
FB ៖ មុនថ្ងៃខួបកំណើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅមុននេះបន្តិចនារសៀលថ្ងៃទី១៤ ខែធ្នូនេះបានបង្ហោះនៅលើ Facebook ផ្លូវការសម្តេចផ្ទាល់ដោយបានរៀបរាប់ពីការតស៊ូ និងកំសត់កម្រជាមួយគ្នា រហូតមកដល់ពេលបច្ចុប្បន្ននេះ។
បន្ថែមពីលើនេះសម្តេចតេជោ ហ៊ុន សែន បានពោលពាក្យផ្អែមល្ហែមដ៏កម្រជូនឧត្តមភរិយាថា «សំណាបយោងដីស្រីយោងបុរសពិតជាមិនខុសទេ ខ្ញុំមានថ្ងៃ នេះពិតជាមានការរួមចំណែកពីភរិយាដ៏កំសត់របស់ខ្ញុំ»។ សម្តេចតេជោបានបន្ថែមថា «អរគុណប្រពន្ធសំឡាញ់ និងជូនពរអូនមានសុខភាពល្អព្រោះ បើអូនឈឺមានអ្នកណា បូមខ្សល់ ឱយបង ព្រោះខ្នងបងជាកម្មសិទ្ធិផ្តាច់មុខរបស់អូន»។
ក្រៅពីនោះសម្តេចបានរំលឹកដែរថា «ក្នុងនាមជាស្វាមីដែលកំសត់កម្រ តាំងពីការចាប់ផ្តើមក្នុងស្ថានភាពដ៏លំបាកដូចមាន ក្នុងចម្រៀងទុក្ខស្រីប្តីព្រាត់ អនិច្ចាកូនកំសត់ប្រវត្តិម្តាយកម្ម។ល។ យើងបានកសាង គ្រួសារមួយដែលមាន កូននិងចៅគួរ ឱយស្រឡាញ់!»។ នៅថ្ងៃស្អែកទី១៥ ខែធ្នូជាខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គម្រប់៦២ ឈានចូល៦៣ឆ្នាំ។
សូមជំរាបថា ការបង្ហោះសារនូវពាក្យផ្អែមល្ហែមជូនឧត្តមភរិយារបស់សម្តេចនៅពេលនេះ, ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានបញ្ចប់នូវកិច្ចជំនួបពិភាក្សា និងការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ប្រកបដោយផ្លែផ្លារវាង ជាមួយប្រធានាធិបតីហ្វីលីពីន នៅឯវិមានសន្តិភាព៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ យុវជន យុវតីដែលស្នេហាវិស័យកីឡា ចូលរួមរត់ប្រណាំងទាំងអស់គ្នា នៅក្នុងពិធីរត់ប្រណាំអបអរសាទរទិវាជនពិការ ដើម្បីលើកកម្ពស់ សិទ្ធិជនពិការ។
ពិធីរត់ប្រណាំងអបអរសាទរទិវាជនពិការ នឹងរៀបចំធ្វើដើម្បីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៨ និងទិវាជនពិការអន្តរជាតិលើកទី៣៨ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៦ ស្អែកនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើទំព័រ Faebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា «គាំទ្រនិងលើកស្ទួយជនពិការ គ្រប់វិស័យ សូមជនរួមជាតិ ជាពិសេសយុវជន និងយុវតី ចូលរួមគាំទ្រលើក ទឹកចិត្តនៅក្នុង “ពិធីរត់ប្រណាំអបអរសាទរទិវាជនពិការ “ ដើម្បីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៨ និងទិវាជនពិការអន្តរ ជាតិលើកទី៣៨ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៦ ស្អែកនេះ។ យុវជន យុវតីដែលស្នេហាវិស័យកីឡា សូមចូលរួមរត់ប្រណាំងទាំងអស់គ្នា ដើម្បីអបអរសាទរ និងលើកកម្ពស់សិទ្ធិជនពិការកម្ពុជាយើង។ សូមជូនពរបងប្អូនជនពិការទូទាំងប្រទេសជួបតែសេចក្តីសុខ និង សំណាងល្អគ្រប់គ្នា»។
គួរបញ្ជាក់ថា ពិធីរត់ប្រណាំងខាងលើនេះ ត្រូវបានរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ និងសហភាពសហព័ន្ធយុវជនកម្ពុជា នឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋាន ជាតិអូឡាំពិក ដែលមានអ្នកចូលរួមជាង១,៥០០នាក់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ស្អែកនេះ ៕
...
Read More
FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជា អនុប្រធាន៕
...
Read More
FN ៖ នៅប៉ុន្មាននាទីមុននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារនៅលើ Facebook Page ផ្លូវការរបស់ សម្តេចតេជោ ឲ្យដឹងថា កម្ពុជារីករាយស្វាគមន៍ដល់ដំណើរទស្សនកិច្ចរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន មកកម្ពុជារយៈពេល២ថ្ងៃ នៅថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះឲ្យដឹងថា «កម្ពុជារីករាយស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីហ្វីលីពីន នៅរសៀល ថ្ងៃទៅ១៣ ខែធ្នូ ឆ្នាំ២០១៦នេះ លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte)នឹងអញ្ជើញ មកបំពេញទស្សនកិច្ច ជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ទន្ទឹមនឹងនេះ កីឡាករប្រដាល់ដ៏ល្បីល្បាញ របស់ហ្វីលីពីន លោក ម៉ែននី ប៉ាគីវអាវ ក៏នឹងអញ្ជើញអមដំណើរលោកប្រធានាធិបតីមកប្រទេសកម្ពុជាផងដែរ»។
គួរបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែលអមដំណើរ ដោយកីឡាករប្រដាល់ ពិភពលោកដ៏ល្បាញល្បី លោក ម៉ែននី ប៉ាគីអាវ ផងនោះ នឹងអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ ៥៖៥០នាទីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ។ នេះបើយោងតាមការបញ្ជាក់ពី មន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។
បើតាមមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានឲ្យដឹងទៀតថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងសម្រាកមួយយប់នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ។ក្នុងពេលស្នាក់នៅនោះ ក៏មានការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋហ្វីលីពិន ដែលកំពុងរស់នៅកម្ពុជាផងដែរ។ នៅថ្ងៃបន្ទាប់នេះពោលគឺថ្ងៃទី១៤ ខែធ្នូ ពេលព្រឹកលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងចូលជួបបង្គំគាល់ និងសវនាការជាមួយ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ...Read More

FN ៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចចេញសារាចរដ៏សំខាន់មួយ សម្រាប់បងប្អូនប្រជាពលរដ្ឋលក់ដូរតូចតាចតាមផ្សារ និងតាមចិញ្ជើមផ្លូវដោយសម្រេច «លុបចោលការបង់ថ្លៃចំពោះ ប្រជាពលរដ្ឋលក់ដូរតាមកញ្រ្ចែង កញ្ជើ ល្អី»។
នៅក្នុងសារាចររបស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា «យកចិត្តទុកដាក់ជាប្រចាំដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងកែលម្អសេវាសាធារណៈជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលសម្រេចលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋ តាមកញ្រ្ចែង កញ្ជើ ល្អី នៅតាមទីផ្សារទូទាំងប្រទេស»។
...
Read More
FN ៖ នៅវិមានសន្តិភាពនាល្ងាចថ្ងៃទី០៨ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក Sun Fuyou ប្រធានក្រុមហ៊ុន Huawei ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ ចូលជួបពិភាក្សាការងារ។
ក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍លោក Fuyou បានលើកឡើងអំពីលទ្ធផលនៃការជួបជាមួយសម្តេចនារយៈពេលកន្លងមក រួមទាំងការផ្តល់អណ្តូងទឹកចំនួន៥០ ដល់តំបន់ខ្វះខាតនៅកម្ពុជា ដែលក្រុមហ៊ុនកំពុងសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ហើយខែមករាខាងមុខនេះ នឹងចាប់ផ្តើមជីកជូនដល់ប្រជាជន។
ជាមួយនេះលោកបានជំរាបជូនសម្តេចតេជោផងដែរ អំពីបច្ចុប្បន្នភាពរបស់សិស្ស១១នាក់ ដែលកំពុងតែបណ្តុះបណ្តាលនៅប៉េកាំងលើជំនាញ IT។ សិស្សជំនាន់ទី២ និងទី៣នឹងត្រូវជ្រើសរើស ដោយក្រុមហ៊ុន និងសហព័ន្ឋយុវជនកម្ពុជាជាបន្តទៀត នៅឆ្នាំ២០១៧ និង២០១៨។
លោក Sun Fuyou បានបន្តលើកឡើងអំពីគម្រោងប្រើប្រាស់អ៊ីនធើណែតល្បឿនលឿន ដែលជាការចាំបាច់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ចំណេះដឹង និងការអភិវឌ្ឍ ផ្សេងៗទៀត សម្រាប់ដោះស្រាយបញ្ហាសង្គមផងដែរ។ ក្នុងឱកាសនោះលោកក៏បានផ្តល់ជូននូវការប្រើប្រាស់ អ៊ីនធើណែតល្បឿនលឿនចំនួន១ពាន់មេហ្កាប៊ីត ដែលមានទឹកប្រាក់ស្មើ នឹង៤លានដុល្លារអាមេរិក ដើម្បីឲ្យសម្តេចចាត់ចែងប្រើប្រាស់តាមតម្រូវការ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះជំនួយនេះ អ៉ិនធើណេត រួមទាំងការផ្តល់អណ្តូងទឹក ការបណ្តុះបណ្តាលធនធាន មនុស្សខាងវិស័យ IT ដល់យុវជន។ សម្តេចតេជោ បានស្នើសុំប្រគល់ជូនរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពិនិត្យរៀបចំត្រូវដាក់នៅទីណាខ្លះ។ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែចង់បាន E-Government នោះទេ គឺចង់បាន E-People ដែលត្រូវដើរឲ្យទាន់បច្ចេកវិទ្យា។
កម្ពុជាត្រូវការអ៊ីនធើណែតល្បឿនលឿន ដើម្បីសម្រេចការងារបានឆាប់រហ័ស សំដៅជំរុញគោលនយោបាយរបស់រាជរដ្ឋាភិបាល និងដើម្បីជំរុញឱ្យប្រជាជនកម្ពុជា ជាពិសេសយុវជន ដែលកំពុងតែប្រើប្រាស់អ៊ីនធើណែតមានលទ្ធភាពគ្រប់គ្រាន់ ក្នុ្ងការប្រកួតប្រជែងទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗដទៃទៀត៕
...
Read More
FN ៖ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប ៥ឆ្នាំ នៃការបើកប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀរ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះក្រុមហ៊ុនមីនីបៀរ ដែលមានការវិវឌ្ឍន៍ឈានឡើងជាបន្តបន្ទាប់ តាំងពីការបោះទុនប្រមាណ២៣លានដុល្លារ រហូតដល់ប្រមាណ ២៥០លានដុល្លារអាមេរិក។
* សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីវត្តនៃការចាប់ផ្តើមដំណើរការវិនិយោគ របស់ក្រុមហ៊ុនមីនីបៀរផងដែរ។ សម្តេចថ្លែងថា កាលពីមានសំណើវិនិយោគរបស់ ក្រុមហ៊ុននេះ មានការរារាំងនាំមិនឲ្យក្រុមហ៊ុននេះដំណើរការ ដោយចាំយកក្រុមហ៊ុនមួយផ្សេងដែលមានការវិនិយោគធំជាងក្រុមហ៊ុនមីនីបៀរ។ ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅខាងក្រុមហ៊ុនមីនីបៀរថា កម្ពុជា ត្រីតូច ត្រីធំ គឺកម្ពុជាចាប់ស្ងោរទាំងអស់ ពោលក្រុមហ៊ុនណាមកមុន គឺត្រូវតែទទួលយកមុន។ សម្តេចតេជោ បានបញ្ជាក់ថា ប្រសិនបើសម្តេចមិនមានការប្រាកដនិយម និងការស្មោះត្រង់ទេនោះ ក្រុមហ៊ុនមីនីបៀរមិនអាចដំណើរការបានទេ។
* សម្តេចតេជោ ហ៊ុន សែន បានហៅភាពរីកចម្រើនរបស់មីនីបៀរ ដោយសារតែកត្តាប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព និងមានការផ្តល់ទំនុកចិត្ត ខ្ពស់ពីរាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃមុនសម្តេចសម្ពោធក្រុមហ៊ុនកូកាកូឡាអាមេរិក ថ្ងៃនេះសម្តេចអបអរសាទរក្រុមហ៊ុនរបស់ជប៉ុន ដែលជាសារបញ្ជាក់ថា កម្ពុជាគ្មានការរើសអើងក្រុមហ៊ុនពីបរទេសនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឲ្យដឹងថា មានអ្នកខ្លះទៅបោកសម្តេចថា ទាល់តែរូបគេធ្វើជាប្រធានធនាគារជាតិ ទើបជប៉ុនឲ្យខ្ចីលុយ។
* សម្តេចតេជោ ហ៊ុន សែន ក៏សុំឲ្យកម្មករ កម្មការិនី កុំឲ្យចាញ់បោកជនមួយចំនួន ដែលធ្លាប់បានឃោសនាថា ទាល់តែគេជាប់ឆ្នោតទើបមានក្រុមហ៊ុនអាមេរិក ជប៉ុន បារាំង…មកវិនិយោគនៅកម្ពុជា។ សម្តេចតេជោ មិនសំខាន់លើនរណាដឹកនាំប្រទេសនោះទេ គឺសំខាន់ប្រទេសមានសន្តិភាព...Read More

FN ៖ រាសីរបស់អ្នកក្តោបក្តាប់បក្សប្រឆាំងនាពេលនេះ លោក កឹម សុខា ហាក់បីដូចជាឡើងខ្ពស់ត្រដែត ខណៈរាសីប្រធានបក្សដែលកំពុងថមថយអំណាច និងនិរទេសខ្លួននៅក្រៅប្រទេសទណ្ឌិត សម រង្ស៊ី ហាក់បីដូចជាដាំក្បាលចុះ ហើយនឹងបន្តធ្លាក់អាចដល់បាតដាល។ ការចេះបត់បែនតាមកាលៈទេសៈ ចេះបន្ទន់ឥរិយាបទរបស់លោក កឹម សុខា រួមផ្សំជាមួយនឹងការឆ្លៀតឱកាស ធ្វើឱ្យគាត់មានប្រៀបយ៉ាងខ្លាំងទៅលើដៃគូធំរបស់គាត់ ទណ្ឌិត សម រង្ស៊ី ដែលគិតខ្លី ងប់ងល់តែទៅនឹងកំហឹង គំនុំ និងការសងសឹក។ ខាងក្រោមនេះគឺជាលទ្ធផលនៃភាពជោគជ័យ របស់លោក កឹម សុខា កន្លងមក និងនៅពេលខាងមុខ៖
១៖ សុំចរចាលើកលែងទោសបានសម្រេច៖ ដោយសារតែភាពចេះបត់បែនតាមកាលៈទេសៈ ចេះបន្ទន់ឥរិយាបទ ទើបលោក កឹម សុខា អាចសុំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យស្នើការលើកលែងទោសទៅព្រះមហាក្សត្របានជោគជ័យ។ នេះវាជាសញ្ញាណល្អសម្រាប់ឱ្យ កឹម សុខា ពង្រឹងកូតាបក្សសិទ្ធិមនុស្ស ផ្តួលរំលំអំណាចបក្សសម រង្ស៊ី ដែលជាញឹកញាប់តែងតែប៉ះទង្គិចគ្នានៅក្នុងបក្សសង្គ្រោះជាតិ។
២៖ មានការចុះចូលច្រើនពីសកម្មជនកូតាបក្ស សម រង្ស៊ី៖ សមាជិកបក្សប្រឆាំងកូតា សម រង្ស៊ី ភាគច្រើនខកចិត្តយ៉ាងខ្លាំងចំពោះទណ្ឌិត សម រង្ស៊ី ដែលបំផ្លាញវប្បធម៌ សន្ទនានាពេលកន្លងមក ប៉ុន្តែពេលនេះលោក កឹម សុខា ហាក់បីដូចជាបានចាប់ផ្តើមវប្បធម៌នេះសារជាថ្មីម្តងទៀត ដែលវាជាការទាក់ទាញសកម្មជនបក្សកូតា សម រង្ស៊ី ឱ្យមកគាំទ្រលោក កឹម សុខា វិញ។ បញ្ហាត្រង់ថា គ្មានអ្នកណាដឹងថា មានអាថ៌កំបាំង ឬលក្ខខណ្ឌអ្វី នៅពីក្រោយការចរចាសុំលើកលែងទោសរវាង កឹម សុខា និងនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។ តាមប្រភពផ្ទៃក្នុងបក្សប្រឆាំងកូតាសមរង្ស៊ីបានឱ្យដឹងថា...Read More

FN ៖ វិមានរដ្ឋសភា ដែលធ្លាប់តែមានសភាពហាក់អួរអ័ព្ទអស់រយៈពេលជាងមួយឆ្នាំមកហើយ ព្រោះតែកិច្ចប្រជុំភាគច្រើនត្រូវបានពហិការដោយតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ដែលជាសំឡេងភាគតិចនោះ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ បានទទួលពន្លឺភ្លឺចិញ្ចែងចិញ្ចាចជាថ្មី ដោយសារទទួលបានវត្តមានរបស់តំណាងរាស្រ្ត នៃគណបក្សជាប់ឆ្នោតទាំងពីរដឹកដៃគ្នាយ៉ាងត្រសងចូលទៅអង្គុយតាមកៅអីរៀងៗខ្លួន ដើម្បីជជែកដោះស្រាយការងារជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
នៅក្នុងកិច្ចប្រជុំរដ្ឋសភាលើកទី៧ នៃនីតិកាលទី៥ នាព្រឹកមិញនេះ តំណាងរាស្រ្ត នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិសរុប ១០៤រូប បានចូលប្រជុំរួមគ្នា តែអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍នោះ គឺការវិលត្រឡប់ចូលវិមានរដ្ឋសភាជាថ្មីរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលទើបទទួលបានព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ត្បិតលោក កឹម សុខា បានខកខានចូលប្រជុំសភាអស់រយៈពេលជាងមួយឆ្នាំមកហើយ បន្ទាប់ពីរូបលោកត្រូវបានដកចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា។
ការវិលត្រឡប់ចូលក្នុងវិមានរដ្ឋសភាជាថ្មីរបស់លោក កឹម សុខា នាពេលនេះ មិនមែនក្នុងនាមជាអនុប្រធានទី១ នៃរដ្ឋសភាដូចពេលមុនទៀតនោះទេ គឺចូលក្នុងនាមជាប្រធានថ្នាក់ដឹកនាំតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមមតិភាគតិច ជាតំណែងធ្លាប់គ្រប់គ្រងដោយលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ។ តំណែងថ្មីនៅក្នុងវិមានរដ្ឋសភាសម្រាប់ លោក កឹម សុខា បានធ្វើឲ្យរូបលោកមានសិទ្ធិជជែកពិភាក្សាការងារប្រទេសជាតិ ដោយស្មើមុខស្មើមាត់ជាមួយសម្តេចតេជោ ហ៊ុន សែន ហើយក៏អាចពិភាក្សាការងារនៅក្នុងរដ្ឋសភាដោយស្មើភាពជាមួយសម្តេចក្រឡាហោម ស ខេង ប្រធានក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា។
ជាកត់សម្គាល់ក្នុងកិច្ចប្រជុំរដ្ឋសភានាព្រឹកមិញភាពល្អូកល្អិនផ្អែមល្ហែម មិនមែនជាភាពល្អូកល្អិនផ្អែមល្ហែមរវាងសម្តេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី ដូចកាលពីចុងឆ្នាំ២០១៤ទៀតនោះឡើយ ប៉ុន្តែត្រូវបានជំនួសដោយលោក កឹម សុខា ទៅវិញ។ នៅពេលដើរចូលបន្ទប់ប្រជុំសភាគេសង្កេតឃើញ សម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា បានចាប់ដៃគ្នា និងជជែកគ្នាបន្តិចជាមួយទឹកមុខញញឹមញញែមមុននឹងទៅអង្គុយកៅអីសភារៀងៗខ្លួន។
នៅមុនកិច្ចប្រជុំសម្តេចតេជោ ហ៊ុន សែន...Read More

FN ៖ នៅមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ពន្យល់អំពីការតែងតាំងប្រធានថ្នាក់ដឹកនាំតំណាងរាស្រ្ត និងប្រធានក្រុមមតិភាគតិច នៅកិច្ចប្រជុំសភាពេញអង្គថា តំណែងទាំងពីរនេះគឺតែមួយមិនអាចដាច់ពីគ្នាទេ នេះបើយោងតាមមាត្រា៤៨ថ្មី (៣) នៃបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ហើយសម្តេចក៏បានប្រកាសថា ចាប់ពីពេលនេះតទៅ លោក កឹម សុខា គឺជាដៃគូសន្ទនាជាមួយសម្តេចផ្ទាល់។
សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា លោក កឹម សុខា គឺជាដៃគូពិភាក្សាការងារសភាជាមួយសម្តេចក្រឡា ហោម ស ខេង ហើយជាដៃគូពិភាក្សារឿងប្រទេសជាតិ ជាមួយនិងសម្តេចផ្ទាល់តែម្តង។
នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ រដ្ឋសភាបានបើកកិច្ចពេញអង្គ ដោយមានការចូលរួមពីតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើការបោះឆ្នោតអនុម័តចំពោះការដាក់បេក្ខភាព លោក សួន រីដា ជំនួសតំណែងតំណាងរាស្រ្តរបស់ លោក ប៉ែន សុវណ្ណ ដែលមកពីគណបក្សសង្រ្គោះជាតិ ដែលបានទទួលមរណភាព។
រដ្ឋសភាចាប់ផ្តើមកិច្ចប្រជុំពេញអង្គរបស់ខ្លួន នៅវេលាម៉ោង៨ព្រឹកនេះ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអញ្ជើញចូលរួមកិច្ចក្នុងប្រជុំសភាពនេះដែរ។ ចំណែកប្រធានក្រុមមតិភាគតិចលោក កឹម សុខា ក៏មានវត្តមានចូលរួមប្រជុំសភាពេញអង្គនៅព្រឹកថ្ងៃនេះ បន្ទាប់ពីអវត្តមានជាង១ឆ្នាំកន្លងមក។
វត្តមាននៅក្នុងកិច្ចប្រជុំសភានាពេលនេះ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ៦៥សម្លេង និងគណបក្សសង្រ្គោះជាតិ៣៩សម្លេង៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យចិន សហការជាមួយកម្ពុជា ដោះស្រាយលុបបំបាត់ ជំងឺគ្រុនចាញ់ ដល់ចំណុចសូន្យមុន ឆ្នាំ២០២៥។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការដែលភាគីចិន បានជួយដល់កម្ពុជា លើវិស័យសុខាភិបាលនេះ គឺជាការចូលរួមចំណែកក្នុងការកាត់បន្ថយហានិភ័យដល់ប្រជាជនកម្ពុជាហើយ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងខណៈសម្តេច អនុញ្ញាតឲ្យឱ្យ លោកស្រី Li bin រដ្ឋមន្ត្រីគណៈកម្មាធិការសុខាភិបាលជាតិ និងផែនការនៃ សាធារណរដ្ឋប្រជាមានិតចិន ជួបសំដែងការគួរសម និងពិភាក្សាការងារ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះ នៅវិមានសន្តិភាព។
ជាការឆ្លើយតប លោកស្រី Li bin បានគោរពជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី អំពីដំណើរទស្សនកិច្ច របស់លោកស្រី មកកាន់កម្ពុជានៅពេលនេះ គឺដើម្បីអនុវត្តជាក់ស្តែងលើរាល់គម្រោង និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលថ្នាក់ដឹកនាំ កំពូលរវាងប្រទេសទាំងពីរ បានព្រមព្រៀងគ្នារួចមកហើយ ជាពិសេសលើវិស័យសុខាភិបាល។
លោកស្រីបានជំរាបជូនសម្តេចថា ភាគីចិនបានសហការជាមួយក្រសួងសុខាភិបាលកម្ពុជា ហើយនឹងជួយបណ្តុះបណ្តាល គ្រូពេទ្យ និងជួយដល់កម្ពុជា ជាពិសេសលើជំងឺភ្នែក ជំងឺមាត់ធ្មេញ និងបន្តជួយកម្ពុជា លើការសាងសង់មន្ទីរពេទ្យ នៅទីរួមខេត្តត្បូងឃ្មុំ។
លោកស្រី Li bin បានប្រាប់ឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចជាលើកទី១ របស់លោកស្រីពេលនេះ ក្រៅពីការ បំពេញ បេសកកម្មខាងលើ លោកស្រីក៏បានសង្កេតឃើញកម្ពុជា មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងបានសង្កេតឃើញថា ប្រជាជនកម្ពុជាកំពុងរស់នៅ ប្រកបដោយសុភមង្គល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ លោកស្រី ដែលបានរាយការណ៍ អំពីសកម្មភាពក្នុងការជំរុញកិច្ច សហប្រតិបត្តិការ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សា សកម្មភាពជនពិការ បានលើកសំណើ ចំនួន៧ចំណុចទៅកាន់ក្រសួងស្ថាប័នរដ្ឋ និងឯកជនឲ្យខិតខំអនុវត្តបន្ថែមទៀត ដើម្បីនាំមកនូវប្រយោជន៍ថ្មីៗទៀតសម្រាប់ជនពិការ ជាពិសេសជួយលើកការកម្ពស់ជីវភាព និងការរស់នៅរបស់ជនពិការឲ្យបានកាន់តែប្រសើរ។
សំណើទាំង ៧ចំណុច ដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ ទិវាជនពិការ កម្ពុជាលើកទី១៨ និងទិវាជនពិការអន្តរជាតិលើកទី៣៤ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ រួមមាន៖
ទី១៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំការបង្កលក្ខណៈងាយស្រួលចេញចូលនៅទីកន្លែង សាធារណៈសម្រាប់ជនពិការគ្រប់ប្រភេទដូចជា៖ ការរៀបចំចំណតយាន យន្តពិសេសសម្រាប់ជនពិការ ការធ្វើជម្រាល ការបំពាក់ឧបករណ៍ធ្នាក់ដៃនៅតាមបន្ទប់ទឹក ការដាក់ស្លាក សញ្ញានានា នៅតាមក្រសួង ស្ថាប័ន មន្ទីរ ផ្លូវថ្នល់ ទីកន្លែងលំហែកាយ មជ្ឈមណ្ឌល វប្បធម៌ កន្លែង លេងកីឡា កន្លែងកម្សាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ មជ្ឈមណ្ឌលសុខភាព និងមធ្យោបាយ ដឹកជញ្ជូន។ ខ្ញុំក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រក្សាទុកនូវចិញ្ចើមផ្លូវសាធារណៈ ដើម្បីជនពិការភ្នែក និងពិការជិះរទេះ អាចមានលទ្ធភាពធ្វើដំណើរដោយថ្មើរជើង និងធ្វើការចល័តបានដោយមិនមានឧបសគ្គរារាំង។
ទី២៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់អាទិភាព ដាក់ បញ្ចូលការងារពិការភាព ទៅក្នុងផែនការសកម្មភាពរបស់ខ្លួនក្នុងទិសដៅសម្រេចឱ្យខាងតែបាននូវយុទ្ធសាស្រ្ត ចតុកោណដំណាក់កាល ទី៤ មុំទី៣ ការងារអាទិភាពទី៤ របស់រាជរដ្ឋាភិបាល ក៏ដូចជាផែនការយុទ្ធសាស្រ្ត ជាតិស្តីពីពិការភាព២០១៤-២០១៨។
ទី៣៖ ត្រូវបន្តជំរុញនិងយកចិត្តទុកដាក់គិតគូរអំពីផលប្រយោជន៍ និងការលើកតម្កើងជីវភាពរស់នៅ របស់បងប្អូនជនពិការឲ្យបាន សមរម្យស្របតាមសេដ្ឋកិច្ចជាតិ និងត្រូវមានវិធានការណ៍ចាំបាច់នានា ដើម្បី បំផុសលើកទឹកចិត្តពលរដ្ឋ សប្បុរសជន ផ្នែកឯកជន និងអង្គការសង្គមស៊ីវិលនានា...Read More
ទៅមុខថយក្រោយ