
FN ៖ នៅវេលាម៉ោង១០៖១០នាទី ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨នេះ លោក តារ៉ូ កូណូ (Taro Kono) រដ្ឋមន្រ្តីការបរទេសនៃប្រទេសជប៉ុន បានចាប់ផ្តើមជួបជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅវិមានសន្តិភាព ក្រោយពេលមកដល់កម្ពុជា។
លោក តារ៉ូ កូណូ (Taro Kono) បានមកដល់កម្ពុជា នៅវេលាម៉ោង៩៖៣០នាទី ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៨ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល១ថ្ងៃ។ ទស្សនកិច្ចនេះ គឺដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជានិងជប៉ុន និងការចុះហត្ថលេខាការលើជំនួយ ៩.៧១៦លានយ៉េន (ប្រមាណជាង៩០លានដុល្លារអាមេរិក) ដល់កម្ពុជា។
ក្រោយពេលបញ្ចប់ជំនួបជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន, លោករដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនថ្មីថ្មោងរូបនេះ នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយបន្ទាប់ពីនោះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និង លោក តារ៉ូ កូណូ នឹងចុះហត្ថលេខាក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន លើលិខិតប្ដូរសារ និងកំណត់ហេតុ នៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន មកកាន់រាជរដ្ឋាភិបាលកម្ពុជា ដូចខាងក្រោម៖
១៖ ហិរញ្ញប្បទានឥតសំណងជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៥០០ លានយ៉េន (¥៥០០,០០០,០០០) សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៅកម្ពុជា។
២៖ ឥណទានសម្បទានជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៩.២១៦ លានយ៉េន (¥៩,២១៦,០០០,០០០) សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី នៅរាជធានីភ្នំពេញ ជំហានទី២។
គួរឲ្យកត់សម្គាល់ថា ឆ្នាំ២០១៨ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥...Read More

FN ៖ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជា អន្តរជាតិលើកទី១ (CTM 2017) កាលពីឆ្នាំ២០១៧ រួចមក ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន SlickBooth និងផ្នែកឯកជន នឹងរៀបចំព្រឹត្តិការណ៍នេះជាលើកទី២ (CTM 2018) នាថ្ងៃទី១១-១៣ ខែតុលា ឆ្នាំ២០១៨ ខាងមុខ។ នេះបើតាមការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ CTM 2018 នារសៀលថ្ងៃទី០៦ ខែមេសានេះ។
ពិធីផ្សព្វផ្សាយពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី២ ឆ្នាំ២០១៨ ខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅសណ្ឋាគារណាហ្គាវើល រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិនេះ ត្រូវបានធ្វើឡើងម្ដងរួចមកហើយ កាលពីឆ្នាំ២០១៧ នៅខេត្តសៀមរាប ជាមួយវត្តមានឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោករដ្ឋមន្ត្រី ថោង ខុន, រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា, អភិបាលខេត្តសៀមរាប, ស្ថាប័នទេសចរណ៍ជាតិ, អ្នកទិញ, អ្នកលក់ ភ្នាក់ងារសារព័ត៌មានជាតិ និងអន្តរជាតិជាង៥០០ក្រុមហ៊ុន មកពី៦០ប្រទេស។
ចំណែកឯពិធីផ្សព្វផ្សាយ CTM 2018 នេះ លោក ថោង ខុន បានប្រកាសអញ្ជើញក្រុមហ៊ុនក្នុងស្រុក ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធទេសចរណ៍កម្ពុជា និងសមាគមឧស្សាហកម្មទេសចរណ៍ផ្សេងៗ ចូលរួមគាំទ្រ និងជួយជំរុញសមាជិករបស់ខ្លួនឲ្យសហការផ្សព្វផ្សាយ និងដាក់តាំងពិព័រណ៍ផលិតផល សេវារបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ CTM 2018 ខាងមុខ ឲ្យបានច្រើនកុះករ។
លោករដ្ឋមន្ត្រីបន្តថា ក្រោមម្លប់នៃសន្តិភាព ដែលបានមកពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនគួរជាទីមោទនៈ។...Read More

FN ៖ កូរ៉េខាងត្បូង នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្តល់ឥណទានសម្បទាន៦៣.៨៨លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
កិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក OH Nak-Young ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅកម្ពុជា, លោក វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកបណ្ឌិតសភាចារ្យ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយលោក CHANG Youn Soo ប្រធានស្ថានតំណាងមូលនិធិសម្រាប់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF)។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមីនានេះ បានបញ្ជាក់ថា កិច្ចព្រមព្រៀងឥណទានសម្បទាន ដែលបានចុះហត្ថលេខានាថ្ងៃនេះ គឺជាកិច្ចព្រមព្រៀងឥណទានលើកទី ២១ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈធនាគារនីហរ័ណ-អាហរ័ណកូរ៉េ (Korea Eximbank) មានទឹកប្រាក់ចំនួន ៦៣.៨៨ លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទាន គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ។
គម្រោងនេះ មានទិសដៅសាងសង់រោងចក្រចម្រោះទឹកកខ្វក់មួយកន្លែង ដែលមានសមត្ថភាពចម្រោះបាន ៧,៦០០ម៉ែត្រគូប/ថ្ងៃ រួមមានអាងចម្រោះទឹកកខ្វក់មួយចំនួន ដោយភ្ជាប់ទៅស្ថានីយបូមទឹកកខ្វក់ចំនួន១០កន្លែង, ឡធំស្ទាក់កាកសំណល់ដែលភ្ជាប់ ដោយបំពង់បង្ហូរកាកសំណល់ មានប្រវែងសរុប៥៥.៣៣គីឡូម៉ែត្រ (បំពង់បង្ហូរចែកចេញជាពីរប្រភេទ៖ ប្រភេទទី១ ប្រវែងសរុប ៤៩.៣៣គីឡូម៉ែត្រ មានមុខកាត់ពី ៣០០ មីល្លីម៉ែត្រ ទៅ១,២០០មីល្លីម៉ែត្រ និងបំពង់បង្ហូរប្រភេទទី២ ប្រវែងសរុប ៦ គីឡូម៉ែត្រ...Read More

FN ៖ អាជ្ញាធរមីន បានបង្ហាញថា កម្ពុជានៅមានផ្ទៃដីសង្ស័យថាមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង១៩៧០គីឡូម៉ែត្រការ៉េទៀត ដែលត្រូវធ្វើការបោសសម្អាតពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥ និងត្រូវការថវិកាប្រមាណ៤០៦លានដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការ របស់អាជ្ញាធរមីន ដែលចេញនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងឱកាសទិវាអន្ដរជាតិយល់ដឹងពីមីន (០៤មេសា)។
អាជ្ញាធរមីន បានគូសបញ្ជាក់ថា គិតមកដល់ឆ្នាំ២០១៨ សកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានរយៈពេល២៦ឆ្នាំមកហើយ។ ពីឆ្នាំ១៩៩២ ដល់២០១៧ ប្រតិបត្តិករសកម្មភាពមីនទាំងអស់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រសួង-ស្ថាប័ន រួមទាំងដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្ដរជាតិ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន បានប្រឹងប្រែងរួមគ្នាសម្រេចរំដោះមីនបានជាង ១៦៨០គីឡូម៉ែត្រក្រឡា។
រកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្ស ចំនួន១,០៤៧,៤៤៧គ្រាប់ មីនប្រឆាំងរថក្រោះ ២៤,៦១៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ២,៧១៣,៦០៦គ្រាប់ ព្រមទាំងបានធ្វើឲ្យចំនួនជនរងគ្រោះធ្លាក់ចុះពី ៤,៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៥៨នាក់ ក្នុងឆ្នាំ២០១៧។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យសកម្មភាពមីន ជាគោលដៅអភិវឌ្ឍសហស្សវត្សរ៍កម្ពុជាទី៩ និងគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ហើយក៏បានបញ្ចូលវិស័យសកម្មភាពមីន ជាធាតុមួយដ៏សំខាន់ក្នុងយុទ្ធសាស្ដ្រចតុកោណ ចាប់តាំងពីដំណាក់កាលទី១ មកដល់ដំណាក់កាលទី៣នេះ៕
...
Read More
FN ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ បានបង្ហោះសារដ៏មានអត្ថន័យមួយ នៅក្នុង Page Facebook ផ្លូវការរបស់លោក ក្រោយពេលទទួលបានគ្រឿងឥស្សរិយយស «Padma Shri» ចំពោះស្នាដៃឆ្នើមក្នុងកិច្ចការសាធារណៈ ពីប្រធានធិបតីឥណ្ឌា ហើយទើបត្រឡប់មកដល់កម្ពុជាវិញនៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨។
លោក ហ៊ុន ម៉ានី បានចាត់ទុកថា គ្រឿងឥស្សរិយយសដែលលោកទទួលបាននេះ មិនមែនផ្តល់ឲ្យតែលោកម្នាក់ឯងនោះទេ គឺជាកិត្តិយសរបស់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល។
លោក ហ៊ុន ម៉ានី បានសរសេរបង្ហោះក្នុង Facebook របស់លោកយ៉ាងដូច្នេះថា «គ្រឿងឥស្សរិយយស PADMA SHRI៖ គឺជាគ្រឿងឥស្សរិយយស ដែលខ្ញុំមានកិត្តិយសទទួលបាន។ តាងនាមឲ្យកម្ពុជា គឺជាគ្រឿងឥស្សរយស ដែលមិនមានផ្តល់ឲ្យ ហ៊ុន ម៉ានី តែម្នាក់ឯងនោះទេ។ ប៉ុន្តែគឺជាគ្រឿងឥស្សរិយយស ដែលតំណាងឲ្យការបូជាលះបង់, ការតាំងចិត្ត, ការខិតខំមិនខ្លាចនឿយហត់ រាប់មិនអស់របស់ប្រជាជនកម្ពុជា ជាច្រើននាក់ពីជំនាន់មុន, របស់ថ្នាក់ដឹកនាំនាពេលបច្ចុប្បន្ន និងកិច្ចប្រឹងប្រែង មិនអាចគណនាបានរបស់ជនកម្ពុជាទាំងឡាយណា ដែលបាននាំ និងប្រែក្លាយកម្ពុជា ជាទីស្រឡាញ់របស់យើងទាំងអស់គ្នា ពីឋានៈជាប្រទេសដែលធ្លាប់ហែកហួរ ដោយសង្គ្រាម ពីអំពើប្រល័យពូជសាសន៍ និងការលំបាកផងទាំងពួង, ពីគំនរផេះផង់ (ពិសេសនៅទសវត្សរ៍ឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៩០) ទៅជាប្រទេសមួយដែលមានឯកភាពជាតិ, សន្តិភាព, ស្ថេរភាព, វិបុលភាព ដ៏រស់រវើក និងប្រកបដោយថាមភាព នៅក្នុងក្រសែភ្នែករបស់ពិភពលោក។
ព្រះរាជាណាចក្រ ជាទីស្រឡាញ់របស់យើងទាំងអស់គ្នា លែងជាប្រទេសកម្ពុជា ដែលអន្តរជាតិបានស្គាល់ត្រឹមតែ អំពីអំពើយង់ឃ្នងទៀតហើយ។ កម្ពុជាបច្ចុប្បន្ន មានជំហរស្មើមុខស្មើមាត់ ប្រកបដោយសេចក្តីថ្លៃថ្នូរ របស់ខ្លួន ទន្ទឹមគ្នានឹងពិភពលោកទាំងមូល...Read More

FN ៖ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានប្រារព្វរៀបចំសន្និសីទអន្តរជាតិគណៈកម្មការទន្លេមេគង្គ រយៈពេល០២ថ្ងៃ នាថ្ងៃទី២-៣ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាសៀមរាប និងសាលសន្និសីទក្រុងសៀមរាប ខេត្តសៀមរាប ក្រោមប្រធានបទ «ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បី សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងអាងទន្លេមេគង្គ»។
សន្និសីទអន្តរជាតិ មានអ្នកចូលរួម ចំនួនប្រមាណជាង៤០០នាក់ ជាមន្រ្តីមកពីបណ្តាប្រទេសតាមដងទន្លេមេគង្គ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដៃគូអភិវឌ្ឍ ស្ថាប័នហិរញ្ញវត្ថុ អង្គការតំបន់និងអន្តរជាតិ អង្គការអាងទន្លេនានា គ្រឹះស្ថានសិក្សាស្រាវជា្រវ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ព្រមទាំងដៃគូពាក់ព័ន្ធផ្សេងទៀត។
លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសបើកសន្និសីទអន្តរជាតិដ៏មានសារៈសំខាន់នេះ។
លោក លឹម គានហោ បានថ្លែងថា កម្ពុជា ពិតជាមានកិត្តិយសដ៏ធំធេង ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិគណៈកម្មការទន្លេមេគង្គ ដែលមានវត្តមាន អ្នកចូលរួមដ៏ច្រើនកុះករ ដែលមានមកពីប្រទេសក្នុងតំបន់មេគង្គ និងពីជុំវិញពិភពលោក និងបាន សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់អ្នកចូលរួមទាំងអស់ ដែលបានចូលរួមក្នុងសន្និសីទអន្តរជាតិ នាពេលនេះ។
លោករដ្ឋមន្រ្តី បានលើកឡើងថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គថ្នាក់នាយករដ្ឋមន្រ្តី គឺរៀបចំ ធ្វើឡើងរៀងរាល់៤ឆ្នាំម្តង ដែលរហូតមកដល់ពេលនេះ បានរៀបចំធ្វើចំនួន០២លើករួចមកហើយ ដោយលើកទី១ នៅប្រទេសថៃ ក្នុងឆ្នាំ២០១០ និងលើកទី២ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០១៤ និងសម្រាប់កិច្ចប្រជុំ កំពូលលើកទី៣ នឹងរៀបចំធ្វើនាថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅក្រុងសៀមរាប ប្រទេសកម្ពុជា។
នៅមុនកិច្ចប្រជុំ កំពូលនីមួយៗ តែងមានសន្និសីទអន្តរជាតិ ដែលសម្រាប់សន្និសីទអន្តរជាតិនាពេលនេះ មានគោលបំណង សំខាន់ពីរ គឺទី១៖ ជាវេទិកាសម្រាប់ធ្វើការផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈលើការគ្រប់គ្រងនិងអភិវឌ្ឍន៌ទឹកឆ្លង ដែនក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក និងទី២៖ ផ្តល់ជាសារគន្លឹះសម្រាប់កិច្ចប្រជុំកំពូល អំពីការអនុវត្តប្រសើរ និងគំនិត...Read More

FN ៖ លោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបរណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកឡើងថា វិស័យសុខាភិបាលនៅកម្ពុជា បានដើរស្មើមុខស្មើមាត់ជាមួយ បណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោក ទោះបីកម្ពុជាទើបឆ្លងផុតពីភ្លើងសង្គ្រាមស៊ីវិល ក្នុងរយៈពេលយ៉ាងខ្លីក៏ដោយ។
លោក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីភាព ពិធីប្រគល់សញ្ញាបត្រដល់ថ្នាក់វេជ្ជបណ្ឌិត ទន្តបណ្ឌិត បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជូននិស្សិតជ័យលាភី នៅសាកលវិទ្យាល័យ អន្តរជាតិ (IU) ចំនួន៤៣១នាក់ ដោយមានការចូលរួមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក កឹម សន្តិភាព អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ផងដែរ។
លោក ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ក្រោមដំបូលសន្តិភាពបច្ចុប្បន្ននេះ វិស័យសុខាភិបាល យើងជាខ្មែរឥឡូវទៅបរទសស្មើមុខ ស្មើមាត់»។
លោក ហ៊ុន ម៉ាណែត បានបន្តថា បើប្រៀបធៀបកាលពិអតីតកាលនិស្សិតខ្មែរ អត់ហ៊ានបបួលមិត្តភក្ភិមកលេងស្រុកខ្មែរនោះទេ តែបច្ចុប្បន្ននេះ ឃើញមាននិស្សិតខ្មែរមួយចំនួន ដែលទៅសិក្សានៅបរទេស បានបបួលមិត្តភក្ភិរបស់ខ្លួនមកបើកគ្លីនិក ពហុព្យាបាល និងមន្ទីរពេទ្យនៅកម្ពុជា។ ទាំងនេះមកពីកម្ពុជា មានសុខសន្តិភាព ស្ថេរភាព សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម ដែលនាំឲ្យក្រុមគ្រូពេទ្យខ្មែរ បានវិវត្តន៍នូវចំណេះដឹងរបស់ខ្លួន ឲ្យយ៉ាងរហ័សក្នុង ចំណោមបណ្តាប្រទេសនៅក្នុងតំបន់ និងលើសកលលោកផងដែរ។
លោកបានបញ្ជាក់ថា ចំពោះវិស័យសុខាភិបាល ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជាវិស័យអាទិភាពមួយដែលបានរុញ និងចំណាយថវិកាបណ្តុះបណ្តាលធនធានមនុស្ស លើលើវិស័យនេះដើម្បីពង្រឹងគុណភាព និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ តាមគ្រប់រូបភាពទាំងអស់។
ពាក់ព័ន្ធនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស លើវិស័យសុខាភិបាលនេះ លោក ហ៊ុន...Read More

FN ៖ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ប្រទេសកម្ពុជា-ថៃ បានឯកភាពគ្នាដំឡើងច្រកចំនួន៤ទៀត នៅជាប់ព្រំដែនប្រទេសទាំងពីរ ឱ្យក្លាយទៅជាច្រកអន្តរជាតិ មានលក្ខណៈទ្រង់ទ្រាយធំជាងមុខ នៅពេលខាងមុខនេះ ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច តាមបណ្តោយព្រំដែន។
ច្រកព្រំដែនកម្ពុជា-ថៃ ចំនួន៤ នោះរួមមាន៖ ទី១៖ច្រកភ្នំដី ក្នុងខេត្តបាត់ដំបង របស់កម្ពុជា ទល់នឹងច្រកខោឌីន ក្នុងខេត្តស្រះកែវ របស់ថៃ។ ទី២៖ច្រកអានសេះ ក្នុងខេត្តព្រះវិហារ កម្ពុជាទល់នឹងច្រកអានម៉ា ខេត្តកេតវ័នឡាសុថានី ប្រទេសថៃ។ ទី៣៖ ច្រកជប់គគី ក្នុងខេត្តឧត្តរមានជ័យ កម្ពុជា ទល់នឹងច្រកសាយតាគូ ខេត្តបូរីរ៉ាំ ប្រទេសថៃ និងទី៤៖ ច្រកថ្មដារ ក្នុងខេត្តពោធិ៍សាត់ និងច្រកបានថាសេន ក្នុងខេត្តត្រាត។
បើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត, សម្រាប់ ច្រកអន្តរជាតិភ្នំដី ក្នុងខេត្តបាត់ដំបង របស់កម្ពុជា ទល់នឹងច្រកខោឌីន ក្នុងខេត្តស្រះកែវ របស់ថៃ ភាគីទាំងពីរនឹងសម្ពោធ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ ហើយច្រកអន្តរជាតិថ្មី៣ទៀត នឹងបើកជាបន្តបន្ទាប់ទៀត។
ការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ថៃ-កម្ពុជា (GBC) លើកទី១៣ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ដែលកិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយសហប្រធាន នាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសថៃ និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា៕
...
Read More
FN ៖ មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការឧបត្ថម្ភដោយមូលនិធិអង្គការសង្គមវប្បធម៌ឈើអន្ដរជាតិ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ បានរៀបចំព្រឹត្ដិការណ៍ «ទិវាចម្លាក់ឈើ ពិភពលោក២០១៨» (World Woods Days / WWD) ជាលើកដំបូងស្ដីពី «ព្រៃឈើ និងជីវិត» រយៈពេល៥ថ្ងៃ ពោលចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងសៀមរាប។
ព្រឹត្ដិការណ៍ «ទិវាចម្លាក់ឈើ ពិភពលោក២០១៨» ខាងលើនេះ បានរៀបចំបើកក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន, លោកបណ្ឌិត Howard Rosen ប្រធានមូលនិធិចម្លាក់ ឈើពិភពលោក (WWDF) និងមានការចូលរួមគណៈអធិបតី ភ្ញៀវជាតិ និងអន្ដរជាតិ ជាងឈើ ជាងចម្លាក់ តន្ដ្រីករ សិល្បករ ប្រមាណ៥៥០រូប ដែលបានអញ្ជើញមកពីបណ្ដាប្រទេស ប្រមាណ១០០ ប្រទេស នៅលើពិភពលោក នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ។
លោក ខៀវ កាញារីទ្ធ បានថ្លែងថា ទិវាចម្លាក់ឈើពិភពលោកឆ្នាំ២០១៨ ស្ដីពី «ព្រៃឈើ និងជីវិត» គឺផ្ដោតការយកចិត្តទុកដាក់ លើការអប់រំ ការផ្សព្វផ្សាយ និងលើកកម្ពស់ការស្រឡាញ់ ដើមឈើ លើកកម្ពស់មេត្រីភាពបរិស្ថាន ពង្រឹងឲ្យមានការរីកដុះដាលឡើងវិញនូវជីវវត្ថុ និងពង្រីកការយល់ដឹង ឲ្យកាន់តែទូលំទូលាយ នូវការប្រើប្រាស់ឈើប្រកប ដោយនិរន្ដរភាពទៅអនាគត។
រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានយកចិត្តទុកដាក់ ក្នុងការដាំគម្របព្រៃឈើឡើងវិញ នៅក្រៅតំបន់ដី សម្បាទាន អភិវឌ្ឍន៍ ក្នុងក្របខណ្ឌទូទាំងប្រទេស។
លោកបានបន្ថែមថា...Read More

FN ៖ មន្រ្ដីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ស្ពានអាកាសស្តុបផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥ នៅក្នុងរាជធានីភ្នំពេញ គ្រោងដាក់ឲ្យដំណើរការធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរខាងមុខនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោក នូ វឌ្ឍនៈ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះថា ការដាក់ឲ្យដំណើរការជាបណ្តោះអាសន្ននេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋ នៅក្នុងអំឡុងពិធីបុណ្យ ចូលឆ្នាំខ្មែរខាងមុខនេះ។ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានជាតិកម្ពុជា AKP នៅថ្ងៃនេះ។
លោកបានលើកឡើងថា ប៉ុន្ដែបើទោះបីយ៉ាងណាក្ដី ស្ពានអាកាសស្តុប ផ្សារដីហ៊ុយនេះ នឹងផ្អាកដំណើរការឡើងវិញ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរត្រូវបានបញ្ចប់ ដើម្បីឲ្យក្រុមបច្ចេកទេសបញ្ចប់ ការសាងសង់ ហើយលោកថា ក្រុមការងារបច្ចេកទេស ត្រូវការពេលយ៉ាងហោចណាស់ក៏ពីរខែទៀតដែរ ក្រោយពិធីបុណ្យចូលឆ្នាំខ្មែររួច ដើម្បីរៀបចំបង្ហើយការងារដែលនៅសល់។
ទន្ទឹមនេះ អ្វីដែលជាបញ្ហាដែលធ្វើឲ្យដំណើរការសាងសង់មានភាពយឺតយ៉ាវនោះ គឺដោយសារតែការដកខ្សែចម្លងតុងស្យុងកាត់ទទឹង ស្ពានអាកាសមិនទាន់ដោះស្រាយ បានលឿន និងរួចរាល់នៅឡើយ។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា បច្ចុប្បន្ននេះ ស្ពានអាកាសស្តុបផ្សាយដីហ៊ុយគឺ សម្រេចបានការសាងសង់ប្រមាណ៨៥ភាគរយហើយ។
សូមរំលឹកថា ស្ពានអាកាសផ្សារដីហុយ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពី ចុងខែសីហា២០១៦ ហើយគ្រោងបញ្ចប់នៅដំណាច់ខែធ្នូ ឆ្នាំ២០១៧ កន្លងមកនេះ ដើម្បីបើកដាក់ឲ្យដំណើរការ ជូនប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់នៅក្នុងអំឡុង ពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ៕
...
Read More
FN ៖ ប្រទេសកម្ពុជា និងប្រទេសរុស្ស៊ី នាថ្មីៗនេះ បានចុះកិច្ចព្រមព្រៀងលេីពិធីសារស្ដីពីកិច្ចសហប្រតិបត្តិការរវាង គណៈកម្មាធិការកណ្ដាលរៀបចំការបោះឆ្នោតរុស្សុី និង គ.ជ.បកម្ពុជា។ នេះបេីតាម លោក ឌឹម សុវណ្ណរុំ ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះ។
កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌនៃពិធីសារនេះ បានធ្វេីឡេីងនៅថ្ងៃទី១៧ ខែមីនា ដែលត្រូវអនុវត្តដោយឈរលើមូលដ្ឋាននៃការជឿទុកចិត្តគ្នា សមភាព មានផលប្រយោជន៍ទៅវិញទៅមក ការគោរព និងការប្រតិបត្តិតាមច្បាប់រដ្ឋរបស់ភាគីនីមួយៗ។
គោលបំណងនៃពិធីសារនេះគឺដើម្បីពង្រឹងច្បាប់បោះឆ្នោត និងការអនុវត្តជាក់ស្ដែងក្នុងការត្រៀមរៀបចំការបោះឆ្នោត ដោយយកចិត្តទុកដាក់លើសកម្មភាព ដូចខាងក្រោម៖
* សកម្មភាពនៃស្ថាប័នរៀបចំការបោះឆ្នោត ដើម្បីធានាសម្រេចឱ្យបាននូវសិទ្ធិបោះឆ្នោត
បង្កើនកម្រិតវិជ្ជាជីវៈរបស់ស្ថាប័នរៀបចំការបោះឆ្នោត ព្រមទាំងសិទ្ធិស្របច្បាប់របស់អ្នកបោះឆ្នោត
* ធានាសិទ្ធិរបស់ភាគីពាក់ព័ន្ធក្នុងដំណើរការរៀបចំការបោះឆ្នោត ដំណើរការឃោសនាបោះឆ្នោត ដោយការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយមហាជន
* ការផ្ដល់ហិរញ្ញប្បទានសម្រាប់ដំណើរការបោះឆ្នោត ពោលគឺយន្តការច្បាប់ និងការរៀបចំដើម្បីរក្សាឱ្យបាន និងគ្រប់គ្រងដំណើរការបោះឆ្នោត
* ការអភិវឌ្ឈ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប សម្រាប់ការបោះឆ្នោត និងបច្ចេកវិទ្យាព័ត៌មានវិទ្យាផ្សេងទៀត ព្រមទាំងប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការចុះឈ្មោះ ការរក្សាគណនីព័ត៌មាន និងការកំណត់អត្តសញ្ញាណអ្នកបោះឆ្នោត បរិក្ខារ សម្ភារ និងម៉ាសុីនក្នុងការធានារក្សាឱ្យបាននូវដំណើរការបោះឆ្នោត
*ការរៀបចំបោះឆ្នោតក្នុងតំបន់ដាច់ស្រយាល៕
...
Read More
FN ៖ បន្ទាប់ពីមានការជំរុញ នូវការប្រើប្រាស់ប្រាក់រៀល ពីធនាគារជាតិនៃកម្ពុជា ស្ថាប័នពាក់ព័ន្ធនានាកន្លងមក ឃើញថាបច្ចុប្បន្ននេះប្រាក់រៀល បាននិងកំពុងមានសន្ទុះខ្លាំង ទៅលើប្រតិបត្តិការក្នុងវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជននៅកម្ពុជា ជាមួយនឹងការយល់ដឹងច្រើនរបស់ពលរដ្ឋ ក្នុងការប្រើប្រាស់ប្រាក់រៀលផងដែរ។
ទម្រាំតែប្រាក់រៀល ត្រូវបានចរាចរណ៍មកដល់សព្វថ្ងៃ និងមានការទទួលគាំទ្របែបនេះ ប្រាក់រៀលក៏បានទទួលរង នូវបញ្ហាប្រឈមជាច្រើនផងដែរ។ ក្នុងនោះបញ្ហាប្រឈមដ៏ធំ គឺបញ្ហាដុល្លាររូបនីយកម្មខ្ពស់ ដែលតាមបទពិសោធន៍អន្តរជាតិបង្ហាញថា ត្រូវការពេលវេលាយូរ និងកិច្ចខិតខំប្រឹងប្រែងដ៏ច្រើន ទាំងពីសំណាក់អាជ្ញាធរ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប ដើម្បីកាត់បន្ថយ ឬលុបបំបាត់កម្រិតដុល្លារូបនីយកម្មពីសេដ្ឋកិច្ច។
តែទោះបីជាយ៉ាងណា បច្ចុប្បន្ននេះប្រាក់រៀល ត្រូវបានប្រើប្រាស់ទៅលើវិស័យផ្សេងៗ ដោយមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ដែលធ្លាប់តែចរាចរណ៍ប្រាក់ដុល្លារ ក៏បានងាកមកប្រើប្រាស់ប្រាក់រៀលជំនួសវិញ ទោះថាការប្រើប្រាស់នូវមានកម្រិតក៏ដោយ នេះក៏សបញ្ជាក់ពីការគាំទ្រប្រាក់រៀលដែរ។
ថ្លែងក្នុងទិវា «ប្រាក់រៀល អបអរសាទរខួបលើកទី៣៨ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ» នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានឲ្យដឹងថា ជាមួយនឹងការលើកទឹកចិត្តពីសំណាក់ ធនាគារជាតិនៃកម្ពុជា រួមទាំងស្ថានប័នពាក់ព័ន្ធផងនោះ ឃើញថាប៉ុន្មានឆ្នាំចុងក្រោយនេះ ពលរដ្ឋមានការប្រើប្រាស់ប្រាក់រៀលច្រើនជាងមុន សូម្បីតែប្រាក់សន្សំក្នុងធនាគារ ក៏មានការកើនឡើង ជាពិសេសសម្រាប់ប្រជាពលរដ្ឋ ដែលមានចំណូលទាប ត្រូវការប្រាក់រៀលច្រើនជាងប្រាក់ដុល្លារ។
លោកបានបញ្ជាក់ទៀតថា «សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានព្យាយាមណែនាំដល់ប្រជាពលរដ្ឋ ពីការប្រើប្រាស់ប្រាក់រៀល ដោយបានលើកហេតុផលបញ្ជាក់ ទៅពួកគាត់ពុំគួរប្រើប្រាស់ប្រាក់ដុល្លារ ប្រសិនបើចំណូលដែលទទួលបានជាប្រាក់រៀល ព្រោះថាពួកគាត់អាចប្រឈមមុខនឹងហានីភ័យនៃអត្រាប្ដូរប្រាក់។ មួយវិញទៀត គ្រឹះស្ថាន AMK ក៏បានបង្កើតនូវផលិតផលមួយ ដែលមានសេវាកម្មប្រសើរជាប្រាក់ដុល្លារ មានន័យថា ប្រសិនបើអតិថិជនសន្សំជាប្រាក់ដុល្លារគ្រឹះស្ថាន នឹងឲ្យការប្រាក់ទៅពួកគាត់ត្រឹមតែ៦-៧%ប៉ុណ្ណោះ តែបើប្រាក់រៀលខ្មែរវិញ គឺគ្រឹះស្ថាននឹងឲ្យការប្រាក់រហូតដល់១១% កត្តាទាំងនេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាងាកមក ប្រើប្រាស់ប្រាក់រៀលខ្មែរវិញ ព្រោះមានភាពចំណេញច្រើនជាង»។
លោកបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះក្នុងគ្រឹះស្ថាន AMK មានប្រាក់កម្ចីជាប្រាក់រៀលចំនួន៧៥% ចំណែកប្រាក់រៀលសន្សំមានប្រមាណជា៧០%...Read More
ទៅមុខថយក្រោយ