សម្រេចចេញថ្លៃសិក្សាជូននិស្សិតយោធាកម្ពុជា ៦នាក់ ដែលត្រូវបានសហរដ្ឋអាមេរិកផ្តាច់អាហារូករណ៍

FN ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ បានសម្រេចបន្តបង់ថ្លៃសិក្សារហូតដល់ទីបញ្ចប់ សម្រាប់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំង៦រូប ដែលត្រូវសហរដ្ឋអាមេរិកផ្តាច់អាហារូករណ៍ ដោយសារតែហេតុផលនយោបាយ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចាត់ទុកការផ្តាច់អាហារូករណ៍ចំពោះនិស្សិតខ្មែរ៦នាក់ គឺជាសម្រេចជាឯកតោភាគីរបស់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ ក្រសួងក៏បានរៀបចំចំណាត់ការបន្ទាន់ និងចាំបាច់ ពាក់ព័ន្ធនឹងការសិក្សារបស់សិស្សបណ្ឌិតសភាយោធាកម្ពុជា ចំនួន៦រូប ដែលកំពុងសិក្សានៅតាមបណ្តាសាលាបណ្ឌិតសភាយោធារបស់សហរដ្ឋអាមេរិកតែម្តង។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងដូច្នេះថា៖ «ដោយមើលឃើញអំពីការលំបាករបស់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំងអស់ ដែលបណ្តាលមកពីការបញ្ឈប់នូវកាតព្វកិច្ចនៃការបង់ថ្លៃសិក្សាពីសំណាក់ ភាគីអាមេរិក និង នៅក្នុងស្មារតីទទួលខុសត្រូវចំពោះអនាគត និងផលប្រយោជន៍របស់សិស្សបណ្ឌិតសភាយោធាកម្ពុជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានឹងទទួលបន្តបង់ថ្លៃសិក្សាសម្រាប់ សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំង៦រូប រហូតដល់បញ្ចប់ការសិក្សារបស់ខ្លួនជាស្ថាពរ។ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធរបស់ សហរដ្ឋអាមេរិក នៅក្នុងចំណាត់ការនេះ»។
សូមបញ្ជាក់ថានិស្សិតកម្ពុជាចំនួន៦នាក់ ដែលកំពុងសិក្សាតាមរយៈអាហារូករណ៍ នៅសាលាបណ្ឌិតសភាយោធាចំនួន៤ ក្នុងសហរដ្ឋអាមេរិក ត្រូវបានប្រាប់ឲ្យផ្អាកការសិក្សាមុនពេលកំណត់។និស្សិតទាំង៦រូបនេះ កំពុងសិក្សានៅបណ្ឌិតសភាយោធាជើងគោក West Point ចំនួន២រូបបណ្ឌិតសភាទ័ពអាកាសចំនួន២រូប កងទ័ពជើងទឹកចំនួន១រូប និងឆ្មាំសមុទ្រចំនួន១រូប។
ការសម្រេចផ្អាកអាហារូករណ៍នេះ បណ្តាលឱ្យមានការរិះគន់យ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក ដែលធ្វើការសម្រេចចិត្តដោយអសីលធម៌ ក្រោមហេតុផលនយោបាយ ខណៈដែលប្រទេសទាំងពីរមានភាពចម្រូងចម្រះក្នុងទំនាក់ទំនងកន្លងមក៕

...Read More

កម្ពុជានាំចេញអង្ករបានជាង២៨ម៉ឺនតោន ធ្លាក់ចុះ២៩ភាគរយ

FN ៖ នៅឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណ ២៨០ ៤៥០តោន មានការថយចុះចំនួន ១១៧ ២១០តោន ស្មើនឹង-២៩.៤៧% បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៦ខែ ឆ្នាំ២០២០ ដែលមានចំនួន ៣៩៧ ៦៦០តោន។
តាមរបាយការណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា លទ្ធផលនៃការនាំចេញអង្ករ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២១ រួមមាន៖
* បរិមាណអង្ករនាំចេញ មានចំនួន ២៨០ ៤៥០តោន មានការថយចុះចំនួន ១១៧ ២១០តោន (-២៩.៤៧%) បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២០ ដែលមានចំនួន ៣៩៧ ៦៦០តោន
* ការនាំចេញអង្ករក្នុងខែមិថុនា ឆ្នាំ២០២១ មានចំនួន ៤៧ ៤១៩តោន កើនឡើងចំនួន ៥ ៨៥៦តោន (១៤.០៩%) បើធៀបនឹងខែមិថុនា ឆ្នាំ២០២០ ដែលមានចំនួន ៤១ ៥៦៣តោន។
* អង្ករក្រអូបគ្រប់ប្រភេទ មានចំនួន ១៩១ ៤៩២តោន ស្មើនឹង ៦៨,២៨% អង្ករសគ្រប់ប្រភេទមានចំនួន ៨៣ ៦៨៣តោន ស្មើនឹង ២៩.៨៤% និងអង្ករចំហុយមានចំនួន ៥ ២៧៥តោន ស្មើនឹង ១.៨៨%
* អង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២០ប្រទេស មានបរិមាណសរុបចំនួន ៦៧...Read More


លោក វង្សី វិស្សុត៖ សេដ្ឋកិច្ចកម្ពុជា៥ខែដំបូងឆ្នាំនេះ មានសមត្ថភាពអាចរស់បាន តាមរយៈកំណើនការនាំចេញ ទោះបីផ្ទុះព្រឹត្តិការណ៍ ២០កុម្ភៈ និងការបិទខ្ទប់ក្តី

FN ៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា នៅរយៈពេល៥ខែដំបូង ឆ្នាំ២០២១នេះ ទោះបីមានការផ្ទុះឡើង នូវព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ និងការបិទខ្ទប់ទ្រង់ទ្រាយធំក្តី ក៏នៅមានសមត្ថភាពអាចរស់បាន ហើយថែមទាំងអាចធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការនាំចេញផងដែរ។
ការថ្លែងរបស់លោករដ្ឋមន្ត្រី ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន១លានដូស ដែលបានបញ្ជាទិញពីប្រទេសចិន។
លោក វង្សី វិស្សុត បានថ្លែងយ៉ាងដូច្នេះថា «ការនាំចេញទំនិញនៅរយៈពេល៥ខែនេះ បានឆ្លុះបញ្ចាំងថា កម្ពុជានៅរឹងមាំត្រង់ថា ទំនិញដែលយើងនាំចេញទៅក្រៅដកមាសចេញ នៅតែកើន ១៧ភាគរយ»។
លោកបន្តថា ៥ខែដើមឆ្នាំនេះ ការនាំចេញផលិតផលសម្លៀកបំពាក់ ប្រហាក់ប្រហែលនឹងការនាំចេញ៥ខែដំបូង កាលពីឆ្នាំមុន។ ផ្ទុយទៅវិញទំនិញមិនមែនសម្លៀកបំពាក់ដូចជា គ្រឿងបង្គុំអេឡិចត្រូនិក កង់ ទំនិញកសិកម្ម ក្តាបន្ទះ បន្ទះសូឡាជាដើម កើនឡើង ៥២ភាភាគរយ ដែលបានឆ្លុះបញ្ចាំងអំពីការធ្វើពិពិធកម្មសេដ្ឋកិច្ច ក្នុងបរិបទជំងឺកូវីដ១៩ ខណៈវិស័យពីរដែលជួបបញ្ហាក្នុងវិបត្តិនេះ គឺវិស័យទេសចរណ៍ និងវិស័យលក់រាយ។
លោកបន្តថា «៥ខែនេះបង្ហាញថា យើងនៅតែទប់ទល់បាន ប៉ុន្តែឲ្យដូចអ្វីដែលយើងគ្រោងទុកពីដើមឆ្នាំមក កំណើនសេដ្ឋកិច្ច ៤ភាគរយ មានការប៉ះពាល់ ហើយការប៉ះពាល់នេះ ត្រូវរង់ចាំដល់ចុងឆ្នាំទៀត បើសិនសេដ្ឋកិច្ចយើងងើប បានក្នុងកំឡុងខែកញ្ញា-តុលា យើងនៅតែមានសង្ឃឹម អត្រាកំណើន៤ភាគរយនៅសម្រេចបាន អាស្រ័យលើការផ្ទុះឡើងនៃជំងឺកូវីដ១៩ បន្តទៀតឬយ៉ាងណា ? បើបន្តផ្ទុះដូចសព្វថ្ងៃ គឺពិបាក»។
សូមជម្រាបថា ទោះបីសេដ្ឋកិច្ចកម្ពុជា កំពុងតែជួបការលំបាក ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ ក្តីក៏ស្ថាប័នអន្តរជាតិព្យាការណ៍ថា នៅឆ្នាំនេះកម្ពុជា នៅតែមានកំណើនសេដ្ឋកិច្ច វិជ្ជមាន។Read More


អនុម័តគម្រោងវិនិយោគថ្មី៣ ទុនវិនិយោគជិត១៥លានដុល្លារ

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៣ សរុបទុនវិនិយោគប្រមាណជិត១៥លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។
តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ ក្រុមហ៊ុន J.A.K GARMENT CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០៥៣កន្លែង។
២៖ ក្រុមហ៊ុន PREMIER TECH GARMENT (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៤.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៧៤៨កន្លែង។
៣៖ ក្រុមហ៊ុន CHANCO TEXTILES (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ភួយ ស្រោមពូក និងស្រោមខ្នើយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៨.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤២៤កន្លែង៕

...Read More

ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹងស្ដីពីការកើនឡើងជំងឺគ្រុនឈីក ក្នុងប្រទេសកម្ពុជា

FN ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញចេញសេចក្តីជូនដំណឹង ស្ដីពីការកើនឡើងជំងឺគ្រុនឈីក ក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។
ក្រសួងសុខាភិបាលកម្ពុជា សូមគោរពសូមជម្រាបសាធារណជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ពីស្ថានភាពជំងឺគ្រុនឈីក នៅកម្ពុជាគិតត្រឹមថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ មានដូចខាងក្រោម៖
១៖ ស្ថានភាពជំងឺគ្រុនឈីក
យោងតាមប្រព័ន្ធអង្កេត តាមដានជំងឺគ្រុនឈាមថ្នាក់ជាតិ បានបញ្ជាក់ថា ជំងឺគ្រុនឈីក គិតត្រឹមថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ មានករណីសង្ស័យជំងឺគ្រុនឈីក ៥១៤នាក់ ត្រូវបានរាយការណ៍ តាមរយៈប្រព័ន្ធឃ្លាំមើល ជំងឺគ្រុនឈាមពីចំនួន១៣ ដែលក្នុងនោះ ៨៦% នៃករណីទាំងនេះ មកពីខេត្តរតនគិរី មណ្ឌលគិរី បាត់ដំបង និងខេត្តក្រចេះ។
ការចម្លងជំងឺគ្រុនឈីក មានសមាមាត្រខុសគ្នា តាមក្រមអាយុ និងយោងតាមរបាយការណ៍ បានបញ្ជាក់ថា ៦៤,៥២% (៣៣១នាក់) ជាមនុស្សពេញវ័យ ២៦,៧១% (១៣៧នាក់) ជាកុមារ និង ៨,៧៧% (៤៥នាក់) ជាកុមារអាយុក្រោម៥ឆ្នាំ។ គួរកត់សំគាល់ផងដែរថា ក្នុងចំណោមមនុស្សធំ អ្នកជំងឺភេទស្រីមាន ៤៩,៤២% (២៦០នាក់) និងភេទប្រុសដែលមាន ៥០,៥៨% (២៥៤នាក់)។ អ្នកជំងឺ ១០០% ក្នុងចំណោមអ្នកជំងឺសរុបទាំងអស់បានជាសះស្បើយ និងមិនមានករណីស្លាប់ទេ។
លទ្ធផលធ្វើការសិក្សាបាណកសាស្រ្ត បានបង្ហាញថា នៅក្នុងនិងជុំវិញផ្ទះ ត្រូវបានគេពិនិត្យមើលវត្តមានរបស់ដង្កូវទឹក បង្កើតជាមូស ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈីក និងគ្រុនឈាមមាន៣២ % ក្នុងពាងមូល និងក្នុងកំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កែវជ័រ...Read More


កម្ពុជាទទួលបានភ្ញៀវទេសចរជិត ៨ម៉ឺននាក់, ភ្ញៀវភាគច្រើននិយមទៅលេងនៅតំបន់អេកូទេសចរណ៍

FN​ ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ប្រាប់ថា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ០៥-០៦ ខែមិថុនា នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៧៦,៦៩៨ នាក់ ក្នុងនោះភ្ញៀវជាតិ ៧៥,៧៨៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩១២ នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តក្រចេះ៖ ១០,២២៥ នាក់
* ខេត្តបាត់ដំបង៖ ៩,៤៧០ នាក់
* ខេត្តកំពត៖ ៩,២៩២ នាក់
* ខេត្តព្រះសីហនុ៖ ៨,៧៩០ នាក់
* ខេត្តសៀមរាប៖ ៦,៩៧៩ នាក់
* ខេត្តកំពង់ស្ពឺ៖ ៦,៧២៣ នាក់។
លោកបណ្ឌិត ថោង ខុន បានបន្តថា ចំនួននេះមានការកើនឡើងប្រមាណ ៧.១៩% ធៀបនឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា កាលពីឆ្នាំ២០២០នោះ គឺថយចុះដល់ទៅ ៤៩.៨៨%។
រមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានបន្តខិតខំអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងវិធានការរដ្ឋបាលដោយឡែករបស់រាជធានី-ខេត្តនីមួយៗ។
ដោយឡែក តំបន់ខ្លះនៃរាជធានីភ្នំពេញ និងខេត្តមួយចំនួនមានការកើនឡើងនៃជំងឺកូវីដ-១៩ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត បានបង្កើននូវវិធានការគ្រប់គ្រង និងការបិទខ្ទប់នៅតំបន់ខ្លះ ដែលធ្វើឱ្យចំនួនទេសចរនៅតាមគោលដៅទេសចរណ៍នៅតំបន់ទាំងនោះ មានការថយចុះជាងសប្តា៍មុន។
លោករដ្ឋមន្ត្រី ថោង ខុន បានបន្តទៀតថា...Read More


អនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជន ប្រឡងបញ្ចប់បឋមសិក្សា និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ តាមកាលបរិច្ឆេទរៀងៗខ្លួន

FN​​ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅឯកជន ដែលជាសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា រៀបចំការប្រឡងបញ្ចប់បឋមសិក្សាថ្នាក់ទី៦ និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៩) ឆ្នាំសិក្សា២០២០-២០២១ ទៅតាមប្រតិទិនប្រឡងរៀងៗខ្លួន។
តាមរយៈលិខិតរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្រសួងអប់រំ នឹងផ្ដល់ការទទួលស្គាល់ចំពោះលទ្ធផល នៃការប្រឡងនេះ នឹងធ្វើអធិការកិច្ចប្រសិនបើចាំបាច់៕

...Read More

ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន សម្រេចបានជាង៣ពាន់លានដុល្លារ កើនឡើងជិត២០% !

FN ៖ រយៈពេល៤ខែ ពោលគិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន សម្រេចបានសរុបចំនួន ជាង៣ពាន់លានដុល្លារ កើនឡើងជិត២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។
របាយការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ៤ខែ ដើមឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន សម្រេចបានចំនួន៣,០០៤,៣៧១,៩៧៨ដុល្លារ កើនជិត២០% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួន២,៥០៨,៩០៦,៤០៥ដុល្លារ។
ខណៈការនាំចេញទំនិញ របស់កម្ពុជា ទៅកាន់ប្រទេសចិន នៅរយៈពេល៤ខែ ដើមឆ្នាំ២០២១នេះ ក្នុងទំហំទឹកប្រាក់សរុប ចំនួន៤២៣,៩៦០,៤១៧ដុល្លារ កើនឡើងជាង៤២% និងការនាំចូលទំនិញ ពីប្រទេសចិនវិញ ក្នុងទំហំទឹកប្រាក់សរុប ចំនួន២,៥៨០,៤១១,៥៦០ដុល្លារ កើនឡើងជាង១៦%។
គូសបញ្ជាក់ថា ពេញមួយឆ្នាំ២០២០កន្លងទៅ ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន សម្រេចបានសរុបចំនួន ៨,១១៨.០៧លានដុល្លារអាមេរិក កើនឡើង៥.២ភាគរយ បើបៀបធៀបនឹងឆ្នាំ២០១៩ មានចំនួន៨,៥៦៣.៣១លានដុល្លារ។
កម្ពុជា និងចិន បានបញ្ចប់ការចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា និងឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ រួចហើយ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០កន្លងទៅ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាន ក្រោយពីភាគីទាំងពីរ បញ្ចប់នីតិវិធីផ្ទៃក្នុងរួចរាល់។
កសិផលរបស់កម្ពុជាជាច្រើនមុខ នឹងត្រូវបាននាំចូលទៅកាន់ទីផ្សារប្រទេសចិន ដោយមិនជាប់ពន្ធ តាមរយៈកិច្ចព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងនេះ ត្រូវបានរំពឹងថា ធ្វើឲ្យផលិតផលកម្ពុជាកាន់តែច្រើន នឹងមានវត្តមានលើទីផ្សាររបស់ចិន ហើយក៏ជួយទាក់ទាញ អ្នកវិនិយោគមកកាន់កម្ពុជាផងដែរ។
ប្រទេសចិន គឺជាប្រភពធំបំផុត នៃការវិនិយោគផ្ទាល់ពីបរទេស...Read More


ប្រកាសបិទបញ្ចប់បម្រាមគោចរ និងអនុញ្ញាតឲ្យបើកអាជីវកម្មមួយចំនួនក្នុង «តំបន់លឿង»

FN ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានចេញសេចក្ដីសម្រេចបិទបញ្ចប់បម្រាមគោចរ និងការអនុញ្ញាតគោលការណ៍ពិសេស ចំពោះអាជីវកម្មដ្ឋានមួយចំនួនក្នុង «តំបន់លឿង» នៃភូមិសាស្ដ្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះតទៅ។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។
ប្រការ១ នៃសេចក្ដីសម្រេចនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖
«ត្រូវបានបិទបញ្ចប់បម្រាមគោចរ និងអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋានមួយចំនួនក្នុង តំបន់លឿង នៃភូមិសាស្ត្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១តទៅ ដូចខាងក្រោម៖
* ទី១៖ បិទបញ្ចប់បម្រាមគោចរនៅក្នុង «តំបន់លឿង» ដែលមុននេះបានហាមឃាត់ជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មនៅចន្លោះម៉ោង២០ (ម្ភៃ) ដល់ម៉ោង៣ (បី)។
* ទី២៖ គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការអាជីវកម្មជាប្រក្រតីនិងអាចទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានឡើងវិញ។
* ទី៣៖ បិទបញ្ចប់ការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ»។
រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមទៀតថា សកម្មភាពការងារ មុខរបរ និងអាជីវកម្ម ដែលបានអនុញ្ញាតឱ្យបើកដំណើរការដូចក្នុងប្រការ១ នៃសេចក្តីសម្រេចនេះ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕

...Read More

កម្ពុជារកចំណូលបានជិត២០០លានដុល្លារ ពីការនាំចេញកង់ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២១

FN ៖ រយៈពេល៤ខែ ពោលគិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា រកចំណូលបានជិត២០០លានដុល្លារពីការនាំចេញកង់ ដែលចំណូលនេះកើនឡើងជាង ៣២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ មានចំនួនជាង១៥០លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។
របាយការណ៍បានបន្ថែមទៀតថា ចំពោះការនាំចេញគ្រឿងបន្លាស់កង់វិញ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២១នេះ កម្ពុជា រកចំណូលបានជាង៣៧ម៉ឺនដុល្លារ កើនឡើងរហូតដល់ជាង១១៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ មានចំនួនជាង១៧ម៉ឺនដុល្លារ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការនាំចេញកង់ពីកម្ពុជា នៅតែមានកំណើនគួរឲ្យកត់សម្គាល់ បានន័យថា ទោះជួបវិបត្តិកូវីដ-១៩ ក៏ការនាំចេញកង់នៅតែជំនះបានឧបសគ្គនេះ។
លោក ស៊ាង ថៃ បានលើកឡើងថា ជាការពិតបញ្ហាកូវីដ-១៩ បានជះឥទ្ធិពល ទៅវិស័យជាច្រើន នៅទូទាំងពិភពលោក។ គ្មានប្រទេសណាដែលមិនរង នូវការគំរាមកំហែង ដោយជំងឺរាតត្បាតដ៏កាចសាហាវនេះទេ។
បន្ថែមពីនោះទៀត លោក ស៊ាង ថៃ បានគូសបញ្ជាក់ថា ការមានកំណើន នូវការនាំចេញកង់ពីកម្ពុជានេះ ដោយកត្ដាសំខាន់ៗ ចំនួន៣រួមមាន៖
* ទី១៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអំពាវនាវឲ្យអ្នកបញ្ជាទិញ នៅតែបញ្ជាទិញទំនិញពីកម្ពុជា
* ទី២៖ មានការជឿទុកចិត្ត ពីអ្នកបញ្ជាទិញ
* ទី៣៖ កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសនាំចេញកង់ច្រើន ដោយមានទីផ្សារទូលំទូលាយ។
គូសបញ្ជាក់ថា ពេញមួយឆ្នាំ២០២០កន្លងទៅ កម្ពុជា...Read More


សម្រេចមិនយកថ្លៃប្រើប្រាស់ទឹករយៈពេល៣ខែ ពីកម្មករ និងសិស្សនិស្សិត ស្នាក់នៅផ្ទះជួល ក្នុងតំបន់ក្រហមកំពុងបិទខ្ទប់នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ

FN​ ៖ លោក ស៉ឹម ស៉ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រកាសតាមបណ្តាញព័ត៌មាន Fresh News ជូនសាធារណជន នៅយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះថា តបតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ឲ្យរដ្ឋាករទឹកក្រុងភ្នំពេញ ពិនិត្យមើលលទ្ធភាពផ្តល់ការអនុគ្រោះថ្លៃទឹក សម្រាប់កម្មករកម្មការិនី នៅក្នុងតំបន់បិទខ្ទប់នោះ, រដ្ឋាករទឹកក្រុងភ្នំពេញ សម្រេចមិនយកថ្លៃប្រើប្រាស់ទឹកស្អាត រយៈពេល៣ខែ ពីកម្មករ កម្មការិនី និងសិស្សនិស្សិត ដែលស្នាក់នៅផ្ទះជួល ក្នុងតំបន់ក្រហមកំពុងបិទខ្ទប់ នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។
លោក ស៉ឹម ស៉ីថា បានបញ្ជាក់យ៉ាងដូច្នេះថា «យោងតាមការអំពាវនាវរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នាព្រឹកមិញនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចូលរួមសម្រួលបន្ទុក ដោយជួយបង់ថ្លៃប្រើប្រាស់ទឹកស្អាតជំនួស៣ខែ គឺខែមីនា មេសា និងឧសភា ដល់កម្មករ សិស្ស និស្សិត ដែលស្នាក់នៅតាមបណ្តាផ្ទះជួល ក្នុងតំបន់ក្រហម កំពុងបិទខ្ទប់»។
លោកអគ្គនាយកបញ្ជាក់ថា តាមការវាយតម្លៃ ផ្ទះជួលរបស់កម្មករ កម្មការិនី និងសិស្សនិស្សិត នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងតំបន់ក្រហម កំពុងបិទខ្ទប់មានប្រមាណ៨៧០ផ្ទះជួល។
លោក ស៉ឹម ស៉ីថា សង្កត់ធ្ងន់ថា ការបង់ប្រាក់ថ្លៃប្រើប្រាស់ជំនួសនេះ ទទួលបានតែផ្ទះជួលឲ្យកម្មករ ក្នុងតំបន់ក្រហម កំពុងបិទខ្ទប់ប៉ុណ្ណោះ៕

...Read More

កំណត់ខេត្តបន្ទាយមានជ័យ ជាភូមិសាស្ដ្រត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព

FN ៖ ក្រសួងសុខាភិបាល បានកំណត់យកខេត្តបន្ទាយមានជ័យបន្ថែមមួយទៀត ជាភូមិសាស្ដ្រត្រូវអនុវត្តកាត្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

...Read More

ទៅមុខថយក្រោយ