សម្ដេចតេជា ហ៊ុន សែន ជំរុញឲ្យអាជ្ញាធរសម្រួលតម្លៃទឹក ភ្លើង ឲ្យមកនៅកម្រិតទាប ដើម្បីជួយដល់ជីវភាពរបស់កម្មករ-និយោជិត

FN ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០១៦ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តកណ្ដាល ដោយសម្តេចបានជំរុញឲ្យអាជ្ញាធរ យកចិត្តទុកដាក់ដល់ជីវភាពរបស់កម្មករ កម្មការិនី ដោយធ្វើកែសម្រួលតម្លៃទឹក ភ្លើង ឲ្យបានទាប ដើម្បីលើកកម្ពស់ជីវភាពរបស់កម្មករ-និយោជិត។

សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា «ខេត្តកណ្ដាល គឺជាខេត្តដែលសំបូរទៅដោយរោងចក្រជាង១៥០ ដូច្នេៈអាជ្ញាធរត្រូវយកចិត្តទុកដាក់ ដល់ការរស់នៅរបស់បងប្អូនកម្មករ ឲ្យបានល្អប្រសើរដោយការសម្រួលតម្លៃទឹក ភ្លើង ឲ្យមកនៅទាប ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់»។

សម្តេចតេជោ បានលើកឡើងទៀតថា ខេត្តកណ្តាល មានព្រំប្រទល់ជាប់ប្រទេសវៀតណាម ដូច្នេះអាជ្ញាធរខេត្ត ត្រូវមានទំនាក់ទំនងល្អ ជាមួយអាជ្ញាធរវៀតណាម ពិសេសយកចិត្តទុកដាក់ នូវដំណើរការបោះបង្គោលព្រំដែនឲ្យបានលឿន និងបញ្ឈប់ឲ្យបាននូវការជួលដី ពីសំណាក់ប្រជាពលរដ្ឋរបស់យើង ឲ្យទៅប្រជាពលរដ្ឋវៀតណាម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានកោតសរសើរ ដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានរួមសហការ គ្នាអភិវឌ្ឍន៍ខេត្តកណ្ដាល ឲ្យកាន់តែរីកលូតលាស់លឿនទៅមុខ។ កិច្ចការដែលសម្រេចទៅបានដោយជោគជ័យគឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ និងឆន្ទះល្អ មុះមុត និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ។

ក្នុងកិច្ចសំណេះសំណាលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងអំពីសេដ្ឋកិច្ចពិភពលោក កំពុងប្រឈមនឹងការធ្លាក់ចុះ កម្ពុជានៅរក្សាបានកំណើនសេដ្ឋកិច្ចថេរ (៧%) និងអតិផរណា (៣%)។ បច្ចុប្បន្ននេះគឺប្រទេសកំពុងឈានចញពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ គោលដៅកម្ពុជានៅឆ្នាំ ២០៣០ គឺជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ ២០៥០ ជាប្រទេសដែលប្រាក់ចំណូលកម្រិតខ្ពស់។

សម្តេចតេជោ បានក្រើនរំលឹកដល់មន្រ្តីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមនៅខេត្តកណ្ដាល ជាពិសេសត្រូវគ្រប់គ្រង និងទប់ស្កាត់ឲ្យបាននូវអំពើអំពើឃាតកម្ម ឆក់ប្លន់ ចោរកម្ម និងថ្នាំញៀនដែលជាបញ្ហាធំ កុំឲ្យយុវជនយើងរងគ្រោះ។ អាជ្ញាធរត្រូវធ្វើការសហការគ្នាឲ្យ បានក្នុងការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និងខិតខំផ្តល់នូវសេវាសាធារណៈ...Read More


​សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមានភ័ព្វសំណាង​បំផុត ដែលមាន​ព្រះមហាក្សត្រ​គង់ប្រថាប់​ជាម្លប់ដ៏ត្រជាក់ត្រជុំ​ដល់ប្រជារាស្រ្ត​ទូទាំងប្រទេស ជាមួយ​សន្តិភាព និង​ការអភិវឌ្ឍ

FN ៖ បន្ទាប់ពីបានដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ ថ្វាយព្រះរាជកុសលដល់ ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ នៅព្រឹកមិញនោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលនេះ បានលើកឡើងថា កម្ពុជាមានភ័ព្វសំណាងបំផុតដែលមានព្រះមហាក្សត្រ គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តទូទាំងប្រទេស ជាមួយសន្តិភាព និងការអភិវឌ្ឍ ដែលធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើនខ្លាំងឡើង។

សម្តេចបានសរសេរយ៉ាងដូច្នេះថា «កម្ពុជាយើងមានភ័ព្វសំណាងដ៏មហាថ្លៃថ្លាបំផុត ដែលយើងមានព្រះហាក្សត្រទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តទូទាំងប្រទេស ជាមួយសន្តិភាព និងការអភិវឌ្ឍដែលធ្វើអោយកម្ពុជា យើងកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត»។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារនេះ នៅលើបណ្តាញសង្គម Facebook នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ ជាមួយនឹងរូបភាពជាច្រើនសន្លឹក ដែលសម្តេចបានដង្ហែ ព្រះមហាក្សត្រ និង សម្តេចម៉ែ ថ្វាយព្រះរាជកុសលដល់ ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ ដែលចំនឹងថ្ងៃប្រសូត្ររបស់ អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថា «ព្រះរាជពិធីនេះធ្វើឡើងដើម្បីយើងទាំងអស់គ្នាបានចងចាំ និងបានថ្លែងនូវអំណរព្រះមហាគុណូបការៈដ៏ថ្លៃថ្លាវិសេសវិសាល និងឧត្តុង្គឧត្តមបំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គបានលះបង់ដើម្បីជាតិ សាសនា បូរណភាពទឹកដី ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមអោយរីកចម្រើនលេចធ្លោរលើឆាកអន្តរជាតិ បន្ទាប់ពីព្រះអង្គបានទាមទារឯករាជបានពីបារាំងនៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ១៩៥៣»។
សូមបញ្ជាក់ថា អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ ទ្រង់ប្រសូត្រ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គបានសោយទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២...Read More


សម្តេចតេជោ ហ៊ុន សែន៖ «ការអប់រំល្អ គឺជាកូនសោ សម្រាប់ដោះស្រាយរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ»

FN ៖ «ខ្ញុំនៅតែយល់ឃើញថា ការអប់រំល្អ គឺជាកូនសោ សម្រាប់ដោះស្រាយរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ»។ នេះជាប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០១៦-២០១៧ ០១ ខែវិច្ឆិកា ឆ្នាំ២០១៦។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា ការសិក្សារៀនសូត្រ មិនត្រឹមតែអនុវត្តបន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែជាការងារមួយតម្រូវឲ្យ មានការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ​ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព មានសក្តាបុពលសម្រាប់ការអភិវឌ្ឍសង្គមឲ្យមានការរីកចម្រើន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ក្នុងយុគសម័យសេដ្ឋកិច្ចពុទ្ធិ និង បច្ចេកវិទ្យានេះ ឧត្តមភាពប្រកួតប្រជែង របស់ប្រជាជាតិមួយ នៅតែអាស្រ័យជាសំខាន់លើកត្តាធនធានមនុស្ស ដែលមានចំណេះដឹង ចំណេះធ្វើ ទូលំទូលាយ មានភាពច្នៃប្រឌិត និងមានជំនាញច្បាស់លាស់»។

សម្តេចតេជោបន្តទៀតថា សង្គមជាតិមួយរីកចម្រើនទៅបាន មិនប្រាកដថា សង្គមនោះ ត្រូវសម្បូរណ៍ទៅដោយធនធានធម្មជាតិនោះទេ តែផ្ទុយទៅវិញ សង្គមជាតិ ដែលសម្បូរណ៍ដោយ ធនធានមនុស្ស ប្រកបដោយសក្តានុពល អាចប្រែក្លាយ សង្គមជាតិរបស់ខ្លួនឲ្យមានការអភិវឌ្ឍន៍ជឿនលឿនបានយ៉ាងរឹងមាំ។

សម្តេចតេជោបន្តថា ប្រការនេះតម្រូវឲ្យរាជរដ្ឋាភិបាលបន្តផ្តោត ការយកចិត្តទុកដាក់កាន់តែខ្លាំងក្លាឡើងៗ ទៅលើការអភិវឌ្ឍន៍ «មូលធនមនុស្ស» ដែលជាកត្តាមុតស្រួចក្នុងការជួយទ្រទ្រង់ដល់កំណើន សេដ្ឋកិច្ចកម្ពុជា ទាំងក្នុងពេលចំពោះមុខ ទាំងសម្រាប់អនាគត ជាពិសេស ក្នុងពេលដែលកម្ពុជា មានចក្ខុវិស័យចង់ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ១ ខែវិច្ឆិកា ឆ្នាំ២០១៦ ជាការបើកទំព័រឆ្នាំសិក្សាថ្មី សម្រាប់សិស្សានិសិស្ស និស្សិត បន្តការសិក្សាទៅថ្នាក់ ខ្ពស់បន្តទៀត និងជាថ្ងៃផ្តើមជីវិតសិក្សាដំបូងរបស់កុមារ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន៕

...Read More

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋនាំកូនទៅចុះឈ្មោះចូលរៀន និងចូលរួមតាមដានការសិក្សាកូនចៅឲ្យបានច្បាស់លាស់

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋ នាំកូនចៅទៅចុះឈ្មោះ ចូលរៀនឲ្យបានគ្រប់ៗគ្នា ព្រមទាំងស្នើឲ្យអាណាព្យបាលចូលរួមតាមដានការសិក្សាកូនចៅឲ្យបានច្បាស់លាស់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះក្នុងសារបើកបវេសនកាលឆ្នាំសិក្សា ២០១៦-២០១៧ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលត្រូវបានផ្សព្វផ្សាយនៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា «ក្នុងនោះ យើងបានប្តេជ្ញាហើយថា មិនទុកឲ្យកូនចៅយើងណាម្នាក់ ស្ថិតនៅក្រៅ ឬ មិនបានទទួលសេវាអប់រំឡើយ។ ទម្ទឹមនឹងនោះ ខ្ញុំព្រះករុណា ខ្ញុំ សូមអំពាវនាវឲ្យជនរួមជាតិ យើងទាំងអស់គ្នា ចូលនាំគ្នាយកកូនចៅទៅចុះឈ្មោះចូលរៀន ក្នុងដើមបវេសនការឆ្នាំសិក្សាថ្មីនេះ ឲ្យបានគ្រប់ៗគ្នា និងចូលរួមតាមដានការសិក្សារបស់កូនចៅយើងថែមទៀត ក្នុងនោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវជួយសម្របសម្រូល និងផ្តល់លទ្ធភាពដល់ពួកគេឲ្យបានចូលរៀន និងរៀនបានចប់តាមកម្រិតថ្នាក់ និងចប់ភូមិសិក្សាប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ឲ្យសមនឹងពាក្យថា «ចំណេះវិជ្ជាជាទ្រព្យគាប់ប្រសើរ»។ ក្នុងស្មារតីនេះ យើងត្រូវបន្តចូលរួមទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍វិស័យអប់រំ ឲ្យមានការរីកចំរើន និងលូតលាស់ ទៅមុខ បន្ថែមទៀត»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ដើម្បីសម្រេចឲ្យបានស្មារតីទាមទារ ឲ្យយើងប្រមែប្រមូលកម្លាំង និងធនធានសរុបពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាគាំទ្រលើក កំពស់ វិស័យអប់រំជាតិ ដោយមិនមាននរណាម្នាក់ នៅក្រៅសេវាអប់រំ និងត្រូវការការបណ្តុះបណ្តាលឲ្យកូនចៅ ពិសេសយុវជន យើងជំនាន់ក្រោយឲ្យក្លាយជាមូលធនមនុស្ស ដែលមានសមត្ថភាព និងជំនាញខ្ពស់គ្រប់ៗគ្នាប្រកប ដោយសក្តានុពលសម្រាប់ពេលអនាគត។

សម្តេចតេជោបន្តថា បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា បានដើរតួនាទីយ៉ាងសំខាន់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការកែទម្រង់វិស័យអប់រំ ការកសាង ជំនឿទុកចិត្ត ចំពោះការងារ អប់រំ ក៏ដូចជា គោលនយោបាយរបស់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់...Read More


នាយករដ្ឋមន្រ្តី បន្តអំពាវនាវដល់ប្រជាពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោត បានគ្រប់ៗគ្នា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០១៦នេះ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនោះ សូមទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា។

យោងតាម Facebook Page នាព្រឹកថ្ងៃអាទិត្យនេះ សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា «សូមជូនពរជនរួមជាតិបានសប្បាយរីករាយនៅក្នុងថ្ងៃចុងសប្តាហ៍គ្រប់ៗគ្នា ហើយសូម​បើកបរគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិ​ភាពទាំងអស់គ្នា។ ទន្ទឹមនឹងនោះ សូមកុំភ្លេចទៅចុះឈ្មោះបោះឆ្នោតផង ចំពោះបងប្អូនដែលមិនទាន់បានទៅចុះឈ្មោះនៅ​ឡើយ»។

ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ត្រូវជាថ្ងៃទី៥៨ នៃការចុះឈ្មោះបោះឆ្នោត ហើយ គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ប្រជាពលរដ្ឋ ដែលទៅចុះឈ្មោះបោះឆ្នោត នៅទូទាំងប្រទេសកម្ពុជាបានកើនដល់ជាង ៦.៥លាននាក់ នេះបើតាមសេចក្តីប្រកាសរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

សម្តេចតេជោ ក៏បានបង្ហាញរូបភាពវាយកូនគោល នៅប្រទេសឡាវកាលពីពេលថ្មីៗនេះ ហើយសូមឲ្យពលរដ្ឋលេងកីឡាបានគ្រប់ៗគ្នា ដើម្បីសុខភាព។

សម្តេចបានថ្លែងថា «ចំពោះខ្ញុំ បើនិយាយពីកិច្ចការរវល់នោះ គឺច្រើនខ្លាំងណាស់ សឹងតែរកពេលទទួល ទានបាយគ្មាន។ ហើយប៉ុន្មានអាទិត្យចុងក្រោយនេះ ពេលដែលចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការនៅតាមខេត្តគឺគីឡូខ្ញុំហាក់ដូចជាឡើង។ តើ បងប្អូន ក្មួយៗ និងចៅៗឃើញអញ្ចឹងដែរទេ? ខ្ញុំត្រូវឆ្លៀតពេលហាត់កីឡា ជាពិសេស​ទៅវាយកូនគោលយ៉ាងហោចណាស់បានម្តងក្នុងមួយអាទិត្យដើម្បីសុខភាព និងសម្រកទម្ងន់មកវិញ។ សុខភាពសំខាន់​ណាស់ សូមជនរួមជាតិហាត់កីឡាគ្រប់ៗគ្នា។ ខ្ញុំសូមជូនរូបភាពវាយកូនគោលមួយចំនួននៅប្រទេសឡាវកាលពីពេលថ្មីៗនេះ»។

...Read More

​សម្តេចតេជោ ហ៊ុន​ សែន៖ «ខ្ញុំនិងភរិយា សូមលើកទឹកចិត្ត និងគាំទ្រកីឡាករ កីឡាការិនី និងក្មួយៗយុវជន ចូលរួមលើកស្ទួយកីឡាជាតិឲ្យកាន់តែរីកចម្រើន និងល្បីរន្ទឺ»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជាក់តាមរយៈ Facebook របស់សម្តេចថា នៅម៉ោង៥ រសៀលថ្ងៃនេះសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញចូលរួម នៅក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលចាប់ផ្តើមប្រកួតពីថ្ងៃទី ២៥ តុលា-៥ វិច្ឆិកា ២០១៦។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា​ សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងដល់កីឡាករ កីឡាការិនី និងយុវជន ក្នុងការចូលរួមលើកស្ទួយកីឡាជាតិ ឲ្យកាន់តែរីកចម្រើន និងល្បីរន្ទឺទាំងកម្រិតជាតិ និងអន្តរជាតិ។
សម្តេចតេជោ បានបញ្ជាក់តាមរយ Facebook ថា «ខ្ញុំ និងភរិយា សូមលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹង ដល់កីឡាករ កីឡាការិនី និងក្មួយៗយុវជន ក្នុងការចូលរួមលើកស្ទួយកីឡាជាតិយើង ឲ្យកាន់តែរីកចម្រើន និងល្បីរន្ទឺទាំងនៅក្នុងកម្រិតជាតិ និងអន្តរជាតិ ជាពិសេសដើម្បីត្រៀមយកជ័យជំនះ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (32nd South East Asian Games-SEA Games) នៅឆ្នាំ ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ដោយសារសង្រ្គាមជាង៤០ឆ្នាំកន្លងមកនេះ កម្ពុជាបានបាត់បង់ឱកាសជាច្រើន ក្នុងការជំរុញវិស័យកីឡាជាតិ។ នៅក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) គឺវិស័យកីឡាត្រូវបានបំបាត់ចោលទាំងស្រុង។ ទើបតែពេលនេះ ក្រោយពីប្រទេសជាតិ មានសន្តិភាពពេញលេញ ទើបមានឱកាសកសាងវិស័យកីឡាជាតិ ឲ្យរីកលូតលាស់ឡើងវិញ។
ជាមួយគ្នានេះ...Read More


សម្តេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាស​ព្រះរាជពិធីបុណ្យ​ខួប​លើកទី១២​ នៃការយាងគ្រង​ព្រះបរមសិរីរាជសម្បត្តិ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ (២៩-តុលា-២០០៤ ~ ២៩-តុលា-២០១៦)។

សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងសេចក្ដីសុខ ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ ជានិច្ចនិរន្តរ៍៕

...Read More

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំ​គណៈប្រតិភូកម្ពុជា​ជាន់ខ្ពស់​៩នាក់ ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក ស្តីពីតំបន់​មេគង្គ នៅប្រទេសវៀតណាម

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាជាន់ខ្ពស់ចំនួន ៩នាក់ ចូលរួមវេទិកាសេដ្ឋកិច្ចពិភព លោកស្តីពីតំបន់មេគង្គ នៅប្រទេសវៀតណាម នៅរសៀលថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៦នេះ។ ក្នុងកិច្ចប្រជុំនោះ មានការចូលរួមពីលោកនាយករដ្ឋមន្រ្តី វៀតណាម ង្វៀន សួនហ្វ៊ុក និង លោកនាយករដ្ឋមន្រ្តីឡាវ ថងលូន ស៊ីសូលីត ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ធិន ច និង លោកឧបនាយករដ្ឋមន្រ្តី សុំឃីត ចាទុស្រ៊ីភីថាក ក្រោមការសម្របសម្រួលពី Justin Wood សមាជិកគណៈកម្មាធិការប្រតិបត្តិនៃ WEF និង លោក Rick Samans។

ក្រៅពីនោះ ក៏មានការចូលរួមពីប្រមុខដឹកនាំប្រទេស គឺមានមន្រ្តីពីប្រទេសក្នុងតំបន់ទន្លេមេគង្គទាំង៥ ក្រុមហ៊ុនឯកជន អង្គការអន្តរជាតិសភាពាណិជ្ជកម្ម ដែលក្នុងនោះគឺមានសភាពពាណិជ្ជកម្មកម្ពុជា ចំនួន១០រូបចូលរួមផងដែរ។

នៅក្នុងកិច្ចប្រជុំនោះប្រមុខដឹកនាំនៃប្រទេសតំបន់មេគង្គទាំង៥ បានបញ្ជាក់បង្ហាញនូវសក្តានុពលភាពទាំងឡាយដែលប្រទេសនីមួយៗអាចរួមសហការគ្នា ដើម្បីជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមអោយកាន់តែរីកលូតលាស់ខ្លាំងឡើងនៅតំបន់មេគង្គ។ ជាពិសេសនោះ គឺប្រទេសតំបន់ទន្លេមេគង្គទាំងនេះ ស្ថិតនៅ ចន្លោះមហាអំណាចសេដ្ឋកិច្ចធំៗ២គឺចិន និងឥណ្ឌា ជាមួយច្រកចេញទៅសមុទ្រដែលផ្សាភ្ជាប់ទៅនឹងសេដ្ឋកិច្ច ពាណិជ្ជកម្មពិភពលោកបានយ៉ាងទូលាយ។

ក្នុងនោះ ប្រទេសជាដៃគូទាំង៥ក៏បានលើកឡើងផងដែរអំពីកិច្ចសហការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ឋផ្លូវគោក ផ្លូវទឹក អាកាស និងការជំរុញ បច្ចេកវិទ្យា ឌីជីថល ដើម្បីជួយពន្លឿនដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ កំណើនប្រជាជននៃប្រទេសទាំង៥នៅឆ្នាំ ២០៣០ គឺប្រមាណ២៦០លាននាក់ ដែលសម្បូរ ទៅដោយធនធានមនុស្សប្រកបដោយសក្តានុពល ក្នុងការជំរុញបណ្តាញផលិតកម្ម ឧស្សាហកម្ម ដែលបែងចែកនូវផលប្រយោជន៍សមស្របដល់ប្រទេស ជាដៃគូក្នុងតំបន់មេគង្គទាំងមូល។

គួរបញ្ជាក់ថា វេទិកា WEF រសៀលនេះបានបង្កើន និងពង្រឹងបន្ថែមនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសដៃគូក្នុងតំបន់មេគង្គទាំង៥មាន ឱកាស ដើម្បីរៀបចំគម្រោងយុទ្ឋសាស្រ្តសំខាន់ៗនានាក្នុងការជំរុញការ...Read More


​សម្តេចតេជោ ហ៊ុន សែន បានសរសេរសារ​នៅក្នុងសៀវភៅ​រំលែកទុក្ខ៖ «ការយាងចូលវិវង្គតរបស់ ព្រះករុណា ភូមិបុល អាឌុលយ៉ាដេត គឺជាការ​បាត់បង់​ដ៏ធំធេង​មិនអាចវាស់ស្ទង់​បានចំពោះ​ប្រជាជនថៃ»

FN ៖ ក្រសួងការបរទេសកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែតុលានេះ បានបង្ហាញជាផ្លូវការនូវសាររំលែកទុក្ខដែលសម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សរសេរដោយផ្ទាល់ដៃ នៅក្នុងសៀវភៅរំលែកទុក្ខ ខណៈដែលសម្តេចតេជោ អញ្ជើញទៅគោរពវិញ្ញាក្ខន្ធ ព្រះករុណា ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត នៅទីក្រុងបាងកក ប្រទេសថៃ។

សារផ្ទាល់ដៃរបស់សម្តេច មានខ្លឹមសារយ៉ាងដូច្នេះថា៖
«ជាមួយនឹងអារម្មណ៍ ដ៏សែនក្រៀមក្រំបំផុត ខ្ញុំសូមតាងនាមរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ នៃកម្ពុជា សម្តែងជាថ្មីនូវសមានទុក្ខអស់ពីដួងចិត្ត ជូនចំពោះព្រះរាជវង្សានុវង្ស រាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រថៃ ក្នុងគ្រាដែលព្រះករុណា ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រជាទីគោរពស្រឡាញ់របស់ប្រជាជាតិថៃ បានសោយទិវង្គត។
ព្រះករុណា ភូមិបុល អាឌុលយ៉ាដេត ជាមេដឹកនាំគំរូ ជាទីសក្ការៈរបស់ប្រទេសថៃ ហើយបានទទួលការគោរពដ៏ខ្ពង់ខ្ពស់ ជាអន្តរជាតិ ដោយព្រះអង្គ បានដាក់ព្រះកាយខិតខំប្រឹងប្រែង មិនគិតនឿយហត់ ដើម្បីនាំមកនូវសុភមង្គល និងវិបុលភាព សម្រាប់ប្រជាជនរបស់ព្រះអង្គ។
ការយាងចូលទិវង្គតរបស់ព្រះអង្គ គឺជាការបាត់បង់ដ៏ធំធេង មិនអាចវាស់ស្ទង់បានចំពោះប្រជាជនថៃ ក៏ដូចជា ប្រជាជនឯទៀត លើសកលលោក ដែលមានការ រំភើបរំជួយចិត្តជាមួយនឹង ព្រះរាជពលិកម្ម និងក្តីសប្បុរស របស់ព្រះអង្គចំពោះប្រជាជន សូមឲ្យព្រះវិញ្ញាណក្ខន្ធ របស់ព្រះអង្គបាន ទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»៕

...Read More

សម្តេចតេជោ ហ៊ុន សែន៖ បក្សប្រឆាំងធ្វើខួបនៃកិច្ចព្រៀងទីក្រុងប៉ារីស ទាំងមិនដឹងថាកិច្ចព្រមព្រៀងនោះបែរមុខទៅខាងណាផង​ !


FN ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយអាជ្ញាធរ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធប្រចាំរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ដែលការជួបសំណេះសំណាលនេះ ចំនឹងថ្ងៃប្រារព្ធខួបលើកទី២៥ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសតែម្តង។

នៅពេលចាប់ផ្តើមកិច្ចសំណេះសំណាលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គណបក្សប្រឆាំងធ្វើខួបនៃកិច្ចព្រៀងទីក្រុងប៉ារីស ទាំងមិនដឹងថាកិច្ចព្រមព្រៀងនោះបែរមុខទៅខាងណាផង!
នៅពេលដែលគេនឹកឃើញដល់ កិច្ចព្រមព្រៀងទីក្រុងប៉ារីស គេមិនដែលភ្លេចវីរបុរស២រូប គឺព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ និងសម្ដេចតេជោ ហ៊ុន សែន នោះទេ។ វីរបុរស២រូបនេះ គឺជាអ្នកនាំមកនូវកិច្ចព្រមព្រៀងក្រុងប៉ារីស និងសមិទ្ធផលនានាដល់សព្វថ្ងៃ។
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នេះ នៅលើ Facebook​ សម្តេចតេជោ ហ៊ុន សែន ដោយសម្តេចបានបង្ហាញរូបថតជាច្រើនសន្លឹក ដែលជាអនុស្សាវរីយ៍ នៃការចរចារវាងសម្តេច និងសម្តេចព្រះ នរោត្តម សីហនុ មុននឹងឈានដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា រូបសម្តេចផ្ទាល់ និងអតីតព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ គឺជាតួរអង្គយ៉ាងសំខាន់ ក្នុងការនាំមកនូវកិច្ច ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជាការបញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ។ សម្តេចបានបញ្ជាក់ថា មុននឹងមានកិច្ចព្រមព្រៀងនេះ សម្តេចបានជួបចរចាជាមួយអតីតព្រះមហាក្សត្រ សម្តេចឪចំនួន២លើករួចទៅហើយ គឺនៅឆ្នាំ១៩៨៧ ម្តងនិងឆ្នាំ១៩៨៨ ម្តងទៀត។
ទោះជាយ៉ាងណា កិច្ចព្រមព្រៀងនេះត្បិតតែបញ្ចប់សង្រ្គាមផ្ទៃក្នុងក៏ដោយចុះ ក៏ប៉ុន្តែកម្ពុជាមិនទាន់មានឯកភាពជាតិទាំងស្រុងនៅឡើយទេ ដោយគ្រាន់តែប្តូរពី កម្ពុជាមួយ មានតំបន់ត្រួតត្រា៤...Read More


សេចក្តីប្រកាសផ្លូវការ៖ «ថវិកាជាតិគ្រោង​ចំណាយ​សម្រាប់ឆ្នាំ​២០១៧ ចំនួន២០,១៨៤,៤៥៧លានរៀល ប្រហាក់ប្រហែល​៥,០៤៦លានដុល្លារ»

FN ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃសុក្រទី២១ ខែតុលានេះ បានអនុម័តទាំងស្រុងនូវសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ដោយគ្រោងចំណាយថវិកាប្រមាណជាង ៥ពាន់លានដុល្លារ សម្រាប់ការចំណាយរបស់ជាតិ នៅឆ្នាំ២០១៧ខាងមុខនេះ។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងច្បាស់ថា «ថវិកាជាតិឆ្នាំ២០១៧ ត្រូវបានគ្រោងក្នុងទឹកប្រាក់ ២០,១៨៤,៤៥៧ លានរៀលស្មើនឹង២២.៦៧% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) គឺមានកំណើន១៥.៦% ធៀបនឹងថវិកាឆ្នាំ២០១៦»។

សេចក្តីប្រកាសបានបញ្ជាក់ទៀតថា ចំណាយចរន្តថវិកាថ្នាក់ជាតិឆ្នាំ២០១៧ មានទិសដៅជាយុទ្ធសាស្រ្តកំណត់ ចំណាយចរន្តឱ្យស្ថិតនៅកម្រិតចំនួន ១៣,០៥០,៦៨៦លានរៀល ប្រហាក់ប្រហែលនឹង៣,២៦២លានដុល្លារ ត្រូវជា១៤.៦៦% នៃផ.ស.ស. គឺមានកំណើន១៧% ធៀបទៅនឹងឆ្នាំ ២០១៦ ដែលក្នុងនោះ៖

ចំណាយលើបន្ទុកបុគ្គលិករួមមាន៖ បៀវត្សរ៍មានជាអាទិ៍មូលដ្ឋានប្រាក់ បំណាច់មុខងារ ប្រាក់ឧបត្ថម្ភ និវត្តជន លាភការ និងរង្វាន់ផ្សេងៗ សម្រាប់បុគ្គលិក ក្របខ័ណ្ឌអចិន្ត្រៃយ៍ មន្រ្តីជាប់កិច្ចសន្យាត្រូវបានគ្រោងចំនួន ៦,៨០៤,០៥៩លានរៀល ប្រហាក់ប្រហែល១,៧០១លានដុល្លារ មានសមាមាត្រ ៥២.១៤% នៃចំណាយចរន្ត ថវិកាថ្នាក់ជាតិត្រូវជា ៧.៦៤% នៃផ.ស.ស. គឺមានកំណើន ២០.៧% ធៀបនឹងថវិកាឆ្នាំ២០១៦។

ក្នុងនោះបានគ្រោង៖ (១)-ការដំឡើងប្រាក់បៀវត្សមូលដ្ឋានក្នុងអត្រា ១២% (២)-ការដំឡើងប្រាក់ឧបត្ថម្ភប្រពន្ធ កូនមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ដោយឱ្យកូនម្នាក់ចំនួន ១០,០០០រៀល ក្នុងមួយខែ និងប្រពន្ធចំនួន ១៥,០០០រៀល ក្នុងមួយខែ។ (៣)-ការដំឡើងប្រាក់បំណាច់មុខងារ។

វិស័យការពារជាតិសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ៖ ត្រូវបានគ្រោងចំនួន ៣,៣៣៨,៤០០លានរៀល ប្រហាក់ប្រហែល ៨៣៤លានដុល្លារ មានសមាមាត្រ ស្មើនឹង ២៥.៦% នៃចំណាយចរន្តថវិកាថ្នាក់ជាតិត្រូវជា ៣.៧៥% នៃផ.ស.ស គឺមានកំណើន ២០.៤% ធៀបនឹងថវិកាឆ្នាំ២០១៦។

វិស័យសេដ្ឋកិច្ច៖ ត្រូវបានគ្រោងចំនួន ១,៣០៦,៣៦៧ លានរៀលប្រហាក់ប្រហែល ៣២៦លានដុល្លារ មានសមាមាត្រស្មើនឹង១០%...Read More


គណៈរដ្ឋមន្រ្តី អនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ចំនួន៣ ដែលដាក់បញ្ចូលក្នុងរបៀបវារៈព្រឹកមិញ

FN ៖ សេចក្តីព្រាងច្បាប់ចំនួន៣ ដែលជារបៀបវារៈនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ ត្រូវបានអនុម័តទាំងស្រុងហើយ បន្ទាប់ពីបើកកិច្ចប្រជុំអស់រយៈពេល១ព្រឹក។ កិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកមិញនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សេចក្តីព្រាងច្បាប់ចំនួន៣នោះ រួមមាន ទី១៖ សេចក្ដីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។ ទី២៖ សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកា ទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ និងទី៣៖ សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ ជាដើម។ ក្រៅពីនោះ គណៈរដ្ឋមន្រ្តីក៏បានពិភាក្សាអំពីបញ្ហាផ្សេងៗមួយចំនួនទៀត។

ថវិកាចំណាយសម្រាប់ឆ្នាំ២០១៧ មានចំនួនប្រមាណជាង៥ពាន់លានដុល្លារ ដែលចំនួននេះកើនឡើង ១៥,៧% បើធៀបនឹងច្បាប់ឆ្នាំ២០១៦។ ការកើនឡើងចំណាយនេះបានផ្តោតសំខាន់ទៅលើវិស័យអប់រំ វិស័យសុខាភិបាល វិស័យសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចដំឡើងប្រាក់បៀវត្សរ៍ មន្រ្តីរាជរដ្ឋាភិបាល ក្នុងមុខតំណែង ឬហៅថា សមាជិករាជរដ្ឋាភិបាល ប្រហាក់ប្រហែលនឹងទ្វេដង នៅឆ្នាំ២០១៧ ខាងមុខនេះបើធៀបនឹងឆ្នាំ២០១៦៕

...Read More

ទៅមុខថយក្រោយ