FN ៖ រដ្ឋមន្រ្តីពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានថ្លែងថា ក្រសួងពាណិជ្ជកម្ម ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា គាំទ្រពេញទំហឹងចំពោះ គំនិតផ្តួចផ្តើមវិនិយោគលើវិស័យថាមពល និងឧស្សាហកម្មដទៃទៀតរបស់ក្រុមហ៊ុនជប៉ុន នៅក្នុងប្រទេសកម្ពុជា។

លោក ប៉ាន សូរស័ក្តិ បានថ្លែងដូច្នេះក្នុងពេលជួបសំណេះសំណាលការងារជាមួយលោកសាស្ត្រាចារ្យ ហ្វូមីអូ ហូហ្សិ (Fumio Hoshi) ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុន Sumitomo Mitsui Banking Corporation ដើម្បីពិភាក្សាការងារលើការវិនិយោគក្នុងវិស័យថាមពល នៅនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនេះ។

លោកសាស្ត្រាចារ្យ ហ្វូមីអូ ហូហ្សិ បាថ្លែងថា ថាមពលជាគន្លឹះមួយក្នុងការទាក់ទាញអ្នកវិនិយោគ​មកកាន់ប្រទេសកម្ពុជាកាន់តែច្រើនឡើង ហើយមុនធ្វើដំណើរទស្សនកិច្ចមកកម្ពុជា។ លោកសាស្រ្តាចារ្យបន្តថា លោកបានជួបជាមួយក្រុមហ៊ុនមួយចំនួននៅជប៉ុន ដែលបានសំដែងចំណាប់អារម្មណ៍ក្នុងការធ្វើវិនិយោគនៅកម្ពុជា ក្នុងវិស័យនេះ។

ពាក់ព័ន្ធការវិនិយោគលើវិស័យថាមពលនេះ លោកសាស្ត្រាចារ្យ បានឲ្យដឹងថា ក្រុមហ៊ុនជប៉ុនកំពុងតែប្រឹក្សាលើ​យុទ្ធសាស្ត្រវិនិយោគមួយចំនួន ដូចជាការវិនិយោគលើរោងចក្រដែលប្រើប្រេងឥន្ធនៈជំនួសឲ្យការដុតធ្យូងថ្ម ការប្រើថាមពលព្រះអាទិត្យ (Solar) និងការកសាងស្ថានីយ៍តភ្ជាប់ការទិញថាមពលពីប្រទេសឡាវ ។ល។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងថា លោកគាំទ្រទាំងស្រុងលើគំនិតផ្ដួចផ្ដើមរបស់លោកសាស្ត្រាចារ្យ។ លើសពីនេះទៀត លោករដ្ឋមន្ត្រី បានសំណូមពរឲ្យលោកសាស្ត្រាចារ្យ បន្តជំរុញ និងលើកកំពស់លើកាលានុវត្តភាព​វិនិយោគរបស់កម្ពុជាបន្ថែមទៀត ក្នុងនាមលោកសាស្ត្រាចារ្យ ជាបុគ្គលដែលមានការគោរពក្នុងចំណោមធុរជនជប៉ុន។

លោករដ្ឋមន្រ្តី បានបន្ថែមទៀតថា ក្រុមហ៊ុនជប៉ុនមួយចំនួន បាននិងកំពុងវិនិយោគក្នុងប្រទេសកម្ពុជាប្រកបដោយជោគជ័យ ហើយរួមផ្សំជាមួយនឹងការលើកទឹកចិត្តពិសេសលើការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស។ លោករដ្ឋមន្រ្តី មានសុទិដ្ឋិនិយមខ្ពស់ថា ក្រុមហ៊ុនជប៉ុននឹងមកវិនិយោគបន្ថែមទៀតនៅកម្ពុជា៕

...Read More

ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន៖ យុវជនកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីប្រកួតប្រជែង ដណ្តើមការងារល្អៗ ក្នុងទីផ្សារអាស៊ាន

FN ៖ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា យុវជនកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺមានសមត្ថភាពគ្រប់គ្រាន់ ដែលអាចប្រកួតប្រជែងដណ្តើមការងារល្អៗ នៅក្នុងទីផ្សារអាស៊ានបាន។ លោកអះអាងថា យុវជនកម្ពុជា ក៏អាចក្លាយទៅជាអ្នកជំនាញផ្សេងៗ ទៅធ្វើការនៅក្រុមហ៊ុនធំៗ ក្នុងបណ្តាប្រទេសសមាជិកអាស៊ានដែរ។

ការអះអាងបែបនេះរបស់ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានធ្វើឡើងនៅក្នុងពិធីប្រគល់រង្វាន់ ដល់និស្សិតជ័យលាភី នៃកម្មវិធីល្បងប្រាជ្ញាពិសេស ស្តីពីអាស៊ានឆ្នាំ២០១៧ (Special ASEAN Quiz 2017) នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៧។

លោក ប្រាក់ សុខុន បានបន្តថា «ក្នុងពេលដ៏ខ្លីខាងមុខ យុវជនកម្ពុជាក៏អាចក្លាយទៅជា អ្នកអាជីពក្នុងជំនាញផ្សេងៗ ទៅធ្វើការនៅក្រុមហ៊ុនធំៗ ក្នុងបណ្តាប្រទេស ជាសមាជិកអាស៊ាន។ វត្តមានរបស់យុវជនយើង កាត់តែច្រើននៅក្នុងទីផ្សារការងារអាស៊ាន គឺកាន់តែប្រសើរ ព្រោះវានឹងបង្ហាញថា កម្ពុជាមានធនធានមនុស្ស ដែលមាន សមត្ថភាពគ្រប់គ្រាន់ ក្នុងនាមជាសមាជិកសកម្មមួយ របស់អាស៊ាន និងរួមចំណែកក្នុងការកសាង សហគមន៍អាស៊ាន ក៏ដូចជាការជួយអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជា»។

លោកប្រាក់ សុខនបានបញ្ជាក់ថា កម្ពុជាបានរួមចំណែកដ៏សំខាន់ ក្នុងកិច្ចការការពារសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ កម្ពុជាក៏បានទាញយកអត្ថប្រយោជន៍ជាច្រើនពី សមាហរណកម្មតំបន់ និងពិភពលោក មកអភិវឌ្ឍកម្ពុជា។ ថ្នាក់ដឹកនាំ បានត្រួសត្រាយផ្លូវ និងបានរៀបចំមូលដ្ឋាន អភិវឌ្ឍប្រទេសជាតិ យ៉ាងរឹងមាំរួចហើយ។

រដ្ឋមន្រ្តីក្រសួងការបរទស បានបញ្ជក់យ៉ាងដូច្នេះថា និស្សិតជាយុវជន ជាថ្នាក់ដឹកនាំជំនាន់ក្រោយ ត្រូវខិតខំប្រឹងប្រែងរៀបចំខ្លួន ឲ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបន្តវេន និងរក្សាសមិទ្ធិផល ដែលសម្រេចបាន។ យុវជនត្រូវចងចាំថា ការអភិវឌ្ឍអាចដំណើរការទៅបាន...Read More


FN ៖ ក្នុងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ក្រោមប្រធានបទ «សូមការពារកុមារពីពលកម្មកុមារ នៅក្នុងស្ថានភាពជម្លោះ និងគ្រោះមហន្តរាយ» នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកបង្ហាញពីគោលនយោបាយជាតិទាំង៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមប៉ះពាល់លើកុមារ ដែលបានបញ្ជ្រាប និងកំពុងអនុវត្តនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

បើតាមលោករដ្ឋមន្រ្តី គោលនយោបាយទាំងនោះ រួមមាន​៖
១៖ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល បានផ្ដោតលើការធានា ការអភិវឌ្ឍ ផ្ដល់ការងារសមរម្យ សមភាព និងប្រសិទ្ធភាព ដោយទទួលស្គាល់កុមារជាឆ្អឹងខ្នងនៃមូលធនមនុស្ស និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ។
២៖ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨ និងគោលដៅអភិវឌ្ឍន៍សហសវត្សរ៍កម្ពុជា ដែលជាក្របខណ្ឌយុទ្ធសាស្រ្តសំខាន់ ក្នុងការកំណត់ច្បាស់លាស់ពីលទ្ធផលរំពឹងទុក និងសូចនាករសម្រាប់កុមារ។
៣៖ យុទ្ធសាស្រ្តជាគាំពារសង្គមសម្រាប់ជនក្រីក្រ និងងាយរងគ្រោះ ឆ្នាំ២០១១ បានចែងយ៉ាងច្បាស់ពីបញ្ញត្តិ និងការគាំទ្រសម្រាប់កុមារ និងយុវជន ដែលងាយរងគ្រោះដោយសារពលកម្មកុមារ ការជួញដូរកុមារ ការធ្វើចំណាកស្រុក កុមារដែលមានបញ្ហាពាក់ព័ន្ធនឹងច្បាប់ កុមារអនាថា កុមារជនជាតិដើមភាគតិច កុមារកំព្រា និងកុមារមានផ្ទុកមេរោគ និងជំងឺអេដស៍ជាដើម។
៤៖ គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ថើម្បីធានាថា គ្រប់ភូមិ-ឃុំមានសុវត្ថិភាព គ្មានចោរកម្ម និងអំពើប្លន់គ្រប់ប្រភេទ គ្មានការផលិត ការចែកចាយ និងប្រើប្រាស់គ្រឿញៀនគ្រប់ប្រភេទ គ្មានសកម្មភាពអបាយមុខ គ្មានការជួញដូរផ្លូវភេទលើស្រ្តី និងកុមារ និងអំពើហិង្សា គ្មានល្បែងស៊ីសងខុសច្បាប់ គ្មាការប្រើប្រាស់អាវុធខុសច្បាប់ និងគ្មានសកម្មភាពខុសច្បាប់ផ្សេងៗ។
៥៖ ផែនការសកម្មភាពជាតិស្ដីពី ការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ឆ្នាំ២០១៦-២០២៥។
៦៖ ផែនការសកម្មភាពតាមវិស័យរបស់ក្រសួង ស្ថាប័ន ដែលពាក់ព័ន្ធនឹងពលកម្មកុមារ។

លោករដ្ឋមន្រ្តីបានបន្តថា...Read More


រដ្ឋសភា ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី៨ នីតិកាលពី៥

FN ៖ នៅរ​សៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ រដ្ឋសភា ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្ដីពីលទ្ធផលសម័យប្រជុំរដ្ឋភាព លើកទី៨ នីតិកាលពី៥ នៅព្រឹកមិញនេះ។

តាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា អង្គសភាបានអនុម័តលើកយករបៀបវារៈចំនួន០១ មកពិភាក្សា និងអនុម័ត គឺសេចក្ដីស្នើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

​សូមជម្រាបថា សម័យប្រជុំនាប្រព្រឹត្តទៅនៅព្រឹកមិញនេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងមានការចូលរួមពី តំណាងរាស្ដ្រពេលផ្ដើមសម័យប្រជុំមាន១០៦រូប ដែល​ត្រូវបានផ្អាក់នៅវេលាម៉ោង១០៖៤៦នាទី។

...Read More

រដ្ឋមន្រ្តី ថោង ខុន កៀរគរអ្នកវិនិយោគ និងការហោះហើរត្រង់ពីខេត្តកានស៊ូ ប្រទេសចិន មកកម្ពុជាឲ្យបានច្រើន ខណៈកម្ពុជាត្រៀមទទួលពួកគេរួចស្រេច

FN ៖ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ បានចូលរួមជាអធិបតីក្នុងពិធីបុណ្យ «7th Dunhuang Tour on Silk Road International Tourism Festival» ជាមួយលោក Lin Duo លេខាបក្សកុំម្មុយនិស្តចិនប្រចាំខេត្តកានស៊ូ (Gansu) លោក Tang Renjian អភិបាលខេត្តកានស៊ូ តំណាងរដ្ឋបាលទេសចរណ៍ជាតិចិន CNTA អង្គការ UNWTO និងសមាគម PATA និងប្រតិភូនៃប្រទេសក្នុងតំបន់វិថីសូត្រ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍។

ក្នុង​​ឱកាសនោះ លោករដ្ឋមន្រ្តីបានជំរុញ និងបានកៀរគរអ្នកវិនិយោគ និងទេសចរចិន ក៏ដូចជាការហោះហើរត្រង់ពីខេត្តកានស៊ូ មកវិនិយោគ និងទស្សនាកម្ពុជាឲ្យបានច្រើនបន្ថែមទៀត ព្រោះនៅកម្ពុជាពិតជាមានសក្ដានុពលខ្ពស់ ក្នុងវិស័យទេសចរណ៍ និងវិនិយោគ។

ក្នុងនាមជាម្ចាស់ផ្ទះ លោកអភិបាលខេត្ត Tang Renjian បានថ្លែងស្វាគមន៍ប្រតិភូបរទេសទាំងអស់ រួមទាំងលោករដ្ឋមន្រ្តីកម្ពុជា ដែលចូលរួមពិធីបុណ្យខាងលើ និងបានអញ្ជើញប្រតិភូ ទៅទស្សនាគោលដៅវប្បធម៌ប្រវត្តិសាស្រ្តដ៏ទាក់ទាញ នៅខេត្តកានស៊ូ។

លោក ថោង ខុន បានថ្លែងអំណរគុណចំពោះរដ្ឋបាលទេសចរណ៍ជាតិចិន និងរដ្ឋបាលខេត្តកានស៊ូ ដែលបានអញ្ជើញប្រតិភូកម្ពុជា ចូលរួមក្នុងនាមជាភ្ញៀវកិត្តិយស សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ហើយជឿជាក់ថា ព្រឹត្តិការណ៍នេះ នឹងជួយជំរុញដល់កិច្ចសហការលើវិស័យទេសចរណ៍ នៅតាមបណ្តាប្រទេសបណ្តោយផ្លូវសូត្រ រួមទាំងកម្ពុជាផងដែរ។

លោករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ ពីប្រវត្តិទំនាក់ទំនងដ៏ល្អជាយូរលង់រវាងកម្ពុជា-ចិន ពោលតាំងពីសម័យអាណាចក្រអង្គរ ហើយចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ នាពេលបច្ចុប្បន្ន ក៏ត្រូវបានរឹតបន្តឹងកាន់តែស្អិតល្មួតបន្ថែមទៀត ក្រោមព្រះវត្តមាន ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី...Read More


សម្ដេចក្រឡាហោម ស ខេង ព្រលះលោក សុន ឆ័យ នៅក្នុងកិច្ចប្រជុំសភា រឿងលើកឡើងខុសប្រធានបទ

FN ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានព្រលះ លោក សុន ឆ័យ តំណាងរាស្រ្ដ គណបក្សសង្គ្រោះជាតិ ចំពោះការយករឿងលើកឡើងខុសប្រធានបទ នៅក្នុងកិច្ចប្រជុំសភាពេញអង្គ ស្ដីពីអនុម័តលើសេចក្តីស្នើវិសោធនកម្ម ច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ។

នៅក្នុងកិច្ចប្រជុំសភានោះ លោក សុន ឆ័យ តំណាងរាស្រ្ដ គណបក្សសង្គ្រោះជាតិ បានលើកនូវប្រធានបទផ្សេង ដែលពាក់ព័ន្ធនឹង រោងចក្រកាត់ប្រាក់ បំណាច់ថ្ងៃកម្មករ ដែលឈប់សម្រាក នៅក្នុងថ្ងៃបោះឆ្នោត ដែលរហូតមកដល់ពេលនេះ មិនមានការអនុញ្ញាតឲ្យមានពាក្យបណ្ដឹង និងមានអ្នកទទួលខុសត្រូវ ច្បាស់លាស់នៅឡើយ ហើយតំណាងរាស្រ្តបក្សប្រឆាំងរូបនេះ ស្នើតំណាងរាជរដ្ឋាភិបាលឆ្លើយបំភ្លឺ។

ពាក់ព័ន្ធនឹងការលើកឡើងបែបនេះ សម្តេច ស ខេង បានថ្លែងថា ការលើកឡើងរបស់ លោក សុន ឆ័យ មិនចំប្រធានបទនោះទេ ហើយគួរលើកឡើងនៅថ្ងៃក្រោយ ដោយសារតែកិច្ចប្រជុំថ្ងៃនេះ គឺពិភាក្សា និងអនុម័តលើសេចក្តីស្នើវិសោធនកម្ម ច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

សម្តេចបានបញ្ជាក់យ៉ាងដូច្នោះថា «ខ្ញុំគិតថាដូចជាមិនទាន់ដល់ពេលឆ្លើយ រឺក៏មិនត្រូវឆ្លើយ ព្រោះថារឿងប្រកួតប្រជែងច្បាប់នឹង.. ឯកឧត្ដមគួរតែដាក់ពាក្យ ស្នើទៅរដ្ឋាភិបាល ដើម្បីឲ្យមកឆ្លើយបំភ្លឺរឿងនឹង មិនមែនថ្ងៃនឹងនោះទេ សូមអរគុណ»។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ រដ្ឋសភាបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីស្នើវិសោធនកម្ម ច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដើម្បីបន្ថែមកៅអី ១អសនៈទៀត នៅក្នុងស្ថាប័នព្រឹទ្ធសភា ដែលអាចនឹងធ្វើឲ្យសមាជិកព្រឹទ្ធសភា កើនឡើងដល់ចំនួន៦២រូប នាពេលខាងមុខ។ សេចក្តីស្នើច្បាប់នេះ ត្រូវបានអនុម័តទាំងស្រុងហើយ ក្រោមសំឡេងគាំទ្រ ៩៧ លើ១០៨ នៃសមាជិកព្រឹទ្ធសភាសរុប ដែលចូលរួមប្រជុំនៅព្រឹកនេះ៕

...Read More

ទៅមុខថយក្រោយ