
FN ៖ នៅយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹងថា គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលនៃទីភ្នាក់ងារជ្រើសរើសឯកជន ដែលស្ថិតនៅក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្រុងសៀមរាប ត្រូវបិទផ្អាកការបណ្តុះបណ្តាលជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងថ្មី។
វិធានការនេះធ្វើឡើងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឹ Covid-19 បន្ទាប់ពីបានរកឃើញមេរោគនេះលើបុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ ដែលប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុន ដែលមានផ្ទុកមេរោគ Covid-19 ហើយបានចាកចេញពីសៀមរាម ទៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។
...
Read More
FN ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរំលឹក និងអំពាវនាវដល់ម្ចាស់ នាយកសហគ្រាស គ្រឹះស្ថាន កម្មករ និយោជិត និងអង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ដែលរងផលប៉ះពាល់ពីកង្វះវត្ថុធាតុដើមដោយសារជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ខូវីដ១៩ ឱ្យអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ការងារ និងវិធានការនានារបស់រាជរដ្ឋាភិបាល។
តាមរយៈសេចក្តីប្រកាសរបស់ខ្លួន នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដូចតទៅ៖
១៖ អនុវត្តឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិច្បាប់ស្តីពីការងារពាក់ព័ន្ធនឹងនីតិវិធី នៃការព្យួរកិច្ចសន្យាការងារ
២៖ អនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការ និងអនុសាសន៍របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី លើការគ្រប់គ្រងផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើមខូវីដ១៩
៣៖ អនុវត្តតាមសេចក្តីណែនាំ ០១៤/២០ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពីការព្យួរកិច្ចសន្យាការងារ, ការចុះឈ្មោះចូលរៀនជំនាញទន់ និងការផ្អាកបង់ភាគទាន ប.ស.ស សម្រាប់វិស័យវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ដែលរងផលប៉ះពាល់ពីកង្វះខាតវត្ថុធាតុដើមដោយសារជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ខូវីដ១៩
៤៖ មិនត្រូវឆ្លៀតយកឱកាសនេះ ទាមទារ ឬប្រែក្លាយការព្យួរកិច្ចសន្យាការងារ ទៅជាការបញ្ឈប់កិច្ចសន្យាការងារ ឬធ្វើការផ្លាស់ប្ដូរប្រភេទកិច្ចសន្យាការងារ ឬធ្វើការបញ្ចប់កិច្ចសន្យាការងាររើសអើងថ្នាក់ដឹកនាំសហជីពឡើយ។ ទង្វើនេះគឺខុសច្បាប់ហើយបុគ្គលទាំងឡាយ ដែលទាមទារ ឬញុះញង់ឲ្យធ្វើទង្វើនេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់នាយកសហគ្រាស គ្រឹះស្ថានកម្មករនិយោជិត និងអង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ ក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបដែលរងផលប៉ះពាល់ពីកង្វះខាតវត្ថុធាតុដើមដោយជំងឺ រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ខូវីដ១៩ នឹងចូលរួមអនុវត្តច្បាប់ស្ដីពីការនានាប្រកបដោយប្រសិទ្ធភាពខ្ពស់៕
...
Read More
FN ៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្តែងការពេញចិត្តចំពោះកាយវិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនរើសអើង ឬចាត់វិធានការហួសហេតុទៅលើបប្រជាពលរដ្ឋកូរ៉េខាងត្បូង ក្នុងការចេញចូលប្រទេសកម្ពុជា បន្ទាប់ពីប្រទេសមួយនេះរងការវាយប្រហារដោយមេរោគ COVID-19។
លោក ឡុង ឌីម៉ង់ ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានឱ្យ Fresh News ដឹងនៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បានអរគុណដល់កម្ពុជាចំពោះកាយវិការមិនរើសអើង និងរឹតបន្តឹងហួសហេតុលើការធ្វើដំណើររវាងប្រទេសទាំងពីរ។ ផ្ទុយទៅវិញ បានជ្រើសវិធានការម៉ឺងម៉ាត់ក្នុងការតាមដានរោគសញ្ញារបស់អ្នកដំណើរតាមច្រកទ្វារអន្តរជាតិប្រទេសទាំងពីរ។
បើតាមលោក ឡុង ឌីម៉ង់ ការថ្លែងអំណរគុណរបស់លោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង បានធ្វើដោយផ្ទាល់មាត់តាមរយៈរូបលោក ក្នុងពេលចូលរួមកិច្ចប្រជុំជាលើកទី៣រវាងលោកស្រីរដ្ឋមន្ត្រី និងអង្គទូតនានាលើបច្ចុប្បន្នភាពនៃជំងឺ COVID-19 នៅប្រទេសកូរ៉េខាងត្បូង។
លោក ឡុង ឌីម៉ង់ បានឱ្យដឹងផងដែរថា ក្នុងកិច្ចប្រជុំនោះ លោកស្រីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បានចែករំលែកពីស្ថានភាពវិវឌ្ឍន៍នៃជំងឺ COVID-19, ពីវិធានការទប់ស្កាត់ការឆ្លង។ លោកស្រី ក៏បានបញ្ជាក់ពីគោលជំហររបស់កូរ៉េខាងត្បូង ចំពោះការប្រឈមទៅនឹងការចាត់វិធានការហួសហេតុពីបណ្តាប្រទេសមួយចំនួន ក៏ដូចជាវិធានការណ៍ជាទីទុកចិត្តរបស់កូរ៉េក្នុងការគ្រប់គ្រងប្រទេសក្នុងកាល:ទេស:មានវិបត្តិ សំដៅធានារក្សាបាននូវសុខមាលភាពទាំងជនបរទេស ក៏ដូចជាប្រជាជនកូរ៉េខាងត្បូង។
សូមបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង ជាប្រទេសមួយដែលកំពុងវាយប្រហារធ្ងន់ធ្ងរពីជំងឺ COVID-19 បន្ទាប់ពីប្រទេសចិន។ មកដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ មនុស្ស ៦,៥៩៣នាក់ ហើយបានកើតជំងឺ COVID-19 ហើយមនុស្ស ៤៣នាក់ បានស្លាប់បាត់បង់ជីវិត។
ព្រោះតែខ្លាចការឆ្លងជំងឺនេះពីប្រជាពលរដ្ឋកូរ៉េខាងត្បូងនោះ ប្រទេសមួយចំនួនបានចាប់ផ្តើមរិតត្បិតការធ្វើដំណើរទៅមកជាមួយប្រទេសកូរ៉េខាងត្បូង។ មានប្រទេសខ្លះ បានចាត់វិធានការតឹងរឹងចំពោះប្រជាពលរដ្ឋកូរ៉េខាងត្បូងដែលធ្វើដំណើរទៅកាន់ប្រទេសទាំងនោះថែមទៀតផង ដូចជាការចាប់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃជាដើម៕
...
Read More
FN ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះ បានសេចក្តីបំភ្លឺលើការទិញអចលនទ្រព្យដែលមានតម្លៃក្រោម ៧ម៉ឺនដុល្លារ មិនតម្រូវឲ្យបង់ពន្ធប្រថាប់ត្រា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា «ការអនុវត្តវិធានការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅដ្ឋានគ្រប់ប្រភេទ) ត្រូវបានអនុវត្តចំពោះលំនៅដ្ឋាន គ្រប់ប្រភេទ ដែលមានតម្លៃស្មើ ឬទាបជាង ៧ម៉ឺនដុល្លារ ហើយត្រូវបានទិញពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន និងមានលេខអត្តសញ្ញាណកម្មសារពើពន្ធត្រឹមត្រូវ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ និងមកធ្វើការប្រកាសបង់ពន្ធប្រថាប់ត្រានៅក្នុងអំឡុងពេលនេះ៕
...
Read More
FN ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ បានចេញសារាចណែនាំ ស្តីពីការអនុវត្តន៍កាត់បន្ថយចំណាយ សម្រាប់ក្រសួងស្ថាប័នទាំងអស់របស់រដ្ឋ សម្រាប់ឆ្នាំ២០២០។
ការកាត់បន្ថយការចំណាយតាមក្រសួងស្ថាប័ននេះ ដើម្បីសន្សំថវិកា សម្រាប់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺរលាកផ្លូវដង្ហើបធ្ងន់ធ្ងរ(COVID-19) និងទប់ទល់ផលប៉ះពាល់ អវិជ្ជមានលើសេដ្ឋកិច្ចជាតិ។
បើតាមសារាចរណែនាំថ្មីនេះ បញ្ជាក់ថា នៅឆ្នាំ២០២០នេះ តម្រូវឲ្យក្រសួងស្ថាប័នទាំងអស់អនុវត្តដូចជា៖
* គ្រប់គ្រងចំណាយបន្ទុកបុគ្គលិក ឲ្យម៉ឺងម៉ាត់បំផុត ដោយអនុវត្តន៍គោលការណ៍រើសថ្មី ត្រឹមស្មើនឹងចំនួនចូលនិវត្តន៍ ពោលរក្សាចំនួនក្របខណ្ឌមន្ត្រីរាជការស៊ីវិល យោធា និងនគរបាលដូចនៅក្នុងឆ្នាំ ២០១៩។
* កាត់សន្សំចំណាយ បេសកកម្មក្រៅប្រទេស៥០% ចំពោះក្រសួងស្ថាប័នទាំងអស់ លើកលែងតែទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្ម កាត់ត្រឹម២៥%។
* កាត់សន្សំចំណាយលើសម្ភារការិយាល័យ ១៥% គ្រប់ក្រសួងស្ថាប័ន។
* កាត់បន្ថយចំណាយសម្ភារ និងបរិក្ខារបច្ចេកវិទ្យាព័ត៌មាន១៥% គ្រប់ក្រសួងស្ថាប័ន។
* កាត់សន្សំចំណាយប្រេងឥន្ធនៈ និងប្រេងរំអិល១៣% សម្រាប់គ្រប់ក្រសួងស្ថាប័ន។
* ព្យួរការអនុវត្តន៍រាល់ការទិញរថយន្ត សម្រាប់បម្រើការងាររដ្ឋបាលរបស់គ្រប់ក្រសួងស្ថាប័ន លើកលែងតែការទិញរថយន្តអគ្គិភ័យ រថយន្តដឹកឱសថជាដើម ដើម្បីបំពេញតម្រូវការជាចាំបាច់ ក្នុងការផ្តល់សេវាសាធារណៈ៕
...
Read More
FN ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៩នេះ ពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសមាន ចំនួន១,២៨៨,០០០នាក់។ ក្នុងចំណោមពលករទាំងអស់ភាគច្រើន គឺបម្រើការងារនៅប្រទេសថៃ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ហេង សួរ បានបញ្ជាក់ថា ចំនួនពលករនៅក្នុងឆ្នាំ២០១៩នេះ មានការកើនឡើងប្រមាណ៥ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០១៨។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រូបនេះបានអះអាងទៀតថា ការចេញទៅធ្វើការនៅក្រៅប្រទេសរបស់ពលករកម្ពុជា បានផ្ញើប្រាក់មកក្រុមគ្រួសារនៅក្នុងប្រទេស ជិត២,៨០០លានដុល្លារ ជារៀងរាល់ឆ្នាំ ដែលធ្វើឲ្យកម្រិតជីវភាពរបស់ពួកគេ កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
លោក ហេង សួរ បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធពលករយើងទៅធ្វើការនៅក្រៅប្រទេសនេះ ក្នុងឆ្នាំ២០១៩យើងមានសរុប ចំនួន១,២៨៨,០០០នាក់ ហើយធៀបនឹងឆ្នាំ២០១៨ គឺយើងមាន១,២៣០,០០០នាក់ ចឹងនៅក្នុងឆ្នាំ២០១៩នេះ យើងមានការកើនឡើងប្រមាណជាង៥ម៉ឺននាក់។ តាមរយៈបងប្អូន ដែលធ្វើការនៅក្រៅប្រទេសនេះ យើងឃើញបងប្អូនបានផ្ញើប្រាក់ដែលសល់ពីការចាយវាយជាក់ស្ដែង នៅប្រទេសនោះ មកស្រុកយើងវិញ ប្រហែលជិត២,៨០០លានដុល្លារក្នុងមួយឆ្នាំ»។
លោក ហេង សួរ បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ ពលករខ្មែរភាគតិចណាស់ ដែលចង់ទៅធ្វើការនៅប្រទេសម៉ាឡេស៉ី ក៏ព្រោះតែលុយនៅប្រទេសនោះ បានចុះថោក ខណៈការងារកាន់តែសម្បូរបែបនៅប្រទេសកម្ពុជា។ លើសពីនេះ រយៈពេល៤ឆ្នាំចុងក្រោយនេះ ប្រាក់បៀវត្សអប្បបរមា នៅប្រទេសកម្ពុជា ខ្ពស់ប្រហាក់ប្រហែលនឹងប្រទេសជិតខាងផងដែរ៕
...
Read More
FN ៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញលិខិតផ្លូវការមួយ ប្រាប់ឲ្យអគ្គនាយកដ្ឋានពន្ធដារ អនុវត្តន៍ឲ្យបានប្រសិទ្ធភាពខ្ពស់ ចំពោះការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន លើការលើកលែងពន្ធមួយចំនួន សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប, វិស័យកាត់ដេរ និងអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន។
ការសម្រេចលើកលែងពន្ធមួយចំនួននេះ ធ្វើឡើងដើម្បីទ្រទ្រង់ដល់វិស័យទេសចរណ៍ វិស័យកាត់ដេរ និងកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍នៃការផ្ទុះឡើងនូវជំងឺខូវិដ-១៩ និងការព្យួរភាពអនុគ្រោះពន្ធ លើទំនិញមួយចំនួន នៅក្រោមកម្មវិធី EBA។
ការសម្រេចលើកលែងពន្ធរបស់រាជរដ្ឋាភិបាលលើវិស័យទាំង៣នោះរួមមាន៖
១៖ វិស័យទេសចរណ៍
* លើកលែង (រដ្ឋទទួលបន្ទុកពន្ធជំនួស) នូវការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ របស់សណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជី ជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម ក្នុងខេត្តសៀមរាប សម្រាប់រយៈពេល៤ខែ ចាប់ពីខែកុម្ភៈ រហូតដល់ខែឧសភា ឆ្នាំ២០២០។
* អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ នៅតែមានកាតព្វកិច្ចពន្ធ ដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម ជារៀងរាល់ខែ ក្នុងរយៈពេលលើកលែងពន្ធនេះ។
* មិនធ្វើសវនកម្មពេញលេញ សម្រាប់ការិយបរិច្ឆទឆ្នាំ២០២០ ចំពោះសហគ្រាស ក្នុងវិស័យសណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម ក្នុងខេត្តសៀមរាប។
២៖ វិស័យកាត់ដេរ
* លើកលែងពន្ធ (Tax Holiday) អាចពី៦ខែទៅ១ឆ្នាំ សម្រាប់រោងចក្រ សហគ្រាស ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ទៅតាមកម្រិតភាពធ្ងន់ធ្ងរនៃផលប៉ះពាល់ ជាក់ស្ដែងរោងចក្រនីមួយៗ ដែលបណ្ដាលមកពី ការខ្វះវត្ថុធាតុដើមផលិត និងការព្យូរ EBA។ ក្រសួងសេដ្ឋកិច្ច...Read More

FN ៖ Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនទាំង៦ដូចខាងក្រោម៖
១៖ ក្រុមហ៊ុន ROYAL CAMBODIAN HOSPITAL CO., LTD គម្រោងសាងសង់និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិចំនួន ១,៥០០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍តាមបណ្តោយមហាវិថីសម្តេចហ៊ុនសែន ភូមិស្រុកចេកនិងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤៧៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៥០០កន្លែង។
២៖ ក្រុមហ៊ុន CHIP MONG RETAIL CO., LTD គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ២៧១ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១១៣.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២៩កន្លែង។
៣៖ ក្រុមហ៊ុន ANGKOR WILDLIFE & AQUARIUM CO., LTD គម្រោងបង្កើតរមណីយដ្ឋានសេវាកម្មចម្រុះ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប មានទុនវិនិយោគប្រមាណ ៧១.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥១កន្លែង។
៤៖ ក្រុមហ៊ុន CAMINA INDUSTRIAL TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍ជាងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរស្នោ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦២កន្លែង។
៥៖ ក្រុមហ៊ុន V & J...Read More

FN ៖ ខែដំបូងក្នុងឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣ម៉ឺនតោន កើនឡើង១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ផ្លូវការរបស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែល Fresh News ទទួលបាននៅថ្ងៃទី២០ ខែកុម្ភៈនេះ។
របាយការណ៍បញ្ជាក់ថា នៅខែមករា ឆ្នាំ២០២០ កម្ពុជាផលិតជ័រកៅស៊ូសម្រេចបាន២៩,២០៣តោន កើនឡើង២០ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ បរិមាណជ័រកៅស៊ូនាំចេញមានចំនួន ២៧,៤៤៥តោន ខណៈតម្លៃជាមធ្យមជ័រកៅស៊ូជាមធ្យម១,៤៣៣ដុល្លារក្នុង១តោន តម្លៃនេះកើនឡើង១៧ភាគរយ។
សូមជម្រាបថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៥,៩១៦ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន២៥០,៤៣៤ហិកតា ស្មើនឹង៦២%។ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន ទទួលបានចំណូលជិត៤០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕
...
Read More
FN ៖ អ្វីដែលជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការប្រគល់ម៉ូតូដឹកសំរាម បែបទំនើបជូនដល់បណ្ដាលសង្កាត់ទាំង១០៥ នៅទូទាំងរាជធានីភ្នំពេញ មកដល់ល្ងាចថ្ងៃទី១៨ ខែកុម្ភៈនេះ បានប្រគល់គ្រប់ចំនួនអស់ហើយ ជាមួយនឹងការប្រគល់ម៉ូតូដឹកសំរាម ១គ្រឿងទៀត ទៅឲ្យរដ្ឋាករស្វយ័តផ្សារធំថ្មីផងដែរនោះ ដោយសរុបទាំង ១០៦គ្រឿង។
អភិបាលរងរាជធានីភ្នំពេញលោក កើត ឆែ ក្នុងពិធីប្រគល់ម៉ូតូកង់បីដឹកសម្រាមបែបទំនើប នាល្ងាចថ្ងៃទី១៨ ខែកុម្ភៈនេះ បានបញ្ជាក់ឲ្យដឹងថា ម៉ូតូដែលប្រគល់ជូននាល្ងាចនេះមានចំនួន ២៨គ្រឿង ហើយនេះជាលើកទី ៣ហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ម៉ូតូប្រភេទនេះទៅឲ្យបណ្ដាសង្កាត់មួយចំនួន ១០៥នៅក្នុងរាជធានីភ្នំពេញ ហើយក៏ជាលើកចុងក្រោយផងដែរ
ដើម្បីយកទៅធ្វើសកម្មភាពដឹកជញ្ជូនសំរាមនៅក្នុងរាជធានីភ្នំពេញឱ្យមានលក្ខណៈល្អប្រសើរឡើងមួយកម្រិតថែមទៀត។
គួរបញ្ជាក់ថា ដើម្បីចូលរួមថែរក្សាអនាម័យ និងសោភ័ណ្ឌភាពទីក្រុង ពិសេសដើម្បីចូលរួមប្រមូលសំរាមក្នុងរាជធានី រដ្ឋបាលរាជធានីភ្នំពេញបានឧបត្ថម្ភម៉ូតូដឹកសំរាម បែបទំនើបចំនួន ៣លើកមកហើយ ក្នុងលើកទី១ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាលរាជធានី បានប្រគល់ម៉ូតូដឹកសំរាមប្រភេទទំនើបនេះ ជូនដល់ចំនួន៤ គឺខណ្ឌជ្រោយចង្វារ, ខណ្ឌដូនពេញ, ខណ្ឌចំការមន និងខណ្ឌបឹងកេងកង។
លើកទី២ នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឃួង ស្រេង បានប្រគល់ម៉ូតូដឹកសំរាមនេះជូន ខណ្ឌច្បារអំពៅ ចំនួន៦គ្រឿង, ខណ្ឌពោធសែនជ័យ ចំនួន ៧គ្រឿង, ខណ្ឌមានជ័យចំនួន ៧គ្រឿង ខណ្ឌទួលគោក ចំនួន ១០គ្រឿង, ខណ្ឌ៧មករា ចំនួន ៣គ្រឿង, ខណ្ឌសែនសុខ ចំនួន ៦គ្រឿង និងរដ្ឋាករស្វយ័តផ្សារធំថ្មី ចំនួន ១គ្រឿង និងលើកទី៣នេះលោក កើត ឆែ បានប្រគល់ម៉ូតូ...Read More

FN ៖ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២០ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចំណូលកត់ត្រាតាមប្រភេទ អ្នកជាប់ពន្ធក្នុងខែមករា ឆ្នាំ២០២០នេះ មានការកើនឡើង គួរឱ្យកត់សម្គាល់ផងដែរក្នុងនោះ អ្នកជាប់ពន្ធធំកើនឡើង ១២.៩៨%, អ្នកជាប់ពន្ធមធ្យមកើនឡើង ៣៩.១២%, និងជាពិសេស អ្នកជាប់ពន្ធតូច កើនឡើង៦០៧.៩៧%។
លោកបានណែនាំបន្ថែម ដល់គ្រប់អង្គភាព ឱ្យបន្តឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងការគ្រប់គ្រងប្រមូលចំណូល។ ក្នុងស្មារតីបុរេសកម្ម និងអនុវត្តតាមអនុសាសន៍ណែនាំរបស់អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារនឹងបន្តតាមដាន និងយកចិត្តទុកដាក់ខ្ពស់ចំពោះហានីភ័យនៃម៉ាក្រូសេដ្ឋកិច្ចសាកល និងក្នុងតំបន់ ក្នុងកាលៈទេសៈដែលស្ថានភាពនៃការប្រកួតប្រជែង នៃពាណិជ្ជកម្មអន្តរជាតិ និងបម្រែបម្រួលនៃភូមិសាស្ត្រនយោបាយផងដែរ ព្រមទាំងត្រូវគិតគូរទាំងទិដ្ឋភាព (១) ការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និង (២) វិធានការជំរុញកំណើនសេដ្ឋកិច្ចនិងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដែលផ្តល់នូវស្ថានភាពអំណោយផលនិងទាក់ទាញការវិនិយោគ។
ជាមួយគ្នានេះ លោក គង់ វិបុល ក្រើនរម្លឹកនិងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងមន្ត្រីពន្ធដារគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងបង្កាទប់ស្កាត់ចំពោះជម្ងឺផ្លូវដង្ហើមប្រភេទថ្មី Covid-19 ហើយសិក្សាអំពីផលប៉ះពាល់ដល់ចំពោះសកម្មភាពសេដ្ឋកិច្ច ដែលបណ្តាលមកពីការរីករាលដាលនៃវីរុសកូរ៉ូណានេះ។
សម្រាប់ឆ្នាំ២០២០នេះ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្តការប្រមូលចំណូលពន្ធ បានគ្រប់តាមផែនការច្បាប់ ចំនួនប្រមាណ១១,៥៤៣.៣១ប៊ីលានរៀល (ប្រមាណ២ ៨៨៥.៨៣លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួន ដូចខាងក្រោម ៖
* បន្តពង្រឹងការអនុវត្តវិធាននៃការប្រើប្រាស់វិក្កយបត្រថ្មី ស្របតាមប្រកាសលេខ ៧២៣ សហវ.ប្រក ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ដីពីវិធាននៃការប្រើប្រាស់វិក្កយបត្រ។
* បន្តរៀបចំយន្តការពិនិត្យ និងតាមដានការគេចវេះពន្ធ...Read More

FN ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងស្តីពី ការពង្វាងចរាចរណ៍ នៅលើកំណាត់មហាវិថី សហព័ន្ធរុស្សី ត្រង់ចំណុចប្រសព្វក្ដាន់ពីរ រវាងមហាវិថីស៊ីធីសេនធ័រ (ផ្លូវR6) និងមហាវិថីសាធារណរដ្ឋឆេក។
រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កន្លងមកស្ថានភាពចរាចរណ៍នៅលើកំណាត់ មហាវិថីសហព័ន្ធរុស្សី ចាប់ពីចំណុចប្រសព្វ ក្តាន់ពីរ រហូតដល់ស្តុបបេកាសេ មានការកកស្ទះខ្លាំង ដោយសារកំណើនយានយន្តដ៏គំហុក ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសរាជធានីភ្នំពេញ ។
ដោយពិនិត្យឃើញ អំពីបញ្ហានេះ និងដើម្បីធានាលំហូរចរចរ ត្រង់ចំណុចប្រសព្វក្តាន់ពីរ រវាង និងមហាវិថីសាធា រណរដ្ឋឆេក និងមហាវិថីស៊ីធីសេនធ័រ នៃទី ក្រុងរណបភ្នំពេញ ស៊ីធីសែនធ័រនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តការងារដូចខាងក្រោម៖
*ទី១ ៖ ស្ថាបនាពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្សីចិញ្ចើមខាងជើង ចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ ដល់ផ្លូវកែងមហាវិថីស៊ីធីសេនធ័រចូលទីក្រុងភ្នំពេញ ស៊ីសែនធ័រ (អតីតតំបន់អភិវឌ្ឍន៍បឹងកក់) និងដាក់លូទំហំ ១ ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដង មហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្សី។
*ទី២ ៖ កែសម្រួលប្រព័ន្ធចរាចរណ៍ត្រង់ចំណុចប្រសព្វក្ដាន់ពីរ រវាងមហាវិថីស៊ីធីសេនធ័រ (ផ្លូវR6) និង មហាវិថីសាធារណរដ្ឋឆេក ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការកែសម្រួល សូនច្បារ ក្តាន់ពីរមួយផ្នែកទៅជារង្វង់មូលក្ដាន់ពីរ និងស្ថាបនាផ្លូវជុំវិញរវង្វង់មូលនេះ ដោយរក្សារូបសំណាកក្តាន់ពីរឲ្យដដែល៕
...
Read More ទៅមុខថយក្រោយ