
FN ៖ ធនាគារពិភពលោក បានផ្តល់កម្ចីដែលមានការប្រាក់ទាប ៦០លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្រិតគុណភាពផ្លូវជាតិលេខ៣ (កំពត-វាលរេញ) និងផ្លូវជាតិលេខ៧ ពីថ្នល់ទទឹង ក្នុងខេត្តត្បូងឃ្មុំ (ផ្លូវជាតិលេខ១១) ទៅដល់ក្រុងក្រចេះ ដែលមានប្រវែងសរុប ២១៨គីឡូម៉ែត្រ។
នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើសេវាត្រួតពិនិត្យ និងគាំទ្រការអនុវត្ដគម្រោងកែលំអផ្លូវនេះ ជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KOREA CONSUITANTS INTERNATIONAL (KCI) របស់កូរ៉េ ដែលដេញថ្លៃបានពីធានាគារពិភពលោក។
លោក ស៊ុន ចាន់ថុល បានថ្លែងក្រោយពេលចុះហត្ថលេខានេះ តាមរយៈថវិកាកំណាត់ផ្លូវជាតិទាំង២ខ្សែខាងលើ នឹងធ្វើការលើកកម្រិតផ្លូវពីកម្រាលកៅស៊ូប្រភេទ DBST នាពេលបច្ចុប្បន្ន ទៅជាកម្រាលកៅស៊ូ AC ហើយនឹងធ្វើការស្ថាបនាលូសងខាងផ្លូវ ដើម្បីរំដោះទឹកភ្លៀងផងដែរ។
លោករដ្ឋមន្ត្រី បានឲ្យដឹងថា កំណាត់ផ្លូវទាំងពីរនេះ នឹងចំណាយសាងសង់ និងកែលំអឡើងវិញរយៈពេល១៨ខែ ហើយបន្តថែទាំរយៈពេល ៣៦ខែថែមទៀត សរុប ៥៤ខែ។ ការដ្ឋានស្តារ និងកែលំអរផ្លូវនេះចាប់ផ្តើមពីខែមេសា ឆ្នាំ២០១៨ រហូតដល់ ខែកញ្ញា ឆ្នាំ២០២២។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវទាំងពីរខ្សែនេះ ដើរតួនាសំខាន់ណាស់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញ។ ដូច្នេះការកែលំអ និងស្តារឡើងវិញទាំងពីរនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ចជាតិ៕
...
Read More
FN ៖ នៅថ្ងៃសុក្រ១១កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា បានប្រគល់ថវិកាចំនួន១លានដុល្លារ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកិត្តិយស។
ពិធីនេះប្រព្រឹត្តទៅ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកស្រី អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្ដេចកិត្ដិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានមូលនិធិ និងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង និងគណៈប្រតិភូជាច្រើននាក់ទៀតនៃមន្ទីរពេទ្យគន្ធបុប្ផា ។
ក្នុងឱកាសនោះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា នេះជាលើកទីមួយហើយ ដែលបានដឹកនំាគណៈប្រតិភូ មកជួបសវនាការ និងទទួលថវិកាពីកាកបាទក្រហមកម្ពុជា ហើយលោក ក៏បាន ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះវប្បធម៌ចែករំលែកយ៉ាងពិសេសនេះ ក្នុងនោះលោកនឹងបន្ដចែកជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផាដោយផ្ទាល់ ដើម្បីចូលរួមចំណែកជួយដល់កុមារកម្ពុជា។
លោកអគ្គបណ្ឌិតសភាចារ្យ បានថ្លែងទៀតថា មូលនិធិគន្ធបុប្ផាកម្ពុជា គឺបង្កើតឡើងក្រោមកិច្ចផ្ដួចផ្ដើម របស់សម្តេចតេជោ ហ៊ុន សែន ហើយតាមរយៈនៃការកកើតនៃមូលនិធិនេះ ក្រោមការជួយ របស់រាជរដ្ឋាភិបាល ក៏បានត្រៀមនូវថវិកាចំនួន១០លានដុល្លារទុកផងដែរ។ បើគិតត្រឹមថ្ងៃទី២៥ឧសភានេះ មូលនិធិគន្ធបុប្ផាកម្ពុជា គឺទទួលបានថវិកាចូលរួម ពីសប្បុរស ជនជាង៤លានដុល្លារអាមេរិក។ ក្នុងនោះថវិកាសប្បុរស ជាដុល្លារមានចំនួន ៣,៥៨៣,២៨៣ដុល្លារ និងជាប្រាក់រៀលចំនួន ២,៥៧១,២១២,៣៥០រៀល។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន...Read More

FN ៖ កញ្ញាបណ្ឌិត ចាន់ ផលលឿន អគ្គនាយិការង នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានគម្រោងផលិតកម្មស្បៀង (BFP) បានលើកឡើងថា ក្នុងឆ្នាំ២០១៩ខាងមុខ ខេត្តកំពង់ធំ នឹងផលិតពូជស្រូវក្រអូបឱ្យបាន១ម៉ឺន៥ពាន់តោន ក្នុងនោះ មានគ្រាប់ពូជស្រូវផ្ការំដួលចំនួន៧ពាន់តោន និងពូជស្រូវសែនក្រអូប រួមនឹងពូជស្រូវផ្សេងៗទៀត ចំនួន៨ពាន់តោន ដើម្បីជំរុញការផលិតចេញជាអង្ករកម្ពុជាសុទ្ធល្អ ឱ្យបានចំនួន២៥ម៉ឺនតោនក្នុងមួយឆ្នាំៗ។
កញ្ញាបណ្ឌិត ចាន់ ផលលឿន បានបែបនេះនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ នៅក្នុងពិធីប្រគល់ ទទួលសម្ភារ បរិក្ខារ និងគ្រឿងយន្តកសិកម្ម ជូនដល់កសិករដាំបន្លែ និងសហគមន៍ផលិតពូជស្រូវ របស់គម្រោងជំរុញផលិតកម្មស្បៀង (BFP) នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទទឹមនឹងនេះកញ្ញា ចាន់ ផលលឿន បានបន្តថា ដើម្បីលើកកម្ពស់កម្រិតជីវភាព និងសុខភាពរបស់ប្រជាកសិករ ត្រូវតែនាំគ្នាខិតខំដាំដំណាំ បន្លែតាមរបៀបធម្មជាតិ ដោយមិនត្រូវប្រើប្រាស់ ថ្នាំគីមីហួសហេតុពេក ជាពិសេសត្រូវផលិតឱ្យបានជាង២០តោន ក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត ដើម្បីចូលរួមកាត់បន្ថយការនាំបន្លែចូលមានជាតិគីមី ពីប្រទេសជិតខាងផងដែរ។
កញ្ញាបណ្ឌិត បានបន្ថែមទៀតថា ចំពោះការប្រគល់ជូននូវសម្ភារ បរិក្ខារ និងគ្រឿងយន្តកសិកម្មសូមឱ្យប្រជាកសិករទាំងអស់ ខិតខំយកចិត្តទុក ដាក់បង្កបង្កើនផល និងដំាដំណាំបន្លែសុវត្ថិភាព ឱ្យប្រកបដោយគុណភាព ដោយមានការជួយណែនាំពីមន្ត្រីបច្ចេកទេសរបស់មន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ត្រូវរៀបចំផែនការផលិតកម្ម នៅក្នុងការដាំដុះឱ្យស្របទៅ នឹងតម្រូវការរបស់ទីផ្សារ ចៀសវាងដល់ពេលប្រមូលផលមានបន្លែ ច្រើនលើសលប់ធ្វើឱ្យបន្លែសុវត្ថិភាពរបស់យើងធ្លាក់ចុះក្លាយជាទំនិញគ្មានទីផ្សារ បងប្អូនបាក់ទឹកចិត្តក្នុងការដាំដុះ និងប៉ះពាល់ដល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋបន្ថែមទៀត។
ជាមួយគ្នានេះ កញ្ញាបានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជាថវិកាសម្រាប់អនុវត្តគម្រោងជំរុញ ផលិតកម្មស្បៀង តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងផ្តាំផ្ញើដល់បងប្អូនប្រជាកសិករ សូមជួយថែរក្សានូវសម្ភារបរិក្ខារ និងគ្រឿងយន្តកសិកម្មទាំងអស់នេះ ក្នុងការប្រើប្រាស់ឱ្យបានរយៈពេលយូរ។
ចុងក្រោយ...Read More

FN ៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញសំណេះសំណាលជាមួយក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខណ្ឌចំការមន ដើម្បីរៀបចំផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
ក្នុងឱកាសនោះ លោកបានថ្លែងថា ប្រជាពលរដ្ឋកម្ពុជាទទួលបាននូវសេវាសុខភាពកាន់តែប្រសើរ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ហើយប្រជាពលរដ្ឋក្រីក្រ និងអ្នកខ្វះលទ្ធភាពទទួលបានសេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ជាពិសេសប្រជាពលរដ្ឋស្ទើរ ១០០% ទទួលបានការងារធ្វើ។
លោក អ៉ិត សំហេង ក៏បានលើកឡើងពីសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជន សម្រេចបានយ៉ាងធំធេងជូនជាតិមាតុភូមិ ក្នុងនោះបានរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែធូរធាជាលំដាប់ ខិតខំថែរក្សាបាននូវសុខសន្តិភាពដែលជាកក្តាដ៏សំខាន់បំផុត ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនយ៉ាងខ្លាំង។
លោកបានបន្ថែមទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ដូចជាដំឡើងប្រាក់ខែជូនមន្ត្រីរាជការ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបង្កើនប្រាក់សោធនសម្រាប់និវត្តជន និងអតីតយុទ្ធជន ដំឡើងប្រាក់ឈ្នួលដល់កម្មករដល់ ១៧០ដុល្លារ ក្នុងមួយខែផង៕
...
Read More
FN ៖ ទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើង នៅក្នុងទស្សវត្សរ៍ឆ្នាំ២០០០ ប្រជាជនកម្ពុជាមានចំណូលទាបប្រមាណ២០០ដុល្លារ ហើយនៅឆ្នាំ២០១៧ បានកើនជិត១៥០០ដុល្លារ ជាពិសេសបានឈានដល់ប្រទេសមានចំណូលមធ្យមកម្រិតទាប។
លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានថ្លែងបែបនេះ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោកបានអញ្ជើញបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីណែនាំពីគោលការណ៍រៀបចំ ធាតុចូលសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣ នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីលោក លោកស្រី មកពីតំណាងក្រសួង ស្ថាប័នទាំងអស់ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងដៃគូរអភិវឌ្ឍន៍ជាតិ អង្គការសង្គមស៊ីវិល ពាក់ព័ន្ធជាច្រើនចូលរួមយ៉ាងច្រើនកុះករផងដែរ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាពិតជាមានមោទនភាពខ្ពស់ណាស់ ចំពោះផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) របស់រាជរដ្ឋាភិបាល កម្ពុជាដែលសម្រេចបាន ហើយមោទនភាពខ្ពស់មួយចំនួន ដែលត្រូវបានទទួលស្គាល់ជាសកលនោះគឺ៖ ប្រជាជនកម្ពុជា បានរស់នៅក្នុងសន្តិភាព ពេញលេញ គ្មានការភ័យខ្លាច, ជាប្រទេសដែលត្រូវបានគេមកជួយដោះស្រាយ ទំនាស់ផ្ទៃក្នុងពេលនេះបាន បញ្ជូនមនុស្សមន្រ្តីរបស់កម្ពុជា ទៅជួយបណ្តាប្រទេសមួយចំនួនវិញ និងក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំធំៗ ជាច្រើនដែលមានមេដឹកនាំប្រទេសមហាអំណាចទាំងអស់ លើសកលលោកមកចូលរួម, ជាប្រទេសដែលខ្វះស្បៀងអាហារទៅជាប្រទេសនាំស្បៀងទៅផ្តត់ផ្គង់ទីផ្សារ ក្រៅប្រទេស, ជាប្រទេសដែលមានការ ភ័យខ្លាចទៅជាប្រទេសដែលកំពុងទាក់ទាញ បានទេសចរណ៍ ដ៏ច្រើនមកទស្សនាស្នាក់នៅ និងអាចដើរហើគ្រប់ទីកន្លែង និងគ្រប់ពេលវេលា, ជាប្រទេសដែលប្រជាជនរស់នៅក្រោមខ្សែបន្ទាត់ភាពក្រីក្រក្នុងរង្វង់៥០% នៅក្នុងឆ្នាំ២០០៧ ធ្លាក់មកទាបជាង១៣,៥% នៅក្នុងឆ្នាំ២០១៤ និងបន្តធ្លាក់ចុះជាបន្តទៀត។
ទេសរដ្ឋមន្ត្រី បានបន្តថា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣ គឺជាឯកសារដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល កម្ពុជាដែលនឹងបង្ហាញជាលម្អិតនូវសកម្មភាព កម្មវិធី និងគម្រោងសំខាន់ៗ ដែលនឹងត្រូវអនុវត្ដដោយបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅធ្វើ ឱ្យបានសម្រេចនូវបណ្ដាគោលដៅ អាទិភាពរបស់ជាតិដូចមានចែងនៅក្នុងយុទ្ធសាស្ដ្រចតុកោណ ដែលជារបៀបវារៈគោលនយោបាយសង្គម សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។
កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនេះ គឺត្រូវបានតាក់តែងឡើង...Read More

FN ៖ ប្រជាពលរដ្ឋជាង៤ពាន់នាក់ នៅស្រុកបឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ បានបញ្ជូនក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
ការថ្លែងអំណរគុណនេះ ធ្វើឡើងនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នាឱកាសដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ចំនួន២៩៧នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយចុះទៅពិនិត្យ និងព្យាបាល ហើយថែមទាំងនាំយកអំណោយថ្នាំពេទ្យជំងឺជូនប្រជាពលរដ្ឋ នៅវត្តអង្គសំរិទ្ធ ហៅវត្តត្រពាំងជោរ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ ចំនួន៤,២១២នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផង។
ក្នុងនោះបានពិនិត្យព្យាលបាលជំងឺកុមារ២១៧នាក់, ជំងឺស្រ្តី១៩៨នាក់, ជំងឺផ្លូវចិត្ត១១៧នាក់, ជំងឺឫសដូងបាត១១៦នាក់, ជំងឺសន្លាក់ឆ្អឹង៩៩នាក់, ជំងឺរលាកសួត៨៦នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក៩២នាក់, ជំងឺភ្នែក៧២នាក់, ជំងឺសើរស្បែក៨៣នាក់, ជំងឺទឹកនោមផ្អែ១២០នាក់, ជំងឺមាត់ធ្មេញ១៧៤នាក់, ព្យាបាលរបួសនិងវះកាត់តូច៤៦ និងជំងឺទូទៅ២,៧៧៣នាក់ ។
ការចុះពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ បានក្លាយជារឿងមួយដ៏រីករាយចំពោះពលរដ្ឋរស់នៅស្រុកឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ ក៏ដោយសារតែមានការយកចិត្តទុកដាក់បញ្ហាសុខភាពរបស់ប្រមុខរដ្ឋាភិបាល នៅតាមទីដាច់ស្រយ៉ាល់ ទាំងអស់នេះហើយក៏ត្រូវបានប្រជាពលរដ្ឋមានស្ញប់ស្ញែង និងថ្លែងអំណរគុណជាខ្លាំងដល់ប្រមុខដឹកនាំប្រទេសនាពេលសព្វថ្ងៃនេះ។
លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានអំពាវនាវឲ្យប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នអំពីបញ្ហាសុខភាព មុននឹងរដូវភ្លៀងឈានចូលមកដល់នៅពេលខាងមុខនេះ ជាពិសេសនោះគឺការពិសារអាហារប្រចាំថ្ងៃនោះគឺ «ហូបស្អាត ផឹកស្អាត និងគេងស្អាត» ទាំងនេះជាធាតុចូលគ្នា នាំឲ្យប្រជាពលរដ្ឋមានសុខភាពល្អ ចៀសឆ្ងាយពីជំងឺប្រចាំកាយរបស់ពួកគាត់។
លោកបន្ថែមថា ការដែលប្រជាពលរដ្ឋសុខភាពល្អ...Read More

FN ៖ ក្នុងជំនួបជាមួយ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ លោក ចាវ ឃើជឺ រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន បានសន្យាថា នឹងបន្តជួយបំពាក់កាមេរ៉ាសុវត្ថិភាព ដល់កម្ពុជា នៅទូទាំងប្រទេស ប៉ុន្តែការជួយនេះ នឹងធ្វើឡើងជាដំណាក់កាល។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពីកិច្ចជំនួបនេះ នាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះប្រព័ន្ធកាមេរ៉ានេះ ភាគីចិនបានបញ្ជាក់ថា អាចនឹងត្រូវជួយដល់ទូទាំងប្រទេស ប៉ុន្ដែឲ្យយើងធ្វើផែនការ ហើយឲ្យយើងរៀបចំជាដំណាក់ៗ ជាជំហ៊ានៗ»។
បើតាមនាយឧត្តមសេនីយ៍ ភាគីចិនបានមើលឃើញថា បានបំពាក់កាមេរ៉ានេះ ជួយធានាឲ្យបាននូវសន្ដិសុខ សណ្ដាប់ធា្នប់សាធារណៈ បានច្រើន ដូច្នេះហើយគួរតែរៀបចំ ឲ្យបាននៅទូទាំងប្រទេសតែម្ដង ខណៈបច្ចុប្បន្ននៅរាជធានីភ្នំពេញ មានកាមេរ៉ាសុវត្ថិភាពជិតមួយពាន់គ្រឿង ក្នុងនោះជាជំនួយរបស់ចិនជិតពាក់កណ្តាល។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានគូសបញ្ជាក់ថា ក្រៅពីបន្តជួយបំពាក់កាមេរ៉ា រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានសន្យាថា នឹងបន្តជួយបណ្តុះបណ្តាលជំនាញនគរបាលកម្ពុជា បន្ថែមទៀតផងដែរ ទាំងការទប់ស្កាត់បទ ល្មើសផ្សេងៗ និងទាំងជំនាញផ្នែកចរាចរណ៍។
ថ្លែងនៅក្នុងកិច្ចជំនួបនោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានថ្លែងអំណរអគុណយ៉ាងខ្លាំង ចំពោះក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយផ្តល់ ជំនួយជាច្រើនដល់ អគ្គស្នងការនគរបាលជាតិ នាពេលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ ដែលរាល់ជំនួយទាំងនេះ គឺបានជួយសម្រួលយ៉ាងខ្លាំងដល់កងកម្លាំងនគរបាលជាតិ ក្នុងការគ្រប់គ្រងទិន្នន័យទាំងបទល្មើស និងចរាចរណ៍ជាដើម។
នាយឧត្តមសេនីយ៍ អគ្គស្នងការ បានថ្លែងអំណរអគុណដល់លោក ចាវ ឃើជឺ ដែលបានសន្យាបន្តជួយផ្តល់បំពាក់ កាមេរ៉ាសុវត្ថិភាព និងជួយបណ្តុះបណ្តាលជំនាញ ដល់មន្រ្តីនគរបាលបន្ថែមទៀត ហើយតា រយៈជំនួយនេះសបញ្ជាក់ឲ្យឃើញថា ទំនាក់ទំនង...Read More

FN ៖ សមាគមផលិតអំបិលកម្ពុជា គ្រោងនឹងដាក់សំណើស្នើសុំរាជរដ្ឋាភិបាល ដើម្បីអាចនាំចូលអំបិលពីប្រទេសចិន ដោយសារតែអំបិលកម្ពុជា កំពុងប្រឈមការខ្វះខាត់ក្នុងការផ្គត់ផ្គត់ ព្រោះក្នុងឆ្នាំនេះភ្លៀងធ្លាក់ច្រើន មិនអាចផលិតអំបិលបាន។
លោក លី សេង ប្រធានសមាគមអំបិលខេត្តកំពត ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងឆ្នាំនេះការផលិតអំបិលស្ទើរតែមិនបានសោះ ដោយសារតែមេឃភ្លៀងធ្លាក់ជាប់រហូត។ ជាមួយគ្នានេះអំបិលដែលនៅក្នុងស្ដុកមានត្រឹមប្រមាណ៤-៥ម៉ឺនតោនប៉ុណ្ណោះ ដូច្នេះសមាគមផលិតអំបិលកម្ពុជា គ្រោងនឹងដាក់សំណើស្នើសុំរាជរដ្ឋាភិបាល នាំចូលអំបិលពីប្រទេសចិន ដើម្បីផ្គត់ផ្គង់បន្ថែមដល់កម្ពុជា។
លោកបានបន្ថែមថា «ការស្នើសុំនេះគ្រោងនឹងដាក់ចូលទៅកាន់រាជរដ្ឋាភិបាលនៅខែសីហា នៅពេលដែលអំបិលនៅក្នុងស្ដុកជិតអស់ ដែលបច្ចុប្បន្នអំបិល នៅក្នុងស្ដុកមានប្រមាណត្រឹមតែ៤-៥ម៉ឺនតោនប៉ុណ្ណោះ ហើយចំនួននេះ មិនអាចផ្គត់ផ្គង់លើទីផ្សារគ្រប់គ្រាន់នោះទេ»។
លោកថា ប្រទេសជិតខាងដែលអាចស្នើការនាំចូលអំបិល មានតែប្រទេសចិនប៉ុណ្ណោះ ព្រោះចិនផលិតអំបិលពីទឹកសមុទ្រដូចកម្ពុជា។ ចំណែកឯងប្រទេសថៃវិញក៏មានអំបិលដែរ ប៉ុន្ដែគេផលិតពីរ៉ែ ដូច្នេះមិនត្រូវគ្នាក្នុងការប្រើប្រាស់ជាមួយត្រីប្រហុកនៅកម្ពុជាឡើយ ដូច្នេះមានតែប្រទេសចិនប៉ុណ្ណោះដែលអាចស្នើនាំចូលអំបិលមកបាន។
លោក លី សេង បានបញ្ជាក់បន្ថែមទៀតថា សមាគមអំបិលគ្រោងនឹងនាំចូលអំបិលត្រឹម៣ម៉ឺនតោនតែប៉ុណ្ណោះពីប្រទេសចិន ដើម្បីមកផ្គត់ផ្គង់នៅកំឡុងខែវិច្ឆិកា-ធ្នូ ព្រោះថាអំបិលក្នុងស្ដុកនឹងអស់នៅកំឡុងខែកញ្ញានេះ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំការផលិត និងប្រមូលផលអំបិលនៅក្នុងខេត្តកែប និងកំពត ធ្វើឡើងចាប់ពីខែកញ្ញារហូតដល់ខែមេសា។ ដោយឆ្នាំខ្លះការផលិតអំបិលលើសតម្រូវការ តែឆ្នាំខ្លះទៀតខ្វះខាតដោយអាស្រ័យទៅលើអាកាសធាតុ មានន័យថា បើមានភ្លៀងខ្លាំងអំបិល នឹងមិនអាចទទួលផលឡើយ ជាក់ស្ដែងដូចក្នុងឆ្នាំ២០១៨នេះ ដោយសារតែភ្លៀងធា្លក់មិនឈប់ធ្វើឲ្យការផលិតអំបិល ទទួលបានត្រឹមតែ១ពាន់តោនប៉ុណ្ណោះ ដូច្នេះមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់បានឡើយ៕
...
Read More
FN ៖ ប្រទេសកម្ពុជា និងប្រទេសន័រវេស ត្រូវបានជ្រើសតាំងជាអនុប្រធាន នៃក្រុមប្រឹក្សាទេសាភិបាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់ឆ្នាំ២០១៩ ខាងមុខនេះ។
ការជ្រើសតាំងនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាទេសាភិបាលលើកទី៥១ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលទើបបានបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ការជ្រើសតាំងនេះ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ហើយក៏ជាសក្ខីភាពបញ្ជាក់ឱ្យឃើញថា កម្ពុជាបានចូលរួមដោយស្មើភាព និងស្មើសិទ្ធិ នៅក្នុងការគ្រប់គ្រងកិច្ចការតំបន់ និងពិភពលោក និយាយជារួម និងនិយាយដោយឡែក គឺជាការផ្តល់កិត្តិយស និងការទទួលស្គាល់នូវតួនាទីដ៏សំខាន់និងសមត្ថភាពរបស់កម្ពុជា ក្នុងឋានៈជាប្រទេសសមាជិកនៅក្នុងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះ។
នៅក្នុងសុន្ទរកថា ដែលបានកត់ត្រាជាកំណត់ហេតុ នៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាទេសាភិបាលលើកទី៥១ របស់ ADB, លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាទេសាភិបាលជំនួសរបស់កម្ពុជា ដែលបានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំនេះ, បានគូសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា ចំពោះយុទ្ធសាស្រ្តឆ្នាំ២០២០ របស់ ADB ដែលបានជួយប្រទេសសមាជិក ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនខ្លួនឱ្យកាន់តែប្រសើរឡើង។
ទន្ទឹមនឹងនេះ កម្ពុជាក៏បានចូលរួមផ្តល់យោបល់ លើសេចក្តីព្រាងយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០៣០ របស់ ADB ហើយកម្ពុជាសង្ឈឹមថា តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តថ្មីនេះ, ADB នឹងដើរតួនាទីកាន់តែសំខាន់ និងមានប្រសិទ្ធភាពនៅក្នុងការធានា ឱ្យមានកំណើនប្រកបដោយគុណភាពនៅក្នុងតំបន់, ការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មនៅក្នុងតំបន់ និងការលើកកម្ពស់នវានុវត្តន៍នៅក្នុងវិស័យ បច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រមទាំងការផ្តល់នូវ ដំណោះស្រាយដ៏សមស្របចំពោះបញ្ហាប្រឈមនានានៅក្នុងតំបន់ ក៏ដូចជាតម្រូវការផ្សេងៗរបស់ប្រទេសសមាជិក។
កម្ពុជាយល់ថា ការលើកកម្ពស់នវានុវត្តន៍នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា គឺជាកត្តាគន្លឹះនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នៅក្នុងតំបន់ ក៏ដូចជាការលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែង ខណៈដែលការយកចិត្តទុកដាក់ ត្រូវតែផ្តោតទៅលើការរៀបចំប្រព័ន្ធគាំពារសង្គម ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍ យ៉ាងឆាប់រហ័សនៃវិស័យឌីជីថល។
លោក វង្សី វិស្សុត ក៏បានគូសរំលេចផងដែរ អំពីការសម្រេចបាននូវការអភិវឌ្ឍរីកចម្រើនលូតលាស់លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានសង្កត់ធ្ងន់ថា ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ នៅក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ...Read More

FN ៖ លោកបណ្ឌិត ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ បានលើកឡើងថា អង្ករកម្ពុជាត្រូវបានទទួលស្គាល់ជាអន្ដរជាតិ ហើយអតិរេកស្រូវ បានកើនឡើងដល់ប្រមាណ៥លានតោន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
ការលើកឡើងយ៉ាងដូច្នេះ របស់លោកបណ្ឌិត ហ៊ាន វណ្ណហន បានធ្វើឡើងក្នុងពិធីប្រគល់ទទួលសម្ភារ បរិក្ខារ និងគ្រឿងយន្តកសិកម្ម របស់គម្រោងជំរុញ ផលិតកម្មស្បៀងជាលើកទី៣ ជូនដល់មន្ត្រីអនុវត្ត គម្រោងកសិករផលិតបន្លែ និងសហគមន៍កសិកម្ម ដែលចូលរួមសហការអនុវត្តក្នុងគម្រោង នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ។
លោកបណ្ឌិត ហ៊ាន វណ្ណហន បានឲ្យដឹងថា យោងតាមការសិក្សារបស់អ្នកជំនាញ ក្នុងចំណោមផ្ទៃដី ដាំដុះស្រូវសរុបជាង៣លានហិកតា មានតែផ្ទៃដី២០%ប៉ុណ្ណោះ ដែលត្រូវបានដាំដុះ ដោយប្រើប្រាស់ពូជស្រូវ មានគុណភាពល្អ។
លោកថា កសិករភាគច្រើនពឹងផ្អែក លើការទុកដាក់ស្រូវចំណី សម្រាប់ធ្វើជាស្រូវពូជ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យគុណភាពស្រូវកាន់តែធ្លាក់ចុះ ហើយមានកសិករមួយចំនួន បានយល់ដឹងពីអត្ថប្រយោជន៍ នៃគ្រាប់ពូជស្រូវសុទ្ធ ប៉ុន្តែខ្វះលទ្ធភាពទិញពូជនោះមកប្រើប្រាស់ ដោយសារវាមានតម្លៃថ្លៃ។
អគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ថា គេប៉ាន់ប្រមាណថា ត្រឹមឆ្នាំ២០២០តម្រូវការគ្រាប់ពូជស្រូវ ក្រអូបមានគុណភាពល្អ មានប្រហែល ៥០,០០០តោន ក្នុងមួយឆ្នាំ ប៉ុន្តែគិតត្រឹម ឆ្នាំ២០១៥ ការផ្គត់ផ្គង់គ្រាប់ពូជស្រូវមានគុណភាពល្អមានប្រហែល ៣៨,៥០០តោនប៉ុណ្ណោះ ក្នុងមួយឆ្នាំ នេះមានន័យថា ផលិតកម្មគ្រាប់ពូជស្រូវសុទ្ធល្អ នៅមិនទាន់បំពេញតម្រូវការ នៅឡើយ។
លោកបានបន្ថែមទៀតថា «ទោះបីយើងមិនទាន់អាចសម្រេចបាន នូវការនាំចេញអង្ករ១លានតោន គិតមកទល់នឹងពេលនេះក្តី តែយើងបានធ្វើឲ្យអង្ករកម្ពុជា ត្រូវបានទទួលស្គាល់ជា អន្តរជាតិ ហើយអតិរេកស្រូវ បានកើនឡើងដល់ប្រមាណ៥លានតោន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានក្លាយជាប្រភពដ៏សំខាន់ នៅក្នុងការធានាបាននូវ ស្ថិរភាពនៃប្រភពស្រូវ ដើម្បីធ្វើការកែច្នៃ សម្រាប់នាំអង្ករចេញ»។
ជាមួយគ្នានេះ កញ្ញាបណ្ឌិត ចាន់...Read More

FN ៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈវិស្វករកម្ពុជា បានឲ្យដឹងថា គណៈវិស្វករកម្ពុជា នឹងរៀបចំបទប្បញ្ញត្តិមួយចំនួនទៀត សម្រាប់វិស្វករបរទេស ដែលបម្រើការនៅកម្ពុជា ដើម្បីធានាបានសុវត្ថិភាព និងគុណភាពសំណង់ និងអំពាវនាវឲ្យវិស្វករមិនទាន់ចុះបញ្ជី ត្រូវរួសរាន់មកចុះបញ្ជីជាមួយគណៈវិស្វករកម្ពុជា។
លោកលើកឡើងយ៉ាងដូច្នេះ ក្រោយប្រកាសបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងលើកទិសដៅការងារ ឆ្នាំ២០១៨ របស់គណៈវិស្វករកម្ពុជា ក្នុងអាណត្តិទី២ នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។
លោកក៏បានអំពាវនាវឲ្យវស្វករខ្មែរ និងវិស្វករបរទេសទាំងអស់ ដែលបម្រើការនៅកម្ពុជា និងមិនទាន់មកចុះបញ្ជី គប្បីរួសរាន់មកចុះបញ្ជីជាមួយគណៈវិស្វករកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន។
លោកថា មុននឹងគណៈវិស្វករកម្ពុជាទទួលចុះបញ្ជី វិស្វករនីមួយៗត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃផ្នែកគុណវឌ្ឍ ប្រកបដោយភាពប្រាកដប្រជា ពីសំណាក់គណៈកម្មការជំនាញមួយរបស់គណៈវិស្វករកម្ពុជា។ ដូច្នេះនៅពេលទទួលបានការចុះបញ្ជីហើយ សាមីវិស្វករនឹងទទួលបានការទទួលស្គាល់ជាសាធារណៈថា ខ្លួនពិតជាមានជំនាញពិតប្រាកដច្បាស់លាស់ និងមានឱកាសការងារច្រើន។
ថ្មីដ្បិតតែគិតត្រឹមឆ្នាំ២០១៧ វិស្វករខ្មែរ និងបរទេសដែលបានមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជារហូតដល់ទៅជាង ៣ពាន់នាក់ ក៏ពិតមែន ប៉ុន្តែវិស្វករបរទេស ដែលបានចុះបញ្ជីនោះមានតែ ១៤នាក់ប៉ុណ្ណោះ ខណៈនៅតាមការដ្ឋានសំណង់ខ្ពស់ៗមួយចំនួន គេសង្កេតមានវិស្វករបរទេសមានចំនួនច្រើន។
ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានពន្យល់ថា នេះជាបញ្ហាប្រឈមថ្មីសម្រាប់គណៈវិស្វករកម្ពុជា ដោយហេតុថា វិស្វករបរទេសមួយចំនួន គាត់ចូលមកបម្រើការងារនៅកម្ពុជាហើយ ក៏ឆាប់ចេញទៅបរទេសវិញលឿនដែរ។ ម្យ៉ាងទៀត ការផ្សព្វផ្សាយពាក់ព័ន្ធនឹងការជំរុញឲ្យពួកគេមកចុះបញ្ជីនោះ ក៏មិនទាន់ទូលំទូលាយនៅឡើយ។
លោកបានបង្ហាញដំណោះស្រាយថា ក្រោយបញ្ចប់សន្និបាតបូកសរុបការងារ នាថ្ងៃនេះហើយ គណៈវិស្វករកម្ពុជា បានពិភាក្សាលើការពង្រីកប្រព័ន្ធផ្សព្វផ្សាយបន្ថែម ដើម្បីនាំដំណឹងនេះទៅដល់បណ្ដាវិស្វករទាំងឡាយ ដែលមិនទាន់មកចុះបញ្ជីជាមួយគណៈវិស្វករកម្ពុជា។
ក្រៅពីនេះ គណៈវិស្វករកម្ពុជា នឹងរៀបចំបទប្បញ្ញត្តិមួយចំនួនទៀត សម្រាប់វិស្វករបរទេសដែលចង់បម្រើការងារនៅកម្ពុជា ពោលពួកគេត្រូវបំពេញបែបបទ ឲ្យបានត្រឹមត្រូវ មុននឹងគ្រឹះស្ថាននានាទទួលពួកគេឲ្យចូលធ្វើការ ដើម្បីធានាបានសុវត្ថិភាព និងគុណភាពនៃការដ្ឋានសំណង់នៅកម្ពុជា។
លោក អ៉ិត សំហេង ក៏មានគោលបំណងចង់ឲ្យវិស្វករខ្មែរជំនាន់ថ្មីនេះ បង្ហាញស្នាដៃឲ្យលេចធ្លោរណាមួយ ដើម្បីទទួលបានកិត្តិនាមល្បីល្បាញដូចវិស្វករខ្មែរជំនាន់ចាស់ ដូចជាលោកតា...Read More

FN ៖ ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា លោក William (Bill) Jesse Longhurst បានអះអាងថា ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងអង់គ្លេស រហូតមកដល់ពេលនេះ នៅតែបន្ដកើនឡើងរហូត លើស១,០០០លានដុល្លារ។
ការបញ្ជាក់យ៉ាងដូច្នេះរបស់លោកឯកអគ្គរាជទូត ត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងឱកាសស្ថានទូតប្រារព្ធព្រះរាជពិធី បុណ្យចម្រើនព្រះជន្មគម្រប់ ៩២ព្រះវស្សា ព្រះមហាក្សត្រីយានី អេលីហ្សាបេត្ស ទី២។
ក្នុងពិធីនេះ ក៏មានការចូលរួមពី លោកទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងមន្ដ្រីជាន់ខ្ពស់ជួររាជរដ្ឋាភិបាល ព្រមទាំងតំណាងទូតប្រចាំនៅកម្ពុជា ជាច្រើនរូបទៀតផងដែរ។
តាមរយៈអ្នកបកប្រែ លោកឯកអគ្គរាជទូត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «បើយើងជជែកទាក់ទងអំពីពាណិជ្ជកម្មទ្វេរភាគីរវាងអង់គេ្លស និងកម្ពុជា មានលើសពី១,០០០លានដុល្លារហើយ បើគិតដល់បច្ចុប្បន្ននេះ ដែលក្នុងនោះភាគីច្រើន គឺការនាំចេញរបស់កម្ពុជា លើផលិតផលវាយនភ័ណ្ឌ ទៅកាន់ទីផ្សារអង់គ្លេស»។
បើតាមលោក William (Bill) Jesse Longhurst បច្ចុប្បន្ននេះ មានក្រុមហ៊ុនធំៗរបស់អង់គ្លេស បានបន្ដមកបណ្ដាក់ទុននៅកម្ពុជា ខណៈដែលរដ្ឋាភិបាលអង់គ្លេស កំពុងខិតខំជំរុញបន្ថែមទៀតលើការងារពាណិជ្ជកម្មមួយនេះ។
ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ដែលនឹងបញ្ចប់អាណត្តិរបស់ខ្លួនក្នុងរយៈពេល២ខែទៀតនេះ បានគូសបញ្ជាក់ថា ការដែលវិនិយោគិនរបស់អង់គ្លេស បន្ដមកបណ្ដាក់ទុននៅកម្ពុជា ក៏ដោយសារមើលឃើញពីសក្ដានុពលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្ដកើនឡើងនៅតែខ្លាំង ដែលសេដ្ឋកិច្ចបែបនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគ ហើយកម្ពុជាក៏មានកម្លាំងពលកម្មវ័យក្មេងជាច្រើនផងដែរ។
សូមរំលឹកថា នៅក្នុងឆ្នាំ២០១៦ ទំហំនៃការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេស គឺនៅក្នុងរង្វង់ប្រមាណ ៨០០លានដុល្លារអាមេរិក ដែលនៅក្នុងទំហំទឹកប្រាក់នេះ កម្ពុជាបាននាំចេញនូវផលិតផលប្រភេទកសិកម្ម និងវាយនភ័ណ្ឌទៅកាន់ចក្រភពអង់គ្លេស នូវទឹកប្រាក់ប្រមាណ ៧៦៧លានដុល្លារ និងបាននាំចូលមកវិញនូវផលិតផលអេឡិកត្រូនិក និងមុខទំនិញផ្សេងទៀត ក្នុងទំហំទឹកប្រាក់ប្រមាណ៣៥លានដុល្លារ៕
...
Read More ទៅមុខថយក្រោយ