ឆ្នាំ២០១៩ ការសាងសង់នៅកម្ពុជា មានជាង៤ពាន់គម្រោង កើនជាង៧៨% មានទុនវិនិយោគជាង៩ពាន់លានដុល្លារ

FN ៖ សំណង់ផ្សេងៗនៅក្នុងកម្ពុជា ក្នុងឆ្នាំ២០១៩នេះ បានហក់ឡើងខ្ពស់ជិតទ្វេដង បើធៀបនឹងឆ្នាំ២០១៨ កន្លងទៅនេះ។ របាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងឆ្នាំ២០១៩នេះ ទិន្នន័យសំណង់ ទូទាំងប្រទេសមានចំនួន ៤,៤៤៦គម្រោង ក្រោមទុនវិនិយោគប្រមាណ ៩ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ៧៨,៨៨ភាគរយ បើធៀបនឹងឆ្នាំ២០១៨។
របាយការណ៍បានបង្ហាញថា ទិន្នន័យសំណង់ទូទាំងប្រទេសចំនួន ៤,៤៤៦គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ សរុបចំនួន ១៨,៥៤០,៨៧៩ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុន វិនិយោគប្រមាណ ៩,៣៥៣,៦៩៧,៤៧៥ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ មានចំនួន ២,៨៦៧ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ចំនួន ១១,៤២៧,១៩០ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុន វិនិយោគប្រមាណ ៥,២២៨,៩៩២,៥២២ដុល្លារ។
របាយការណ៍បានបង្ហាញថា ក្នុងឆ្នាំ២០១៩នេះ គម្រោងអគារខ្ពស់ៗនៅកម្ពុជា ចាប់ពី៥ជាន់ឡើង មានចំនួន ៤៣២គម្រោង ស្មើនឹង៤៣៦អគារ (ខេត្តព្រះសីហនុមានគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងចំនួន២០៣អគារ) ក្នុងនោះពី៥ជាន់ទៅ៩ជាន់ មានចំនួន២០៨អគារ ពី១០ជាន់ ទៅ១៩ជាន់ មានចំនួន១៣៥អគារ ពី២០ជាន់ ទៅ២៩ជាន់ មានចំនួន ៥៧អគារ ពី ៣០ជាន់ ទៅ៣៩ជាន់ មានចំនួន២៣អគារ ពី៤០ជាន់ ឡើងទៅមានចំនួន១៣អគារ។
ដោយឡែក សំណង់លំនៅឋាននៅកម្ពុជា ក្នុងឆ្នាំ២០១៩ មានចំនួន ៣,៧៣២ គម្រោងមានផ្ទៃក្រឡា កម្រាលសំណង់ចំនួន ៨,០២៤,២៨៦ម៉ែត្រការ៉េ មានទុនវិនិយោគ ៣,៦៦១,២៧៥,៣៥០ដុល្លារ ស្មើនឹង ៣៨,៤៨៨ខ្នង។ ចំណែកឯកជន/ល្វែងបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈបុរីនៅទូទាំងប្រទេស ចំនួន៤០គម្រោង ស្មើនឹង ១៦,៥៨៩ខ្នង មានផ្ទៃក្រឡាកម្រាលសំណង់សរុប ២,៤៩៦,៣៥៨ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៨២១,៣០៦,៦៧៦ដុល្លារ។

អគារផ្ទះល្វែង...Read More


រដ្ឋមន្ត្រី ថោង ខុន៖ ភ្ញៀវនិងពលរដ្ឋ ៩០ម៉ឺននាក់ បានចូលកម្សាន្តនាអំឡុងពេលបុណ្យសមុទ្រនៅខេត្តកំពត

FN ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងថា នាអំឡុងពេលពិធីបុណ្យសមុទ្រនៅខេត្តកំពតនេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្តប្រមាណ ៩០ម៉ឺននាក់ ខណៈបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍កម្សាន្តនានានោះ ក៏បានប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ និងរលូនទៅមុខផងដែរ ពោលការរៀបចំព្រឹត្តិការណ៍នេះគឺបានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ។
លោកបានបញ្ជាក់ថា ថ្ងៃទី១នៃពិធីបុណ្យមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកទស្សនាប្រមាណ ២០ម៉ឺននាក់ ថ្ងៃទី២នៃពិធីបុណ្យ ថ្ងៃដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមប្រមាណ ៤០ម៉ឺននាក់ និងថ្ងៃទី៣មានប្រមាណ ៣០ម៉ឺននាក់ សរុបគឺមានចំនួនប្រមាណ ៩០ម៉ឺននាក់ (ភ្ញៀវទៅទស្សនាតាមរមណីយដ្ឋាននានាក្នុងខេត្តកំពតមានប្រមាណ ៤ម៉ឺននាក់) ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,០០០នាក់ ពោលគឺលើសការរំពឹងទុកទៅទៀត។ កាលពីបុណ្យសមុទ្រនៅខេត្តកំពតជុំទី១ មានភ្ញៀវចូលទស្សនាកម្សាន្តតែ ៣៥ម៉ឺនប៉ុណ្ណោះ។
ថ្លែងនាពិធីបិទព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ ជុំទី២ នារាត្រីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ លោករដ្ឋមន្ត្រី ថោង ខុន បានគោរពថ្លែងអរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់អនុសាសន៍ដ៏មានតម្លៃដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់គ្នា នាពិធីបើកព្រឹត្តិការណ៍បុណ្យសមុទ្រជាផ្លូវការ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានប្តេជ្ញាអនុវត្តន៍តាមអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នរឱ្យប្រកបដោយនិរន្តរភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជាបន្ថែម។
នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានផ្ដល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធខិតខំផ្ដល់ហេដ្ឋរចនាសម្ពន្ធឯកជន ក្នុងនោះសហគមន៍ទេសចរណ៍ក៏ត្រូវខិតខំបង្កើតផលិតផលឱ្យបានច្រើន ពោលផលិតផលដែលប្រកបដោយគុណភាព ចំណែកឯប្រជាពលរដ្ឋក៏សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន ផ្តល់បដិសណ្ឋារកិច្ចដ៏ល្អពេញចិត្តដល់ភ្ញៀវទេសចរ ដាច់ខាតមិនត្រូវបន្លំ ឬបោកប្រាសភ្ញៀវឱ្យសោះ។
លោកបានបន្តថា «បុណ្យសមុទ្រលើកទី៨ ជុំទី២នេះ យើងបានឃើញប្រត្យក្សអំពីស្មារតីរួមគិត រួមធ្វើ រួមទទួលខុសត្រូវរបស់គ្រប់ផ្នែកគ្រប់ថ្នាក់ ទាំងប្រជាពលរដ្ឋ...Read More


ក្រសួងពាណិជ្ជកម្ម៖ ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះមានទឹកប្រាក់ជាង១ម៉ឺនលានដុល្លារ នៅ១០ខែ ឆ្នាំ២០១៩

FN ៖ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការនាំចេញរបស់កម្ពុជា ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩នេះ មានទឹកប្រាក់ប្រមាណជាង១០,៨១៣លានដុល្លារអាមេរិក កើនឡើង៦.៤៥ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ មានចំនួន១០,១៥៨លានដុល្លារអាមេរិក។
វិស័យសំខាន់ៗដែលជំរុញដល់ការនាំចេញនេះ មានវិស័យសម្លៀកបំពាក់ ស្បែកជើង អង្ករ និងផលិតផលមួយចំនួនទៀត។
យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០១៩ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២០ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែធ្នូនេះ បានបញ្ជាក់ថា «ការនាំចេញទំនិញទៅគ្រប់ទ្វីប ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩ មានទឹកប្រាក់ប្រមាណជាង១០,៨១៣លានដុល្លារអាមេរិក បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៨ ដែលមានទឹកប្រាក់ប្រមាណ ជាង១០,១៥៨លានដុល្លារអាមេរិក កើនឡើងប្រមាណ៦៥៤លានដុល្លារអាមេរិក កើនឡើង៦.៤៥ភាគរយ»។
ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ទឹកប្រាក់ជាង១ម៉ឺនលានដុល្លារ ដែលនាំចេញតាមរយៈប្រព័ន្ធអនុគ្រោះនេះ ក្នុងនោះរួមមាន៖ ការនាំចេញសម្លៀកបំពាក់ មានទឹកប្រាក់ជាង៦,៤០៦លានដុល្លារអាមេរិក, វាយនភ័ណ្ឌមានទឹកប្រាក់ជាង៤០លានដុល្លារអាមេរិក, ស្បែកជើងមានទឹកប្រាក់ជាង៩០៥លានដុល្លារអាមេរិក, អង្ករមានទឹកប្រាក់ជាង២៨៦លានដុល្លារអាមេរិក និងផលិតផលផ្សេងៗមានទឹកប្រាក់ជាង៣,១៧៦លានដុល្លារអាមេរិក៕

...Read More

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំពីការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រង និងនីតិវិធីនៃការបង់ថ្លៃសេវាប្រមូលសំរាម ក្រោយដកចេញពីវិក្កយបត្រអគ្គិសនីកម្ពុជា

FN ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែធ្នូនេះ បានចេញសេចក្តីណែនាំ ស្តីពីការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រង និងនីតិវិធីនៃការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល។
ក្នុងសេចក្តីណែនាំបានបញ្ជាក់ថា អនុលោមតាមបទបញ្ជារបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា, រដ្ឋបាលរាជធានីភ្នំពេញបានបង្កើត រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ ដែលមានភារកិច្ចទទួលបន្ទុកលើការគ្រប់គ្រងការផ្តល់សេវាប្រមូលសំរាម និងសំណល់រឹង ការអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម និង
សំណល់រឹងថ្មី និងការប្រមូលចំណូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ដោយមិនដាក់ក្នុងវិក្កយបត្រអគ្គិសនីទៀតទេ។
រដ្ឋាបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ក្នុងអំឡុងពេលអន្តរកាល គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ រហូតដល់ពេលបង្កើតបាន និងដាក់
ឱ្យដំណើរការពេញលេញ នូវប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងថ្មី ក្នុងពេលឆាប់ៗខាងមុខ រាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រុមហ៊ុនស៊ីនទ្រី មានសិទ្ធិបន្តប្រតិបត្តិការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹងជាបណ្តោះអាសន្នសិន ប៉ុន្តែមិនមានសិទ្ធិក្នុងការប្រមូលថ្លៃសេវា សម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹង
តទៅទៀតទេ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ សូមរក្សាស្ថានភាពចំពោះតម្លៃសេវាបច្ចុប្បន្នជាបណ្តោះអាសន្នសិន និងសូមប្រជាពលរដ្ឋប្រើប្រាស់អត្រាតម្លៃ សេវាប្រមូលសំរាម និងសំណល់រឹងដែលបានបង់រួចហើយកាលពីខែតុលា ឆ្នាំ២០១៩ ជាមូលដ្ឋាន ដើម្បីបន្តបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ក្នុងអំឡុងពេលអន្តរកាលនេះ។
ដើម្បីទំនើបកម្មសេវាសាធារណៈ និងសម្រួលដល់ការបង់ថ្លៃប្រើប្រាស់សេវាឱ្យបានគ្រប់ទីកន្លែង រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកការចេញ និងចែកវិក្កយបត្រប្រមូលថ្លៃសេវាសំរាម និងសំណល់រឹងជាក្រដាស ដូចដែលធ្លាប់ភ្ជាប់ជាមួយវិក្កយបត្រអគ្គិសនី ហើយនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង់ទូទាត់ តាមមធ្យោបាយអេឡិចត្រូនិកជំនួសវិញដូចខាងក្រោម៖
ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០តទៅ អតិថិជនត្រូវបង់ថ្លៃសេវាប្រចាំខែចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ នៃខែបន្ទាប់ (ឧទាហរណ៍សម្រាប់ថ្លៃសេវាប្រចាំខែមករា ឆ្នាំ២០២០ អតិថិជនត្រូវបង់ថ្លៃសេវាពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ខែកុម្ភៈ) តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ហារទូទាត់នៅធនាគារ...Read More


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយជូន អ្នកជំងឺ និងស្ត្រីមានផ្ទៃពោះ-សម្រាលកូន រួមទាំងបុគ្គលិក-កម្មករជាង ២ពាន់នាក់ នៅមន្ទីរពេទ្យកាល់ម៉ែត

FN ៖ ក្នុងកំឡុងពេល កំពុងមើលថែទាំមាតា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី, នៅថ្ងៃសៅរ៍ ១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ លោកយាយ ម៉ោង ទឹម អាយុ ១០១ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា ជាតំណាង ដែលមានការអមដំណើរជាមួយគណៈប្រតិភូ ថ្នាក់ដឹកនាំ មន្ត្រី និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខដោយផ្ទាល់ និងចែកអំណោយមនុស្សធម៌ ជូនដល់អ្នកជំងឺដែលមកសម្រាកព្យាបាល ប្រមាណចំនួន ១,១២៣នាក់ នៅតាមផ្នែកនីមួយៗក្នុងមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី ក៏បានប្រគល់អំណោយលើកទឹកចិត្ត ដល់គ្រូពេទ្យ បុគ្គលិក និងកម្មករ ចំនួន១,៦១៧នាក់ ដែលកំពុងបម្រើការងារ នៅក្នុងមន្ទីរពេទ្យផងដែរ។
ជាមួយគ្នានោះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្ដីនឹករលឹក និងការថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំថែទាំ ព្យាបាលជំងឺ ដោយយកចិត្តទុកដាក់ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ ធ្វើឱ្យប្រជាពលរដ្ឋទទួលស្គាល់ និងជឿទុកចិត្ត...Read More


ឆ្នាំ២០១៩ ទុនវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេសមានជាង៩ពាន់លានដុល្លារ កើឡើង៧៨ភាគរយ

FN ៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា នៅក្នុងឆ្នាំ២០១៩នេះ ទុនវិនិយោគលើវិស័យសំណង់ នៅទូទាំងប្រទេសកម្ពុជា មានចំនួន៩,៣០០លានដុល្លារសហរដ្ឋអាមេរិក បើប្រៀបធៀបនិងឆ្នាំ២០១៨ មានការកើនឡើង រហូតទៅដល់៧៨ភាគរយ។
ការបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីមហាសន្និបាត បូកសរុបការងារប្រចាំឆ្នាំលើកទី៨ របស់សមាគម និងពិធីសម្ពោធបើកការតាំងពិព័រណ៍ ឧស្សាហកម្មសំណង់ កម្ពុជា-អន្ដរជាតិ ឆ្នាំ២០១៩ ដែលរៀបចំដោយសមាគមអ្នកសាងសង់កម្ពុជា។ ពិធីនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «ទុនវិនិយោគលើវិស័យសំណង់ នៅក្នុងឆ្នាំ២០១៩នេះ មានចំនួន៩,៣០០លានដុល្លារ នៅទូទាំងប្រទេស ហើយបើប្រៀបធៀប ជាមួយនឹងទុនវិនិយោគ ដែលបានកត់ត្រានៅឆ្នាំ២០១៨ មានការកើនឡើង រហូតទៅដល់៧៨ភាគរយ»។
ទន្ទឹមគ្នានោះ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានក្រើនរំលឹកដល់អ្នកប្រកបអាជីព និងធុរជន ក្នុងវិស័យឧស្សាហកម្មសំណងទាំងអស់ ឲ្យចូលរួមគោរពច្បាប់សំណង់ និងបទប្បញ្ញត្តិនានា ពាក់ព័ន្ធវិស័យសំណង់ ឲ្យបានត្រឹមត្រូវ ដើម្បីធានានូវសុវត្តិភាព និងគុណភាពសំណង់នៅកម្ពុជាដូចជា៖
*ទី១៖ ត្រូវមានលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋានមុនពេល ធ្វើការសាងសង់ និងត្រូវអនុវត្តតាមប្លង់បច្ចេកទេសដែលបានអនុញ្ញាត និងបទប្បញ្ញត្តិបច្ចេកទេសផ្សេងៗឲ្យបានត្រឹមត្រូវ
*ទី២៖ ក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ និង សិក្សាគម្រោងប្លង់ រួមទាំងក្រុម ជាងសំណង់ទាំងអស់ ត្រូវមកស្នើសុំចុះបញ្ជីជាអ្នកប្រកបអាជីវកម្មស្របតាមច្បាប់ជាធរមាន
*ទី៣៖ ត្រូវរៀបចំការដ្ឋានសាងសង់ ឱ្យមានសណ្តាប់ធ្នាប់ និងអនាម័យជាប្រចាំ...Read More


កម្ពុជា-កូរ៉េខាងត្បូង ចុះកិច្ចព្រមព្រៀងចំនួន៥ ចំណុច ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេស

FN ៖ បន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងការបរទេសទាំងពីរ នៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កម្ពុជា និងសាធាណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមក។
ឯកសារសំខាន់ទាំង៥ ដែលបានចុះហត្ថលេខានោះរួមមាន៖
១៖ កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា និងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេសពន្ធ និងការចៀសវាងពន្ធ។ ចុះហត្ថលេខាដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ លោកស្រីរដ្ឋមន្ត្រីការបរទេសកូរ៉េ Kang Kyung-wha។
២៖ សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។ ចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ លោកស្រី Kang Kyung-wha។
៣៖ អនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។
៤៖ អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន។
៥៖ សេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមការសិក្សារួមគ្នាលើលទ្ធភាពបង្កើតកិច្ចព្រមពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ៕

...Read More

កម្ពុជានាំចេញជ័រកៅស៊ូបានជិត២០ម៉ឺនតោន ទទួលចំណូល២៦៦លានដុល្លារ នៅរយៈពេល១០ខែឆ្នាំនេះ

FN ៖ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានបញ្ជាក់ថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញកៅស៊ូចំនួន១៩៩,៩៧៥តោន កើនឡើង២៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដោយទទួលបានចំណូលប្រមាណ២៦៦លានដុល្លារអាមេរិក។
របាយការណ៍បញ្ជាក់ថា តម្លៃជាមធ្យមរបស់ជ័រកៅស៊ូ នៅ១០ខែដំបូង ឆ្នាំ២០១៩នេះ មានតម្លៃ១,៣៣២ដុល្លារក្នុង១តោន បានធ្លាក់ចុះ២%។ ដូច្នេះបើគិតជាចំណូលដែលកម្ពុជា ទទួលបានពីការនាំចេញជ័រកៅស៊ូរយៈពេល១០ខែ មានចំនួនប្រមាណជា ២៦៦,៣៦៦,៧០០ដុល្លារអាមេរិក។
សម្រាប់ការនាំចេញជ័រកៅស៊ូ ក្នុងខែតុលា មានចំនួនប្រមាណជាជាង ២៦,៩០៤តោន ខណៈតម្លៃជ័រកៅស៊ូជាមធ្យមក្នុងខែតុលានេះមានតម្លៃ ១,៣០៨ដុល្លារក្នុង១តោន បានកើនឡើង០.៤១% បើធៀបនិងខែមុនកន្លងផងដែរ។
សូមបញ្ជាក់ថា រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន ទទួលបានចំណូលជិត៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕

...Read More

១០ខែឆ្នាំនេះ ពន្ធដារប្រមូលចំណូល សម្រាប់ថវិកាជាតិបានជាង២,៤០០លានដុល្លារ កើនជាង២៨%

FN ៖ រយៈពេល ១០ខែ ឆ្នាំ២០១៩នេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួន ៩ ៦១៦.៨៣ ប៊ីលានរៀល ស្មើនឹងប្រមាណ ២,៤០៤.២១ លានដុល្លារអាមេរិកកើនឡើង២៨.៣១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន នៃលទ្ធផលកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា ឆ្នាំ២០១៩ ។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថាកំណើននៃការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ព្រោះការអនុវត្តដោយជោគជ័យនូវប្រព័ន្ធស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម (E-VAT Refund) ដែលបច្ចុប្បន្នអ្នកជាប់ពន្ធនិងសហគ្រាស មានការយល់ដឹងច្រើន ក៏ដូចជាការខិតខំប្រឹងប្រែងប្រមូលចំណូលពន្ធរបស់ថ្នាក់ដឹកនាំនិងមន្ត្រីពន្ធដារគ្រប់ជាន់ថ្នាក់។
លោកបានណែនាំបន្ថែមដល់គ្រប់អង្គភាព ឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ ប្រកបដោយប្រសិទ្ធភាព និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយដោយប្រកាន់នូវ «ទម្លាប់ហ្មត់ចត់ លើកិច្ចការតូចតាច ទើបអាចមានឱកាសទទួលកិច្ចការធំបាន» ដែលនេះជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក គង់ វិបុល ក៏បានពាំនាំយកនូវការផ្តាំផ្ញើរបស់ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋបមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្នុងនាមលោកផ្ទាល់ សូមវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់នៅតាមអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ហើយនេះគឺជាជោគជ័យ និងជាសមិទ្ធផលរួមរបស់អគ្គនាយកដ្ឋានពន្ធដារទាំងមូល៕

...Read More

៩ខែឆ្នាំនេះ កម្ពុជានាំចេញស្បែកជើង និងកាបូបធ្វើដំណើរ គិតជាទឹកប្រាក់៧២៣លានដុល្លារ កើន៨៨ភាគរយ

FN ៖ លោក សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងណាណិជ្ជកម្ម បានថ្លែងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញស្បែកជើង និងកាបូបធ្វើដំណើរ គិតជាទឹកប្រាក់មានចំនួន ៧២៣លានដុល្លារអាមេរិក កើនឡើងចំនួន ៨៨ភាគរយ បើធៀបនឹងឆ្នាំ២០១៨។
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានថ្លែងបែបនេះ ក្នុងឱកាសសមាគមស្បែកជើងកម្ពុជា រៀបចំពិព័រណ៍ពាណិជ្ជកម្មបច្ចេកវិជ្ជាអន្តរជាតិ ពាក់ព័ន្ធនឹងគ្រឿងម៉ាស៉ីន គ្រឿងបង្គុំ និងគ្រឿងផ្សំផ្សេងៗ សម្រាប់ផ្នែកស្បែកជើង និងសម្ភារធ្វើដំណើរ ដែលផលិតពីស្បែក នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសាលមហោស្រពកោះពេជ្រ។
លោក សំ សិរីរតន៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំគួរតែជម្រាបជូនផងដែរថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនផលិតស្បែកជើង និងកាបូបធ្វើដំណើរ មានចំនួន ៩៨ក្រុមហ៊ុន ហើយការនាំចេញស្បែកជើង និងកាបូបធ្វើដំណើរឆ្លង រយៈពេល ៩ខែ ឆ្នាំ២០១៩នេះ បានកើនដល់ ៧២៣លានដុល្លារអាមេរិក កើនឡើងចំនួន ៣៣៨លានដុល្លារអាមេរិក ស្មើនឹង ៨៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ មានត្រឹមតែ ៣៨៥លានដុល្លារអាមេរិកប៉ុណ្ណោះ»។
លោកបានឲ្យដឹងផងដែរថា ក្នុងឆ្នាំ២០១៨កន្លងទៅ កម្ពុជាទទួលបានការវិនិយោគក្នុងគម្រោងទឹកប្រាក់ប្រមាន ៦.៤ប៊ីលានដុល្លារអាមេរិក ក្នុងនោះប្រទេសចិនឈរលំដាប់លេខ១ ដែលបោះទុនវិនិយោគនៅកម្ពុជា មានចំនួន៥៣,២៨% វិនិយោគទុនក្នុងស្រុកចំនួន ២៩.៧៧% និងប្រទេសជប៉ុនមានចំនួន ១៣.០៨% ដែលវិនិយោគក្នុងវិស័យឧស្សាហកម្ម (កាត់ដេរ ស្បែកជើង កាបូបធ្វើដំណើរ) វិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យកសិកម្ម និងវិស័យទេសចរណ៍។
លោក សំ សិរីរតន៍ បានបន្តថា...Read More


រដ្ឋមន្ត្រី ថោង ខុន៖ ភ្ញៀវទេសចរចេញដើរលេងទូទាំងប្រទេសជិត៦លាននាក់ នាឱកាសព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ

FN ៖ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា មានភ្ញៀវទេសចរនិងប្រជាពលរដ្ឋប្រមាណជាង ៥.៨លាននាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស កើនឡើងជាង៧%។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃនេះ ភ្ញៀវទេសចរនិងប្រជាពលរដ្ឋ ដែលដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានានៅទូទាំង២៥រាជធានី-ខេត្ត មានចំនួនសរុប ៥,៨១៦,៧១១នាក់ ក្នុងអត្រាកំណើនប្រមាណ ៧.២៦%»។

ក្នុងចំណោមភ្ញៀវទេសចរ និងប្រជាពលរដ្ឋខាងលើ រួមមាន៖
* ភ្ញៀវជាតិមានប្រមាណ ៥,៧២៧,១៦៣នាក់ ក្នុងអត្រាកំណើន ៧.២១%។
* ភ្ញៀវអន្តរជាតិមានប្រមាណ ៨៩,៥៤៨នាក់ ក្នុងអត្រាកំណើន ១០.៦១%។

ដោយឡែក ក្នុងតួលេខក្នុងរាជធានីភ្នំពេញ ដែលជាទីតាំងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ទទួលបានភ្ញៀវមកកម្សាន្តប្រមាណ ៤,៧៨១,៤៤៦នាក់ កើនឡើង ៥.១៦% ក្នុងនោះរួមមាន៖
* ភ្ញៀវជាតិមានប្រមាណ ៤,៧៥០,០០០នាក់ កើនឡើង ៥.១១%។
* ភ្ញៀវអន្តរជាតិមានប្រមាណ ៣១,៤៤៦នាក់ កើនឡើង ១៣.៩៤ %៕

...Read More

រដ្ឋមន្ត្រី វង សូត ចែកកង់ជំនួយរបស់អង្គការកុកិសៃ KJO ប្រទេសជប៉ុនចំនួន ៤០០គ្រឿង ជូនសិស្សានុសិស្សក្រីក្រក្រីក្រ ក្នុងខណ្ឌព្រែកព្នៅ

FN ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកលោកស្រី នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកកង់ជូនដល់សិស្សានុសិស្សក្រីក្រចំនួន៤០០គ្រឿង ជូនសិស្សានុសិស្សក្រីក្រក្រីក្រ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
កង់ចំនួន ៤០០គ្រឿង គឺជាអំណោយរបស់អង្គការ កុកិសៃ KJO ប្រទេសជប៉ុន។ ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អគ្គនាយក, តំណាងរដ្ឋបាលរាជរាជធានីភ្នំពេញ, អភិបាលខណ្ឌព្រែកព្នៅ, តំណាងអង្គការកុកឺសៃ, លោកនាយកសាលា, អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមផងដែរ។
ថ្លែងសំណេះសំណាលជាមួយសិស្សានុសិស្ស នឹងមាតាបិតា នាឱកាសនោះ រដ្ឋមន្ត្រី វង សូត បានលើកឡើងថា ក្រោមកិច្ចសហការជាមួយអង្គការកុមារអាស៊ីអាស្ដេកា និងអង្គការកុកិសៃ KJO ជប៉ុន ដែលផ្ដល់ជំនួយជាកង់ចំនួន ៤០០គ្រឿង បន្ថែមសម្រាប់ធ្វើ ការចែកជូនដល់ក្មួយៗកុមារ សិស្សានុសិស្សក្រីក្រមកពីតាមបណ្តារសាលាបឋមសិក្សា, អនុវិទ្យាល័យ និងវិទ្យាល័យក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់ជួយកុមារា កុមារី សិស្សានុសិស្ស ដែលជួបដោះស្រាយបញ្ហាលំបាក គ្មានមធ្យោបាយធ្វើដំណើរ ទៅសាលារៀន។
ជាមួយគ្នានោះ រដ្ឋមន្ត្រី វង សូត បានផ្ដាំផ្ញើដល់ក្មួយៗកុមារទាំងអស់ សូមឲ្យក្មួយៗ យកចិត្តទុកដាក់ ខិតខំរៀនសូត្រ ស្ដាប់បង្កាប់ឪពុកម្ដាយ អ្នកគ្រូ លោកគ្រូ និងត្រូវខិតខំរៀនសូត្រឲ្យទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងក្លាយជាពលរដ្ឋល្អ សម្រាប់ពេលអនាគត់ ក្លាយជាទំពាំងស្នងឬស្សី សសម្រាប់បន្តវេណ មនុស្សជំនាន់ក្រោយៗទៀត។
លោក វង សូត បានលើកឡើងបន្ថែមថា នៅពេលដែលក្មួយៗ...Read More


ទៅមុខថយក្រោយ