FN ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ មាស វីរិទ្ធអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដឹកនាំមន្រ្តីជំនាញទៅទទួលឧបករណ៍តេស្តរកសារធាតុញៀនចំនួន១៤០០ប្រអប់ ដែលជាអំណោយប្រទេសអូស្រ្តលីតាមរយៈលោក Paul Robilliard ឯកអគ្គទូតអូស្ត្រាលីប្រចាំប្រទេសថៃ ដែល ពិធីប្រគល់ទទួលសម្ភារធ្វើតេស្តគ្រឿងញៀនទទួលបានការអញ្ជើញចូលរួមជាកិត្តិយសពីលោក Sirinya Sithichai អគ្គលេខាធិការក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងឲ្យដឹងថា នេះជាផ្នែកមួយនៃការគាំទ្រនិងរួមចំណែករបស់សហគមន៍អន្តរជាតិក្រោមគម្រោងប្រតិបត្តិការសុវត្ថិភាពទន្លេមេគង្គដែលទទួលបានការឯកភាពពីបណ្តាប្រទេសជាសមាជិកអាស៊ានជាមួយប្រទេសអ្នកផ្តល់ជំនួយក្នុងកិច្ចប្រជុំធ្វើឡើងនៅទីក្រុងឈៀងម៉ៃប្រទេសថៃនាឆ្នាំកន្លងទៅ ។
សូមបញ្ជាក់ថា សម្ភារតេស្តនោះដែលទទួលបាននៅពេលនេះរួមមានចំនួន៧០០០តេស្ត ចែកជា៤ប្រភេទ គឺ
១-តេស្តរកសារធាតុញៀនប្រភេទម៉េតំហ្វេតាមី ហេរ៉ូអ៊ីន អិចស្តាស៊ី
២-តេស្តរកសារធាតុញៀនប្រភេទកូកាអ៊ីន
៣-តេស្តរកសារធាតុញៀនប្រភេទកញ្ឆា
៤-តេស្តរកសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន និងMDMA៕