
FN ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ស្អែកនេះ ក្រុមការងារបច្ចេកទេសចរចាប្រាក់ឈ្នួល ដែលមានភាគីខាងរាជរដ្ឋាភិបាល ភាគីថៅកែរោងចក្រ និងសហជីព នឹងបើកការចរចាគ្នាលក្ខណៈត្រីភាគី ដើម្បីសម្រេចចំពោះការដំឡើងប្រាក់ឈ្នួលដល់កម្មករកាត់ដេរ និងស្បែកជើង សម្រាប់ឆ្នាំ២០១៨ ខណៈដែលភាគីខាងសហជីព បានឯកភាពគ្នាស្នើយកតួលេខ ១៧៦.២៥ដុល្លារ។
លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា និងជាប្រធានសហព័ន្ឋសហជីពកម្មករកម្ពុជា បានឱ្យដឹងថា
សម្រាប់ការងារចរចានៅឆ្នាំ២០១៧ នេះគឺយើងមានរយៈពេល៤ខែគឺចាប់ពីខែកក្កដាដល់តុលា។ ដូចនេះយើងនៅសល់ពេលមិនដល់១ខែទៀតទេ សម្រាប់ពិភាក្សាសម្រេចការតម្លើងប្រាក់ឈ្នួលអប្បបរមាកម្មករនៅឆ្នាំ២០១៨ ។
លោក សោម អូន បានបន្ថែមថា យោងតាមកិច្ចពិភាក្សារបស់ក្រុមសហជីពគ្រប់និន្នាការនយោបាយ បានឯកភាពគ្នាសម្រេចយកចំនួន ១៧៦.២៥ សម្រាប់ដាក់នៅក្នុងរបៀបវារៈប្រជុំលើកទី១ របស់ក្រុមការងារបច្ចេកទេសចរចាប្រាក់ឈ្នួល នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នាសាលប្រជុំក្រសួងការងា និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
លោក សោម អូន បានបញ្ជាក់ដោយសុទិដ្ឋិនិយមថា ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅឆ្នាំ២០១៨ខាងមុខនេះ នឹងទទួលបានលទ្ឋផលល្អប្រសើរ ជាងបណ្តាឆ្នាំកន្លងមក ដោយសារកត្តាសេដ្ឋកិច្ច និងកត្តាសង្គមមានលក្ខណៈល្អប្រសើរ។
សូមបញ្ជាក់ថា តាមការប្រកាសរបស់ក្រសួងការងារ បានឱ្យដឹងថា ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៨ ត្រូវអនុវត្តតាមប្រតិទិន ដូចតទៅ៖ កំណត់យកខែកក្កដា ឆ្នាំ២០១៧ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអបប្បបរមា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ។ កំណត់យកខែសីហា ឆ្នាំ២០១៧ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈទ្វេភាគី។ កំណត់យកខែកញ្ញា ឆ្នាំ២០១៧ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈត្រីភាគី។ កំណត់យកដើមខែតុលា ឆ្នាំ២០១៧ ជាការបើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៨ ហើយកំណត់យក ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ជាកាលបរិច្ចេទចូលជាធរមាននៃប្រាក់ឈ្នួលអប្បបរមានោះ។
សម្តេចតេជោ ហ៊ុន សែន...Read More

FN ៖ ច្រកទ្វារតំបន់ព្រំដែនភ្នំដី ឬគីឡូ១៣ ដែលស្ថិតនៅឈមគ្នារវាងខេត្តបាត់ដំបង និងខេត្តស្រះកែវ ត្រូវភាគីទាំង២កម្ពុជា-ថៃ នឹងប្រកាសជាផ្លូវការដំឡើង ទៅជាច្រកព្រំដែនអន្ដរជាតិ គីឡូ១៣ ជាផ្លូវការនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ។
ប្រធានទីស្នាក់ការច្រកទ្វារមួយនេះ លោក ឃឹម ទិព្វមុនី នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ថ្ងៃប្រកាសជាផ្លូវការ ដំឡើងច្រកទ្វារតំបន់ព្រំដែនភ្នំដី ទៅជាច្រកទ្វារអន្ដរជាតិគីឡូ១៣ (ភ្នំដី) នឹងធ្វើឡើងក្រោមវត្តមានរបស់អភិបាលខេត្តបាត់ដំបង និងអភិបាលខេត្តស្រះកែវ ប្រទេសថៃ ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងកងកម្លាំងសមត្ថកិច្ចនៃប្រទេសទាំង២ជាច្រើនរូបទៀតផង។
លោក ឃឹម ទិព្វមុនី បានបញ្ជាក់ថា នៅពេលដំឡើងជាច្រកអន្ដរជាតិ សម្រាប់ខេត្តបាត់ដំបង ដែលជាប់ព្រំដែនខេត្តស្រះកែវ ប្រទេសថៃ នឹងមានច្រកអន្ដរជាតិចំនួន២ ដែលបច្ចុប្បន្នមានច្រកអន្ដរជាតិដូង ស្ថិតនៅស្រុកកំរៀង។
ប្រធានទីស្នាក់រូបនេះបានបន្ដថា ច្រកទ្វារអន្ដរជាតិថ្មីនេះ ដែលស្ថិតនៅក្នុងស្រុកសំពៅលូន ពេលបើកដំណើរការជាផ្លូវការ នឹងមានវត្តមាននគរបាលអន្ដោប្រវេសន៍ ដើម្បីត្រួតពិនិត្យ និងការចេញលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្ដរជាតិឆ្លងកាត់ច្រកមួយនេះ។
យោងតាមសេចក្ដីជូនដំណឹង របស់ទីស្នាក់ត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនភ្នំដី ក៏បានបញ្ជាក់ផងដែរថា នៅពេលពិធីរៀបចំជាផ្លូវការ នៅព្រឹកថ្ងៃទី០១ ខែតុលានោះ អាជ្ញាធរខេត្តទាំង២ នឹងបិទការឆ្លងកាត់ជាបណ្ណោះអាសន្នសម្រាប់ប្រជាពលរដ្ឋ ពាណិជ្ជករ និងអាជីវករ ព្រមទាំងការដឹកជញ្ជូនទំនិញឆ្លងកាត់ ប៉ុន្ដែពេលកម្មវិធីបានធ្វើរួច នឹងបើកដំណើរការជាធម្មតាឡើងវិញ។
យោងតាមរបាយការណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានបានបង្ហាញថា ច្រកអន្ដរជាតិដែលស្ថិតនៅតាមព្រំដែនរវាងប្រទេសកម្ពុជា ជាមួយប្រទេសឡាវ ថៃ និងវៀតណាម មានជាង១០ច្រករួមមាន៖ ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ច្រកទ្វារអន្ដរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ច្រកទ្វារអន្ដរជាតិបាវិត ក្នុងខេត្តស្វាយរៀង, ច្រកទ្វារអន្ដរជាតិព្រែកចាក ខេត្តកំពត, ច្រកទ្វារអន្ដរជាតិត្រពាំងគ្រៀល ក្នុងខេត្តស្ទឹងត្រែង, ច្រកទ្វារអន្ដរជាតិត្រពាំងស្រែ...Read More

FN ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌរបស់កម្ពុជា ទៅកាន់សហគមអឺរ៉ុប កំពុងបន្តកើនឡើងក្រោមប្រព័ន្ធអនុគ្រោះ។ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថ្លែងដូច្នេះ ក្នុងពេលចូលរួមសន្និសីទព័ត៌មាន ដែលរៀបចំឡើងក្នុងពិធីតាំងពិព័រណ៍សម្លៀកបំពាក់ “APPAREL SOURCING PARIS 2017” ដែលប្រព្រឹត្តធ្វើចាប់ពីថ្ងៃទី១៨-២១ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងពិធីនោះ លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មការរៀបចំ ដែលបានជ្រើសរើសកម្ពុជា ជាប្រទេសកិត្តិយស ក្នុងការចូលរួមក្នុងពិព័រណ៍នេះ។ លោករដ្ឋមន្រ្តី បានជម្រាបជូនវាគ្មិន អ្នកសារព័ត៌មាន និងពាណិជ្ជករដែលមកពីប្រទេសផ្សេងៗថា កម្ពុជា ជាប្រទេសតូចមួយក៏ពិតមែន ប៉ុន្តែកម្ពុជាជាប្រទេសមានការអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ សំដៅបង្កបរិយាកាសធុរកិច្ចដ៏ល្អប្រសើរ ប្រែក្លាយកម្ពុជាឱ្យទៅជាគោលដៅដ៏ទាក់ទាញមួយសម្រាប់វិនិយោគ និងធ្វើធុរកិច្ច។
លោករដ្ឋមន្រ្តី បានបន្តថា វិស័យពាណិជ្ជកម្មកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ច។ ការនាំចេញរបស់កម្ពុជា មានការកើនឡើងជាលំដាប់ ជាពិសេសការនាំចេញក្រោមប្រព័ន្ធអនុគ្រោះ “Everything But Arms (EBA)” ដែលប្រព័ន្ធនេះ បានអនុញ្ញាតឱ្យកម្ពុជាអាចនាំចេញទំនិញគ្រប់ប្រភេទ (លើកលែងតែអាវុធ) ទៅកាន់សហគមអឺរ៉ុប ដោយគ្មានបង់ពន្ធ និងជាប់កាតព្វកិច្ចផ្សេងៗនោះទេ។
លោករដ្ឋមន្រ្តីពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្រោមប្រព័ន្ធអនុគ្រោះ GSP/MFN ប្រទេសកម្ពុជាបាននាំចេញទៅទីផ្សារសហគមអឺរ៉ុបធំជាងគេ បន្ទាប់មកគឺសហរដ្ឋអាមេរិច និងកាណាដា ហើយទំនិញដែលនាំចេញច្រើនជាងគេ គឺសម្លៀកបំពាក់ និងវាយនភ័ណ្ឌតែម្តង។ ក្រៅពីនោះ មានស្បែកជើង អង្ករ ស្ករត្នោត ម្រេច និងផលិតផលផ្សេងៗទៀត។
លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា ពិព័រណ៍សម្លៀកបំពាក់ “APPAREL SOURCING...Read More

FN ៖ របាយការណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងពេលបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៧ ដែលទើបនឹងបញ្ចប់ទៅនេះ មានភ្ញៀវ ទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋសរុប ១,០៥០,០០០នាក់ កើនឡើងប្រមាណ ១៥.៧០% ធៀបនឹងឆ្នាំ២០១៦ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ១,០១០,០០០នាក់ កើនឡើងប្រមាណ ១៥.៣០% និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤០,០០០នាក់ កើនឡើងប្រមាណ ៦.២០%។
របាយការណ៍ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ចំនួនអ្នកទេសចរជាក់ស្តែងអាចច្រើនជាងនេះទៀត ពីព្រោះមានបងប្អូនប្រជាពលរដ្ឋនៅតាមតំបន់រមណីយដ្ឋាននោះក៏បានទៅកម្សាន្តផងដែរ។ តំបន់រមណីយដ្ឋានដែលមានសក្តានុពលទេសចរណ៍ហើយបងប្អូនប្រជាពលរដ្ឋទៅលេងនោះមានដូចជា បឹង ស្ទឹង ប្រឡាយ ទំនប់ និងរមណីយដ្ឋានកែច្នៃខ្នាតតូចនានា។
របាយការណ៍បានបញ្ជាក់ផងដែរថា ខេត្តគោលដៅទេសចរណ៍សំខាន់ៗ ហើយទទួលបានចំនួនភ្ញៀវទេសចរច្រើននោះរួមមាន៖
* ខេត្តសៀមរាប ៖ ភ្ញៀវសរុបចំនួន ១៤៣,៦៩៣នាក់ កើនឡើង ៤.៨១% ក្នុងនោះ ភ្ញៀវជាតិចំនួន ១២៦,០០០នាក់ កើនឡើង ៥% ភ្ញៀវអន្តរជាតិចំនួន ១៧,៦៩៣នាក់ កើនឡើង ៣.៥២%។
* ខេត្តព្រះសីហនុ៖ ភ្ញៀវសរុបចំនួន ៩២,០០០នាក់ កើនឡើង ១៥.២២% ក្នុងនោះ ភ្ញៀវជាតិចំនួន ៨៧,៤០០នាក់ កើនឡើង ១៣.៧០% ភ្ញៀវអន្តរជាតិចំនួន ៤,៦០០នាក់ កើនឡើង ២%។
* ខេត្តបាត់ដំបង៖ ភ្ញៀវសរុបចំនួន ៧៩,០៧៥នាក់ កើនឡើង ៨៩.១៩% ក្នុងនោះ ភ្ញៀវជាតិចំនួន ៧៨,៨៣៦នាក់ កើនឡើង ៨៩.៦៥% ភ្ញៀវអន្តរជាតិចំនួន ២៣៩នាក់...Read More

FN ៖ កម្ពុជា និងកូឡុំប៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការរួចរាល់ហើយ។ នេះបើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើបណ្តាញសង្គម Facebook នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧នេះ។
លោក ប្រាក់ សុខុន ក៏បានបញ្ជាក់ផងដែរថា ក្រៅពីការចុះហត្ថលេខាលើកលែងទិដ្ឋាការហើយនោះ លោក និងលោកស្រី Maria Angela Holguin រដ្ឋមន្ត្រីការបរទេសនៃប្រទេសកូឡុំប៊ី ក៏បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូឡុំប៊ី នៅឯខាងក្រៅកិច្ចប្រជុំ UNGA នៅទីក្រុងញូវយ៉ក ប្រទេសអាមេរិកផងដែរ។ លោករដ្ឋមន្រ្តីបន្តថា កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីបំណងជារួមរបស់ប្រទេសទាំងពីរ ដើម្បីពង្រឹងចំណងទាក់ទងទ្វេភាគីបម្រើឲ្យ ផលប្រយោជន៍របស់ប្រជាជនយើងទាំងពីរ។
សូមបញ្ជាក់ថា ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បាននឹងកំពុងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ សម័យប្រជុំលើកទី៧២ និងកិច្ចប្រជុំផ្សេងៗទៀត នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេស ដែលចេញផ្សាយនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងធ្វើសេចក្ដីថ្លែងការណ៍នៅក្នុងសម័យប្រជុំមហាសន្និបាតសហប្រជាជាតិលើកទី៧២ ដោយផ្ដោតសំខាន់លើសារៈសំខាន់ នៃកិច្ចប្រឹងប្រែងរួម ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ និងភេរវកម្ម សមិទ្ធផលរបស់កម្ពុជា ស្ដីពីគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងកិច្ចប្រឹងប្រែងរបស់កម្ពុជា ឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្នុងដំណើរចូលរួមក្នុងកិច្ចប្រជុំនេះលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងចុះហត្ថលេខាជាមួយសមភាគីមកពីប្រទេសប្រេស៊ីល និងប្រទេសកូឡុំប៊ី លើឯកសារចំនួន២ រួមមាន៖ ទី១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រេស៊ីល ស្ដីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស។ ទី២៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូឡុំប៊ី ស្ដីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ៕
...
Read More
FN ៖ លោក រឿន រិទ្ធីរ័ត្ន នាយកបេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា ចំពោះអតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជន គឺត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់យ៉ាងខ្លាំង នៅគ្រប់កាលៈទេសៈ ដោយមិនទុកឲ្យរស់នៅក្នុង ភាពឯកោឡើយ។
ជាក់ស្តែងនាពេលនេះ ក្រសួងសង្គមកិច្ច ដែលមានបេឡាជាតិអតីតយុទ្ធជនជាសេនាធិការ បានជំរុញក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ចុះបើកប្រាក់របបគោលនយោបាយ របស់រាជរដ្ឋាភិបាល ជូនគ្រួសារអតីតយុទ្ធជននៅគ្រប់បណ្តារាជធានី-ខេត្ត បានទាន់ពេលវេលា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលខិតជិតមកដល់ពេលឆាប់ៗនេះ។
ការលើកឡើងខាងលើនេះគឺ ត្រូវបានធ្វើឡើងក្នុងឱកាស ដែលលោក រឿន រិទ្ធីរ័ត្ន នាយកបេឡាជាតិអតីតយុទ្ធជន តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ទូច ឆៃ ប្រធានមន្ទីរសង្គមកិច្ចខេត្ត ដឹកនាំក្រុមការងារ សហការជាមួយ សមាគមអតីតយុទ្ធជនកម្ពុជា អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ ចុះបើកប្រាក់ធានារ៉ាប់រងសង្គម និងប្រាក់បូជាសព ជូនដល់គ្រួសារអតីតយុទ្ធជន នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
លោក រឿន រិទ្ធីរ័ត្ន បានលើកឡើងថា ប្រាក់បៀវត្សរបស់ពួកគាត់ត្រូវបានដំឡើងពីមួយឆ្នាំទៅមួយឆ្នាំ តាមកំណើនសេដ្ឋកិច្ចជាតិ នៅឆ្នាំ ២០១៨ខាងមុខនេះ អតីតយុទ្ធជនទាំងអស់នឹងទទួលបានប្រាក់បៀវត្សយ៉ាងទាបបំផុត ៤៨ម៉ឺនរៀល។ ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ រាជរដ្ឋាភិបាលបានពន្លឿន ការបើកប្រាក់បៀវត្សប្រចាំខែ បានមុនពេល និងបន្ថែមនូវទឹកប្រាក់ឧបត្ថម្ភ ចំនួន៥ម៉ឺនរៀល។
នាយកបេឡាជាតិអតីតយុទ្ធជន លោក រឿន រិទ្ធីរ័ត្ន ក៏បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខជូនចំពោះ ក្រុមគ្រួសារអតីតយុទ្ធជន ដែលបានបាត់បង់សមាជិកគ្រួសារនាពេលកន្លងមកផងដែរ។
នាឱកាសនោះផងដែរ លោកនាយកបេឡាជាតិអតីតយុទ្ធជន និងលោកប្រធានមន្ទីរ និងក្រុមការងារ បាននាំយកនូវអំណោយ...Read More

FN ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ឲ្យដឹងថា ភ្នាក់ងារព័ត៌មានរបស់វិទ្យុអាស៊ីសេរីនៅកម្ពុជា មិនត្រូវបានស្វាគមន៍ទេ ហើយស្នើឲ្យមន្រ្តីអ្នកនាំាពាក្យតាមបណ្តាស្ថាប័ន-មន្ទីរនានាពិចារណា ក្នុងការឆ្លើយឆ្លងព័ត៌មានជាមួយវិទ្យុមួយនេះ។
ការលើកឡើងរបស់ លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា វិទ្យុអាស៊ីសេរីបានបិទការិយាល័យមិនស្របច្បាប់ របស់ខ្លួននៅកម្ពុជា និងបញ្ចប់កុងត្រាជាមួយបុគ្គល៤០នាក់ ហើយវិទ្យុបរទេសនេះ នឹងជ្រើសរើសយកអ្នកយកព័តមានទាំងនោះ ប្រមាណ១៧នាក់ ឱ្យធ្វើការងារយ៉ាងសម្ងាត់បំផុត ដើម្បីបញ្ជូនព័ត៌មាននានា ទៅទីក្រុងវ៉ាស៊ីនតោន។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ នឹងមានវិធានការផ្សេងៗទៅតាមផ្លូវច្បាប់ក្នុងករណីដែលមាន សំណូមពរពីក្រសួងព័ត៌មាន។ លោកជំរុញឱ្យក្រសួងព័ត៌មាន ធ្វើលិខិតផ្លូវការមកក្រសួងមហាផ្ទៃ និងក្រសួងផ្សេងៗទៀត។
លោក ខៀវ សុភ័គ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងចង់បានលិខិតផ្លូវការមួយទៀតពីក្រសួងព័ត៌មាន ដែលគួរធ្វើលិខិតផ្លូវការមកកក្រសួងនានា ដើម្បីមាន ចំណាត់ការបន្ត។ ក្រសួងមហាផ្ទៃនឹងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ និងទាន់ពេលវេលាក្នុងករណីដែលមានសំណូមពរពីក្រសួងព័ត៌មាន តាមរូបភាពណាក៏ដោយ ដែលច្បាប់កម្ពុជាអនុញ្ញាត»។
សូមបញ្ជាក់ថា កាលពីម្សិលមិញនេះក្រសួងព័ត៌មានបានព្រមានស្ថាប័នវិទ្យុអាស៊ីសេរី បន្ទាប់ពីក្រសួងបានទទួលព័ត៌មានមកថា វិទ្យុបរទេសនិយាយភាសាខ្មែរ ដែលគាំទ្រដោយអាមេរិកមួយនេះ បានលួចបង្កើតក្រុមការងារតាមរយៈការជ្រើសរើសបុគ្គលិកបន្ថែមទៀត ហើយឲ្យធ្វើការនៅផ្ទះរៀងៗខ្លួន និងទីកន្លែងដាច់ដោយឡែកពីគ្នា។ លោកថ្លែងថា សកម្មភាពរបស់វិទ្យុអាសស៊ីសេរីខាងលើនេះ ជាទង្វើខុសច្បាប់ស្មើទៅនឹងការលួចបង្កើតក្រុមចារកម្ម ធ្វើការនៅទីងងឹត ដោយមិនសុំសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសជាមួយក្រសួងព័ត៌មានតែម្តង៕
...
Read More
FN ៖ លោកម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខភិបាល បានថ្លែងថា ពេលដែលអគារព្យាបាលអ្នកជំងឺ កម្ពស់៣ជាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង សាងសង់រួចជាស្ថានពរ នៅដើមឆ្នាំ២០១៨ខាងមុខនេះ នឹងផ្ដល់ភាពងាយស្រួល ក្នុងការព្យាបាលប្រជាពលរដ្ឋយើង ពិសេសកម្មករ-កម្មការិនី ឲ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
រដ្ឋមន្ដ្រីបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលា អគារព្យាបាលអ្នកជំងឺ នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ដែលមានការអញ្ជើញចូលរួម ពីម្ចាស់ឧបត្ថម្ភសាងសង់អគារផងដែរ លោកឧកញ៉ាសៀ ឬទ្ធី ដែលជាវិនិយោគិនដ៏ឆ្នើមផ្នែកអចលនទ្រព្យនៅកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនវើលដ៏ប្រ៊ីជ អឺនធឺណេសិនណល (កម្ពុជា) ។
រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងថា «អគារព្យាបាលអ្នកជំងឺកម្ពស់៣ជាន់នេះ គឺជាការពង្រីកការព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរ និងរហ័សមួយកម្រិតទៀត នៅមន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុង ដែលឆ្លើយតបនឹងការប្រតិបត្ដិគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជា ហើយថ្ងៃនេះ លោកឧកញ៉ា សៀ ឬទ្ធី ដែលបានជួយទ្រទ្រង់ឧបត្ថម្ភសាងសង់អគារនេះ ជាមួយនឹងការថែមនូវឧបករណ៍ព្យាបាលមួយចំនួន ដល់មន្ទីរពេទ្យយើងនេះ ដែលនេះបានបង្ហាញឲ្យឃើញពីការយកចិត្ដទុកដាក់ និងរួមចំណែកដ៏ធំ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការជួយសម្រាល ការលំបាករបស់ប្រជាពលរដ្ឋយើង» ។
រដ្ឋមន្ដ្រីបន្ដថា «សម្រាប់ទីតាំងនេះ គឺជាកន្លែងដែលទទួលបានសេវាព្យាបាលច្រើនជាងគេ គឺកម្មករ-កម្មការិនីរោងចក្រ សំណង់អាគារផ្សេងៗ ហើយក៏មានប្រជាពលរដ្ឋទូទៅផងដែរ ។លើសពីនេះសូមថ្លែងអំណរគុណដល់ លោកឧកញ៉ា សៀ ឬទ្ធី ដែលបានផ្ដល់ជូនអគារព្យាបាលមួយនេះ ក្នុងការលើកកម្ពស់សុខមាលភាព ជូនប្រជាពលរដ្ឋ ក្នុងតំបន់នេះផង រួមទាំងកម្មករ-កម្មការិនីរបស់យើងនៅក្នុងតំបន់នេះផង»។
ទន្ទឹមនឹងនោះ លោកឧកញ៉ាសៀ ឬទ្ធី បានថ្លែងផងដែរថា «ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោហ៊ុនសែន ដែលធ្វើឲ្យប្រទេសកម្ពុជា ប្រកបដោយ សុខសន្ដិភាព សេដ្ឋកិច្ចជាតិរីកចម្រើន...Read More

FN ៖ មន្រ្តីជាន់ខ្ពស់កម្ពុជា-ថៃ ដែលធ្វើការលើបញ្ហាគ្រឿងញៀន បានបង្ហាញការប្តេជ្ញាចិត្តលើយន្តការទាំងឡាយ ដើម្បីធ្វើការទប់ស្កាត់បញ្ហាគ្រឿងញៀន ពោលភាគីទាំង២ នឹងពង្រឹងយន្តការភូមិស គ្មានគ្រឿងញៀននៅតាមបណ្តោយព្រំដែន និងប្រែក្លាយភូមិទាំងនោះទៅជាតំបន់រីកចម្រើន និងអភិវឌ្ឍន៍។
ការប្តេជ្ញារវាងមន្រ្តីជាន់ខ្ពស់ទាំង២ បានធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំទ្វេរភាគីលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន កម្ពុជា-ថៃ ត្រូវបានប្រារព្ធធ្វើនៅខេត្តបុរីរ៉ាំ ប្រទេសថៃ ដែលភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ភាគីថៃដឹកនាំដោយលោក ស៊ីរីនយ៉ា ស៊ីតធីឆៃ (SirinyaSitdhichai) អគ្គលេខាធិការ នៃក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ។
លោក ស៊ីរីនយ៉ា ស៊ីតធីឆៃ (SirinyaSitdhichai) បានស្វាគមន៍ដល់ប្រតិភូភាគីកម្ពុជាទាំងអស់ និងសូមឱ្យការស្នាក់នៅបំពេញការងារនៅ ព្រះរាជាណាចក្រថៃ ជាបងប្អូនសូមប្រកបដោយផាសុខភាពហើយលោក បានលើកឡើងពីបញ្ហាគ្រឿងញៀនដែលកើតមាននៅក្នុងប្រទេសថៃ ក៏ដូចជា ក្នុងតំបន់ទាំងមូលថា បញ្ហាគ្រឿងញៀន មិនមានសញ្ញាថមថយទេដែរតម្រូវឲ្យយើងខិតខំរួមគ្នាដោះស្រាយ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ថ្លែងក្នុងនាមគណៈប្រតិភូកម្ពុជា អរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក ស៊ីរីនយ៉ា ស៊ីតធីឆៃ (Sirinya Sitdhichai) និងសហការីទាំងអស់ ដែលបានផ្តល់នូវការទទួលបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់កក់ក្តៅ ហើយលោកបានបន្តថា កម្ពុជានៅតែមិនមែនជាប្រទេសផលិតគ្រឿងញៀនទេ ហើយកម្ពុជាបាននិងកំពុងដំណើរការយ៉ាងសកម្ម និងខ្លាំងក្លាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា សម្រេចបាននូវលទ្ធផលសំខាន់ៗដូចជា៖ បានធ្វើការផ្សព្វផ្សាយ អប់រំ ដើម្បីបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងឱ្យភ្ញាក់រលឹកទៅរកសេវាព្យាបាលស្តារនីតិសម្បទាដោយបានលើកទឹកចិត្ត និងជំរុញឱ្យអ្នកប្រើគ្រឿងញៀនទៅទទួលយកការព្យាបាលនៅតាមសហគមន៍ និងនៅតាមមណ្ឌលបណ្តោះអាសន្ន។
ជាមួយគ្នានេះដែរ សមត្ថកិច្ចអនុវត្តច្បាប់បានខិតខំតស៊ូបង្ការបង្រ្កាបបទល្មើសគ្រឿងញៀន ព្រមទាំងរឹបអូសគ្រឿងញៀនបាន ច្រើនជាងឆ្នាំមុនៗ។ ដោយឡែកឆមាសទី១ ឆ្នាំ២០១៧នេះ កម្ពុជាបាននិងកំពុងមមាញឹកក្នុងការអនុវត្ត យ៉ាងសកម្មនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ នៅទូទាំងប្រទេស ដោយគ្រាន់តែរយៈពេល៦ខែប៉ុណ្ណោះ អង្គភាពអនុវត្តច្បាប់បានបង្រ្កាបបានចំនួន៤,៣៣១ករណី ចាប់ជនសង្ស័យសរុប៩,៦៩៤នាក់ / ស្រី ៩៥១នាក់ ដកហូតវត្ថុតាងគ្រឿងញៀន សរុប១១៩គីឡូក្រាម៦៥៧ក្រាម មានមេតំហ្វេតាមីន ICE-WY,...Read More

FN ៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចុះសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនវីរៈកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
ក្នុងឱកាសនោះ អភិបាលខេត្តស្ទឹងត្រែង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជូនចំពោះបងប្អូនវីរៈកងទ័ពទាំងអស់ដែលកំពុងតែឈរជើង ដើម្បីការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ លោកអភិបាលខេត្ត បានថ្លែងកោតសរសើរបងប្អូនវីរៈកងទ័ពដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់អង្គភាព២ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា -ឡាវ ដែលមានថវិកាសរុបចំនួន ៧៦.៤៤៤.០០០រៀល, អង្ករ ០៨តោន, មុងការពារមូស ១.០៦០, ឱសថព្យាបាលជំងឺគ្រុនចាញ់ចំនួន ៥០ប្រអប់, តេស្តពិនិត្យជំងឺគ្រុនចាញ់ចំនួន ៥០តេស្ត, ថ្នាំប៉ារ៉ាចំនួន ១.០០០គ្រាប់, ថ្នាំវីតាមីនចម្រុះចំនួន ១.០០០គ្រាប់ ថ្នាំដាក់ទឹកស្អាតចំនួន ៦.០០០គ្រាប់ និងជូនថវិកាបងប្អូនវីរៈកងទ័ព ម្នាក់ៗ ចំនួន ៥០.០០០រៀល សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ៕
...
Read More
FN ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង នៅថ្ងៃព្រឹកថ្ងៃទី១២ ខែកញ្ញានេះ បានដឹកនាំក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងមន្ទីរពេទ្យព្រះអង្គឌួង ចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់កម្មករ-កម្មការិនី ជាង២,០០០នាក់ នៅរោងចក្រសម្លៀកបំពាក់ សិន តៃ ហ្គាមិន ដែលស្ថិតនៅ ផ្លូវរទេះភ្លើង ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងថា «ថ្ងៃនេះក្រុមគ្រូពេទ្យរបស់យើង បានចុះមកពិនិត្យព្យាបាលជំងឺដល់បងប្អូនកម្មករ-កម្មការិនី ដល់រោងចក្រតែម្ដង ដើម្បីជួយសម្រួលការលំបាករបស់ពួកគាត់ ដោយមិនចាំបាច់ទៅដល់មន្ទីរពេទ្យ ហើយគ្រូពេទ្យរបស់យើង នឹងទទួលពិនិត្យព្យាបាលជំងឺគ្រប់មុខ បំពង់ករ ភ្នែក ច្រមុះ លើសឈាម ផ្លូវដង្ហើម ជំងឺទូទៅផ្សេងទៀត ហើយបើអាការៈធ្ងន់ធ្ងរ យើងនឹងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយមិនយកកម្រៃនោះទេ »។
រដ្ឋមន្ដ្រីថ្លែងបន្ដថា «នេះជាយុទ្ធនាការដែលយើងបានដាក់ចេញកន្លងមកនេះ បន្ទាប់ពីក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បានពិភាក្សារៀបចំ ចុះពិនិត្យសុខភាពទូទៅ ជូនកម្មករ-កម្មការិនី នៅតាមរោងចក្រ សហគ្រាសនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដ ដែលមានរោងចក្រធំៗមួយចំនួន មានកម្មករ-កម្មការិនីបម្រើការច្រើន ដោយរាជរដ្ឋាភិបាល ជាអ្នកចេញថ្លៃជួសនោះ ហើយក៏ដើម្បីឆ្លើយតបនឹងការជំរុញរបស់សម្ដេចតេជោ ហ៊ុន សែន ឲ្យក្រុមគ្រូពេទ្យ ត្រូវបង្កើនការយកចិត្តទុកដាក់ដល់អ្នកជំងឺ និងមានគុណធម៌ ពិសេសត្រូវចាត់ទុកអ្នកជំងឺ ដូចជាអាយុជីវិតរបស់ខ្លួននោះ ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ នឹងសហការគ្នា ដោយយកចិត្ដទុក្ខដាក់ខ្ពស់ ក្នុងការលើកកម្ពស់សុខមាលភាពជូនដល់អ្នកជំងឺ គ្រប់ពេលវេលា ផងដែរ»។
រដ្ឋមន្ដ្រីម៉ម ប៊ុនហេង បន្ដថា សម្រាប់ការចុះពិនិត្យព្យបាលជំងឺជូនកម្មករកម្មការិនី នៅរោងចក្រសម្លៀកបំពាក់ សិន តៃនេះ នៅក្នុងរាជធានីភ្នំពេញនេះ ជាលើកដំបូងគេបង្អស់នៃយុទ្ធនាការ ហើយសម្រាប់នៅតាមបណ្ដាខេត្ដ គឺបានចុះទៅខេត្ដកំពង់ចាមមុនគេ...Read More

FN ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការសោកស្តាយ និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសាកល្បងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ។
សេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងការបរទេស ដែល Fresh News ទទួលបាននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ការសាកល្បងនុយក្លេអ៊ែរ លើកទី៦នេះ របស់រដ្ឋាភិបាល ទីក្រុងព្យូងយ៉ាងនេះ គឺជាការរំលោភជាថ្មីម្តងទៅលើសេចក្តីសំរេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខ និងស្ថិរភាព នៅឧបទ្វីបកូរ៉េ ក៏ដូចជានៅក្នុងតំបន់ទាំងមូល ហើយនឹងធ្វើឲ្យធ្ងន់ធ្ងរថែមទៀត ចំពោះស្ថានភាព ដែលតឹងតែងស្រាប់នៅក្នុងឧបទ្វីបកូរ៉េ។
ក្រសួងការបរទេស បានបញ្ជាក់បន្ថែមទៀតថា កម្ពុជាទាមទារឲ្យសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ អនុវត្តឲ្យបានពេញលេញនូវ សេចក្តីសម្រេចចិត្តពាក់ព័ន្ធទាំងអស់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ហើយនឹងបញ្ឈប់ ការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលគ្រប់ប្រភេទ ក្នុងគោលបំណងការពារសន្តិភាព និងស្ថិរភាព នៅក្នុងឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ថា កូរ៉ខាងជើង បានអះអាងថា ខ្លួនបានធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ-អ៊ីដ្រូសែន ដោយជោគជ័យ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ សម្រាប់បំពាក់លើគ្រាប់មីស៊ីលឆ្លងទ្វីប ICBM ដែលអ្នកជំនាញខ្លះថាអាច បាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក។ ការធ្វើតេស្តលើកនេះ គឺទាក់ទាញការថ្កោលទោស និងរិះគន់យ៉ាងកក្រើកពិភពលោកតែម្តង ទាំងប្រទេសខ្លះដែលមិនធ្លាប់បង្ហាញមតិយោបល់អ្វីសោះកន្លងមក ក៏បានលេចមុខមកព្រមានពីសកម្មភាពដ៏គគ្លើនរបស់កូរ៉េខាងជើង លើកនេះដែរ៕
...
Read More ទៅមុខថយក្រោយ